Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖បុរសចំនួន២នាក់បានចងកសម្លាប់ខ្លួននៅកន្លែងផ្សេងគ្នា។

ហេតុការណ៍ទី១កើតឡើងនៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ នៅចំណុក្បាលភ្នំតាទោះ ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ (សពមានសភាពហើម)។ ជនរងគរោះឈ្មោះណៃ រុាំ ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។ សមត្តកិច្ចបានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសនោះទេ។ ជនរងគ្រោះជាមនុស្សញៀនស្រា។

ករណីទី២នៅវេលាម៉ោង​១៦.៥០ នាទីថ្ងែទី២៣ ខែមីនាឆ្នាំ២០២២ នៅចំណុចដើមស្វាយ ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ បូ រើន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ។
កម្លាំងនគរបាលប៉ុស្តិ៍នគរភាស បានចុះទៅពិនិត្យលើសាកសព និងជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីលើខ្លួនសាកសព ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ មូលហេតុគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងមានវិបត្តិផ្លូវចិត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សហប្រធានបារាំង និងជប៉ុន និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធាន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ក្រោយខកខាននារយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ១៩ តែបើទោះបីជាបញ្ហាកូវីដ១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរបានសម្រេចលទ្ធផលជាច្រើននិងប្រកបដោយមោទកភាព។

តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា លោក Sardar Umar ALAM បានចូលរួមអបអរសាទជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកជំនាញការអាដហុកដែលខិតខំធ្វើឱ្យកិច្ចប្រជុំនៅពេលកើតឡើង។ ក្នុងនាមអង្គការយូណេស្កូ លោកក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរជាតិអប្សរាដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូនផងដែរ។

លោកបញ្ជាក់ផងដែរថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។ បន្ថែមលើនេះ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានដើរតួរនាទីស្នូលសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ មានប្រសាសន៍ថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨៕SRP
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុំ រិទ្ធី, ហាប់ គឹមអាន

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ​ និង​អាជ្ញាធរ​ស្រុកជើងព្រៃ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មន្ត្រី ឲ្យពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ​។ ជាពិសេស​ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា​ និងផ្ដល់ការគាំទ្រ ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។​ លេីសពី​នោះ​ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង»​ ព្រមទាំង​ធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ររួមនឹងវិធានការ៣ការពារនិង៣កុំផងដែរ​។

អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ និង​អាជ្ញាធរ​ស្រុក​ជេីងព្រៃ​ ក៏ដូចជា​មន្ត្រីពាក់ព័ន្ធ​ទាំងអស់​ ឲ្យបង្កើន​ការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ឲ្យកាន់តែល្អទ្វេឡើង និង​ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូចំពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនឹងម៉ូតូ ដោយរថយន្តម៉ាកHUMMER ពណ៌ខ្មៅ ពាក់់ផ្លាកលេខភ្នំពេញ.2J3939 (អ្នកបើកបររត់បាត់)បើកបរពីលិចទៅកើត បានបុកជាមួយនឹងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅសេរី 2018 ពាក់ផ្លាកលេខសៀមរាប1AC 8248 បើកបរដោយឈ្មោះសាប់ ហឿង ភេទប្រុសអាយុ78ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង។

របាយការណ៍បានបន្តថា មូលហេតុជនរងគ្រោះបើកម៉ូតូ ឆ្លងថ្នល់ពីត្បូងទៅជើងខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ភ្នំពេញ៖លោក លីន បៃហ្វេង បានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថល នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកសូមគោរពសុំការគាំទ្រពីសម្ដេចតេជោ​ ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។

លោក លីន បៃហ្វេង បានសូមគោរព ថ្លែងអំណរគុណជាអនេកជូនចំពោះសម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង ២៣ឆ្នាំកន្លងមក និងផ្តល់នូវការទុកចិត្តដល់ក្រុមហ៊ុនរបស់លោក និងអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងលើវិស័យដទៃទៀត។

លោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។

លោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នៅព្រហស្បតិ៍នេះក្នុងឱកាសចូលជួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក លីន បៃហ្វេង ដែលកន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនៅពេលនេះបានផ្តល់ជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកំព្យូទ័រ ផងដេរ។

សម្តេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាព ព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានលើកឡើងថា អំពើចោរកម្មបានកើតឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋាននៃស្រុកសូត្រនិគម ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង។ការដែលអំពើចោរកម្មកើតមាននេះ ចាប់តាំងពីអធិការឡើងថ្មីមក។

