Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់
រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលស្គាល់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាត មានបញ្ហាធុំក្លិនដី ក្លិនភក់ បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៦

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៦ បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សចំនួន៦នាក់ស្លាប់(ទារកក្នុងផ្ទៃម្នាក់) មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…៕SRP

Like 199
Comment 0
Share ចែកចាយ
Views 7.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៦

បង្ក្រាបរថយន្តដឹកឈើចេញពីដែនជម្រកសត្វព្រៃព្រះរកា-ឆែប

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឆ្លងកាត់តំបន់ការពារធម្មជាតិ។

ការបង្ក្រាបធ្វើឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបទល្មើស រួមមាន៖ រថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1443 ,ឈើប្រភេទសុក្រំ ចំនួន ០.៨៦៧ ម៉ែត្រត្រីគុណ។ ដោយឡែក តៃកុងរថយន្តដឹកឈើ មិនត្រូវបានឃាត់ខ្លួននោះឡើយ។

សូមជម្រាបថាជំនួញឈើខុសច្បាប់នៅតែបន្តកើតមាន នៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ ជាពិសេសការលួចដឹកចេញពីដែនជម្រកសត្វព្រៃព្រះរកា-ឆែប៕SRP

Like 199
Comment 0
Share ចែកចាយ
Views 8.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៦

កិច្ចប្រជុំវឌ្ឍនភាពការងារ កម្មវិធី «មនសិការពលរដ្ឋល្អ» នៅទីស្នាក់ ស.ស.យ.ក ខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមជាមួយលោកជំទាវ ដាំ ដារីនី អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធី “មនសិការពលរដ្ឋល្អ” លោកជំទាវ ស្រូយ សុជាតិ ប្រធានប្រត្តិបត្តិកម្មវិធី “មនសិការពលរដ្ឋល្អ” និងឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធានអនុប្រធាន សមាជិក សមាជិកាក្រុមការងារប្រតិបត្តិ និងក្រុមការងារកម្មវិធីមនសិការពលរដ្ឋល្អ។

កិច្ចប្រជុំនេះនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
នៅទីស្នាក់ ស.ស.យ.ក ខេត្តសៀមរាប។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ស្រូយ សុជាតិ ប្រធានប្រត្តិបត្តិបានធ្វើបទបង្ហាញរាយការណ៍ពីវឌ្ឍភាពការងារ លោកជំទាវក៏បានរំលេចពីវឌ្ឍភាពនៃដំណើរការកម្មវិធីក្នុងឆ្នាំ២០២៦ និងការអនុវត្តសាកល្បងថ្នាក់និទស្សន៍នៅតាមបណ្ដាល-រាជធានីខេត្តទាំង១២ និងឯកឧត្តម សេរី ជំនះ ប្រធានក្រុមការងារបណ្ដុះបណ្ដាល និងធនធានមនុស្ស បានរបាយការណ៍សង្ខេបស្តីពី ដំណើរការទូទៅនៃការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ឆ្នាំ២០២៦។

ក្នុងឧកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍភាពការងារទាំងលើការងារសម្រេចបាន ការងារកំពុងអនុវត្ត បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងទិសដៅការងារឆ្ពោះទៅមុខ នៃក្រុមការងារកម្មវិធី “មនសិការពលរដ្ឋល្អ” ក្នុងនោះដែរឯកឧត្តមប្រធានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារកម្មវិធី “មនសិការពលរដ្ឋល្អ” ដែលដឹកនាំដោយ លោកជំទាវ ដំា ដារីនី និងលោកជំទាវ ស្រូយ សុជាតិ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយទំនួលខុសត្រូវ និងស្មារតីម្ចាស់ការខ្ពស់។ កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងស៊ីជម្រៅលើទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៦

នាយករដ្ឋមន្ត្រីបញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ធ្វេីការស្រាវជ្រាវរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត នៅព្រឹកនេះបានចេញសារមួយដាក់បទបញ្ជាឲ្យក្រសួងយុត្តិធម៌និងអគ្គស្នងការនគរបាលជាតិ ធ្វេីការស្រាវជ្រាវរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្នុងសាររបស់សម្ដេចធិបតីបានសរសេរទាំងស្រុងថា៖ ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 199
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៦

បញ្ជូនទៅតុលាការ អ្នកបើករថយន្តបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់៥នាក់

ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនអ្នកបើករថយន្តដឹកស្វាយ ដែលបានរេចង្កូតទៅបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់៥នាក់យ៉ាងអាណោចអាធ័ម នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ទៅកាន់អយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមច្បាប់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្កមានឈ្មោះ វេង គ្រីស្នា អាយុ៣០ឆ្នាំ រស់នៅភូមិប៉ាហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហា ខេត្តព្រះវិហា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) ចំណុះ៥តោន ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកអ្នកថ្មើរជើងពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ចំនួន៥នាក់។

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖

*ទី១៖ ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី២៖ ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៣៖ ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៤៖ ឈ្មោះ គង់ គី ភេទស្រី អាយុ៧៣ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៥៖ ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។

ជនរងគ្រោះទាំងអស់មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សចំនួន៥នាក់ បានស្លាប់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 21.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៦

អ្នកប្រើឧបករណ៍ឆក់ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅស្រុកជីក្រែង

ខេត្តសៀមរាប៖ជនសង្ស័យប្រើឧបករណ៍ឆក់ត្រីម្នាក់ត្រូវបានចាប់ខ្លួនខណៈកំពុងធ្វើសកម្មភាព។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដឹកនាំដោយលោក វរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងភូមិភាគ៤ កម្លាំងសហការចូលរួមមាន÷ផ្នែករដ្ឋបាលជលផលដំដែក , សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅ ប្រតិបត្តិការនៅចំណុចពុកគល់និងចំណុចខ្វែងស្ទឹងកំបុត្រ។

កិច្ចប្រតិបត្តិការនេះបង្រ្កាបបាន បទល្មើសជាក់ស្តែងចំនួន ០២ ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រ
ក្បាលលបរ៉ាវ ចំនួន ៨ គ្រឿងរបាំងសាច់អួន  ប្រវែង៩០០ម៉ែត្រ ចឹម្រឹង ចំនួន៣០០ដើម។

ការល្បាត នេះបង្ក្រាបជនសង្ស័យ ប្រើប្រាស់ឧបករណ៍ ឆក់មួយករណីបានជួបប្រទះកំពុងលួចឆក់ត្រី ក្នុង តំបន់ការពារ និងអភិរក្ស ត្រីមេពូជជលផល ផ្ទោលស្រោង ស្ថិតក្នុង ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ជនសង្ស័យឈ្មោះឡាយ ម៉ក់ ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ វត្ថុតាងរួមមាន: កាណូតស្មាច់ ចំនួន១ គ្រឿង បណ្ដោយ ៥,៤ ម៉ែត្រទទឹង ០,៨ម៉ែត្រ ជម្រៅ ០.៤ម ម៉ាស៊ីន ហុីណូតាកម្លាំង ៣៥សេះ អាំង ម៉ូទ័រ ចំនួន០១គ្រឿង អាគុយ ៥០អំពែរ ចំនួន០១គ្រឿង ដងឆក់ ចំនួន០១គូ . ខ្សែភ្លើង ប្រវែង ៣ម៉ែត្រ ត្រី ចំនួន២០ គក្រ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបង្កសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីជលផល៕SRP

Like 197
Comment 0
Share ចែកចាយ
Views 16.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៦

ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់

ខេត្តកំពង់ធំ៖ដោយសារតែបើកបរក្នុងស្ថានភាពងងុយដេកងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង ៨.៣០ នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

