Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឧត្តមសេនីយ៍ឯកលឹម ឡុង កោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ
ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់
ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង
សម្តេចតេជោហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់ ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។

ក្នុងសុន្ទរកថាគន្លឹះ ថ្លែងទៅកាន់ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់បន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈម ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសារធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការ នៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។

សម្តេចបានកោតសរសើរចំពោះរដ្ឋសភាវៀតណាមខិតខំពុះពារ រៀបចំមហាសន្និបាតអាយប៉ាលើកទី៤១នេះ បានយ៉ាងល្អ និងជោគជ័យទោះបីមានជំងឺកូវីដ១៩នេះក្តី ។ ប្រធានរដ្ឋសភាសង្កត់ថា “ យើងត្រូវធ្វើការ រួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង”។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេស ការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់ យកប្រជាជនជាស្នូល។ សភាកម្ពុជា គាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តកាការទូត ជៀសវាង ការប្រើប្រាស់កម្លាំងអាវុធ។

ប្រសាសន៍ទំាងស្រុងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ មានដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះ វុធ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកំណើតនៅភូមិបុស្ស ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានថ្លែងបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌ ក្រុងសៀមរាបនិងនគរបាលស្រុកបន្ទាយស្រី ឃាត់ខ្លួននៅថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ក្នុងពេលយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះតែម្នាក់ឯងពិតមែន។

សូមបញ្ជាក់ករណីលួចម៉ូតូបានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះចាន់ សុភាព ភេទស្រី អាយុ៤៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ការបាត់ ខណ:ជនរងគ្រោះទុកម៉ូតូមុខផ្ទះមិនបានដកសោរ។ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១J-៥២៦៤  ខតួ.លេខ៨៤៨៤៩១៦ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

ខេត្តសៀមរាប៖កីឡាករបាល់ទាត់ម្នាក់បានរងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាលខណ:ជិះម៉ូតូបុកគ្នាជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២០នៅចំណុចផ្លូវបំបែបជា៤ក្បែវត្តគោកចក ស្ថិតក្នុង ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក ford ranger ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេ ខ-2AW6696 បើកបរ ដោយឈ្មោះ សុិន សាន ភេទប្រុស អាយុ៣២ឆ្នាំ មមុខរបរលក់សាំង រស់នៅ ភូមិប្រឡាយ សង្កាត់ជ្រាវ ក្រុងសៀមរាប រថយន្តខូចខាត ខ្លាំង ផ្នែកខាងឆ្វេង។ ចំណែកម៉ូតូ ម៉ាក់ click ពណ៌ សរ ពាក់ស្លាកលេខ សៀមរាប 1Q7320 បើកបរ ដោយឈ្មោះ កែវ សុផល ភេទប្រុស យុ២៦ឆ្នាំ មុខរបរកីឡាករ បាល់ទាត់ រស់នៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (របួសធ្ងន់)។

– អ្នករួមដំណើរ ជាមួយម៉ូតូ៖
-ឈ្មោះ ធា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប (របួសស្រាល)។ ម៉ូតូខូចខាត់ផ្នែកខាងមុខទាំងស្រុង។

បច្ចុប្បន្ន អ្នករបួសត្រូវបានបញ្ជូនទៅ ព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សៀមរាបយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ។ទោះយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតនៅឡើយអំពីមូលហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២០

ខេត្តព្រៃវែង៖បុរសម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍អង្គរទ្រេត សហការជាមួយ កម្លាំងអធិការស្រុកស្វាយអន្ទរនិងពលរដ្ឋ ព័ទ្ធចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចម៉ូតូ។
ការចាប់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។
ជនសង្ស័យឈ្មោះ ធួន សារ៉ាត់ អាយុ៣១ ឆ្នាំ រស់នៅភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណែកម្ចាស់ម៉ូតូឈ្មោះ ហ៊ិន សំអូន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាឡឹក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ។
បើតាមនគរបាលបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថា ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២០