ប្រជាពលរដ្ឋបានបន្តថា ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានចោរលួចម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1AH-5556 លេខតួ ND125M-5672875 ខណ:សិស្សទៅរៀនគួរអង់គ្លេសនៅផ្ទះគ្រូនៅផ្សារសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ហោន រក្សា ភេទប្រុសអាយុ១៣ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមការបំភ្លឺរបស់ជនរងគ្រោះ ពេលទៅដល់ ខ្លួនបានទុកម៉ូតូចោលនៅមុខផ្ទះគ្រូដោយពុំបានចាក់សោរសុវត្ថិភាពបន្ថែមឡើយ។ លុះរៀនចប់នៅម៉ោង១៩:០០ ខ្លួនត្រឡប់ទៅវិញក៏រកម៉ូតូមិនឃើញ ភ្លាមៗនោះ ខ្លួនបានប្រាប់គ្រូ រាយការណ៍ជូនសមត្ថកិច្ច និងឪពុកបានជូនទៅដាក់ពាក្យបណ្ដឹងតែម្ដង។ ករណីនេះសមត្ថកិច្ច បានកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ។

ថ្លែងនៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងពិធីសម្ពោធ សមិទ្ធិផលនានា នៅស្រុកបាណន់ សម្ដេចស ខេង បានរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម និងគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយផ្សារភ្ជាប់ទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេច ស ខេង បន្តថាទន្ទឹមគ្នានេះថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ទាំង៧ចំណុចនេះ ឱ្យបានលទ្ធផលល្អដែរ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតសុខដុមនីយកម្មក្នុងសង្គមផងដែរ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋមានការលើកឡើងបន្តថា ចាប់តាំងពីលោក ឃីម ផល្លា ឡើងតំណែងជាអធិការស្រុកសូត្រនិគម មក ភូមិសាស្ត្រនៃស្រុកសូទ្រនិគម តែងតែមានល្បែងស៊ីសង មានអំពើចោរកម្ម គ្រឿងញៀន ឃាតកម្មជាបន្តបន្ទាប់ដែលជាករណីនេះធ្វើឲ្យពួកគាត់រស់នៅមូលដ្ឋានមានការព្រួយបារម្ភពីសន្តិសុខសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តបាត់ដំបង៖ថ្លែងនៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅស្រុកបាណន់ សម្ដេចស ខេង បានអំពាវនាវឱ្យរួមគ្នាថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ គ្រប់វិស័យ និងបានរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម និងគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយផ្សារភ្ជាប់ទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេច ស ខេង បន្តថាទន្ទឹមគ្នានេះថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ទាំង៧ចំណុចនេះ ឱ្យបានលទ្ធផលល្អដែរ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតសុខដុមនីយកម្មក្នុងសង្គមផងដែរ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានរម្លឹកអំពីស្ថានភាពស្រុកបាណន់ពីអតីតកាល ក៏មិនខុសពីបណ្ដាមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសដែរ គឺការរស់នៅរបស់ប្រជាពលរដ្ឋ និងការបំពេញការងាររបស់មន្រ្តីរាជការ និងអាជ្ញាធរជួបការលំបាកដោយសារតែការខ្វះខាតដូចជា សាលារៀន វត្តអារាម អគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ និងស្ពានជាដើម ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងមានគាំទ្រពីសប្បុរសជន ស្រុកបាណន់ បានទទួលសមិទ្ធផលជាច្រើន និងថាសមិទ្ធផលទាំងនេះ មិនទាមទារការតបស្នងអ្វី ក្រៅតែពីស្នើសុំ ឱ្យខិតខំថែរក្សាដើម្បីបម្រើឧត្តមប្រយោជន៍ សាធារណៈនោះឡើយ។

សម្ដេច ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញសិស្សានុសិស្ស មានឱកាសបានសិក្សារៀនសូត្រតាំងពីតូចៗទៅ ពិសេសចាប់ពីថ្នាក់មត្តេយ្យ សិក្សាដែលខុស ពីសម្ដេចផ្ទាល់ទម្រាំមានឱកាសបានចូលរៀនសូត្រ សម្ដេចមានអាយុ ១១ឆ្នាំទៅហើយ។ នៅពេលមានប្រសាសន៍អំពីស្ថានភាពប្រទេសជាតិ រីកចំរើនដូចបច្ចុប្បន្ន ធៀបនឹងអតីតកាល ដែលក្រីក្រ និងមានសង្គ្រាមផងនោះ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធីថា សន្តិភាពពិតមានគុណតម្លៃណាស់ ហើយថាការបំផុសរបស់សម្ដេចតេជោ នូវពាក្យអរគុណសន្តិភាព នេះពិតជាមានអត្ថន័យជ្រាលជ្រៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតសមត្ថកិច្ច បានឃាត់ខ្លួន” ឪពុកចុង ដែលប្រើអំពើហិង្សាលើកូនស្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម ខេត្តកំពង់ស្ពឺ ហើយដេីម្បីបញ្ជូនខ្លួនមកស្នងការនគរបាលខេត្តសៀមរាប។

