Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖មនុស្សចំនួន៦នាក់ ត្រូវបាននគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួននៅថ្ងៃទី ១៧ ខែវិច្ឆិកា ម្សិលមិញពាក់ព័ន្ធករណីគ្រឿងញៀន។

អធិការនគរបាលក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឲ្យដឹងថាប្រតិបត្តិការ បង្រ្កាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននេះធ្វើឡើងចំនួនពីរតាំងផ្សេងគ្នា។

ករណីទី១ ស្ថិតនៅចំណុច ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់៖
១,ឈ្មោះ ដារ៉ា សំប៊ុន ភេទប្រុសអាយុ៣៤ ឆ្នាំ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២,ឈ្មោះ លឿម សុវ៉ាត ហៅគួយ អាយុ៣៧ ឆ្នាំ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៣,ឈ្មោះ យឿង វាសនា ហៅពៅ អាយុ២៧ ឆ្នាំ មានទីលំនៅ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៤,ឈ្មោះ ជឹម ផានិត ហៅចេក អាយុ២៣ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៥,ឈ្មោះ រិន ដារុន អាយុ២៥ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន៣១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១០,១៤ក្រាមទាំងសំបក)
– ទូរស័ព្ទ៤គ្រឿង – ជញ្ជីងអេឡិចត្រូនិកសម្រាប់
ថ្លឹងថ្នាំញៀនលក់១គ្រឿងនិងសម្ភារប្រើប្រាស់ និងរំលែកថ្នាំញៀនលក់មួយចំនួន។

ករណីទី២ ស្ថិតនៅចំណុច ភូមិកាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១,៧៣ក្រាមទាំងសំបក)ទូរស័ព្ទ១ គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យការរៀបចំ ផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានគម្រោងសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកស្ទឹងត្រង់។

​ក្នុង​កិច្ចប្រជុំ​ននៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ ម្សិលមិញ លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា ជា​កិត្តិយស​ណាស់​សម្រាប់​ខេត្តកំពង់ចាម ដែល​សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពាន​មិត្តភាព​កម្ពុជា​- ចិន ស្ទឹងត្រង់ ក្រូចឆ្មា និង​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ៧១C ចេញពី​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ឆ្ពោះទៅដល់​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​តែម្ដង។​

អភិបាលខេត្តបាន​មានប្រសាសន៍​បន្តថា ដូច្នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្ដល់​កិត្តិយស របស់​សម្ដេច​តេ​ជោ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ ប្រកបដោយ​ភាពទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​ស្ទឹងត្រង់​ក្រូចឆ្មា​នាពេល​ឆាប់ៗ​ខាងមុខនេះ៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោកម៉ម ប៊ុនហេង និងលោកថោង ខុន បានចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងការត្រៀមរៀបចំលក្ខណៈសម្បត្តិទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ.១៩ ពេញលេញឡើងវិញ។

ក្នុងឱកាសចុះពិនិត្យនៅថ្ងៃម្សិលមិញរដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិសៀមរាបរួមមាន៖

១- សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។

២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ។

សូមជម្រាបថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅក្នុងកិច្ចប្រជុំមួយក្នុងខេត្តសៀមរាប លោកថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានប្រកាស​ថា អាចនឹងបេីកជេីងហោះហេីរអន្តរជាតិសៀមរាប​ ចាប់ពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២២ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២១

ខេត្តតាកែវ៖លោកឈាង ផាន់ណារ៉ា នឹងឡើងមុខតំណែងជាមេប៉ូលិសខេត្តតាកែវ ជំនួសលោកសុខ សំណាង។ ពិធីប្រកាសតែងតាំង ធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចស ខេង នៅល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកានេះ បានប្រកាសពីភាពជោគជ័យរបស់សមត្ថកិច្ចតាមចាប់ទណ្ឌិត ដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនទណ្ឌិតរត់ចេញពីពន្ធនាគារ កាលពីកន្លងទៅថ្មីៗនេះ។

តាមរយៈទំព័រផេកfacebook សម្ដេចស ខេង បានឲ្យដឹងថា៖ លទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។

សម្ដេច ស ខេង បន្តថាតាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។

ទន្ទឹមនឹងនេះខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀជូនបងប្អូនជនរួមជាតិដែរថាដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។

បងប្អូនជនរួមជាតិជាទីគោរព!  ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យនៃប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ទៅកាន់លោកស៊ី ជិនពីងប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅប្រទេសកម្ពុជាផងដែរនៅពេលខាងមុខ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃផងដែរ។
សម្ដេចតេជោសង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងបញ្ជូនសំណើរបស់សម្តេចទៅកាន់ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកមិញនេះ។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានអបអរសាទរចំពោះកម្ពុជាដែលសម្រេចបានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនយ៉ាងដូច្នេះថា ដរាបណាប្រទេសកម្ពុជាមិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ រដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនមកកម្ពុជាដែរ។

សម្តេចហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ (Sinovac) ចំនួន២លានដូសនៅពេលនេះ។ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។ ជំនួយវ៉ាក់សាំងបន្ថែម២លានដូលនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមប្រញាប់បន្តទៅចាក់វ៉ាក់សាំងអោយគ្រប់ចំនួនដូសទាំងអស់គ្នា និងបានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបុរសម្នាក់។

