ករណី មនុស្សដេកស្លាប់ ក្នុងហាងយីហោ ខូហ្ស៊ីបារ (COZY BAR)
ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចហាងយីហោ ខូហ្ស៊ីបារ (COZY BAR) ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានមនុស្សដេកស្លាប់។
របាយការណ៍បន្តថាសាកសពជនមិនស្គល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំំ មុខរបរ ជនអនាថា ទីលំនៅគ្មាន។
តាមការស្ដាប់បំភ្លឺពីឈ្មោះ ញ៉េប ស្រ៊ុនហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិតាគង់ សង្កាត់សំបួរ ក្រុង.ខេត្តសៀមរាប បានប្រាប់អោយដឹងថា រូបខ្លួនបានជួលទីតាំងមួយកន្លែងស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប នឹងបានបើកហាងយីហោ ខូហ្ស៊ីបារ (COZY BAR) នៅទីនោះតែម្ដង ដោយបានដំណើរការរហូតដល់បច្ចុប្បន្នមានរយះពេលចំនួន១០ឆ្នាំមកហើយ ដោយចាប់ផ្ដើមបើកពីវេលាម៉ោង ១០:០០នាទីព្រឹក នឹងបិតនៅវេលាម៉ោង០៤:០០នាទីទាបភ្លឺ។ លុះនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទី រូបខ្លូនបានមកមើលការខុសត្រូវនៅហាងទីតាំងខាងលើដូចធម្មតា ហើយដល់វេលាម៉ោង ១៥:០០នាទី រូបខ្លួនក៏បានចាក់ចេញទៅមើលហាងផ្សេងមួយកន្លែងទៀត។
ជាក់ស្ដែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី ពេលដែលរូបខ្លួនមកដល់ហាងទីតាំងកើតហេតុខាងលើក៏ស្រាប់តែបានធុំក្លិនស្អ៊ុយនៅចំណុចជាន់ទី០៣ រួចខ្លួននឹងបុគ្គលិកបាននាំគ្នាឡើងទៅមើលដោយសង្ស័យសត្វអ្វីស្លាប់ទើបមានក្លិនស្អ៊ុយ ពេលទៅដល់ក៏បានឃើញមានសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ មិនមានពាក់អាវ ស្លៀកខោជើងវែងពណ៌ខ្មៅ មិនដឹងចូលពីពេលណា បានដេកស្លាប់នៅលើកាំជណ្ដើរផ្លូវឡើងបាត់ទៅហើយ ដោយមិនដឹងដេកស្លាប់ពីពេលណានោះទេ រួចរូបខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ការពិនិត្យសាកសពបានដំណើរការពិនិត្យសាកសព នៅទីតាំងខាងលើ ដោយសាកសពដេកនៅលើកំជណ្ដើរផ្លូវឡើងក្នុងបរិវេណហាង ស្លៀកខោ ជើងវែងសាច់ក្រណាត់ពណ៌ខ្មៅ គ្មានពាក់អាវ ។
-សាកសព មានកម្ពស់ ១.៧០ ស.ម
-គ្រប់ផ្នែក ទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។
-សាកសពមានសភាពហើមធុំក្លិនស្អ៊ុយ នឹងស្បែកឡើងពង ។
-សាកសពមានសភាពរឹង គ្រប់សន្លាក់ដៃជើង ។
ការសន្និដ្ឋាន:យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ យើងសន្និដ្ឋានបានថា .ស្លាប់ដោយសារ គាំងបេះដូង។ ដោយសាកសពមិនអាចរក្សាទុកទៀតបានយើងបានសម្រេចបង្កើតគណកម្មការបូជាសព យកទៅរក្សាទុកបណ្ដោះអាសន្ននៅវត្តចកដើម្បីស្វែងរកសាច់ញាតិ៕SRP