Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ
រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក
រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២៦

យុវជនមកពី ២៥រាជធានីខេត្ត ចូលរួមប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស” នៅខេត្តសៀមរាប

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ប្រមាណ២០០នាក់ មកពី ២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅខេត្តសៀមរាប ដោយនាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស”។

លោក ជឹម ឈឿន អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បានឱ្យដឹងថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមប្រឹក្សាយុវជនកម្ពុជាឆ្នើម និងក្រុមប្រឹក្សាកុមារកម្ពុជាឆ្នើម មកពី ២៥រាជធានីខេត្ត ប្រើប្រាស់សមត្ថភាព ចំណេះដឹងថ្មីៗ បទពិសោធ ធ្វើការចែករំលែកដល់យុវជន និងកុមារកម្ពុជាដទៃទៀត ឱ្យឃើញពីសមិទ្ធផលនានា នៅក្នុងសាលារៀនកើតចេញពីការអនុវត្តផែនការសកម្មភាពក្រុមប្រឹក្សាប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួនបានសម្រេច។

លោក ជឹម ឈឿន បានបញ្ជាក់ថា យុវជន និងកុមារ កម្ពុជានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ជាប្រតិបត្តិករផ្ទាល់ បានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់ វិន័យ អនាម័យ បរិស្ថាន សោភ័ណភាពសាលារៀនស្អាត នឹងក្លាយទៅជាសាលារៀនស្ដងដាគំរូ ដើម្បីជំរុញឱ្យការបង្រៀននិងរៀនប្រកបគុណភាព ប្រសិទ្ធភាព ដល់ យុវជន និងកុមារកម្ពុជា ក្លាយទៅជាមូលធនមនុស្សនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ “កុមារថ្ងៃនេះ ក្លាយទៅជាយុវជននៅថ្ងៃស្អែក” ហើយចំណេះដឹង ជំនាញវិជ្ជាជីវៈ សីលធម៌ គឺជាការឆ្លើយតបទៅនឹងទីផ្សារការងារ ដែលយើងអាចធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកុមារ និងយុវជន នៅក្នុងគ្រឹះស្ថានសិក្សា ខិតខំប្រឹងប្រែងរៀនសូត្រ សីលធម៌ល្អ សុជីវធម៌ គុណធម៌ ស្មារតីសាមគ្គីភាពចូលរួមការថែរក្សាអនាម័យ និងបរិស្ថានសាលារៀនមានសោភ័ណភាពទាំងក្នុងថ្នាក់រៀន បណ្ណាល័យ និងបរិវេណសាលារៀនជាដើម។ លោក នាយក លោកស្រីនាយិកា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបន្តជំរុញការអនុវត្តការងារក្រុមប្រឹក្សាឱ្យបាន ផុលផុសចូលរួមចំណែកលើកការអប់រំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ពឹង គិមឆេន មានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះ គឺសរបញ្ជាក់ឱ្យឃើញពីលទ្ធផល នៃការអនុវត្តគម្រោងរបស់ក្រុមប្រឹក្សាយុវជនកម្ពុជាទាំង២៥ ព្រោះពិតណាស់សកម្មភាពក្រុមប្រឹក្សា យុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាងមូលធនមនុស្ស ធានាបានការអភិវឌ្ឍប្រជាជាតិមួយមានចីរភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យប្អូនៗក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជាទាំងអស់ ត្រូវធ្វើជាគំរូល្អក្នុងការគោរពបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ជំរុញការប្រើប្រាស់បណ្ណាល័យ និងការស្រាវជ្រាវស្វ័យសិក្សា និងបន្តសកម្មភាព «សិស្សពូកែជួយសិស្សយឺត» តាមក្លឹបសិក្សា។ ជាមួយគ្នានេះ សូមឱ្យប្អូនត្រូវរៀនសូត្រជំនាញទន់ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ដឹកនាំចលនាសាលាស្អាត បៃតង និងគិតគូរសុខភាព និងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារស្ម័គ្រចិត្ត។ ត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនង ដើម្បីចែករំលែកព័ត៌មានអប់រំ និងគំរូល្អៗ ជៀសវាងគ្រឿងញៀន បន្តរក្សាភាពជា «កូនល្អ សិស្សល្អ មិត្តល្អ» ឱ្យក្លាយជាទម្លាប់ប្រចាំជីវិត។ ជាពិសេស កុមារនិងយុវជន ត្រូវមានថាមពលខ្លាំងក្លាប្រកបដោយសុខភាពល្អ មានសមត្ថភាពពិតប្រាកដ និងសីលធម៌ល្អ៕SRP

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២៦

ខេត្តសៀមរាប មានយុវជនស្ម័គ្រចិត្តជិតពីពាន់នាក់ បានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា តាមរយៈមូលដ្ឋានកងរាជអាវុធហត្ថ

ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ យុវជន យុវនារីរស់នៅក្នុងខេត្តសៀមរាប ចំនួន ១ ៧២២នាក់ ក្នុងនោះមាន ស្រី៣០៩នាក់ បានស្ម័គ្រចិត្តដាក់ពាក្យបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង១៣ នៃខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយកំណត់ឱ្យប្រជាពលរដ្ឋខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ខណៈស្ត្រីផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងនោះ គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប បានធ្វើការចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដែលបានមកទទួលពាក្យ មានចំនួន ២ ០៩៣នាក់ ស្រី ៣៧៤នាក់។ នៅពេលទទួលពាក្យ ចាប់ពីថ្ងៃទី១០ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៦ មានចំនួន ១ ៧២២នាក់ មានស្រី ៣០៩នាក់។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានបញ្ជាក់ថា ក្នុងចំនួន ១ ៧២២នាក់ ដែលបានអញ្ជើញមកដាក់ពាក្យនេះ គណៈកម្មាធិការកាតព្វកិច្ចយោធា និងធ្វើការត្រួតពិនិត្យ និងវាយតម្លៃទៅលើកាយសម្បទាទាំង៥ របស់យុវជន ក្នុងនោះ ១.កាយសម្បទាគ្រប់គ្រាន់ ២.សុខភាពរាងកាយរឹងមាំ ៣.កម្លាំងពលំមាំមួន ៤.សមត្ថភាពប្រឆាំងនឹងជំងឺ និង៥.សុខភាពផ្លូវចិត្តល្អ។ សម្រាប់រដ្ឋាភិបាលច្បាប់កាតព្វកិច្ចយោធា គឺជាគោលនយោបាយមួយ ក្នុងការវិនិយោគកសាង ពង្រឹងធនធានមនុស្ស ដែលមិនខុសពីក្រសួងអប់រំ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មិនខុសពីក្រសួងធម្មការ និងសាសនា ក្នុងការកសាងធនធានមនុស្សនូវសមត្ថភាព និងឥរិយាបថ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានលើកឡើងនូវប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា “កាតព្វកិច្ចយោធា គឺជាការវិនិយោគ សូមយុវជនកុំមើលកាតព្វកិច្ចយោធាជាបន្ទុកតែជាឱកាសចូលបម្រើជាតិ ពង្រឹងវិន័យសីលធម៌ ពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកងទ័ព”៕SRP

អត្ថបទ៖ លោក មុី សុខារិទ្ធ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 4.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២៦

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត

មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនាខែបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការទាំងអស់ចំណុះឱ្យមន្ទីរព័ត៌មានខេត្ត។

លោក យឿន ចាន់ បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងពិនិត្យនូវវឌ្ឍនភាពការងារ ឆ្លុះបញ្ចាំងពីលទ្ធផលដែលសម្រេចបាន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមមាន ៖ ការពិនិត្យលើកិច្ចការចុះឈ្មោះចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជន ការរៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ សម្រាប់ចូលរួមក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ការគ្រប់គ្រង និងពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែមានភាពល្អប្រសើរ។

ទន្ទឹមនឹងនេះ លោកអនុប្រធានមន្ទីរទទួលបន្ទុករួម ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត រួមមាន៖
១. ការត្រៀមលក្ខណៈក្នុងការផលិតវីដេអូសន្និបាតរបស់រដ្ឋបាលខេត្ត
២. ការត្រៀមរៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប
៣. ការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាផ្សេងទៀតក្នុងខេត្ត។

លោកបានណែនាំដល់ថ្នាក់ដឹកនាំការិយាល័យទាំង៥ ឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងបុគ្គលិក ជាពិសេសការលើកកម្ពស់សីលធម៌ វិន័យពេលវេលាបំពេញការងារ ការពង្រឹងជំនាញវិជ្ជាជីវៈ និងការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ក្នុងនាមជាមន្ត្រីរាជការ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានទំនួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ លោកក៏បានដាស់តឿនឱ្យមន្ត្រីរាជការទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាដាច់ខាត ដើម្បីធានានូវសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋល្អ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក ហាំ ម៉េងហួត

