Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២២

ខេត្តសៀមរាប៖រាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមអធិការស្រុកពួក លោកទេព ប៊ុនសែន បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។

ហេតុការណ៍បានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប។

សេចក្ដីរាយការណ៍បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A.9816 បុកនិង ម៉ូតូម៉ាកស៊ូមមើ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1X.3689 បណ្ដាលអោយស្លាប់មនុស្ស៥នាក់ ស្រី ០៣នាក់និង របួសស្រាល ០២នាក់ ស្រីម្នាក់និង ខូចខាត រថយន្ត ១គ្រឿងនិងម៉ូតូ១គ្រឿង។

បើតាមសមត្ថកិច្ច បានបញ្ជាក់មូលហេតុ៖អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន និងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អធិការស្រុកពួកនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តសៀមរាប៖ឡធ្យូងខុសច្បាប់ ជាង១០០កន្លែង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចុះបង្ក្រាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី ០៨និងទី០៩ មេសា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ស្រុកជីក្រែង។

មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាបបានឲ្យដឹងថាក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូង ដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

មន្ត្រីរដ្ឋបាលព្រៃឈើបន្តថាអាជីវកម្ម ឡធ្យូង ទាំងនោះគឺប្រជាពលរដ្ឋ បានធ្វើសកម្មភាពជាយូណាស់មកហើយ។ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត។

បើតាមលោក ម៉ុង ប៊ុនលីម ថា ក្រោយចូលឆ្នាំខាងមុខរួច នឹងចុះធ្វើតាមភូមិនាៗបន្តទៀត។

សូមរំលឹកថាកន្លងមករដ្ឋបាលព្រៃឈើសៀមរាប ក៏បានចុះបិទនិងបង្ក្រាបឡធ្យូងខុសច្បាប់ ជាច្រើនកន្លែងផងដែរ នៅភូមិសាស្ត្រស្រុកស្វាយលើ។ បើតាមមន្ត្រីបានលើកឡើងថាការដុតឡធ្យូងជាអំពើខុសច្បាប់និងបានបំផ្លាញព្រៃឈើចម្រុះយ៉ាងច្រើនក្នុង១ឆ្នាំៗ ជាហេតុនាំឲ្យមានការបាត់បង់ព្រៃឈើទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការចូលរួមដោយសប្បុរសជនក្នុងខេត្ត នៅរសៀលថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា កុមារ និងយុវជនកំព្រា នៅឯមជ្ឈមណ្ឌលកុមារកំព្រាបាត់ដំបង បុរីទី១ និងបុរីទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដោយក្នុងនោះ
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ មានមន្រ្ដីចំនួន៤នាក់ មន្រ្ដីជាប់កិច្ចសន្យា២៦នាក់ និងកុមារ យុវជន៨៦នាក់
-មជ្ឈមណ្ឌលកុមារកំព្រាបុរីទី២ មានមន្រ្ដី៣នាក់ មន្រ្ដីជាប់កិច្ចសន្យា៧នាក់ និងកុមារ២០នាក់ ។

លោក សុខ លូ បានមានប្រសាសន៍សួរសុខទុក្ខ ដល់មន្រ្ដី មន្រ្ដីជាប់កិច្ចសន្យា បុគ្គលិក និងកុមារទាំងអស់ សូមបន្តក្នុងការថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងសូមកោតសរសើរដល់បុគ្កលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា កន្លងមកនេះ។ លោក បានមានប្រសាសន៍ផ្ដាំផ្ញើដល់កុមារ និងយុវជន ដែលកំពុងទទួលថាថែរក្សាបីបាច់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាទាំងពីរនេះ បន្តក្នុងការខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីចាប់យកចំណេះដឹង ឬជំនាញពិតប្រាកដណាមួយ សម្រាប់ខ្លួនឯង អាចចិញ្ចឹមបីបាច់ថែរក្សា រកទទួលទានបានដោយខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃឡើយ និងសូមចៀសឲ្យឆ្ងាយអំពីបញ្ហាអបាយមុខនានា ជាពិសេសគឺគ្រឿងញៀន ដោយមិនត្រូវធ្វើការចង់ដឹង ចង់លឺអ្វីឡើយ សូមគេចឲ្យឆ្ងាយអំពីគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនោះ លោកសុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងសម្ភារៈមួយចំនួនដូចជា មី ត្រីខ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអីវ អាលកុល ម៉ាស់ ជែលលាងដៃ សម្ភារៈសិក្សា ច្រាស និងថ្នាំដុសធ្មេញ សាប៊ូ នំ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ បានមានប្រសាសន៍ថា៖ បើសិនបើនៅក្នុងអង្គភាពរបស់ខ្លួនមានអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺមិនទុកឲ្យបម្រើការងារជាមន្រ្ដីនគរបាលបន្តទៀតនោះទេ ដូចនេះមេបញ្ជាការត្រូវតែខិតខំសហការ និងដោះស្រាយអំពីបញ្ហានេះ ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន មិនថាក្របខ័ណ្ឌស៊ីវិល ឬកងកម្លាំងឡើយ។ កងកម្លាំងទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ បង្ក្រាបគ្រឿងញៀន ដំបូងគឺបញ្ហាផ្ទៃក្នុងរបស់យើងដោយដាច់ខាតត្រូវគេចឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន តាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកបានបន្តទៀតថា ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលមានការលេចឡើងនៅព្រំដែនរបស់ខ្លួន ត្រូវប្រញាប់រួសរាន់ក្នុងការដោះស្រាយជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយអូសដំណើរឲ្យយូរឡើយ ដើម្បីកុំពិបាកក្នុងការដោះស្រាយខាងមុខទៀត។

