ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប នៅថ្ងៃទី០៦ ខែសីហា ព្រឹកមិញនេះ បានចាត់អោយលោកសុខ តុញ តំណាងអោយរបស់ឯកឧត្តម អ្នកឧកញ៉ា ផ្ទាល់បាននាំយកអង្ករចំនួន១តោននិងត្រីខកំប៉ុងចំនួន៤កេស មកប្រគេនដល់ព្រះសង្ឃ ដែលគង់វត្តប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់ កោកចកក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩។
ក្នុងនាមថា ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ លោក សុខ តុញ បានមានប្រសាសន៍ថាការអភិវឌ្ឍ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ ចេញពី ព្រះពុទ្ធសាសនា នោះឡើយ មានន័យថាការអភិវឌ្ឍប្រកបដោយ និរន្តរភាពគឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះក៏ត្រូវក៏មានការ ចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា។ ដូច្នេះ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រផងដែរ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា ស្ថិតក្នុងដំណាក់កាលមួយដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតនៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានមកវត្ត ដោយសារប្រយ័ត្នប្រយែងនិងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយនៅពេលដែលពុទ្ធបរិស័ទមិនសូវមកវត្ត ធ្វើបុណ្យប្រគេន ចង្ហាន់ឬទេយ្យទានច្រើនដូចមុន ដោយភាគច្រើនមកតែពេលថ្ងៃសីលបន្តិចបន្តួចតែប៉ុណ្ណោះ។ ដូច្នោះហើយជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃទាំងអស់ក៏ត្រូវសម្រួល បន្សាំទៅ តាមសភាពការណ៍ផងដែរ។
គ្រូវិចិត្រវង្សា ហែម គឹមសាន្ត ក៍មានសង្ឃដីកា សូមញាតិញោមពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមទប់ស្កាត់និង ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀតតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ: គឺយើងត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល, ៣កុំ: គឺកុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នាពីព្រោះថា កូវិដមិនរើសអើងអ្នកណាម្នាក់ឡើយ ៕SRP


ភ្នំពេញ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគីជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃនេះ។
ខេត្តកំពត៖អាជ្ញាធរសមត្ថកិច្ចស្រុកទឹកឈូ បានចុះទៅធ្វើការហាមឃាត់ សកម្មភាពគ្រឿងចក្រ របស់ក្រុមហ៊ុនកំពតផត ដោយបានឈូសឆាយលើដីប្រជាពលរដ្ឋ។
ភ្នំពេញ៖ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់មេដឹកនាំកម្ពុជា សម្ដេចហ៊ុន សែន គម្រប់ជន្មាយុ ៧០ឆ្នាំ។
ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្ដែក និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិត្រាងនិងភូមិអូរ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតជន្នាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ៕SRP
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៦៩ ឆ្នាំ ឈានចូល ៧០ឆ្នាំ៕SRP