ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារប្រើប្រាស់ ដែលជាអំណោយ របស់រដ្ឋបាល ខេត្តសៀមរាប
វេរប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ដែលជួបនូវការខ្វះខាត ក្នុងបរិបទជម្ងឺកូវីដ១៩។
ការប្រគេននេះ នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នៅក្នុងបរិវេណវត្តព្រលិត ស្ថិតនៅក្នុងភូមិព្រលិត ឃុំរេីល ស្រុកពួក ខេត្តសៀមរាប។
លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា វត្តដែលជួប រងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត ក្នុងនោះមាន វត្តព្រលិត ស្ថិតនៅក្នុងភូមិព្រលិត ឃុំរេីល , វត្តរកា ភូមិរកា ឃុំល្វា និងវត្តទួលខ្ពស់ ឃុំដូនកែវ មានព្រះសង្ឃសរុបចំនួន ៤៥អង្គ។
ទេយ្យវត្ថុរួមមាន៖ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស ,ទឹទឹកសុទ្ធ ៥កេស ,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស , ត្រីខ ២កេស , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ អាកុល និង បច្ច័យ ២លានរៀល សម្រាប់វត្តនីមួយៗ។
សូមជម្រាបថា កម្មវិធីប្រគេនទេយ្យវត្ថុ មានចង្ហាន បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំ ឡើង សម្រាប់បណ្តាវត្តចំនួន៣៦(វត្ត ៣០ និងអាស្រមចំនួន៦) ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវទេយ្យវត្ថុ គ្រឿងឧប ភោគបរិភោគ បច្ច័យ និងសម្ភារៈនៅវត្តព្រលិតថ្ងៃនេះ មានវត្តចំនួន ០៣ ហើយនេះគឺជាជំហានទី៣ហើយ បន្ទាប់ពីធីវេរប្រគេននេះ បានធ្វើនៅស្រុកក្រឡាញ់ និងស្រុកអង្គរធំកន្លងមក៕SRP



ភ្នំពេញ៖លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះថា ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពិណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសារាចរណែនាំ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដុំពកស្បែកគោ និងក្របី។ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងកសិកម្ម ចុះហត្ថលេខាដោយ រដ្ឋមន្ត្រី វេង សាខុន ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច៕SRP