Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម​​ បាន​អះអាង​ថា​ យេីង​នៅ​តែ​មានភាព​ជាម្ចាស់​ការ គ្រប់គ្រងបានដដែល​ បេីទោះបីជា​ស្ថានភាព​អ្នក​ជំងឺ​កូវីដ​-១៩​ កំពុង​តែ​មាន​ការ​កេីនឡេីង​ ដោយ​យេីងមាន​ការកិច្ចសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ រវាង​អាជ្ញាធរ​​ថ្នាក់​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​ខេត្ត​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នៅ​សាលា​ខេត្ត​កំពង់ចាម​ នាព្រឹក​មិមិញនេះ។

ក្នុង​កិច្ចប្រជុំ​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​មានការ​គិតគូរ​ ចំពោះ​សុខភាព​.របស់​អ្នក​ជំងឺ​ទូទៅ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ យេីង​បាន​យក​អតីត​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ដេីម្បី​​ញែក​អ្នក​ជំងឺ​កូវីដ​-១៩​ ចេញ​ដាច់​ដោយឡែក​ពី​គ្នា​ ប៉ុន្តែ​សម្រាប់​ក្នុងដំណាក់កាលឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ដែលកំពុង​តែ​មាន​សន្ទុះ​​កេីនឡេីង​នេះ​ មន្ទីរពេទ្យ​ខេត្ត​ក៏​ត្រូវ​រៀបចំ​គ្រែ​ឲ្យ​បានចំនួន​១០០គ្រែ​ សម្រាប់​ត្រៀម​ទទួល​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ នៅ​ពេល​មន្ទីរពេទ្យ​មេគង្គនោះ​ពេញ​ផងដែរ​។ ទន្ទឹមនឹង​នោះយេីងក៏បាន​រៀបចំ​ហើយ​ជាស្រេចចំពោះក្រុម​​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ បាន​គ្រប់​ចំនួន​ ដោយមានទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ និងក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម​ ខៀវ​កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ព្រមទាំង​មាន​បំពាក់​​ សម្ភារបរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​ផងដែរ​ សម្រាប់​ចេញ​អន្តរាគមន៍​នៅ​ពេល​ចាំបាច់​។

គួរ​បញ្ជាក់​ថា​ សម្រាប់​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រី​សុខាភិបាលនៃរដ្ឋបាលខេត្ត​កំពង់ចាម​ បានយកសំណាកលើកម្មករ កម្មការិនី ចំនួន៣២២៩នាក់ ក្នុងនោះលទ្ធផលតេស្ដរហ័ស រកឃេីញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់​ ហេីយ​បាន​បញ្ជូន​អ្នក​ជំងឺ​ទាំងនោះ​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យមេគង្គកំពង់ចាម (សរុបអ្នកកំពុងសម្រាកព្យាបាល ចំនួន ៤០៤នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់យកទៅ​ធ្វើ​ចត្តាឡីស័ក ព្រមទាំង​បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ខេត្តសៀមរាប៖លោកជំទាវ បណ្ឌិត លី អ៊ុំអេង បានធ្វើការបដិសេធ ការបង្ហោះរបស់សារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយចោទប្រកាន់មកលើ លោកជំទាវ ។

«សំឡេង» លោកជំទាវបណ្ឌិត លី អ៊ុំអេង ខាងក្រោមនេះ៖

https://www.srpostnews.com/wp-content/uploads/2021/05/០៣.ogg

ការបដិសេធនេះធ្វើឡើងមានសារព័ត៌មានមួយចំនួនបានបង្ហោះថា ឈ្មោះ លី អ៊ុំអេង មានជម្លោះដីធ្លីជាមួយសហគមន៍ដីធ្លី កើតមានឡើងចាប់តាំងពីឆ្នាំ២០០២- ២០០៣- ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ មានរយ:ពេលជិត២០ឆ្នាំមកហើយ នៅតែមិនទាន់បានដោះស្រាយចប់នៅឡើយ។ ថ្មីៗនេះ នៅកំឡុងខែមករា ឆ្នាំ២០២១ ឈ្មោះលី អ៊ុំអេង ដដែល បាននិងកំពុងតែបន្តបង្កើតជម្លោះវិវាទដីធ្លី ដោយគ្មានវត្តមានអាជ្ញាធរមានសមត្ថកិច្ចណាមួយជួយអន្តរាគមន៍ទប់ស្កាត់ឡើយ។

