ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំពាវនាវដល់យុវជន ឲ្យខិតខំសិក្សា រៀនជំនាញឯកទេសពិតប្រាកដ និងសុចរិត ដើម្បីកសាងអនាគត របស់ខ្លួន ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នៅគ្រប់ទីកន្លែង។
លោកថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ។
អភិបាលខេត្តកំពង់ចាមក៏ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន ជានបានយកចិតត្តទុកដាក់ជាខ្លាំង ក្នុងកសាងធនធានមនុស្ស ដោយចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើននូវមុខរបរ និងការងារ រួមទាំងការចូលរួមប្រកួតប្រជែង ទីផ្សារ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ដោយរាប់ចាប់តាំងពីពេលដែល យុវជនយើង បញ្ចប់ការសិក្សា ត្រឹមកម្រិតសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទៅ។
លោកបានបញ្ជាក់ថាយ៉ាងណាមិញ ទិវាជាតិឆ្នាំនេះ បានរៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំង សាធារណៈជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ នៅក្នុងស្រុក និងក្រៅប្រទេស។
បេីតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ន វិទ្យាស្ថានពហុបច្ចេកទេសខេត្ត មានបណ្ដុះបណ្ដាល លើជំនាញ ដូចជា៖ វិស្វករអគ្គិសនី វិស្វករអេឡិចត្រូនិក វិស្វករយន្តសាស្ត្រយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខាត្រជាក់ឧស្សហកម្ម វិទ្យសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀត តាមតម្រូវការទីផ្សារការងារ ដោយបណ្ដុះបណ្ដាល ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ ដោយសិក្សាចាប់ពី ១សប្ដាហ៍ រហូតដល់ ៥ឆ្នាំ។ ទន្ទឹមនឹងនោះ វិទ្យាស្ថាន ក៏បានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាល និងការងារ ដើម្បី បង្កើនផលិតភាព និងភាពប្រកួរប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា៖ រោងចក្រ សហគ្រាស ដើម្បី ឲ្យសិស្ស និស្សិតចុះហាត់ការការងារ និងកម្មសិក្សា ជាពិសេស ស្វែងរកការងារជូននិស្សិត ក្រោយបញ្ចប់ការសិក្សា ស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិត ផងដែរ៕SRP
ខេត្តសៀមរាប៖មានការបែកធ្លាយលិខិតមួយ ស្នើសុំ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតែងតាំង កូនប្រុសបង្កើត នឹងក្មួយ ជាអភិបាលរងរាជធានីភ្នំពេញនិងអភិបាលរងខេត្តសៀមរាប។


ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
ភ្នំពេញ៖គណៈអចិន្ត្រៃយ៏ នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា លោកប្រាក់ សុខុន បានប្រកាសច្រានចោល ការចោទប្រកាន់អំពីមូលដ្ឋាន កងទ័ពជើងទឹករាម។