ខេត្តសៀមរាប៖អ្នកនេសាទខុសច្បាប់ជនជាតិខ្មែរចំនួន៩នាក់ ត្រូវបានសមត្ថកិច្ច បានសម្រេចបញ្ជូនទៅ តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានថ្លែងអោយដឹងថា ជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំង៩នាក់ ដែលបានឃាត់ខ្លួន ក្នុងពេលបង្ក្រាបបទល្មើសនេសាទនោះ សមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី២៩ ខែមីនាម្សិលមិញ ក្រោយថ្នាក់ដឹកនាំខេត្ត ធ្វើការពិចារណាយ៉ាងល្អិតល្អន់។
អភិបាលស្រុកបន្តថា៖ដោយសារជំងឺកូវីដ-១៩ រាតត្បាតយ៉ាងគំហុក ទើបគណ:បញ្ជាការឯកភាពខេត្ត ពិចារណាជាច្រើនម៉ោងបែបនេះ។ ប៉ុន្តែដោយយល់ឃើញថា បើមិនអនុវត្តច្បាប់ ជនប្រព្រឹត្ត មិនអាចរាងចាល ទើបសម្រេចបញ្ជូនទៅតុលាការតែម្ដង។
សូមរំលឹកថានៅពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានសហការគ្នា បើកការបង្ក្រាបបទល្មើសនេសាទ លើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូនិគម និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាលទ្ធផលឃាត់ខ្លួនអ្នកនេសាទ៨នាក់ ដកហូតកាណូតស្មាច់៨គ្រឿង. សាច់ស៊ីប៨គ្រឿង មានក្រឡា២ទៅ៣ហ៊ុន. ដងស៊ីប៨គូប្រវែង៦ម៉ែត្រ. ម៉ាស៊ីនម៉ាកកាវា កម្លាំង១៨សេស ២១គ្រឿង.និងត្រីចម្រុះ១៥០គីឡូក្រាម។ លុះព្រលប់ថ្ងៃដដែលបានឃាត់បានម្នាក់ទៀត។
ជុំវិញការបង្ក្រាបបទល្មើស រហូតឃាត់ខ្លួនមនុស្ស ៩នាក់នេះ សមត្ថកិច្ចក្នុងហេតុការណ៍បានបង្ហើបថាបទល្មើសនេសាទ លើផ្ទៃទឹកបឹងទន្លេសាប នាពេលកន្លងមក រហូតបច្ចុប្បន្ន គឺកើតមានយ៉ាងពេញបន្ទុក ហើយឧបករណ៍ មានគ្រប់រូបភាព សុទ្ធសឹងជាឧបករណ៍ ដែលត្រូវហាមឃាត់។
ប្រភពបានបន្តថា តាមការស្រាវជ្រាវ ជនប្រព្រឹត្ត គឺជាក្រុមមនុស្សដដែលៗ មិនមានការខ្លាច រអាចំពោះមន្ត្រីជំនាញឡើយ។ ពួកគេហាក់បីដូចទទួលបានការបើកភ្លើងខៀវអោយជាមុនអីចឹង។ បើមិនដូច្នេះទេ យ៉ាងហោចណាស់ ក៏ពួកគេលួចធ្វើដោយកន្លែង មិនមែនស្ទើរតែពេញផ្ទៃទឹកបែបនេះឡើយ។ នេះប្រសិនបើ សមត្ថកិច្ចខាងលើ មិនសហការគ្នាចុះបង្ក្រាបទេបទល្មើស អាចនឹងរីកដូចផ្សិត មិនថារដូវប្រាំងឬវស្សាឡើយ។
ជាមួយនឹងសកម្មភាព ដែលបានបង្ក្រាបបទល្មើសនេសាទនេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាប លោក ព្រិន សាវិន មិនអាចសុំការពន្យល់បន្ថែមបានទេ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកទទួល៕SRP
«លោកសរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក»
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរព្រះគុណ ដល់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទាំង៤ ក្នុងក្រុងកំពង់ចាម និងថ្លែងអំណរគុណចំពោះ លោកជំទាវអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម ទាំង៣រូប ក៏ដូចជាសប្បុរសជននានា ដែលបានគាំទ្រជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសម្ភារជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់ពលករចំណូលស្រុកត្រឡប់មកពីប្រទេសថៃ ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖


ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរសំណេរមួយជុំវិញចម្ងល់របស់អ្នកកាសែត ដែលបានសួរលោកទាក់ទងទៅនឹង អ្នកកាសែតខ្លះត្រូវបានដកអាជ្ញាប័ណ្ណនិងជាប់បណ្ដឹងនៅតុលាការ។
ខេត្តព្រះវិហារ៖ករណីគ្រឿងចក្រ វាយកម្ទេចព្រៃស្រោងជាង៧ហិកតា គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ សមត្ថកិច្ចបានកំណត់មុខជនពាក់ព័ន្ធអស់ហើយ។