ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានកំពុងជំរុញ ការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ។
ការជំរុញបើកឲ្យមានដំណើរការទេសចរណ៍ឡើងវិញនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ម្សិលមិញ ក្នុងឱកាសលោកទៀ សីហា អភិបាលខេត្តសៀមរាប ចុះពិនិត្យ តំបន់កំពង់ផែចុងឃ្នៀស។
លោកទៀ សីហា បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និង បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្តធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ នឹងសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់គណៈកម្មការ រៀបចំធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បធ្វើការ ដោះស្រាយជាមួយក្រុមហ៊ុន ស៊ូជីង និង បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈ ទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខ។ ចំពោះទិសដៅ និង គម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និង ត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹកផងដែរ ។
លោកបន្តថាយើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើង ចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប៕SRP


ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង វរសេនីយ៍ត្រី ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ពីអធិការរងក្រុងតាខ្មៅ ឲ្យមកជាមន្ត្រី ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP
ខេត្តសៀមរាប៖មានការលើកឡើងថា បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម នៅតែបន្តកើតមានឡើងក្នុងដែននេសាទសហគមន៏កំពង់ឃ្លាំង។
ខេត្តត្បូងឃ្មុំ ៖ក្នុងឱកាសបេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដល់កុមារអាយុ៥ឆ្នាំ នៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នៅព្រឹក មិញនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរ ឲ្យ នាំកូនអាយុ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ។