Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ជាង៧០គីឡូក្រាម។

ប្រភពពីមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា កម្លាំងជំនាញបន្តការស៊ើបអង្កេតតាមជំនាញ ករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១។ លុះថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១៩នឹង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ៈ ទី១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន, ទី២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន

វត្ថុតាងដកហូតៈ ១.សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់៥២គ.ក ៧៦៨.៥០ក្រាម, ២. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់១៧គ.ក ២៩២.៥៩ក្រាម, ៣.មេតំហ្វេតាមីន(ICE) ១១.៧៩ក្រាម។ ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ៧០គ.ក ០៧២.៨៨ក្រាម។

មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ជនល្មើសទាំង២នាក់បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជំងឺកូវីដមាន លទ្ធផល”អវិជ្ជមាន”។
សមត្ថកិច្ចកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន បើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ភ្នំពេញ៖នៅទីបំផុតវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១នេះ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ នៅ​២ទីតាំង​ផ្សេង​គ្នា​ ក្នុងស្រុកមេមត់ បានទទួលមនុស្សធម៌​សាខាកាកបាទក្រហមខេត្ត។

ការទទួលបានអំណោយ នៅថ្ងៃទី១៥ ខែឧសភា ម្សិលមិញ ដោយលោកជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តត្បូងឃ្មុំ​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត ចុះចែកដោយផ្ទាល់។

លោកជាម ច័ន្ទសោភ័ណ បានណែនាំ​ដល់អាជ្ញាធរត្រូវក្តាប់ឲ្យជាប់នូវរាល់ជនរងគ្រោះ ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រដោយសារកូវីដ-១៩ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិកា ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យ​ពលរដ្ឋ​ណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត​ បានឲ្យដឹងថា ចំពោះអំណោយដែលផ្តល់ជូនទាំង១៦៥គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាចំនួន​ ៥មុឺនរៀលផងដែរ​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ភ្នំពេញ៖ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន សាធារណជនជ្រាបថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែល បានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែងជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម ដែលបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាស្រុកចំនួន៣ នៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១ នេះ បានចុះសំណេះសំណាលនិងចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅផ្សេងៗគ្នា។គោលដៅទី០១

លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកស្រីស្នំ បានដឹកនាំសមាជិក និងសប្បុរសជន នាំយកជំនួយជាសម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលលស្រុកស្រីស្នំ  កងកម្លាំងឈរជើងត្រួតពិនិត្យតាមព្រំប្រទល់  និងអំណោយដល់ជូនដល់គ្រួសារក្រីក្រ ដោយមានការចូលរួមពីសមាជិក ស.ស.យ.ក  និងអាជ្ញាធរស្រុក។

អំណោយដែលត្រូវប្រគល់ជូនលោកអភិបាលស្រុករួមមាន៖

⁃ អាកុល ចំនួន ៣០លីត្រ

⁃ ម៉ាសចំនួន ៥០០ ម៉ាស

⁃ ទឹកសុទ្ធចំណុះ៥០០មីលីម៉ីត ចំនួន ២០កេស

⁃ មីចំនួន៥កេស

អំណោយជូនដល់កងកម្លាំងឈរជើង២គោលដៅ  រួមមាន៖

–  អាកុលចំនួន៣០លីត្រ

–  ម៉ាសចំនួន៥០០ម៉ាស

–  ទឹកសុទ្ធចំណុះ៥០០មីលីម៉ីតចំនួន៣០យួរ

–  ទឹកផ្លែឈើចំនួន៥កេស

–  មីចំនួន៣កេស

+ អំណោយជូនដល់គ្រួសារក្រីក្រចំនួន៨គ្រួសារ រួមមាន៖

–  អង្ករចំនួន២០គីឡូ

–  មី១កេស

–  ត្រីខ១យួរ

–  ទឹកត្រី១យួរ

–  ទឹកស៊ីអ៊ីវ១យួរ

–  ប្រេងឆា១ដប

–  ស្ករ១គីឡូ

–  អំបិល១គីឡូ

–  ប៊ីចេង១គីឡូ

–  ថវិការចំនួន២០,០០០រៀល

ទី២

លោក  ផយ  ម៉ក់  ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ស្រុកវ៉ារិន នឹងលោក  សន  សុខហេង  ប្រធានទំនាក់ទំនងសាធារណៈ  ថ្នាក់ខេត្តបានដឹកនាំសមាជិក សមាជិកា  នាំយកអំណោយមួយចំនួនសម្រាប់ប្រើប្រាស់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលស្រុកវ៉ារិន  នឹងអធិការនគរបាលស្រុកវ៉ារិន  ដោយមានការចូលរួមពី លោក ប៊ុត  វិបុល ប្រធាន ស.ស.យ.ក  ស្រុកព្រមទាំងសមាជិក ផងដែរ។

អំណោយដែលត្រូវប្រគល់ជូនរដ្ឋបាលស្រុករួមមាន៖

_អាកុល ២០ លីត្រ

_ម៉ាសចំនួន ៥០០ ម៉ាស

_ទឹកបរិសុទ្ធ៣៥យួ+៥កេស

_ពងមាន់ចំនួន ១៥០  គ្រាប់

_មីម៉ាម៉ា ៥កេស

អំណោយដែលត្រូវប្រគល់ជូនរអធិការស្រុករួមមាន៖

_អាកុល ២០  លីត្រ

_ម៉ាសចំនួន ៥០០ ម៉ាស

_ទឹកបរិសុទ្ធ ៣៥យួ+៥កេស

_ពងមាន់ចំនួន ១៥០  គ្រាប់

_មីម៉ាម៉ា ៥កេស

ទី៣

លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក  សមាជិកា បាននាំយកអំណោយប្រគល់ជូន លោកតាំង លីហេង អធិការនគរបាលស្រុកជីក្រែង សម្រាប់សម្រួលការងារចរាចរណ៍ផ្សេងៗ។