ខេត្តបន្ទាយមានជ័យ៖ក្នុងពេលអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែកញ្ញា នេះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថាដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្នងការដែលទើបទទួលតំណែងថ្មី ត្រូវរឹតបន្តឹងសភាពការនៅតាមបន្ទាត់ព្រំដែន ដោយត្រូវសហការជាមួយភាគីថៃ ទប់ស្កាត់អោយបានរាល់បទល្មើសផ្សេងៗតាមបន្ទាត់ព្រំដែន ពិសេសករណីរត់ពន្ធគ្រឿងញៀន ដែលលជាចំណុចមួយដែលសមត្ថកិច្ចត្រូវធ្វើការទប់ស្កាត់ បង្ក្រាបអោយបានកុំអោយមានការហូរចូលមកទឹកដីកម្ពុជា នឹងត្រូវបន្តក្តាប់អោយបាននូវសភាពការតាមព្រំដែន ទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់ផ្សេងៗ ពិសេសការលួចឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសថៃ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញអោយស្នងការដែលតែងតាំងថ្មីត្រូវចាត់ទុកខេត្តបន្ទាយមានជ័យ ជាខេត្តគំរូមួយ ទាំងការអនុវត្តវិន័យ ទាំងកងកម្លាំងអន្តរាគមន៍ ការចល័តទ័ព និងមធ្យោបាយប្រើប្រាស់ ជាពិសេសកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ជាគំរូល្អមួយក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះអាសន្នអន់ក្រ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ប្រក់ផ្ទះ លើកផ្ទះ ជួយច្រូតស្រូវក្នុងទឹកជាដើម។

ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ ករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតផ្ទាល់ ដើម្បីអោយពួកគាត់បានយល់រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២០

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃនេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សាលារៀន ក្នុងក្រុងកំពង់ចាម ដើម្បីបើកអោយសិស្សចូលរៀនវិញ។

ក្នុង​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​បេីកសាលា​ឡេីង​វិញ​នេះ​ លោក​​ អ៊ុន​ ចាន់ដា​

បានណែនាំដល់មន្ត្រីអប់រំត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព ផាសុកភាព ដោយ កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាព និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិន​ឲ្យ​លើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ពោលគឺ​ត្រូវ​កាត់បន្ថយការប្រមូលផ្ដុំ​គ្នា​ច្រើន​។ ចំពោះ​​ប្អូន​ៗ​សិស្សានុសិស្ស​ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ជាពិសេស​ត្រូវ​ចេះ​ជួយ​ខ្លួន​ឯង​ ​កុំ​អោយមានការឆ្លងជំងឺផ្សេងៗ គឺ​ត្រូវ​ធ្វើ​អនាម័យ​ជាប្រចាំ​ ការអនុវត្តតាមក្រសួងសុខាភិបាល។ ​

អភិបាលខេត្ត​ ក៏បាន​នាំយក​ម៉ាស​ និង​ទឹក​អាល់កុល​​ចែក​ជូន​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ នៃ​វិទ្យាល័យ​ និង​អនុវិទ្យាល័យ​ ក្នុង​ក្រុង​កំពង់ចាម​ រួម​មាន​ ១​-វិទ្យាល័យ​ព្រះ​សីហនុ​