អ្នកបើកបររថយន្តឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងវិហារ ខេត្តព្រះវិហារ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E. 2070 បើកបរពីជើងទៅត្បូង រ៉េចង្កូត ទៅឆ្វេងបុកអ្នកថ្មើរជើង បណ្តាលឱ្យស្លាប់រួមមាន
១/ ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិជាយ ស្បៃ (ស្លាប់ )
២/ ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់)
៣/ ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់)
៤/ ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់)
៥/ ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ ឆ្នាំ នៅភូមិជាយស្បៃ (របួសធ្ងន់) បានស្លាប់នៅមន្ទីរពេទ្យ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 122.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២៦

ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ

ភ្នំពេញ៖ទីតាំងបង្កប់ការលេងល្បែងភ្នាល់ទ្រង់ទ្រាយធំ បានបើកដំណើរការលេងពេញបន្ទុកមិនទាន់មានអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបនៅឡើយ។

តាមសេចក្តីរាយការណ៍ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងដ៏ធំមួយ និងបើកយូរមកហើយ។ មិនត្រឹមពលរដ្ឋធម្មតាចូលេងជារៀងរាល់ថ្ងៃទេ តែជាកន្លែងប្រមូលទៅដោយកងកម្លាំងមួយចំនួន ក៏ទៅពពាក់ពពូនគ្នាចូលលេងភ្នាល់ផងដែរ ហើយមួយថ្ងៃៗការចាញ់ឈ្នះមានរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ។

ទីតាំងមួយនេះស្ថិតនៅលើផ្លូវលេខ៩៥ ក្នុងទឹកដីខណ្ឌចំការមន ដោយមួយថ្ងៃៗម៉ូតូ និងឡានមិនតិចគ្រឿងដែលចតនៅមុខទីតាំងនេះ។

ករណីនេះអាជ្ញាធរនិងសមត្ថកិច្ច ត្រូវទុកឱ្យមានបនល្បែងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។ បទល្មើសដែលកើតចេញពីល្បែងស៊ីសង នាំទៅជាអំពើហិង្សានៅក្នុងគ្រួសារ ចោរលួច​ ចោរប្លន់ និងគ្រឿងញៀនជាដើម។

តើការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាចដំណើរការបានល្អទេសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន បើកន្លែងលេងល្បែងនៅបើកដំណើរការដោយសេរីបែបនេះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 6.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៦

ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា សមត្ថកិច្ចចំណាត់ការ​ស្មៀនឃុំសង្កែសាទបបើករថ​យ​ន្ត បុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់ នៅ​ក្រុងច្បារមនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដភ្លាមៗ។

សមត្ថកិច្ចបានថា ករណីគ្រោះថ្នាក់ចរាចរ​ណ៍កណ្ដាលក្រុងច្បារ​មន​ បណ្ដា​លមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅ​នឹងកន្លែង ចំណែកម្នាក់ទៀតរបួស​ស្រាល ក្នុងករណីរថ​យ​ន្តបុកម៉ូតូ ពីរគ្រឿង​ កាលពីវេលាម៉ោង៦និង​៣០​នាទី​ ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៦ នៅលើផ្លូវលេខ១៤៣ ស្ថិត​នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តថាមុនពេលកើតហេតុ រថយន្តមួយគ្រឿង ម៉ាក HILUX REVO ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BX-9781 អ្នក​បើកបរឈ្មោះមិន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ ស្មៀនឃុំ បើកបរពី ទិសខាងត្បូង ទៅទិសខាងជើង​ លុះមកដល់ចំណុចកើតហេតុបានទៅបុក ពីក្រោ​យម៉ូតូ ពីរគ្រឿង ទី១ ម៉ាក HONDA DREAM 125​CC ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1F-6117 អ្នក​បើ​កបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ស្លាប់នៅនឹងកន្លែង រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ម៉ូតូម៉ាក HONDA BEAT 110CC ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1K​G-2661 អ្នកបើកបរឈ្នោះ សែម ស្រីទី ភេទស្រី អា​យុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិត្រស់សាលា ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុ​ងតែបើកបរនៅពីមុខស្របទិសគ្នា បុកពេញទំហឹង។

ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលបានចុះដល់ក​ន្លែ​ងកេីតហេតុបានចំណាត់ការឃាត់អ្នកបេីកបររថយន្ដនិងជួយសង្រ្គោះអ្នករងរបួសនិងអ្នកស្លាប់ប្រគល់ជូនដ​ល់​ក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី​៕SRP

Like 198
Comment 0
Share ចែកចាយ
Views 37.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៦

លោកកង សុទ្ធី ហៅប៉ុច ប្រតិកម្មនឹងការបង្ហោះព័ត៌មានថា លោកជាមេខ្លា ពង្រាយបនល្បែងមាន់ជល់អនឡាញពេញក្រុងសៀមរាប

ខេត្តសៀមរាប៖លោកកង សុទ្ធី ហៅប៉ុច បានសំដែងនូវការប្រតិកម្មចំពោះព័ត៌មានដែលបង្ហោះថារូបលោកជាមេខ្លា ពង្រាយបនល្បែងមាន់ជល់អនឡាញពេញក្រុងសៀមរាប ករណីនេះ លោកបានឲ្យមេធាវី តំណាងឲ្យលោកចេញប្រកាសបដិសេធ ទុកពេល២៤ម៉ោងឲ្យ ផេកចំនួន ២ លុបព័ត៌មានជាបន្ទាន់ក្នុងរយៈពេល ២៤ម៉ោង។

ក្នុងលិខិតរបស់មេធាវីបានបញ្ជាក់ថា ដើម្បីជៀសវាងបញ្ហាកើតមានឡើងតទៅទៀតសូមឲ្យម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ CHNG TV Online និងឈ្មោះ NM TV ធ្វើការលុបនូវខ្លឹមសារខាងលើ ក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីពេលជូនដំណឹងនេះតទៅ ករណី ម្ចាស់គណនីហ្វេសបុកផេកទាំងពីរ មិនធ្វើការលុបនូវខ្លឹមសារនេះខាងលើទេនោះ កូនក្តីខ្ញុំបាទ និងចាត់វិធានការ ផ្លូវច្បាប់ដោយគ្មានការអនុគ្រោះឡើយ ម្យ៉ាងវិញទៀតសូមបងប្អូនអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាកុំមានការច្រឡំតាមការផ្សាយរបស់ម្ចាស់គណនីហ្វេសបុកផេកទាំងពីរខាងតទៅទៀត។ ហេតុនេះសូម ម្ចាស់គណនីហ្វេសប៊ុកផេក ឈ្មោះ CHNG TV Online និងឈ្មោះ NM TV មុននឹងធ្វើការចុះផ្សាយអំពី ព័ត៌មានបុគ្គលណាម្នាក់ សូមមេត្តាសង្កេត ស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើកាចុះផ្សាយ។

ក្នុងលិខិតបដិសេដ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ របស់ មេធាវី អ៊ា លីគា នៃក្រុមហ៊ុនមេធាវី ហាស្តី អេន ផាតនើរ មានអាសយដ្ឋានផ្ទះ២៣៣ដេ ផ្លូវ២៧១ សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមេធាវីតំណាងឱ្យឈ្មោះ កង សុទ្ធី ឈ្មោះហៅក្រៅថា ប៉ុច (កូនក្តីខ្ញុំ) មានអាសយដ្ឋានស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបជូន៊ សាធារណៈជន និងម្ចាស់គណនីហ្វេសប៊ុកផេក ឈ្មោះ CHNG TV Online និងឈ្មោះ NM TV

កម្មវត្ថុ៖ ជូនដំណឹងម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ CHNG TV Online និងឈ្មោះ NM TV ធ្វើការលុបនូវខ្លឹម សារ ដែលបានចុះផ្សាយលើឈ្មោះ កង សុទ្ធី ក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីពេលជូនដំណឹងនេះ។

ក្នុងលិខិតបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកផេក ឈ្មោះ CHNG TV Online និងឈ្មោះ NM TV ដែល បានបង្ហោះក្នុងបណ្តាយសង្គមហ្វេសប៊ុកដោយបានរៀបរាប់ និងភ្ជាប់ជាមួយរូបភាពរបស់កូនក្តីខ្ញុំបាទថា” ផ្ទុះការរិះគន់ យ៉ាងចាស់ដៃ! ផ្អើលពេញសង្គមរឿងបុគ្គលឈ្មោះ កង សុទ្ធី ហៅមេខ្លា ពង្រាយបនល្បែងមាន់ជល់អនឡាញពេញក្រុងសៀមរាប ខណៈស្នងការខេត្ត និងអធិការក្រុង រងការសង្ស័យថា ញញឹតអំណាច ឬមានអាថ៌កំបាំងនៅពីក្រោយខ្នង។

កូនក្តីខ្ញុំបាទសុំបដិសេដទាំងស្រុងចំពោះការលើកឡើង របស់ម្ចាស់គណនីហ្វេសបុកផេកទាំងពីរខាងលើ កូនក្តីខ្ញុំបាទ គ្មានឈ្មោះឬងារថាជា មេខ្លា ហើយមិនបានប្រព្រឹត្តនឹងបើកពង្រាយបនល្បែង មាន់ជល់អនឡាញ ឬល្បែងផ្សេងៗ ដូចការរៀបរាប់ របស់គណនីហ្វេសបុកផេកទាំងពីរខាងលើនោះទេ ជាក់ស្តែងកូនក្តីខ្ញុំបាទជាអាជីវករ ប្រកបរបរសុច្ចរិតមានអាជីវកម្មផ្ទាល់ខ្លួន ត្រឹមត្រូវស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា លិខិតបដិសេធនិងរូបភាពនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយលោក កង សុទ្ធី ឈ្មោះហៅក្រៅថា ប៉ុច៕SRP

Like 198
Comment 0
Share ចែកចាយ
Views 18.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៦

ចុះបង្ក្រាបមុនពេលដែលឈ្មួញដឹកចេញទៅចែកចាយតាមខេត្ត

ខេត្តព្រះវិហារ៖លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើ នឹងនាយសង្កាត់ព្រៃឈើស្រុករវៀង សហការជាមួយអាជ្ញាធរមូលដ្ឋាននគបាលប៉ុស្តិ៍ចុះបង្រ្កាបទីតាំងលាក់ឈើ ដែលមេឈ្មួញយកមកផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងការចុះបង្ក្រាបឈើជាច្រើននេះ នៅពេលមេឈ្មួញប្រមូលទិញឈើទុកកំពុងលួចលាក់ដើម្បីដឹកយកចេញទៅចែកចាយនៅបណ្តាខេត្តនានា ហើយក្នុងការបង្ក្រាបនេះរាល់វត្ថុតាងទាំងអស់ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងដើម្បីចាត់ការតាមនីតិវិធី។

បើតាមប្រភពប្រតិបត្តិការនេះ រកឃើញឈើប្រភេទឈើក្រម ឈើធ្នង់ នឹងប្រភេទឈើនាងនួន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 10.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២៦

ចាក់សម្លាប់ម្ចាស់ផ្ទះជួល ខឹងហាមឃាត់កុំឲ្យខ្លួនស្រែកឡូឡាពេក ចាក់សម្លាប់

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបជនដៃដល់ចាក់សម្លាប់ម្ចាស់ផ្ទះជួលនៅខណ្ឌមានជ័យ រហូតដល់ខេត្តរតនគិរី។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបន្តថាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណី ឃាតកម្ម កើតឡើង នៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ បណ្តាលឲ្យបាត់បង់ជិវិតភ្លាមៗ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបន្ថែមថាក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យជុំវិញទីតាំងកើតហេតុ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជាក់ថាលុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា បណ្តាលអោយស្លាប់ ប្រាកដមែន មូលហេតុដោយសារតែខឹងជនរងគ្រោះហាមឃាត់កុំអោយខ្លួនស្រែកឡូឡាពេក។

បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 25.4K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 … Page657 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×