ករណីចោទប្រកាន់ខាងលើនេះ លោកជំទាវបណ្ឌិត លី អ៊ុំអេង សុំធ្វើច្រានចោលទាំងស្រុង«សំឡេង»

https://www.srpostnews.com/wp-content/uploads/2021/05/០៤.ogg
Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ភ្នំពេញ៖កម្ពុជានៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បន្ថែមទៀត ដោយបានដឹកមកដល់ប្រទេសកម្ពុជានាព្រឹកមិញនេះ។

នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ​៖ប្រជាពលរដ្ឋដែលរងគ្រោះដោយ​កត្តា​ធម្មជាតិ​ ចំនួន៥០០គ្រួសារ​ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ទទួលបានអង្ករ ជាជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន​។

ការទទួលអំណោយនេះ នៅថ្ងៃទី២២ ខែឧសភា ម្សិលមិញ តាមរយ: លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​

លោកជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ​ ៣កុំ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ​។

លោកជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យ​បន្តការដាំដំណាំរួមផ្សំ បន្លែបង្ការផ្សេងៗ សម្រាប់ជាម្អូបអារហារ និងអាចរកប្រាក់​កម្រៃ​បន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ​ដើម្បីសិក្សាដោះស្រាយ​ឲ្យ​ទាន់ពេលវេលា​។

អភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេ និងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងផ្តល់ថវិកាមួយចំនួនដល់ក្រុមជាងសាងសង់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នារសៀល​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វិទ្យាល័យ​ព្រះ​សីហនុ​ ដែល​សម្រេច​​ជ្រើសរើស​បន្ថែម​ធ្វើ​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​-១៩​ ខណៈ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ បច្ចុប្បន្ន​មាន​៤០៥គ្រែ និង​យក​វិទ្យាល័យ​ ដំដុះ​ សម្រាប់​ធ្វេីជា​មណ្ឌល​ចត្តាឡីសក័​ បន្ទាប់​ពី​គរុកោស​ភូមិភាគ​កំពង់ចាម​ មាន​អ្នក​ពាក់ព័ន្ធ​ធ្វើ​ចត្តាឡីស័ក​កេីនឡេីង​។

លោក អ៊ុន ចាន់ដា​ បានណែនាំ ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​សហការ​គ្នា​ ដើម្បី​រៀបចំ​បន្ថែម​នូវ​វិទ្យាល័យ​ព្រះ​សីហនុ​នេះ​ ឲ្យ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​​​កូវីដ​-១៩​ ដោយមានការ​រៀបចំ​សំអាត​បរិស្ថាន​នៅ​ទីធ្លា​ទាំង​ក្នុង​និង​ក្រៅ​ ហើយ​បំពាក់​ សម្ភារបរិក្ខារ​ពេទ្យ​ និង​រៀបចំ​ប្រព័ន្ធ​ទឹក​ ភ្លេីង នៅ​តាម​អគារ​និមួយៗ​ ឲ្យ​បាន​ឆាប់​រួចរាល់​ ស្របពេលដែល​ល្បឿន​នៃ​ការ​ឆ្លង​រីករាល​ដាល​ចេះតែ​កេីនឡេីង​ជាបន្តបន្ទាប់​។

អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ដេីម្បី​នាំ​គាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​ទាន់ពេលវេលា​ ស្រប​តាម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ ដេីម្បី​កាត់ផ្ដាច់​ខ្សែ​ចម្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។ ​

គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានការកេីនឡេីងដល់៤៨៤នាក់ ខណៈ​អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៣៥៤នាក់​ និង​អ្នកប៉ះពាល់ដោយផ្ទាល់ មានចំនួន ២.៦៤២នាក់ ដែលកំពុងបន្តធ្វើចត្តាឡីស័ក​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហោះសារ តាមfacebook សរសើរដល់កូនស្រីច្បង ដែលរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។

នៅលើទំព័រខោនហ្វេសប៊ុកផ្លូវការ របស់ លោកហ៊ុយ វណ្ណៈ បានបង្ហាញថា៖ ថ្ងៃនេះ សុំសរសើរបន្តិចទៅចុះ ដែលកូនស្រីច្បងរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖
• ការរស់នៅក្នុងភាពងាយស្រួល គឺជាដំណើរធម្មតា ប៉ុន្តែមនុស្សគ្រប់រូប មិនអាចគេចផុតពីការជួបឧបសគ្គខ្លះៗនោះទេ។ តម្លៃនៃការអប់រំ នឹងលេចឡើង នៅពេលជីវិតជួបការលំបាកតូចធំនេះឯង។ អ្នកនឹងយល់ថា «ប្រាជ្ញា ពីការអប់រំ គឺភ្លឺជាងព្រះអាទិត្យ» ធ្វើឲ្យជីវិតអាចបន្តដើរទៅមុខបាន ទាំងពេលយប់ និងពេលថ្ងៃ។ បើប្រាជ្ញាទន់ខ្សោយ នោះមិនថាជា ប្រុសឬស្រី គេនឹងអាចដេកដួលទាំងកណ្តាលថ្ងៃត្រង់។
• «ការអប់រំ» គឺពិតជាទ្រព្យ ដែលឪពុកម្តាយគ្រប់រូប ត្រូវបន្តពុះពារផ្តល់ទៅកូនៗ ដើម្បីគេអាចឈរដោយខ្លួនឯង និងជាម្ចាស់វាសនាអនាគតខ្លួន។ រៀនសូត្របានច្រើន អាចមើលសង្គមមនុស្សបានច្បាស់ និងអាចមើលពិភពលោកបានទូលំទូលាយ។
• លើសពីនេះ អ្វីដែល ឪពុករីករាយបំផុត គឺកូនៗ មិនចេះឆ្មើងឆ្មៃ មិនរើសអើងមនុស្ស មានការរស់នៅល្អ និងមានការទទួលខុសត្រូវ។ សូមជម្រាបថា កូនស្រីច្បងដែល លោកហ៊ុយ វណ្ណៈ បានបង្ហោះសារសរសើរ មានឈ្មោះ ហ៊ុយ វណ្ណវីនីដា អាយុ១៧ឆ្នាំ រៀនបរិញ្ញាប័ត្រឆ្នាំទី១ ផ្នែកគ្រប់គ្រងពាណិជកម្ម នៅសាកលវិទ្យាល័យ AUPP៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ផយ​ ម៉ក់ ប្រធាន សមាគម ចលនា យុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) ខេត្តសៀមរាប បានដឹកនាំលោកអនុប្រធាន និង សមាជិក សមាជិកា នាំយកថវិកាចំនួន​៣៥៨ដុល្លារ (បីរយហាសិបប្រាំបីដុល្លារ​) ដែលបានទទួលពីសប្បុរសធម៌ សមាជិក​ នឹងថ្នាក់ដឹកនាំខេត្ត ទៅប្រគល់ជូនម្ដាយរបស់លោក​ លី​ លឹមវាសនា​ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ ក្រឡាប់រថយន្ដកាលពីថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១​ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ(ឈាមកកក្នុងខួរក្បាល) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្សី​ រាជធានីភ្នំពេញ។