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២៦

ពលរដ្ឋប្រទះឃើញរូបបដិមាមួយអង្គ និងបានប្រគល់ជូនដល់មន្ត្រីជំនាញយកទៅរក្សាទុក

រូបបដិមាភេទស្រី (ទេវរូបភេទស្រី) មួយអង្គ ដែលមានដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ត្រូវបានប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ប្រទះឃើញ ពេលជីកដីជិតផ្ទះ និងបានទាក់ទងអាជ្ញាធរ ជូនដំណឹងទៅកាន់មន្ត្រីជំនាញយកទៅរក្សាទុក ដើម្បីជាសម្បត្តិបេតិកភណ្ឌ នៅក្នុងសារមន្ទីរ។

លោក ឡុង សុផល និងឪពុក ដែលជាអ្នកប្រទះឃើញរូបបដិមា មានទីលំនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា គាត់បានជីកដីជិតផ្ទះ ដើម្បីយកដីទៅចាក់ក្នុងផ្ទះ។ ពេលជីកនោះទើបតែជីកបានមួយប៉ែល ត្រូវប៉ះចំរូបបដិមាខាងលើតែម្ដង ភ្លាមនោះ គាត់ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមៗ ឱ្យចុះពិនិត្យ និងយកទៅរក្សាទុក។

លោកបានឱ្យដឹងថា វត្ថុទាំងនោះ គឺជាបេតិកភណ្ឌពិភពលោក ដែលមិនគួរទុកចោលផ្ទាល់ខ្លួននោះទេ ព្រោះការប្រគល់ជូនរដ្ឋជួយថែរក្សា និងផ្ដល់ប្រយោជន៍ ដល់ក្មេងជំនាន់ក្រោយឱ្យបានស្គាល់។

ការប្រគល់វត្ថុបុរាណទាំងនេះជូនរដ្ឋ ឬអាជ្ញាធរគឺជារឿងត្រឹមត្រូវ ដើម្បីទុកជាប្រយោជន៍ដល់ជាតិ។

លោកបញ្ជាក់ថា វត្ថុទាំងនោះមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់ខ្លួននោះទេ ហេតុនេះ បើសិនជាមានអ្នកផ្សេងប្រទះឃើញ ក៏គួរតែប្រាប់ និងប្រគល់ជូនអាជ្ញាធរយកទៅរក្សាទុកដាក់ឱ្យបានសមស្របដែរ។

បើតាមលោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា តាមរយៈការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រីជំនាញ ក្រុមការងារបានរកឃើញថា រូបបដិមានោះគឺជា «រូបបដិមាភេទស្រី (ទេវរូបភេទស្រី)» ដែលមានដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ឬរចនាបថឃ្លាំង (អាចជាទេវរូបព្រះនាងលក្ស្មី) ដែលមានកម្ពស់ប្រហែល ៧០សង់ទីម៉ែត្រ និងមានសភាពបែកបាក់ស្រាប់។

លោក មាស ឫទ្ធីរ៉ាថេត បានបញ្ជាក់ទៀតថា ក្រោយពេលពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ទទួលរួច ក្រុមការងារនឹងយកទៅចុះបញ្ជី និងរក្សាទុកដាក់ក្នុងសារមន្ទីរ ដើម្បីជាប្រយោជន៍រួម និងការពារសម្បត្តិវប្បធម៌ជាតិ។

ក្នុងនាមជាមន្ត្រីជំនាញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោកបានធ្វើការសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការជីកសាងសង់ ឬប្រទះឃើញវត្ថុបុរាណផ្សេងៗដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬ មន្ទីរពាក់ព័ន្ធ ដើម្បីមន្ត្រីជំនាញចុះពិនិត្យ រៀបចំ និងយកទៅរក្សាទុកកន្លែងដែលមានសុវត្ថិភាពត្រឹមត្រូវ។