អំណោយដែលប្រគល់ជូនរួមមាន៖

-បារ៉ាស់ ចរាចរណ៍ចំនួន ៧ ផ្ទាំង

-ដំបងភ្លើងចរាចរណ៍ ចំនួន១០ដំបង

– ថ្ម សម្រាប់ដាក់ដំបងភ្លើងចរាចរណ៍ចំនួន២០ដុំ។ ក្នុងឱកាសនេះដែរ លោកប្រធានសាខាទាំង៣ស្រុក បានមានមតិសំណេះសំណាល និងផ្ដាំផ្ញើសូមឲ្យចូលរួមអនុវត្តតាមប្រសាសន៍របស់ សម្តេច (៣ការពារ ៣កុំ) ឲ្យបាន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់ ប្រទេសកម្ពុជា
នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែក គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ខេត្តសៀមរាប៖ការឈូសឆាយដីព្រៃជាច្រើនហិកតានៅក្នុងភូមិសាស្រ្តស្រុកស្វាយលើ មានការសង្ស័យថា ករណីនេះអាចមានការឃុបឃិតគ្នាជាប្រព័ន្ធ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងឈូសឆាយដីព្រៃ ស្ថិតនៅ(ខាងក្រោយស្នាក់ការ បរិស្ថាន អូរថ្មដាប់) ក្នុងស្រុកស្វាយលើខេត្តសៀមរាប។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីឈូសឆាយដីព្រៃនេះ អាជ្ញាធរស្រុកស្វាយលើ បានចាប់អេស្កាចំនួន២គ្រឿងដែលកំពុងធ្វើសកម្មភាព
ឈូសឆាយព្រៃជាក់ស្ដែង។

ការចាប់គ្រឿងចក្រចំនួន២គ្រឿងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍បន្តថាការឈូសឆយនេះធ្វើឡើងជិត១សប្តាហ៍មកហើយ ដោយអស់ផ្ទៃដីព្រៃជាច្រើនហិកតា។ ក្នុងនោះបណ្ដាលឲ្យខូចខាតមានដើមឈើធ្នង់និងដើមឈើលេខ២ជាច្រើនដើមត្រូវបានផ្តួលរលំ ហើយថ្មភក់ជាច្រើនផ្ទាំងត្រូវបានគេឈូសចោល។ ប្រភពបានបន្តថា ថៅកែដែលឲ្យគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោកម៉ែន វុទ្ធី បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះ ក្រុមសមត្ថកិច្ច ចុះពិនិត្យតីតាំងខាងលើ និងដកហូតយកអេស្ការ ចំនួន២គ្រឿងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ រង់ចាំចំណាត់ការបន្តទៀត។លោកថា ខាងលោកកំពុងនៅរង់ចាំម្ចាស់ដីយកប្លង់ដីដែលគេអះអាងថា មានប្លង់ត្រឹមត្រូវដើម្បីពិនិត្យទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ត្រូវបានផ្លាស់ប្ដូរមកជាអធិការនគរបាលក្រុងបាត់ដំបង ជំនួសលោកឆាង វណ្ណឆៃ ដែលត្រូវផ្លាស់ប្ដូរទៅជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។ នេះបើយោងតាមសេចក្ដីប្រកាសតែងតាំងមុខតំណែង បានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ។ នេះបើយោងតាមលិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះចែកចាយនៅព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើ ដោយរថយន្តធំៗចេញពីខេត្តមណ្ឌលគិរី ដើម្បីយកទៅចែកចាយតាមបណ្តាខេត្តផ្សេងៗទៀត នៅតែបន្តកើតមាន បើទោះបីអាជ្ញាធរជំនាញពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។ ការដឹកជញ្ជូនឈើដោយរលូនយ៉ាងដូច្នេះត្រូវបានគេដឹងថា រថយន្តដឹកឈើទាំងនោះសុទ្ធតែមានPC អនុញ្ញាតពីសមត្ថកិច្ចជំនាញ ទើបឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ជាច្រើនខេត្ត ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២១ សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានឃាត់រថយន្តដឹកឈើ១គ្រឿង នៅចំណុចស្ពានកណ្តែក ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការសង្ស័យថាការដឹកជញ្ជូនឈើ លើសលិខិតអនុញ្ញាត។

យោងតាមសេចក្ដីរាយការណ៍បានដឹងថា ការដឹកជញ្ជូនឈើដោយរថយន្តធំៗ ចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តបាត់ដំបងឆ្លងកាត់ខេត្តឧត្តរមានជ័យ បន្តកើតមានជាហូរហែ ក៏ប៉ុន្តែសមត្ថកិច្ចជំនាញនៅតាមបណ្ដាខេត្ត ឆ្លងកាត់ខាងលើ ហាកបីមិនមានឆន្ទៈក្នុងការទប់ស្កាត់ឡើយ។

សូមជម្រាបថាខណៈពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនជាពិសេសខេត្តមណ្ឌលគិរី ក្រុមឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ យកទៅលក់តាមបណ្តាខេត្តបានដោយសេរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើអភិបាលខេត្ត ឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ។

នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន បានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីលោកសាយ សំអាល់ ដែលបណ្ដាញ«សៀមរាបប៉ុស្តិ៍» ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.8K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page401 Page402 Page403 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×