២-វិទ្យាល័យ​ដីដុះ​

៣-វិទ្យាល័យ​សំបូរ​មាស​

៤-វិទ្យាល័យ​តេជោ​បឹងកុក​

៥-វិទ្យាល័យ​ហ៊ុនសែន​កំពង់ចាម​ ​៦-អនុវិទ្យាល័យ​ទួល​ថ្ម​។

បើតាមលោក​ សុខ​ ជេសថា​ ប្រធាន​ការិយាល័យ​អប់រំ​យុវជន​ និង​កីឡា​ ក្រុង​កំពង់ចាម​ បាន​ឲ្យដឹងថា​​ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០២០នេះ គឺសាលារៀនទូទាំងក្រុងកំពង់ចាម (មត្តេយ្យ,បឋម,មធ្យម)ចំណេះទូទៅរដ្ឋ បានបើកដំណើរការរៀន និងបង្រៀន ដំណាក់កាលទី២ឡើងវិញ ដោយបានអនុវត្តគោលការណ៍ ស្តង់ដាប្រតិបត្តិ បានត្រឹមត្រូវ រួមមាន៖​ សិស្ស អង្គុយ រក្សាគម្លាត តាមតុនីមួយៗ ពី ១,៥ម ទៅ២ម​ សិស្សមុនចូលសាលា​ និងថ្នាក់រៀន ត្រូវបានវាស់កម្តៅ​ សិស្សត្រូវសម្អាតដៃជាមួយអាល់កុល មុនចូលថ្នាក់​ រក្សាចំណុះ ក្នុង​១បន្ទប់រៀន មានសិស្ស ពី ១៥-២០នាក់​ ដោយសិស្សត្រូវបានណែនាំឲ្យមានម៉ាស់ពាក់ និងពាក់ម៉ាស់ អោយបានត្រឹមត្រូវ ដោយសាលាមានរៀបចំប្រព័ន្ធទឹកស្អាត, សាប៊ូ សម្រាប់សិស្សលាងដៃជាប្រចាំ។ ក្នុងនេះសាលារៀបចំំ វេន និងចែក សិស្សចេញលេង ចូលបន្ទប់ទឹក និងលាងដៃ​ ដោយសិស្ស ត្រូវ​យក នំ ចំនី ទឹក ពីផ្ទះមក​ទទួលទាន​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២០

ខេត្តសៀមរាប៖អាជ្ញាស្រុកក្រឡាញ់ បានអោយដឹងថាប្ដីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចណ៍ រវាងម៉ូតូប៉ះជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចផ្លូវចូលភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ អាជ្ញាធរបានបន្តថាករណីនេះ រថយន្តម៉ាហ៊ីយ៉ាន់ដាយពណ៌ខៀវ១តោន
ពាក់ស្លាកលេខ សៀមរាប២B.៥៧៥៤ ដឹកទឹកសុទ្ធបើកបរដោយឈ្មោះ រ៉ុត រ៉ាវីត ភេទប្រុស អាយុ២០ រស់ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត បន្ថយល្បឿនបំរ៉ុងបទស្តាំចូលផ្លូវលំភូមិផ្លាំង។ ចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មំ១H ៤៨៣៤បើកបរដោយឈ្មោះ ឈយ ពិ ភេទប្រុសអាយុ៣៣ឆ្នាំ របួសធ្ងន់ ឌុបប្រពន្ធឈ្មោះតាំង យ៉ាត អាយុ២០ឆ្នាំ របួសស្រាល អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិនិគមលើ ឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ក្នុងទិសដៅពីលិចទៅកើតស្របគ្នា ពីក្រោយ បានទាក់នឹងដៃចង្កូតម៉ូតូខាងឆ្វេង និងកាបាំងភ្លើងស្តុបរថយន្ត ខាងក្រោយផ្នែកខាងស្តាំ បណ្ដាលអោយគ្រោះថ្នាក់តែម្ដង។ ចំពោះម៉ូតូនិងរថយន្តខូចស្រាលយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃំុស្រណាល់រងចាំការដោះស្រាយ។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ចន្លោះសុវត្ថិភាពជិតហើយមិនប្រយ័ត្ន។ ទោះយ៉ាងណា
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កញ្ញា ២០២០

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្ត ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត។ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។

ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង លោក អ៊ុ រាត្រី អភិបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានអោយដឹងថាបុរសអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅល្ងាច
ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២០លេីផ្លូវជាតិលេខ០៦ចំណុច ភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
សមត្ថកិច្ចបានអោយដឹងថារថយន្ត ម៉ាក starex ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២BE៤២៥៧។ចំណែកម៉ូតូ ម៉ាកwave អាល់ហ្វាពណ៌ខ្មៅ ( គ្មានស្លាកលេខ )ទិសដៅស្របគ្នាពីលិចទៅកេីត។
ជនរងគ្រោះឈ្មោះ ភាវ ស៊ួ ភេទប្រុស អាយុ៥៧ឆ្នាំមានទីលំនៅភូមិឃុំ កេីតហេតុខាងលេី។ ដោយឡែកអ្នកបេីកបររថយន្ត គេចខ្លួនបាត់។សមត្ថកិច្ចកំពុងស្រាវជ្រាវ។
ក្រោយសមត្ថកិច្ចចុះវាស់វែងបានយករថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២០

ខេត្តព្រៃវែង៖អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថារថយន្តដឹកអេតចាយមួយគ្រឿង ត្រូវបានឆ្លង ចរន្តភ្លើងអាគុយបណ្តាលអោយឆាបឆេះអេតចាយមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំងាយ១០០ម៉ែត្រពីរង្វង់មូលស្វាយអន្ទរ។

លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានបញ្ជាក់ថា រថយន្តដឹកអេតចាយខាងលើនេះ ម៉ាកហ៉ីយ៉ុនដាយ ចំណុះ២៥ តោន អ្នកបើកបរឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃំុគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងទិសដៅពី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្លងកាត់ ឃុំព្រៃព្នៅ ទៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

មូលហេតុដោយសារឆ្លងចរន្តអាគុយអេតចាយចាស់ៗ ដាក់ក្នុងទ្រុងរថយន្ត មិនមានការប្រុងប្រយ័ត្ន។
បើតាមអធិការករណីនេះបានរងការខូចខាត សម្ភារលើរថយន្ត មានដូចជា អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ។ សរុបការខូចខាតសម្ភារអេតចាយមួយចំនួន ប្រហែល ៣០%។ ក្នុងនោះរថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ ប្រើប្រាស់អស់ទឹកចំនួន០៣ឡាន។

ម្ចាស់រថយន្តបានកើតសរសើរនឹងថ្លែងអំណរគុណដល់សមត្ថកិច្ចស្រុកស្វាយអន្ទរជាពិសេសលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបន្ទាប់ពីបានដឹងថាមានករណីនេះភ្លាមក៏បានដឹកនាំកម្លាំងចុះជួយពន្លត់ដោយផ្ទាល់តែម្តង។ ម្ចាស់រថយន្តបានបន្តទៀតថាបើកុំតែបានសមត្ថកិច្ចមកជួយទាន់ពេលវេលាម្ល៉េះរថយន្តរបស់គាត់ត្រូវអស់ទាំងស្រុងហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២០

ខេត្តព្រៃវែង៖សេចក្ដីរាយការណ៍បានអោយដឹងថាឈ្មួញម្នាក់បានកំពុងដាក់គ្រឿងចក្រកាយយកអាចម៍ដីនៅតាមមាត់ស្ទឹងស្នាយពល លក់យ៉ាងអាណាធិបតេយ្យ។

ទីតាំងគ្រឿងចក្រដែលកំពុងកាយ និងដឹកជញ្ជូនដីនេះ ស្ថិតចំណុចស្ទឹងស្នាយពល ក្នុងភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានម្ចាស់ឈ្មោះគៀង ជាកូនតាសូ្រយ ដែលមានផ្ទះនៅនិងផ្សារស្នាយពលនេះតែម្តង។

គ្រឿងចក្រខាងលើបានធ្វើសកម្មភាពជីកកកាយស្ទឹងស្នាយពល មានជម្រៅជ្រៅៗយ៉ាងខ្លាំង ហើយការ

កាយបែបនេះមិនដឹងថាមានច្បាប់ឬយ៉ាងណានោះទេ។

ពលរដ្ឋបានដឹងថាពួកគាត់មានសត្វគោក្របីកំពុងព្រួយបារម្ភយ៉ាងខ្លាំងខ្លាចធ្លាក់ចូលរណ្ដៅដីជាពិសេសក្មេងតូចៗ ដែលទៅឃ្វាលគោក្របីប្រសិនធ្លាក់ចូលអាចនឹងបាត់បង់ជីវិតទៀតផង។

