Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសជាសាធារណៈ ពីការសម្រេចពន្យារការចូលនិវត្តន៍របស់ លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។

ការប្រកាសរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកមិញនេះក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សម្ដេចហ៊ុន សែន បានថ្លែងរំលឹក ទៅនឹងរឿងគយថា នៅក្នុងអំឡុងឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយនេះ ក៏ប៉ុន្តែសម្តេចមិនព្រម ដោយសម្តេចយល់ឃើញថា បើសិនជាលក់ស្ថាប័នគយនេះ វាស្មើនឹងការលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ដូច្នេះសម្តេចមិនយល់ព្រមទោះទេ។

នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។ នាយករដ្ឋមន្ត្រីថា វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ដែលយើងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងស្វែងរកសន្តិភាពបានដោយលំបាក។

សម្តេចហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។សម្តេចតេជោក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២១

ខេត្តសៀមរាប៖រថយន្តក្រុមហ៊ុន eBooking_Express អុីប៊ុកឃីង_អិចប្រេស បានបើកដំណើរការឡើងវិញហើយបងប្អូន តោះកក់សំបុត្រ ទៅឆ្លងឆ្នាំថ្មីសកលឆ្នាំ ២០២២ នៅសៀមរាប ទាំងអស់គ្នា។

កក់សំបុត្រឥលូវនេះដើម្បីទទួលបានកាតបញ្ចុះតម្លៃ ប្រើប្រាស់ពេញមួយឆ្នាំ.
———————–
🌟បើកដំណើរការទទួលកក់សំបុត្រចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
🌟ចេញដំណើរចាប់ពីថ្ងៃទី ២៥ ខែធ្នូ ២០២១
———————–
👉ដើម្បីកក់សំបុត្រសូមទំនាក់ទំនង ☎️ 086 500-500
គ្រាន់តែបង្ហាញកាតវ៉ាក់សាំងទទួលបានកាតបញ្ចុះតម្លៃភ្លាមៗ
———-
អាសយដ្ឋានសៀមរាប៖ភូមិចុងកៅស៊ូ សង្កាត់ខ្នារ ក្រុងសៀមរាប
📍Maps: https://goo.gl/maps/EyrrGZwY9Ld6AtUt6
——-
អាស័យដ្ឋានភ្នំពេញ៖ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
📍Maps: https://goo.gl/maps/tjacq64WBkaNEpag8

#phnompenh
#Siemreap
#angkorebooking_express
#សុវត្តិភាពរបស់លោកជាកាតព្វកិច្ចរបស់ក្រុមហ៊ុនយើងខ្ញុំ
#ebooking_express
#ភ្នំពេញ
#សៀមរាប

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង☎️086 500-500

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍ណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ឲ្យបន្តពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត ពិសេសពង្រឹងផ្នែកគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្នែកចរាចរណ៍សាធារណៈ ឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ក្នុងន័យពង្រឹងដល់សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ និងអាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកក៏បានលើកបន្ថែមទៀត ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់ នៅក្នុងក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយ ជាពិសេសនៅតាមផ្សារ និងនៅតាមកន្លែងលក់ដូរផ្សេងៗ។

លោកក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងស្រុក ទាំង១៤ រៀបចំវេទិការសាធារណៈទៅតាមលទ្ធភាពជាក់ស្ដែង ដែលខ្លួនអាចធ្វើទៅបាន មិនថាតូចក្ដី ធំក្ដី នៅតាមភូមិឃុំរបស់ខ្លួន ដើម្បីពង្រឹងការដោះស្រាយជូនប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃពុធ ទី២២ ខែធ្នូ ព្រឹកមិញនេះ។

ក្នុងកិច្ចប្រជុំ លោកក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុក ពង្រឹងដល់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយកន្លងមកប្រជាពលរដ្ឋភាគមិនទាន់បានទទួលដំណឹងច្រើនអំពីការចាក់វ៉ាក់សាំងលើកទី៣នេះ ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ គ្រប់ភូមិ ឃុំ សង្កាត់ ទាំងអស់ ក្នុងការប្រញាប់ប្រញាល់មកទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទៅតាមមណ្ឌលដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួនខ្ពស់ ប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩បម្លែង ជាពិសេសកូវីដ-១៩ អូមីក្រុង ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២១

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ថ្មគោល សង្កែ និងស្រុកមោងឬស្សី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត។

លោកថ្លែងបែបនេះក្នុងឱកាសយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិគោគដូង ឃុំពាមឯក ស្រុកឯកភ្នំ នៅថ្ងៃអង្គារ ទី២១ ម្សិលមិញ។

សូមជម្រាបថាយុទ្ធនាការដាំកូនឈើឡើងវិញនេះ គឺរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងនៅចំណុចព្រំប្រទល់បង្គោលកំណត់រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ ២៨៥ ២៧៦ និង២៨៧ ដោយដាំនូវកូនឈើចំរុះ ដូចជាត្នោត ដើមរាំង ខ្ទុំ ។ល។ ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ​៖សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ​ បាន​ធ្វើ​ការ​ដុតបំផ្លាញចោលនូវផលិតផលអាកុលដែលមានសារធាតុមេតាណុល ចំនួន១,៨០០ លីត្រ និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពចំនួន ១៥០ កញ្ចប់ (Packages)ស្មើ៦៥ លីត្រ ដែលមន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យ និងធ្វើតេស្តរកឃើញ ហើយធ្វើការប្រមូលដកហូតពីទីផ្សារនានានៅក្នុងខេត្តត្បូងឃ្មុំនៅក្នុងរយៈពេលកន្លងមក។

សកម្មភាពដុតអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពទាំងនោះ បានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១​ នៅទីតាំងចាក់សំរាម ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ដែលប្រព្រឹត្តិទៅដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយសាខា ក.ប.ប. ខេត្ត សហការជាមួយមន្ទីរបរិស្ថាន មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មានខេត្ត នគរបាលប្រឆាំងបទល្មើសខេត្ត រួមជាមួយរដ្ឋបាលស្រុកពញាក្រែក និងអាជ្ញាធរឃុំវាលម្លូ ផងដែរ​។

បើតាមលោក មាស មោរ៉ា ប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាអាកុលទាំងនេះគឺ៖ អាកុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើអោយពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បានបើផឹកវា ជាពិសេសមិនអាចកំចាត់មេរោគកូវីដ-១៩។

ប្រធានសាខា ក.ប.ប.ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ​ សូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់អាកុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់កុលក្លែងក្លាយ ទំនិញចំនីអាហារខូចគុណភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូន​។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បា​ប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ​៖លោកជាម ច័ន្ទសោភ័ណ​ បានលើកឡើងថា​ លោកចងចាំមិនភ្លេចរាល់សកម្មដ៍ប្រពៃ និងណែនាំឲ្យមន្ត្រីកាកបាទក្រហមទាំងអស់ អនុវ្តតន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> នោះសកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះទៅកាន់សមាជិកសមាជិកា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ។

ក្នុង​កិច្ចប្រជុំ​នោះដែរ​ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមទូទាំងខេត្តត្បូងឃ្មុំ ដែលបានបំពេញសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាងដើមី្បជួយជនរងគ្រោះ និងងាយរងគ្រោះ ពិសេសខណៈដែលប្រទេសជាតិបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវិដ-១៩។

លោក​ប្រធាន​ ក៏បានប្ដេជ្ញាថា ខិតខំអនុវត្តឲ្យបានជោគជ័យតាមយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនងាយគ្រោះ និងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង​។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានខិតខំប្រឹងប្រែងអនុវត្តការងារមនុស្សធម៌ដល់មូលដ្ឋានផ្ទាល់ ទៅលើវិស័យស្នូលទាំង៤ និងបុព្វហេតុរដ្ឋបាល រួមមាន ៖ វិស័យស្នូលទី១ ការគ្រប់គ្រងគ្រោះមហន្តរាយ វិស័យស្នូលទី២ សុខភាព និងការថែទាំសុខភាពសហគមន៍ វិស័យស្នូលទី៣ លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ វិស័យស្នូលទី៤ ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងទី៥បុព្វហេតុរដ្ឋបាលនិងផ្សេងៗផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២១

ខេត្តសៀមរាប៖មនុស្សចំនូនពីរនាក់ត្រូវបានប៉ូលិសស្រុកប្រាសាទបាគងចាប់ខ្លួនករណីរក្សាទុកជួញដូប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបធ្វើឡើងវេលាម៉ោង ២១និង៤០ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះបឿន ណាំភេទប្រុសអាយុ២៨ឆ្នាំនៅភូមិព្រៃថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ករណីរក្សាទុកជួយដូប្រើប្រាស់(មានសារធាតុញៀនក្នុងខ្លួន).