ការប្រគល់ថវិកានេះ ស្ថិតនៅផ្ទះម្ដាយរបស់លោក​ លី​ លឹមវាសនា​ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

ក្នុងឱកាសប្រគល់ថវិកាជូន ម្ដាយរបស់លោក​ លី​ លឹមវាសនា​ នេះ លោក​ ផយ​ ម៉ក់​ បានមានមតិសំណេះសំណាល និងសាកសួរសុខទុក្ខដោយចូលរួមសំដែងនូវការសោកស្ដាយចំពោះ លោកលី​ លឹមវាសនា​ ដែលបានជួបគ្រោះថ្នាក់បែបនេះ​ ដោយសារបញ្ហា រីករាលដាល នៃជំងឺកូវីដ-១៩​ ក្រុមការងារមិនអាចទៅសួរសុខទុក្ខ ដោយផ្ទាល់ឡេីយ។

ជាមួយគ្នានេះដែរលោក​ ផយ​ ម៉ក់​ ក្នុងនាមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកវ៉ារិន សូមជូនពរដល់ លោក លី​ លឹមវាសនា​ អោយឆាប់ជាសះស្បេីយ ដើម្បីបានវិលត្រឡប់ មកជួបជុំក្រុមគ្រួសារ​ នឹងបានបន្ដការងារមនុស្សធម៌ចលនាយុវជនកម្ពុជា​(ក១៥៧)ស្រុកវ៉ារិនបន្តទៀត។

លោកផយ​ ម៉ក់​ ក៏បានមានមតិផ្ដាំផ្ញើដល់គ្រួសារ
លោក លី​ លឹមវាសនា សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ក្នុងនាម លោក​ លី​ លឹមវាសនា​ ម្ដាយរបស់គាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ លោក​ ហ៊ុន​ ប៉ូគា​ នឹងលោក​ ផយ​ ម៉ក់​ ព្រមទាំងសមាជិក សមាជិកា​ របស់ចលនាយុវជន (ក១៥៧) ទាំងអស់ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនមកប្រគល់អោយ​រូបគាត់ ដើម្បីសម្រាប់ដោះស្រាយនូវការលំបាកមួយចំណែក ព្រមទាំងបានជូនពរ ដល់ក្រុមការងារមនុស្សធម៌១៥៧ ជួបតែសេចក្ដីសុខ គ្រប់ក្រុមគ្រួសារ​ ប្រាថ្នាអ្វីបានសម្រេចដូចបំណង​ មានសុខភាពល្អ​ ប្រាជ្ញាឈ្លាសវៃ​ អាយុយឺនយូ​ផងដែរ។

នៅថ្ងៃនេះដែរ លោក ថាញ់ រ៉ូ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក១៥៧)ស្រុកក្រឡាញ់ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកក្រឡាញ់​ ព្រមជាមួយសមាជិក សមាជិកា រួមជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ ឃុំក្រឡាញ់ និងលោក លីវ សុម៉េង មេភូមិ សំពៅលូន បាននាំយកអំណោយប្រគល់ជូន លោកយាយ ពៅ សារ៉ាន់ អាយុ ៧៧ឆ្នាំ
រស់នៅភូមិ សំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសព្វថ្ងៃលោកយាយ រស់នៅក្នុងវត្តសំពៅលូន នៅជាមួយចៅស្រី មានសតិមិនល្អ អាស្រ័យដោយបាយវត្ត។