លោក សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ
នៅថ្ងៃសុក្រ ម្សិលមិញ ក្នុងឱកាស ចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ នៃស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។

លោកបានធ្វើការកោតសរសើរ ដល់កងកម្លាំងទាំងអស់ ក្នុងការចូលរួមជួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ បូករួមទាំងបានចូលរួមជួយការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងចូលរួមជួយក្នុងការនាំយកពលករខុសច្បាប់មកប្រទេសវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរបាត់ដំបង ប្រាប់ពលរដ្ឋ ឲ្យប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ មកសមត្ថកិច្ចមូលដ្ឋាន ចៀសវៀង ចុះរហូតដល់លំនៅឋាន។ នេះបើយោងតាមសេចក្ដីជូនដំណឹង ស្តីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់ ក្នុងខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២២

ខេត្តបាត់ដំបង៖ក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយកងកម្លាំងការពារព្រំដែន ក្នុងស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើដល់កងកម្លាំងការពារព្រំដែនទាំងអស់ បន្តគោរពតាមបទបញ្ជាដែលថ្នាក់លើ បានដាក់មក បន្តពង្រឹងសាមគ្គីភាពគ្នា នៅក្នុងអង្គភាពរបស់ខ្លួន និងជាពិសេសបន្តហ្វឹកហាត់ សមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរជាលំដាប់ និងជាពិសេសត្រូវខិតខំប្រឹងប្រែងបម្រើការពារប្រជាពលរដ្ឋ ព្រោះភារកិច្ចរបស់យើងគឺបម្រើការពារប្រជាពលរដ្ឋ មិនមែនមកបន្ថែមបន្ទុបលើពួកគាត់ឡើយ។ លោកថា ត្រូវបន្តក្នុងការការពារព្រំដែនឲ្យបានគង់វង្ស និងរក្សាឲ្យបាននូវទឹកដីនេះ ដោយមិនត្រូវឲ្យប្រទេសណាឈ្លានពានបានឡើយ។

លោកក៏បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅរសៀល​ថ្ងៃទី​៧​ ខែមេសា​ ម្សិលមិញ បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កសាង​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ដែល​ត្រូវ​បាន​យក​មក​តំកល់​នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម​។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក​ អ៊ុន​ ចាន់ដា​ បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន។​

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព ឈ្នះចម្បាំង តំណាងឱ្ យសេចក្តីដឹងគុណចំពោះ”សន្តិភាព” ដូចបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ដូច្នេះដែរ។

គួរ​បញ្ជាក់​ថា​ ​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ​ ដែលបាន​កសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចបានការសាងសង់ ស្ទើរ​តែ​១០០% ហេីយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មីនាពេលខាងមុខនេះ។

ពិធីក្រុងពាលីធ្វើនៅរសៀលថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ នេះក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ខាងមុខនេះ ដោយក្នុងនោះពិធីសង្រាន្តឆ្នាំថ្មី ឆ្នាំ២០២២ នឹងប្រព្រឹត្តចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំងចំនួន៣ គឺទីតាំងទី១ បរិវេណខាងក្នុងសាលាខេត្តបាត់ដំបង ទីតាំងទី២ បរិវេណខាងមុសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា និងទីតាំងទី៣ បរិវេណសួននាគសន្ដិភាព ដោយមានការកម្មវិធីកម្សាន្តនានាដូចជាការលេងល្បែងប្រជាប្រិយ ការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈ និងរាំកម្សាន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២២

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបជាបន្ទាន់នូវ​បទល្មើស​​ធនធាន​ធម្មជាតិ​ តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកបទល្មើសទាំងនោះ រីករាលដាលកាន់តែធំ ពិបាកដោះស្រាយ។

យោងតាមលិខិតរបស់ក្រសួងកសិកម្ម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានា ក្នុងការថែរក្សា ការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈ ម្ចាស់ការ និងស្មារតីទទួលខុសត្រូវ។