២/ឈ្មោះ នូ សុម៉ាលី ភេទស្រីអាយុ២៨ឆ្នាំនៅភូមិមេមត់  ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ករណីជួញដូប្រើប្រាស់)មានសារធាតុញៀនក្នុងខ្លួន។

សមត្ថកិច្ចបានបន្តថា ករណីបង្ក្រាបនេះ ដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌ស ចំនួន១២កញ្ចប់- ជញ្ជីងថ្លឹង១-ទូស័ព្ទចំនួន៥គ្រឿង -ថង់វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅព្រឹកមិញនេះបានធ្វើពិធីបួងសួងសុំសេចក្តីសុខសេចក្តីចំរើន ជូនដល់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅខេត្តសៀមរាប។

ការបួងសួងនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់នៅព្រឹត្តិការណ៍សហគមន៏២០កុម្ភ: ឆ្នាំ២០២១ម្សិលមិញ។ 

ពិធីបួងសួងនេះ បានប្រព្រឹត្តិទៅស្ថិតនៅបរិវេណលោកតារាជក្នុងប្រាសាទអង្គរវត្ត នៅព្រះអង្គគោកធ្លក និងព្រះអង្គងោក (បរិវេណប្រាសាទបាយ័ន) និងបន្តមកបាននៅបរិវេណព្រះវិហារព្រះអង្គចេក ព្រះអង្គចម នៃព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។ 

ពិធីបួងសួងបានប្រព្រឹត្តទៅក្រោមវត្តមាន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោកជំទាវ  ព្រមមន្ត្រីជាច្រើនផងដែរ។
អាជ្ញាធរខេត្តបានធ្វើការបូជាទៀន ធូក និង ថ្វាយផ្កាភ្ញី នៅរានអស្នាក់រួចមក ក្នុងពិធីបួងសួងនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើងដែលបានគោរពបដិបត្តិតរៀងមក។

អាជ្ញាធរលោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រ អង្គរដ៏បវរនៃយើង ក៏ដូចនៅក្នុងកម្ពុជារដ្ឋទាំងមូល  ព្រមទាំងបារមីលោកតារាជ ព្រះអង្គគោកធ្លក ព្រះអង្គងោកនិងព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និងបារមីអរុក្ខអរក្ស អ្នកតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា នៅលើទឹកដីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សានូវថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជា សំខាន់ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចំរើន  និង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិដែលគង់ប្រថាប់នៅលើទឹកដីអង្គរ ជួយធ្វើការកំចាត់នូវជម្ងឺដ៏កាចសាហាវកូវិដ១៩ និង ជម្ងឺឆ្លងផ្សេងៗឲ្យវិនាសសាបសូន្យពីកម្ពុជា ក៏ដូចនៅលើពិភពលោកទាំងមូល  ព្រមទាំងសូមឲ្យបារមីនាំមកនូវជោគជ័យគ្រប់ប្រការ ក្នុងការស្តារនូវខឿនសេដ្ឋកិច្ចជាតិ សំខាន់លើ វិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប អង្គរនៃយើង។ 

បន្ទាប់ពីធ្វើពិធីបួងសួងទៅតាមទីកន្លែងបានកំណត់រួចមក ក៏មានការនិមន្តព្រះសង្ឃធ្វើកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៌ប្រោះព្រំសុំសិរីសួស្តីជ័យមង្គលវិមុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទាំងប្រទេស នឹងប្រគេននៅទេយ្យទានចំពោះព្រះសង្ឃមួយចំនួនដែរ។ 

ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប ចាប់ពីពេលនេះតទៅខេត្តសៀមរាបយើងអាចនឹងវិលត្រឡប់ទៅរកសភាពដើមវិញ ហើយខេត្តសៀមរាបក៏ជាខេត្តមួយដែលកំពុងតែកែប្រែមុខមាត់ថ្មីជាបណ្តើរៗ ស្របពេលដែលជម្ងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅបន្តិចម្តងៗផងដែរ។ 