+អំណោយដែលប្រគល់ជូនរួមមាន៖
⁃ អង្ករ ២៥ គីឡូ
⁃ ទឹកសុទ្ធ ១០យួរ
⁃ មី១ កេស
⁃ ត្រីខ ១យួរ
⁃ ទឹកស៉ីអ៉ីវ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ប្រេងឆា ១លីត្រ
⁃ ស្ករស ១គីឡូ
⁃ ប៊ីចេង ១គីឡូ
⁃ អំបិល ១គីឡូ
⁃ ថវិកា ៥មុឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តកំពង់ធំ៖អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំចំនួន ១៤០គ្រួសារ បានទទួលផ្ទះថ្មី ដីលំនៅដ្ឋាននិងដីកសិកម្ម ពីនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពិធីប្រគល់ផ្ទះថ្មី ដីលំនៅដ្ឋាននិងដីកសិកម្ម ដែលជាអំណោយរបស់ នាយករដ្ឋមន្ត្រីហ៊ុន សែន នេះចាប់ឆ្នោត​យកក្បាល​ដី និងផ្ទះ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកមិញនេះ

ក្រោមវត្តមាន លោកគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា (ស អ.ក) ដោយមានការចូលរួមពី លោកសុខ លូ អភិបាល​ខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តផងដែរ។

យោងតាមរបាយការណ៍របស់ លោក សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា

អតីតយុទ្ធជនកម្ពុជា ដែល​មានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ និងពុំមានលទ្ធភាព​សាងសង់​លំដីដ្ឋានបានសមរម្យ ពេលនេះទទួលបានសិទ្ធិក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ចំនួន​១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់​បង្ករបង្កើន​ផល ១ហិកតាកន្លះ។

លោក សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានថ្លែងថាដីតំបន់នេះជាប្រភេទដីព្រៃរេចរិល និងពុំមានការកាន់កាប់ពីសំណាក់ប្រជាពលរដ្ឋ ក៏សម្រេចយកទីតាំងនេះដែលមានផ្ទៃដីសរុប ១៩៧៨ហិកតា ដាក់ស្នើសុំជាដីសម្បទានសង្គមកិច្ច សម្រាប់ការពារទុកចែកជូនអតីតយុទ្ធ ជនកម្ពុជា ក្នុងខេត្តកំពង់ធំ ដែល​មាន​ជា​ភាពខ្វះខាត។ ហើយរហូតមកដល់ពេលនេះគឺយើងបានសាងសង់ផ្ទះជូនអតីតយុទ្ធជនមានរយៈពេល ៦០ ថ្ងៃ មានផ្ទះចំនួន ៧៣ខ្នងផ្ទះរួចជាស្ថាពរ ក្នុងចំណោម ១៤០ខ្នងផ្ទះ ក្នុងនោះបានបោះបង្គោលដីលំនៅដ្ឋាន និងដីកសិកម្មបានចំនួន ១៤០ឡូ និងបានសាងសង់ផ្លូវសរុប ១២គីឡូម៉ែត្រ។

លោក គន់ គីម បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ​​ ដែលមានសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អប្រសើរ ក្នុងការសម្របសម្រួលការងារ រហូតទទួល​បានលទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលខ្លី។

លោកបន្តថាសម្តេចហ៊ុន សែន បានគិតគូរគ្រប់សព្វបែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ ដោយផ្តល់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ចាក់ជូនអតីតយុទ្ធជន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដែលជាអ្នកបូរជាឈាមស្រស់ សាច់​ស្រស់ ការពារបូរណភាពទឹកដី ដែលយើងមិនអាចបំភ្លេចនូវគុណបំណាច់នេះបានទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង ខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកទេយ្យវត្ថុ​ ជាគ្រឿងឧបភោគ​បរិភោគ បច្ច័យ​ និងសម្ភារប្រើប្រាស់ ដែលជាអំណោយ របស់រដ្ឋបាល ខេត្តសៀមរាប

វេរប្រគេនព្រះសង្ឃ ចំនួន០៣វត្ត​ ដែលជួបនូវការខ្វះខាត ក្នុងបរិបទជម្ងឺកូវីដ១៩។

ការប្រគេននេះ នៅថ្ងៃសុក្រ​ ទី២១​ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នៅក្នុងបរិវេណវត្តព្រលិត​ ស្ថិតនៅក្នុងភូមិព្រលិត​ ឃុំរេីល​ ស្រុកពួក​ ខេត្តសៀមរាប​។

