រដ្ឋមន្ត្រីស សុខា សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមស សុខា បានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការ ស្រាវជ្រាវ។
នេះបើយោងតាមប្រកាសចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦៕SRP