គួររំលឹកថា កម្មវិធីបូងសួងនេះ នៅក្នុងទឹកដីដ៏មហស្ចារ្យនៃខេត្តសៀមរាបយើង មិនមែនទើបតែធ្វើនោះឡើយ គឺមានតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះកន្លងមក ក៏មានពិធីបួងសួងបែបនេះដែរ គឺក្នុងគោលបំណង់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព សំបូរសប្បាយកូនចៅរកស៊ីមានបានជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ខេត្តកំពង់ចាម​ ​ជា​ខេត្តមួយដែលមាន​សក្ដានុពល​ ដោយវិស័យ​កសិកម្ម​ មាន​ការ​រីកចម្រើន​​ មិន​ត្រឹម​តែផ្គត់ផ្គង់​ក្នុងប្រទេសទេ គឺ​មាន​លទ្ធភាព​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​បរទេសផង​ដែរ។
ការ​លើកឡើង​យ៉ាងដូច្នេះ​ក្នុង​ឱកាស​ជួបសំដែងការគួរសម របស់លោក SUDIRMAN HASENG​ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​មិញនេះ។

លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រដ្ឋបាល​ខេត្ត​នឹង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ អ្នក​វិនិយោគទុន​​​ឥ​ណ្តូ​នេ​ស៊ី ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ឬ​អាជីវកម្ម​អ្វី​មួយ​ ដែល​ជា​ការ​ផ្តល់​ផលប្រយោជន៍​ល្អ​ឲ្យ​គ្នា​ទៅវិញទៅមក​ ព្រោះថា​ការ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ ឥណ្ឌូណេស៊ី​ មិន​មែន​បាន​កេីតមានឡេីង​ត្រឹម​ពេល​នេះ​នោះទេ​ គឺ​តាំង​ពី​មុនឆ្នាំ​៩៣មក​ម្ល៉េះ​ គ្រាដែល​អ៊ុនតាក់​មាន​វត្តមាន​នៅ​កម្ពុជា​ ក្នុង​នោះ​កងរក្សាសន្តិភាព​ឥណ្ឌូណេស៊ី​ ក៏​មាន​វត្តមាន​នៅកម្ពុជា​ផង​ដែរ​។

លោកអភិបាលខេត្តបាន​បញ្ជាក់ថា​ ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ ក្នុង​នោះ​ក៏មាន​សាសនា​ឥស្លាម​ និង​សាសនា​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែកម្ពុជាមិន​ដែល​មាន​ជម្លោះ​រឿងសាសនា​ទេ​។ ជាក់ស្ដែង​កាល​ពី​ពេល​កន្លង​មកនេះ​ ជនជាតិ​ឥណ្ឌូណេស៊ី​ ៨នាក់​ បាន​មក​ស្រុកកងមាស​ ដេីម្បី​ផ្សព្វផ្សាយ​កិច្ចការ​សាសនា​​ ទាំងខ្លួន​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩​ ហើយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​ឲ្យធ្វើ​ការ​ព្យាបាល​ដោយ​មិនយក​ប្រាក់​កម្រៃ​ទៀតផង​។

លោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី​ បាន​លេីកឡេីងថា​ ថ្នាក់ដឹកនាំ​ទាំងពីរ​ គឺ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​លោក​ប្រធានាធិបតី​ ឥណ្ឌូណេស៊ី​ លោក​តែងតែ​ធ្វើ​ការ​ពិភាក្សា​គ្នា​ ទៅវិញទៅមក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដោយ​បាន​លេីកឡេីងថា​ ប្រទេស​យើង​ទាំងពីរ​ គឺ​គ្មាន​បញ្ហា​នយោបាយ​ដែល​ធ្វើ​ឲ្យ​ល្អក់កករ​គ្នា​ទេ​ ដែល​បច្ចុប្បន្ន​នេះ​យើង​រក្សា​បាននូវ​ការ​ទំនាក់ទំនង​ល្អ​ វិស័យ​ពាណិជ្ជកម្ម​ ការ​បណ្តាក់ទុន​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ ផ្សេងៗ​ទៀត​ បាន​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​នោះ​ក៏​បាន​លេីក​ស្ទួយដល់​វិស័យ​អប់រំ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២១

ភ្នំពេញ៖កម្ពុជានិងប្រទេសវៀតណាម បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០៧។

ការចុះហត្ថលេខានេះ នៅព្រឹកមិញ ក្រោមវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម។

ឯកសារសំខាន់សំខាន់ទាំង ៧រួមមាន៖

១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។

៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។

៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។

៦- អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖អតីតCNRPថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤រូបរួមមាន៖១-លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់។
២-លោកស្រី ទឹង គាលីវ អតីតសមជិកបម្រុក្រុមប្រឹក្សាងសង្កាត់វាលវង់​។
៣-លោក សោ សុន អតីតសមាជិកក្រុមប្រឹក្សាឃុំមៀនស្រុកព្រៃឈរ​។
៤-លោក ប៉ោ ងន់ អតីតសមាជិកបម្រុងក្រុមប្រឹក្សាសង្កាត់វាលវង់​។ បានសុំចូលរួមជីវភាពនយោបាយ​ ជាមួយ គណបក្សប្រជាជនកម្ពុជា។