សូមបញ្ជាក់ ករណី“ហិង្សាក្នុងគ្រួសារ “ (ឪពុកចុងវាយកូនដើម) ឈ្មោះ តាន់ សុខហ្គេច ត្រូវ ជាម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ អ៊ឹង សុខកណ្ណិការ ត្រូវឪពុកចុងឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សាដោយខាំ កូនចុងឲ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថាព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន។មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២២

ខេត្តកណ្ដាល៖អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នៅថ្ងៃពុធ នេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនៅចងចាំពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយក្រៅតែកង្វល់ពីស្ថានភាពលំបាកនៃផ្លូវជាតិលេខ២១ហើយនោះ សម្តេចតេជោក៏កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ២១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពីអំឡុងខែមីនាឆ្នាំ២០២១មកម្លេះ ក៏ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបត្រូវពន្យាររហូតមកដល់ពេលនេះទើបសម្ពោធ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២១ នេះជាផ្លូវដែលបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្ររួចហើយ។ សម្តេចតេជោបានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាងស្ពាន២កន្លែង ដោយទី១យកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញជ្រោយចង្វា ទៅតំបន់អរិយក្សត្រតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២២

ខេត្តកោះកុង៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា«មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នា ក្នុងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រឹត្យ»។

ក្នុងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» នៅខេត្តកោះកុង លោកខៀវ កាញារីទ្ធ បានថ្លែងបន្តថា ក្រសួងព័ត៌មានបានឯកភាព និងបន្តចូលរួមខំដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ មួយវិញទៀតសូមប្រធានមន្ទីរអង្គភាព បង្កើតអ្នកនាំពាក្យសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត ងាយស្រួលក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។

លោករដ្ឋមន្ត្រីបន្តថា «អ្នកនាំពាក្យត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណជន»។ លោកបានជូនយោបល់ និងការណែនាំថា «អ្នកសារព័ត៌មាន មុនសរសេរព័ត៌មានឲ្យមានសុក្រឹត្យ យើងត្រូវចុះយកព័ត៌មានឱ្យដល់ទីកន្លែងហ្នឹង រកប្រភពឱ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនង ជាមួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មានយើង ដើម្បីសរសេរព័ត៌មានឲ្យមានតម្លាភាពល្អ ច្បាស់ការជាក់លាក់ ចៀសវៀងការសរសេរព័ត៌មាន បំប៉ោងជាលក្ខណៈ ក្លែងក្លាយនាំឲ្យមានបញ្ហាដល់ខ្លួន»។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាស្តីពី «ការិយាល័យព័តមានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្រោមវត្តមានលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការចំនួន៤ខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២២

ខេត្តសៀមរាប៖ក្មេងស្រីដែលរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារប៉ូលិសខេត្តសៀមរាបម្នាក់នោះ ខណៈពេលនេះ ក្មេងរងគ្រោះកំពុងស្ថិតនៅក្នុងការតាមដានសុខភាពពីក្រុមគ្រួពេទ្យនៅឡើយ។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា «ចៅស្រីគួរឲ្យអាណិត អាយុទើបតែ១៣ ខែ ត្រូវរងគ្រោះដោយអំពើហិង្សា ពេលនេះកំពង់ស្ថិតក្នុងការ បន្តតាមដាន របស់ក្រុមគ្រូពេទ្យជ័យវរន្ម័ទី៧(គន្ធបុប្ផា)ខេត្តសៀមរាប»។ ការលើកឡើងរបស់លោកស្រី យូ សុភា ធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យធ្វើកិច្ចការនេះជាបន្ទាន់។ ជាមួយគ្នានេះដែរ លោកប្រាក់ សោ ភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាប ក៏បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុក ដោយមានរូបក្មេងរងគ្រោះ ដោយអមនិងសំណេរថា « លើកដៃទៅរួច »។ ជនសង្ស័យជានគរបាលរូបនេះ មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ។ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើទោះបីជាមានការជជែកគ្នា និងមានបទបញ្ជាពីអភិបាលខេត្តសៀមរាប ទៀ សីហា ឲ្យមន្ត្រីសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត លើ ឈ្មោះលក្ខិណា វីរៈរិទ្ធ រូបនេះ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជនសង្ស័យ រូបនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ច ហៅមកបំភ្លឺនៅឡើយ ខណៈជនសង្ស័យរូបនេះកំពុងតែជាប់រៀនវគ្គបំប៉នជំនាញ នៅខេត្តកំពង់ស្ពឺ ឯណោះ។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់ សៀមរាបប៉ុស្ដិ៍ ថា ចំពោះករណីខាងលើនេះស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្ដាញសង្គម facebook មានការបង្ហោះនិងចែករំលែកតៗគ្នា ដោយលើកឡើងថាបុរសដែលពាក់ឯកសណ្ឋានជានគរបាលនេះអាចជាប់ពាក់ព័ន្ធ បានប្រើអំពើហិង្សាទៅលើក្មេងបណ្ដាលឱ្យរងរបួស ដោយករណីនេះទទួលនូវការរិះគន់យ៉ាងខ្លាំងពីមហាជន។

អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក លក្ខិណា វីរៈរិទ្ធ នៅឡើយទេ ជុំវិញការលើកឡើងចោទប្រកាន់បែបនេះ ហើយគេនៅពុំទាន់ឃើញ លោកលក្ខិណា វីរៈរិទ្ធ ចេញមុខបំភ្លឺនោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២២

ភ្នំពេញ៖លោក Benoit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកលនូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធានាគារពិភពលោក
នៅរសៀលថ្ងៃអង្គារ ម្សិលមិញ បានជួបពិភាក្សាការងារ ជាមួយសម្ដេចស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ នៅក្នុងជំនួប លោក Benoit Bosquet ក៏បានជម្រាបសម្ដេច ស ខេង អំពីអត្ថប្រយោជន៍ដែលគម្រោងទាំងនេះ បានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលជាគោលដៅនៃការអនុវត្តគម្រោង ដោយលោកបានមានប្រសាសន៍ថា ធានាគារពិភពលោកនៅតែបង្ហាញការប្ដេជ្ញាចិត្តក្នុងការរួមចំណែក តាមរយៈការអនុវត្តគម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែកលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចស ខេង បានសម្ដែងការស្វាគមន៍លោក Benoit Bosquet និងសហការី និងបានយកឱកាសនេះថ្លែងអំណរគុណធនាគារពិភពលោក ដែលបានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដូចជា គម្រោងគណនេយ្យភាពសង្គម គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងគម្រោងគ្រប់គ្រងសំណល់រឹង។

សម្ដេចបានមានប្រសាសន៍ថា ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំង៣ ពីសំណាក់ធនាគារពិភពលោក ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់គោលដៅនៃការអនុវត្តគម្រោងទាំងនោះ។

លោក Benoit Bosquet ក៏បានជម្រាបជូនសម្ដេច ស ខេង និងមន្រ្តីពាក់ព័ន្ធកម្ពុជា ដែរថា ទន្ទឹមនឹងការអនុវត្តគម្រោងទាំងនេះ ក៏នៅមានកិច្ចការមួយចំនួនទៀត ដែលភាគីទាំងពីរត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត លើកិច្ចការដែលពាក់ព័ន្ធនឹងគម្រោងទាំង៣ សំដៅធ្វើយ៉ាងណារក្សានិរន្តរភាពនៃការអនុវត្តគម្រោង ទាំងនេះ ដើម្បីបំរើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋបន្តទៅមុខទៀត។

លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីក្រសួងមហាផ្ទៃ ដែលបានសហការអនុវត្ត និងដំណើរការគម្រោងសំខាន់ៗដូចបានលើកឡើងខាងលើ។

សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណលោក Benoit Bosquet និងគណៈប្រតិភូធនាគារពិភពលោក ហើយថា.សម្ដេច ព្រមទាំងសហការី ត្រៀមជានិច្ចក្នុងការជជែកពិភាក្សាជាមួយភាគីធនាគារពិភពលោក ដើម្បីធនាបាននិរន្តរភាពនៃគម្រោងសំខាន់ៗទាំងនេះ សំដៅបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។

តាមរយៈបទពិសោធន៍ផ្ទាល់ សម្ដេចក៏បានគូសបញ្ជាក់អំពីការជួបប្រាស្រ័យ ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តគម្រោងទាំងនេះ ដោយសម្ដេចសង្កេតឃើញការគាំទ្រ របស់ប្រជាពលរដ្ឋ ដែលបានទទួលអត្ថប្រយោជន៍ពីគម្រោងទាំងនេះ។ ដូច្នេះសម្ដេចលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តការពិភាក្សា សំដៅធ្វើយ៉ាងណាទទួលបាននូវការគាំទ្របន្ថែមទៀត ពីសំណាក់ធនាគារពិភពលោក ដើម្បីឱ្យគម្រោងសំខាន់ៗទាំងនេះបន្តនិរន្តរភាពសម្រាប់បំរើផលប្រយោជន៍ប្រជាជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page262 Page263 Page264 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×