ក្នុងឱកាសនោះ លោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានថ្លែងអំណរគុណដល់ លោក ឡុង សុផល និងឪពុក រួមនឹងប្រជាពលរដ្ឋផ្សេងៗទៀត ចំពោះស្មារតីយល់ដឹង និងកិច្ចសហការល្អ ដែលបានសម្រេចចិត្តប្រគល់វត្ថុបុរាណដ៏មានតម្លៃនេះជូនមកអាជ្ញាធរ និងមន្ត្រីជំនាញដើម្បីរក្សាទុកការពារស្របតាមផ្លូវច្បាប់។

លោកក៏បានធ្វើការសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញវត្ថុបុរាណផ្សេងៗដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធ ដើម្បីមន្ត្រីជំនាញចុះពិនិត្យ រៀបចំ និងយកទៅរក្សាទុកកន្លែងដែលមានសុវត្ថិភាព៕SRP

Like 196
Comment 0
Share ចែកចាយ
Views 14.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៦

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្ញើសារលិខិតគោរព ជូនពរសម្តេចមហាបវរធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

នាឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សម្តេចមហាបវរធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាន និងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។ សម្តេចមហាបវរធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិ និងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។

ទន្ទឹមនេះក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើននៃជាតិ និងប្រជាជន សម្តេចមហាបវរធិបតីបានបង្ហាញភាពប៉ិនប្រសប់ ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទុំនយោបាយ និងគតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។ ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេនរបស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕⁩SRP

Like 197
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៦

នាយករដ្ឋមន្ត្រី៖ សង្ឃឹមថាលោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃនេះបានបន្តបង្ហោះសារតបទាក់ទងទៅនឹងលោកអ៊ុំ សំអាន។

ខាងក្រោមនេះជាសំណេររបស់នាយករដ្ឋមន្ត្រីដែលមានន័យដើមទាំងស្រុង៖
ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបីនៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។

ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩។ ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយ សាររបស់គាត់គឺនៅដដែលៗ ដោយគាត់បង្ហាញថា ÷

១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ – គាត់ថាខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវ៉ៃបែកក្បាល ។ល។

(ខ្ញុំមានការភ្ញាក់ផ្អើលដែរ ព្រោះធ្លាប់ឃើញគាត់និយាយតាមហ្វេសប៊ុកថា គាត់ហ៊ានប្រយុទ្ធជាមួយថៃមិនខ្លាចស្លាប់ទេដើម្បីទឹកដី។ ប៉ុន្តែដល់ពេលខ្ញុំផ្តល់ឱកាសអោយគាត់អាចបង្ហាញសមត្ថភាពរឿងទឹកដី ដោយមិនចាំបាច់ប្រយុទ្ធគ្នាដោយអាវុធផង និងមានការធានាសុវត្ថិភាពអោយគាត់ទៀត បែរជាគាត់មិនហ៊ាន ដោយលើកហេតុផលថាខ្លាចនេះ ឬខ្លាចនោះទៅវិញ។ ចុះទម្រាំចូលសមរភូមិប្រយុទ្ធជាមួយគ្រាប់កាំភ្លើងដូចគាត់ធ្លាប់បាននិយាយ ដោយមិនមានការធានាអាយុជីវិតផងនោះ តើគាត់ហ៊ានដូចនិយាយដែរឬទេ?🤔),

២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ – គាត់និយាយ (ឬបង្ហើប) ថា ភស្តុតាងរបស់គាត់បានមកពីលឺគេថា, លឺតាមពត៌មានដូចជាអាស៊ីសេរី, តាមញាណពិសេសរបស់គាត់ និងចុងក្រោយថាគាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ចុះពេលដែលគាត់ចោទរាជរដ្ឋាភិបាលថាកាត់ដីអោយថៃ តើផ្អែកលើមូលដ្ឋានអ្វីទៅវិញចឹង?), និង

៣. គាត់ព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានាដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារអោយលើកលែងទោសអោយគាត់ទៅវិញ។

និយាយអោយខ្លីទៅ រឿងគាត់ខ្លាចគឺមធ្យម ប៉ុន្តែងំត្រង់ថាគាត់បង្កើតលក្ខខណ្ឌដើម្បីធ្វើជាលេសដោះខ្លួន ហើយថែមទាំងឌឺដងទៀតផង😅

ទោះជាយ៉ាងនេះក្តី ក៏ទ្វារនៅមិនទាន់បិទដែរ។

ក្នុងគោលបំណងបង្កលក្ខណៈអោយក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារនិងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេសដើម្បីកុំឲ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលនិងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀត ថាបានធ្វើឲ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់ ÷

  • លោក អ៊ុំ សំអាន អាចចាត់តាំងតំណាងឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន។
  • ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំងតំណាងឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន ÷

១• លោកត្រូវប្រគល់សិទ្ធិពេញលេញអោយ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល

២• លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោកនិងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ អោយទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់អោយបានច្បាស់លាស់

៣• លោកត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង

៤• លោកត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។

ខ្ញុំស្វាគមន៍ជម្រើសមួយណាក៏បាន – លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើក ដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោកនិងក្រុមលោករួចហើយ)ក៏បាន ឬចាត់តាំងតំណាងឬក្រុមតំណាងរបស់លោកមកក៏បាន។ ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាងនិងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ។

សង្ឃឹមថាលោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗ ក្នុងពេលឆាប់ៗ ដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩។ សង្ឃឹមផងដែរថាលោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀតដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ។

ខ្ញុំទុកពេលអោយលោកដល់ដំណាច់ខែតុលា ដើម្បីធ្វើការសម្រេចចិត្ត និងរៀបចំក្រុមការងារ ឬចាត់តំណាង និងរៀបចំឯកសារ មកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នា នៅដើមខែវិច្ឆិកា ដូចលោកបានស្នើសុំ។ ផ្តល់ឱកាសបន្ថែមប៉ុណ្ណេះហើយ បើលោក អ៊ុំ សំអាន នៅតែមិនហ៊ានទៀតគឺ…🤔🥱

រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀតដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែ អំពាវនាវអោយប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ផ្តល់ឱកាសអោយរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញនិងមិនទាន់ដោះស្រាយរួច ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជាករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីអោយថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៦

លួចកាច់សោកម៉ូតូ នៅមុខព្រលានជល់ដំរី
ខណៈជនរងគ្រោះនាំគ្នាចូលមើលកម្មវិធីប្រដាល់

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៣នាក់ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួនពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

នគរបាលក្រុងសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៣០ នាទី សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា នៅចំណុចមុខព្រលានជល់ដំរី ក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានករណីអំពើលួចកាច់សោកម៉ូតូ ចំនួន ២គ្រឿង មានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ បិទតំឡើងស៊េរី២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះវិត វឿន ភេទប្រុស និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះម៉ាប់ ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ ខណៈពេលដែលជនរងគ្រោះទាំងពីរទុកម៉ូតូចោល ហើយនាំគ្នាចូលមើលកម្មវិធីប្រដាល់។

នគរបាលបានបន្តថាក្រោយពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ចបានចេញល្បាត លុះនៅម៉ោង០១ និង ០០នាទី អាធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក៏ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះចំនួន ២គ្រឿង និងម៉ូតូជនសង្ស័យចំនួន១គ្រឿង យកមកសាកសួរ ជនសង្ស័យទាំងបី បានឆ្លើយដូចគ្នាថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។

ប្រតិបត្តិការនេះដករហូតវត្ថុតាងមាន ម៉ូតូជនរងគ្រោះចំនួន២គ្រឿង និងម៉ូតូជនសង្ស័យចំនួន ១គ្រឿង សោកែច្នៃចំនួន ១គ្រាប់ សោខ្សៀលេខ៨ ចំនួន១ កូនសោម៉ូតូបញ្ឆោតមិនទាន់កែច្នៃចំនួន ១គ្រាប់ និងទូរស័ព្ទចំនួន ៣គ្រឿង។ (វត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ)។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថាការបង្ក្រាបនេះ ដោយលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប៕SRP

Like 198
Comment 0
Share ចែកចាយ
Views 19.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ តុលា ២០២៦

ចាប់ខ្លួនមនុស្ស៦នាក់នៅសៀមរាប
ប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់ ប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ។

ការចាប់ខ្លួន ដោយកម្លាំងជំនាញ នៃ កងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានឃាត់ខ្លួនយុវជន ចំនួន ០៨នាក់ ដែលប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ នៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការសម្របសម្រួលពីអយ្យការ អមសាលាដំបូងខេត្តសៀមរាប បានឲ្យធ្វើកិច្ចសន្យាអប់រំណែនាំនិងឲ្យអាណាព្យាបាលធានាយកទៅលំនៅដ្ឋានវិញ។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវ ដល់បងប្អូនអាណាព្យាបាល មាតាបិតាទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ តាមដានរាល់ការសេពគប់មិត្តភក្តិ និងការរស់នៅរបស់កូនៗឱ្យបានជិតដិតបំផុត។ បារីអេឡិចត្រូនិច និងទឹកក្រាធំ គឺជាសារធាតុដ៏គ្រោះថ្នាក់ដែលបំផ្លាញកោសិកាខួរក្បាល សុខភាពរាងកាយ និងអនាគតដ៏ភ្លឺស្វាងរបស់យុវជន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 28.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២៦