លោក ស៊ិន​ ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា វត្តដែលជួប រងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត​ ក្នុងនោះមាន វត្តព្រលិត​ ស្ថិតនៅក្នុងភូមិព្រលិត​ ឃុំរេីល​ , វត្តរកា​ ភូមិរកា​ ឃុំល្វា​ និងវត្តទួលខ្ពស់​ ឃុំដូនកែវ​ មានព្រះសង្ឃសរុប​ចំនួន​ ៤៥អង្គ។

ទេយ្យវត្ថុ​រួមមាន៖​ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស​ ,ទឹទឹកសុទ្ធ ៥កេស​ ,ទឹកត្រី ៥កេស​,ទឹកស៊ីអ៊ីវ ៥កេស​ , ត្រីខ​ ២កេស​ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ​ អាកុល​ និង​ បច្ច័យ​ ២លានរៀល​ សម្រាប់វត្ត​នីមួយៗ។

សូមជម្រាបថា កម្មវិធីប្រគេនទេយ្យវត្ថុ​ មានចង្ហាន បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំ ឡើង សម្រាប់បណ្តាវត្តចំនួន៣៦​(វត្ត​ ៣០​ និងអាស្រមចំនួន៦)​ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវទេយ្យវត្ថុ​ គ្រឿងឧប ភោគបរិភោគ បច្ច័យ​ និងសម្ភារៈ​នៅវ​ត្តព្រលិត​ថ្ងៃ​នេះ​ មានវត្តចំនួន​ ០៣ ហើយនេះគឺជាជំហានទី៣​ហើយ បន្ទាប់ពីធីវេរប្រគេននេះ បានធ្វើនៅស្រុកក្រឡាញ់​ និងស្រុកអង្គរធំកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តបាត់ដំបង៖សម្តេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ បានផ្ដល់អំណោយ ជូនប្រជាពលរដ្ឋ មានការខ្វះខ្វះខាត.ក្នុងជីវភាពចំនួន១៧០គ្រួសារ រស់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ការផ្ដល់អំណោយជូនពលរដ្ឋនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈតំណាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អំណោយ របស់សម្ដេចស ខេង និងលោំទាវ ញ៉ែម សាខន ស ខេង ប្រគល់ពលរដ្ឋ ទាំង១៧០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១ការ៉ុង, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ៥យួរ, ម៉ាស់ និងអាល់កុលមួយចំនួនទៀត។

សម្ដេចនិងលោកជំទាវ ក៏បានផ្តល់ជំនួយជាសង្កសីចំនួន៤០០សន្លឹក ជូនដល់រដ្ឋបាលស្រុករុក្ខគិរី ដើម្បីត្រៀមទុកសម្រាប់ ចែកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា នៅក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ដែលជារឿយៗបង្កឡើងដោយខ្យល់កន្រ្តាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាកសូមាអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប ១V.០៥៨៥ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ចំណុចខាងត្បូងសណ្ឋាគារសុខា៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្ត​ត្បូងឃ្មុំ៖កសិករ២នាក់​ ត្រូវបានរន្ទះបាញ់សម្លាប់ខណៈ​ទៅ​ភ្ជួរ​ដី​ស្រែ​ គ្រាដែល​​មេឃ​ធ្លាក់​ភ្លៀង​។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣​និង​២០នាទីល្ងាច​ ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិគគីជើង ឃុំគគី ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជន​រងគ្រោះ​
ទី១-ឈ្មោះ ឯល ធារ៉ា ភេទប្រុស​ អាយុ៣១ឆ្នាំ ២-ឈ្មោះ វេង ស៊ាងហេង ភេទប្រុស​ អាយុ២០ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ទាំង​២នាក់​ត្រូវ​បាន​រៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page396 Page397 Page398 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×