លោក បានបញ្ជាក់ថា «ត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ និងដីព្រៃលិចទឹក ដោយចាត់វិធានាការគ្រប់គ្រង ត្រួតពិនិត្យនូវការធ្វើសន្និធិ ការធ្វើចរាចរ និងការកែច្នៃផល អនុផលព្រៃឈើគ្រប់ប្រភេទ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ផងដែរ»។

លោក បានបន្ដថា «ក្នុងករណីប្រទះឃើញបទល្មើសជាក់ស្ដែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកឲ្យបទល្មើសទាំងនោះរីករាលដាលកាន់តែធំ និងពិបាកក្នុងការដោះស្រាយ។ ប្រសិនបើបទល្មើសមានទ្រង់ទ្រាយធំ មានលក្ខណៈស្មុគស្មាញ ត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ជាបន្ទាន់ មកក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ ដើម្បីមានវិធានការ និងរួមគ្នាដោះស្រាយតាមនីតិវិធីជាធរមាន»។

លោករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ក្នុងករណីមានបទល្មើសធ្ងន់ធ្ងរ ក្រសួង-ស្ថាប័ន ថ្នាក់ជាតិនឹងចាក់ថ្នាក់ដឹកនាំ រួមជាមួយអង្គភាពជំនាញចុះសហការ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថាការដែលរដ្ឋមន្ដ្រីកសិកម្ម ចេញបញ្ជាបែបនេះ ក្រោយពី សម្ដេចហ៊ុន សែន បានបញ្ជាឲ្យពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផល ឲ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២២

ភ្នំពេញ៖លោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិបានជម្រាបជូនសម្ដេចស ខេង ថា អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងបន្តប្ដេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យនានាដោយធ្វើយ៉ាងណានឹងខិតខំបន្សីគ្នានឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីក៏ស្នើសុំយោបល់ពីសម្ដេចក្រឡាហោម ថាតើមានកិច្ចការជាអាទិភាពណាមួយស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់សម្ដេច ដែលលោកស្រីអាចផ្ដល់នូវកិច្ចសហការដើម្បីជំរុញការងារនោះឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ឆ្លើយតបនឹងការលើកឡើងអំពីកិច្ចការអាទិភាពនេះ សម្ដេច ស ខេង បានលើកឡើងថា បញ្ហាទីមួយ សម្ដេចសូមស្នើភាគីទាំងពីរបន្តខិតខំអនុវត្តនូវគម្រោងនានាដែលភាគីទាំងពីរកំពុងអនុវត្តជាមួយគ្នា ហើយគម្រោងណាដែលអនុវត្តមិនទាន់បញ្ចប់សូមបន្តអនុវត្តឱ្យបានជាស្ថាពរ និងទទួលបានលទ្ធផលល្អប្រសើរ ពិសេសលើការងារគាំពារដល់ស្រ្តី និងកុមារ។

សម្ដេចក៏បានជម្រាបជូនដែរថាថ្មីនេះៗរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការរយៈពេល១០ឆ្នាំដំណាក់កាលទី២ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសកម្មភាពសំខាន់ៗក្នុងផែនការការងារ១០ឆ្នាំដំណាក់កាលទី២នេះ ផ្ដោតទៅលើការបន្តផ្ទេរនូវសិទ្ធិ អំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបន្តលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងសាធារណជនជាមួយនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

សម្ដេច ក៏បានស្នើអង្គការសហប្រជាជាតិបន្តពិនិត្យទៅលើផែនការ១០ឆ្នាំ ដំណាក់កាលទី២នេះ ថាតើអាចផ្ដល់ការគាំទ្រទៅលើផ្នែក ឬសកម្មភាពណាមួយនៃផែនការនេះ។
សម្ដេចបន្តថាទោះបីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះជាការងារថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែក្នុងរយៈពេល១០ឆ្នាំកន្លងមក សម្ដេចបានមើលឃើញវឌ្ឍនភាពលើការងារនេះ ក្នុងនោះតាមសង្កេតឃើញថាប្រជាពលរដ្ឋកាន់តែយល់ដឹងបាន និងផ្ដល់ការគាំទ្រកាន់តែច្រើន។