ការចុះចូលនៅរសៀលថ្ងៃទី២០ ខែធ្នូ ម្សិលមិញ ក្រោមការទទួលពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានភ្ញាក់រលឹកចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសជាតិ។ លោកប្រធាន ក៏បានអំពាវនាវសូមឲ្យបងប្អូនចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ដោយទឹកចិត្តស្មោះត្រង់ ជាពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមទិសស្លោក “សមាជិកគណបក្សម្នាក់ ជាសម្លេងឆ្នោតមួយសន្លឹក” និងសូមជួយចលនាបងប្អូនជាអតីត​សមាជិក​​​CNRPផ្សេងៗទៀត​ ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនថែមទៀត​ ដោយគណបក្សប្រជាជនកម្ពុជាត្រៀមទទួលបងប្អូនជានិច្ច ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ថាថ្ងៃ​នេះ​យើង​បាន​បេីក​ការដ្ឋាន​​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជិត​៣គីឡូម៉ែត្រ​ គិតជា​ថវិកា​ប្រមាណ​​ ៣១ម៉ឺន​ដុល្លារ​ ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ របស់​ប្រជាពលរដ្ឋ​ ស្របតាមគោលនយោបាយជាតិ។

ក្នុង​ពិធី​បេីក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ ១ខ្សែ​ ប្រវែង២.៦៩៧ម៉ែត្រ​ ទទឹង​៥ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ឃុំ​ពង្រ​ និង​ឃុំ​មហាលាភ​ ស្រុកកោះសូទិន​ នៅព្រឹក​មិញលោក​ អ៊ុន​ ចាន់ដា​បានថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ថា​ សូមឲ្យ​មាន​ការ​ជឿ​ទុកចិត្ត​លេី​អាជ្ញាធរ​ ដែលបាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ពុកម៉ែ​បងប្អូន​ ដោយ​មិន​គិត​ពី​ការ​នឿយហត់​​ ដេីម្បី​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​យេីង​ឲ្យ​មាន​ការ​រីកចម្រើន​។

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​ ពិត​ជា​សារៈប្រយោជន៍​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ក៏ដូចជា​​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំង​អស់​ ជាពិសេស​បម្រើ​ឲ្យ​ការ​ដឹកជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​​។ ​ដោយការ​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ​ ១ខ្សែនេះ​មាន​រយ:ពេល​៥ខែ​ ដូច្នេះ​សូមឲ្យ​​ពុកម៉ែ​បងប្អូន​មាន​ការ​យោគយល់​ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​ខ្លះៗ​ផង​។​ លេីសពីនោះពេលដែល​បាន​ផ្លូវ​ល្អ​ប្រេីប្រាស់​ហើយ​ សូម​លោកយាយ​លោកតា​ ជួយ​អប់រំ​ណែនាំ​ដល់​កូនចៅ​ ឲ្យ​គាត់​បេីកបរ​ដោយ​​​គោរព​ច្បាប់​ចរាចរណ៍​ផង​ ព្រោះ​ប្រសិនបេីយេីងបេីកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ​នោះ គឺផ្លូវ​នេះ​នឹងមិន​បានកាត់បន្ថយ​ភាព​ក្រីក្រ​ទេ​ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ព្យាបាល​របួស​ និង​ខាតបង់​ទ្រព្យសម្បត្តិ​ទៀតផង​។

គួរ​បញ្ជាក់​ថា​ នេះជា​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ​ពី​ជាន់​ប្រភេទ​(DBST)​ ប្រវែង​២.៦៩៧​ ម៉ែត្រ​ ទទឹង​៥ម៉ែត្រ​ ឆ្លងកាត់​៦ភូមិ​ ក្នុង​ឃុំ​ពង្រ​ និង​ឃុំ​មហាលាភ​ ស្រុកកោះសូទិន​ ក្រោម​ក្របខ័ណ្ឌ​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អនុវត្ត​កសិកម្ម​ខ្នាត​តូច​ តំបន់​ទន្លេ​សាប​ជំហាន​២​ ដែលមានអ្នកទទួលផល ​សរុប​ ៣.៤៥៩នាក់ ស្មើនឹង ៩៤៦គ្រួសារ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page299 Page300 Page301 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×