អ្នកវិនិយោគចំណតរថយន្ត (បេនឡាន) ខេត្តសៀមរាប បញ្ជាក់ពីការយកថ្លៃភាស៊ី
ខេត្តសៀមរាប៖អ្នកវិនិយោគលើចំណតរថយន្ត (បេនឡាន) ខេត្តសៀមរាប បានចេញមកបញ្ជាក់អំពីការយកថ្លៃភាស៊ី លើរថយន្តធ្វើអាជីវកម្មដឹកទំនិញ ឬរថយន្តអាជីវកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធ ជាមួយអ្នកវិនិយោគ។
អ្នកវិនិយោគចំណតរថយន្ត (បេនឡាន) បានបញ្ជាក់ប្រាប់ទីតការងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃសុក្រនេះថា រាល់រថយន្តធ្វើអាជីវកម្ម ដឹកទំនិញចេញពីខេត្តសៀមរាប ឬចូលខេត្តសៀមរាប នឹងឆ្លងកាត់ គឺត្រូវបង់ថ្លៃភាស៊ីឲ្យអ្នកវិនិយោគ ដែលមានលិខិតជាគោលការណ៍ពីររាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកវិនិយោគបានបន្តថា ការយកថ្លៃភាស៊ីនេះ គឺយកតាមកិច្ចសន្យាជាមួយក្រសួង.មន្ទីរសេដ្ឋកិច្ចរញ្ញវត្ថុ ដោយអនុវត្តតាមសៀវភៅបន្ទុក មិនមែនជាការយកថ្លៃភាស៊ីខុសគោលការណ៍ ឬខុសច្បាប់នោះទេ។
ផ្អែកតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសូមជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មេត្តាជ្រាបថា ផ្នែកតាមសំណើសុំដាក់ទុនវិនិយោគវិនិយោគ ចំណត់រថយន្តប៉ែកខាងលិចក្រុងសៀមរាប ដែលស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និងអនុលោមតាមសារាចរណែនាំលេខ ០០៤សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលើមូលដ្ឋានលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃរបស់គណៈកម្មការ ចម្រុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមសម្រេចផ្នែកហិរញ្ញវត្ថុនៃតម្រោងនេះ ដូចខាងក្រោម÷
១-ចំណាយទុនវិនិយោគសរុប ១.៣៣៤៣៩៤,៤០ (មួយលានបីរយសាមសិបបួនពាន់បីរយកៅសិបបួន និងសែសិបសេន) ដុល្លារអាមេរិក សម្រាប់ទិញដី សាងសង់ចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត ដោយឲ្យរំលស់ទុនមកវិញ តាមរយៈការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តរយៈពេល ១៧ឆ្នាំ ចាប់ពីឆ្នាំ២០១៨ តទៅ។
២-ត្រូវបង់ចំណូលភាស៊ីជូនថវិកាខេត្ត ក្នុងមួយឆ្នាំៗ នឹងត្រូវបង្កើន ៥% រៀងរាល់៥ឆ្នាំម្តងៗ និងបង់ពន្ធតាមច្បាប់កំណត់ជាធរមាន។
៣-រដ្ឋបាលខេត្ត ត្រូវបន្តនីតិវិធីដូចមានចែងក្នុងខ្លឹមសារសារាចរណែនាំលេខ ០០៤សហវ ឲ្យមានប្រសិទ្ធភាព ដោយរៀបចំកិច្ចសន្យា និងសៀវភៅបន្ទុក តាមកំណត់ហេតុត្រួតពិនិត្យ របស់គណៈកម្មការចម្រុះ ព្រមទាំងទទួលខុស ត្រូវរាល់បាតុភាពដែលកើតមានឡើងជាយថាហេតុចំពោះគម្រោងនេះ។
៤-នៅពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគត្រូវប្រគល់ទីតាំង និងសំណង់ទាំងអស់ ជូនរដ្ឋគ្រប់គ្រង និងទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយគ្មានលក្ខខណ្ឌអ្វីឡើយ។
អ្នកវិនិយោគបានបញ្ជាក់ថា អ្នកធ្វើការវិនិយោគចំណតរថយន្ត ជាមួយរដ្ឋាភិបាល ដែលមានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ជាសេនាធិការ ដោយអ្នកវិនិយោគត្រូវបង់ ការវិនិយោគ ជូនទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅតាមសៀវភៅបន្ទុកនិងកិច្ចសន្យាផងដែរ៕SRP