ការឡើងរបស់លោកស្រី Pauline Tamesis
នៅរសៀលថ្ងៃអង្គារ នេះ ក្នុងឱកាស ជួបជម្រាបលា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួប សម្ដេចស ខេង ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមគណៈកម្មាធិការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការនានាចំណុះអង្គការសហប្រជាជាតិ មានលោកស្រីជាអ្នកសម្របសម្រួល ដែលបានផ្ដល់កិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាមួយក្រសួងមហាផ្ទៃលើកិច្ចការនានាដែលពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង នមានប្រសាសន៍ទៀតថានៅក្នុងខណៈដែលសាកលលោកទាំងមូលប្រឈមមុខនឹងជំងឺឆ្លងកូវីដ-១៩ ប្រទេសកម្ពុជាបានទួលលទ្ធផលគួរឱ្យស្ញប់ស្ញែងក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយសម្ដេចបានចាត់ទុកថាជោគជ័យនេះមិនអាចកាត់ផ្ដាច់បានពីការរួមចំណែកពីអង្គការសហប្រជាជាតិនោះទេ។ សម្ដេច បន្តថាតាមរយៈលទ្ធផលនេះក៏បានរួមចំណែកដល់ការស្ដារការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ។

លោកស្រី Pauline Tamesis ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមទាំងអង្គការនានាស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយលោកស្រីបានបន្តថាវត្តមាននៃជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញចំណុចជាច្រើន ក្នុងនោះក៏មានសាមគ្គីភាពរវាងសាកលោកទាំងមូលនៅក្នុងការរួបរួមគ្នាដោះស្រាយភាពអាសន្ន ហើយចំពោះផ្ទៃក្នុងប្រទេសវិញក៏បង្ហាញឱ្យឃើញនូវការសម្របសម្រួលកិច្ចការយ៉ាងល្អប្រសើរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមនៃជំងឺរាត្បាតនេះ។

លោកស្រីក៏បានជម្រាបជូបសម្ដេចក្រឡាហោមដែរថាតាមរយៈការខិតខំដោះស្រាយបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា លោកស្រីក៏កត់សម្គាល់ឃើញនូវមេរៀនសំខាន់ៗដែលក្នុងនោះក៏ដូចជាការចូលរួមរបស់សហគមន៍ ការផ្ដល់កិច្ចសហការយ៉ាងជិតស្និតពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងការចូលរួមដោះស្រាយបញ្ហាសុខមាលភាពរបស់សង្គម និងមេរៀនមួយទៀតគឺការចូលរួមរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ជនងាយរងគ្រោះ ដើម្បីផ្ដល់ការគាំទ្រឱ្យបានសមស្រប និងទាន់ពេលវេលា។

លោកស្រីក៏បានជម្រាបជូនសម្ដេចក្រឡាហោម ដែរថាអង្គការសហប្រជាជាតិ បានធ្វើការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃនៅក្នុងអំឡុងពេលរាត្បាតជំងឺកូវីដ-១៩ លើការងារការពារដល់ជនជាប់ឃុំពីជំងឺកូវីដ ព្រមទាំងជួយដល់ពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ដោយលោកស្រីពិតជាមានការវាយតម្លៃខ្ពស់សម្រាប់ការចូលរួមចំណែកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដើម្បីខិតខំដោះស្រាយការងារនេះឱ្យបានល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២២

ខេត្តសៀមរាប៖ខណៈវង្វង់មូលស្វាយធំធ្វើមិនទាន់រួចរាល់ជាស្ថាពរផង ស្រាប់តែមានរថយន្តធុនធំ១គ្រឿងដឹកទំនិញ បានបើកឡើងបង្កឲ្យមានការភ្ញាក់ផ្អើល។

អធិការប៉ូលិសស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ចំណុចវង្វង់មូលស្រាយធំ ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រថយន្តដែលជួបហេតុការណ៍ម៉ាកហីយ៉ានដាយ ពាក់ស្លាកលេខព្រះសីហនុ ៣A៧៣៣៤ ដឹកទំនិញចាបហួយ មានទិសដៅពីកើតមកលិច បានផ្ទុះកង់បណ្ដាលអោយរេចង្កូតទៅឡើងលើខឿនផ្លូវនៅខាងកើតផ្លូវរង្វងមូលស្វាយធំតែម្ដង។

អធិការបានបញ្ជាក់ថា ចំពោះហេតុការណ៍នេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនបាន ធ្វើការជាមួយភាគីម្ចាស់រថយន្តហើយ។៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូទៅបុកនឹងគល់ដើមត្របែកបណ្ដាលឲ្យស្លាប់ភ្លាមៗ។​ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២រំលងអាធ្រាត ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហមចំណុចភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តណសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ជនរងគ្រោះឈ្មោះ ទៀវ វុន ភេទប្រុសអាយ៤១ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកម៉ូតូម៉ាកហុងដាពណ៌ខ្មៅ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខសៀមរាប១I០៤០១បើកបរមានទីសដៅ ពីកើតទៅលិច ដល់ចំណុចមុខសាលាឆទានត្រពាំងធំ បានដួលដោយខ្លួនឯង ហើយបុកនឹងគល់ដើមត្របែកបែកក្បាលស្លាប់នៅនឹងកន្លែងតែម្ដង។ ចំណែកម៉ូតូខូចខាតស្រាល។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page257 Page258 Page259 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×