ការឃាត់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ជនសង្ស័យ ឈ្មោះ ឡំ ធារិន ហៅគក់ អាយុ៣០ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកពេជ្រ សារ៉ែន បានឲ្យដឹងថាករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ម្សៅសៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៨,២២ក្រាម ទាំងសំបក) ទូរស័ព្ទដៃ១គ្រឿង.កាបូបលុយពណ៌ខ្មៅ០១ .ជញ្ជីងអេឡិចត្រូនិកសំរាប់ថ្លឹងថ្នាំញៀនលក់០១.និងសម្ភារសម្រាប់ប្រើប្រាស់ លក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គឹមខឿន បានប្រាប់អ្នកសារព័ត៌មានថា “រហូតមកដល់ពេលនេះ យើងបានរកឃើញកាំភ្លើងចំនួន ៥៣ដើមហើយ និងកំពុងស្ថិតនៅក្នុងការបន្តស្រាវជ្រាវ”។

យោងតាមប្រភពបានឲ្យដឹងថា៖កាំភ្លើងជាច្រើនដើមទៀតត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ កាំភ្លើងជាង ៥០ដើមហើយ ដែលរកឃើញ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកម្ចាស់កាំភ្លើងង និងអ្នកពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស។

ពាក់ព័ន្ធករណីសមត្ថកិច្ចខេត្តបាត់ដំបងរកឃើញកាំភ្លើងជាច្រើនដើមនេះ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថាតាមទំព័រហ្វេសប៊ុកលោកថា៖ ថ្មីៗនេះ​ (នៅខេត្តបាត់ដំបងមានចំនួន២ករណី) សមត្ថកិច្ចបានរកឃេីញការលួចលាក់កប់ទុកអាវុធស្វ័យប្រវត្តិទាំងនេះ​ សម្រាប់បម្រើគោលដៅខុសច្បាប់ (អាចជាការជួញដូរអាវុធឬបង្កសកម្មភាពប្រដាប់អាវុធផេ្សងៗ) និនិងអាចជាមហ្ឆិតាបង្កអសន្តិសុខសង្គម។

លោក ហេង រតនា ក៏បានសូមអរគុណសន្តិភាពនិងរួមគ្នាថែរក្សាសន្តិភាពដែលរកមកវិញបានដោយលំបាកបំផុតនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានកំណត់យក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌ និង​សម្រេចយកវិទ្យាល័យដីដុះ ក្រុងកំពង់ចាម ធ្វើជាមណ្ឌលប្រឡង។

លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ដោយមានការ​អញ្ជើញ​ចូលរួមពីអភិបាលរងខេត្ត និងលោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ឲ្យ​រៀបចំ​ពង្រឹង​ការងារសន្តិសុខខាងក្រៅ និងខាងក្នុងមណ្ឌលប្រឡង ដោយឡែក​បេក្ខជន​ប្រឡង​សូមឲ្យយកកាតចាក់វ៉ាក់សាំងមកជាមួយផង ចំពោះ​អ្នក​ពុំមនកាតចាក់វ៉ាក់សាំង​ មិន​ត្រូវ​អនុញ្ញាត​ឲ្យចូលប្រឡងឡេីយ។

អភិបាលខេត្ត​ បាន​ណែនាំ​ដល់​អនុរក្ស សូម​ឲ្យ​មើលបេក្ខជន និង​ត្រូវ​ធ្វើជាគំរូល្អ ព្រោះនេះជាលើកទីមួយ​ ដែលប្រឡងនៅក្នុងខេត្តកំពង់ចាម​ ដូច្នេះ​ត្រូវ​រក្សាសេចក្តីថ្លៃថ្នូរជាអនុរក្សផង​។ ជាមួយគ្នា​នោះ​ អភិបាលខេត្ត​ ក៏បាន​ជំរុញ​ឲ្យ​មានការលើកទឹកចិត្តដល់មន្ត្រីកិច្ចសន្យា ក្នុងការប្រឡង ត្រូវ​ប្រឹងសរសេរ និង​បំពេញ​ឲ្យ​ត្រូវ​ ឲ្យបានច្រើន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង ពីរនាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងម៉ូតូនិងម៉ូតូ នៅលើ ផ្លូវជាតិលេខ៦៤ ស្ថិតនៅភូមិ ជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ។

សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់។ ទី១ជនរងគ្រោះ ឈ្មោះ ប៊ូន សុីណាត ភេទ ស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិ ជប់ក្រោម ឃុំ ស្វាយលើ (ស្លាប់) ទី២អ្នករួមដំណើរម្នាក់ឈ្មោះ ប៊ូន ប្រុសតូច ភេទ ប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិ ជប់ក្រោម ឃុំ ស្វាយលើ(របួសធ្ងន់)។ ចំណែកភាគីម្ខាងទៀតឈ្មោះជា ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិរំចេកឃុំស្វាយលើ(របួសធ្ងន់)ខូចខាតម៉ូតូ២គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីម៉ូតូម៉ាក Hongda Wave វ៉ាជេង គោយន្តកន្ត្រៃដោយគ្មានការប្រុងប្រយ័ត្ន។វត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកស្វាយលើរងចាំការដេះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំធ្វើឡើង នាថ្ងៃអង្គារ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដឹកនាំដោយ លោកសួង ហេង រដ្ឋលេខាធិការ តំណាងលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ផងដែរថា៖ យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីក្រុងសៀមរាប ខេត្តសៀមរាប បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាចបំភ្លេចបាន។

នៅក្នុងប្រជុំបន្ទាន់ លោកសួង ហេង បានថ្លែងជំរុញឱ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួនរួមមាន៖ ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀតដើម្បីឱ្យ គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបញ្ចប់តាមការគ្រោងទុក និងបានស្នើឱ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ:ដូចជា៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀតជូនអង្គភាពអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តជ្រកក្រោមស្លាកលេខ (ខម)។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងគោក ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page313 Page314 Page315 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×