ប្រភពដដែលបានអោយដឹងថា រាល់សកម្មភាពនៃការធ្វើអាជីវកម្មនេះកំពុងផ្គើនទៅនិងច្បាប់ចរាចរណ៍ថ្មីដែលក្រសួងមហាផ្ទៃ បានដាក់អោយអនុវត្តនៅដើមឆ្នាំ២០២០នេះ។ដោយហេតុថាប្រើប្រាស់សុទ្ធតែកែច្នៃគ្មានបទដ្ឋានត្រឹមត្រូវ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃជាយថាហេតុ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រឹតបណ្តឹងច្បាប់ចរាចរណ៍។រថយន្តនីមួយៗត្រូវមានស្លាកលេខបង់ពន្ធឲ្យបានត្រឹមត្រូវ និងយកទៅឡើងឈៀកឲ្យបានគ្រប់គ្នា។ រាល់ការដឹកជញ្ជូនប្រភេទរថយន្តបែនទាំងអស់ ត្រូវតែគ្រប់ស្បៃឬប៉ាតង់អោយបានត្រឹមត្រូវ កុំអោតជ្រុះអាចម៍ដីប្រឡាក់ផ្លូវវាអាចបង្កលំបាកដល់អ្នកធ្វើដំណើរ។

ផ្ទុយទៅវិញសកម្មភាពខាងលើប្រើប្រាស់រថយន្តកែច្នៃគ្មានសន្ទះក្រោយ សម្រាប់ដឹកជញ្ជូនបង្កអោយជ្រុះអាចម៍ដីប្រឡាក់ផ្លូវ និងមានធូលីដីហុយប៉ះពាល់សុខភាពពលរដ្ឋនៅសងខាងផ្លូវផងដែរ។ ជាមួយគ្នានេះពលរដ្ឋសុំស្នើដល់អាជ្ញាធរមូលដ្ឋានរហូតថ្នាក់ខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធសុំមានវិធារការករណីនេះផង។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ពលរដ្ឋភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីម្ចាស់គ្រឿងចក្របានទេដោយសាមិនមានលេខទូរស័ព្ទ។

ប៉ុន្តែលោក ណេត នឿន មេឃុំរកាបានថ្លែងថា គ្រឿងចក្រដែលបានមកកាយដីនៅទីតាំងខាងលើ លោកមិនបានដឹងនោះទេ។លោកថា នឹងអោយមន្ត្រីចុះទៅមើល។ ដោយឡែកលោក ហ៊ី ធួក អភិបាលស្រុកពារាំង អោយសួរទៅលោកមេឃុំរកា វិញ។

ទោះយ៉ាងណាលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានប្រាប់សៀមរាបប៉ុស្តិ៍ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា បើសិនជាឃើញរថយន្តដឹកជញ្ជូនគ្មានគ្រប់ស្បៃឬប៉ាតង់ និងគ្មានសន្ទះក្រោយ សូមថតរួចផ្សព្វផ្សាយជាព័ត៌មាន ដើម្បីងាយស្រួលដល់លោកក្នុងចាត់វិធានការទៅលើម្ចាស់គ្រឿងចក្រទាំងនោះ។ ដូច្នេះពលរដ្ឋសង្ឃឹមថាប្រធានមន្ទីរសាធារណការនិងចាត់វិធានការជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page568 Page569 Page570 … Page665 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឧត្តមសេនីយ៍ឯកលឹម ឡុង កោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឧត្តមសេនីយ៍ឯកលឹម ឡុង កោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១១ ឧសភា ២០២៦
នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ ចុះផ្សាយថ្ងៃទី ១០ ឧសភា ២០២៦
ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់ ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់ ចុះផ្សាយថ្ងៃទី ៩ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×