សម្ដេចតេជោហ៊ុន សែន ប្រដូចលោកអ៊ុំ សំអាន
ទៅនឹង ឆ្កែបានជិះរទេះ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានប្រដូចលោកអ៊ុំ សំអានទៅនឹងឆ្កែដែលបានជិះរទេះ។

តាមរយៈសំណេររបស់សម្ដេចតេជោដែលបានបង្ហោះជាសាធារណៈនៅថ្ងៃអាទិត្យនេះដែលមានខ្លឹមសារនៃដើមដូចខាងក្រោម៖
ឆ្កែបានជិះរទេះ!
កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ
ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។
ពេលឡើងជិះរទេះឃើញវាធ្វើមុខបែបឌឺ។ក្រោយមកខ្ញុំតែងនិយាយថាអានេះ
ធ្វើចរិតដូចឆ្កែបានជិះរទេះសម្រាប់មនុស្សណាដែលមានចរិតបែបអំនួត។
ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី
ធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ(អាគុក)មកចង្អុលបង្ហាញ
ចំណុចបង្គោលលេខ៥២ដល់៥៩នៃ
ព្រំដែនកម្ពុជា.ថៃដែលអាគុកវាចោទថារាជ
រដ្ឋាភិបាលកាត់ដីទៅឲ្យថៃ។
គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់
ឈ្មោះវាអាគុកមួយនេះធ្វើចរិតដូចឆ្កែ
បានជិះរទេះដោយស្នើសុំលើកលែង
ទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។
ការសុំលើកលែងទោសមានន័យថា
ទទួលស្គាល់ថាខ្លួនមានទោសមែនទេ
អាគុក?
សំដីរបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៦

លុបបំបាត់ក្មេងៗយកអណ្តើកមកលក់ជូនភ្ញៀវទេសចរ ឯការថតរូប ស្នើសុំការយល់ព្រមមុន ជៀសវាងការបង្ខិតបង្ខំ ឬការបង្កការរំខានដល់ភ្ញៀវទេសចរ

ខេត្តសៀមរាប៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ដោយមានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្ត អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់អង្គរ ជាពិសេសករណីក្មេងៗយកអណ្តើកមកលក់ជូនភ្ញៀវទេសចរ និងបញ្ហាពាក់ព័ន្ធនឹងការប្រកបរបរថតរូបនៅក្នុងតំបន់អង្គរ។
ក្រោយពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល អង្គប្រជុំបានឯកភាពលើទិសដៅការងារសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

១៖ ការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពនៅតំបន់អង្គរ។ ត្រូវបង្កើនការសហការរវាងអង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យ ល្បាត និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាតាមទីតាំងទេសចរណ៍អាទិភាព ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។

២៖ ការដោះស្រាយករណីក្មេងៗយកអណ្តើកមកលក់ និងការលើកកម្ពស់វិជ្ជាជីវៈអ្នកប្រកបរបរថតរូប។ ត្រូវប្រគល់ភារកិច្ចជូនអង្គភាពនគរបាលទេសចរណ៍ជាអង្គភាពសម្របសម្រួល ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលបេតិកភណ្ឌ គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ ប្រមូលព័ត៌មាន និងចាត់វិធានការសមស្របតាមស្ថានភាពជាក់ស្តែង និងស្របតាមច្បាប់។​ ចំពោះករណីក្មេងៗយកអណ្តើកមកលក់ជូនភ្ញៀវទេសចរ ត្រូវចុះអប់រំណែនាំ និងចាត់វិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ ដោយមានគោលដៅលុបបំបាត់សកម្មភាពនេះ និងបង្ការកុំឱ្យកើតមានឡើងវិញ ព្រមទាំងយកចិត្តទុកដាក់លើការការពារសិទ្ធិកុមារ និងសហការជាមួយស្ថាប័នជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ ចំពោះបងប្អូនដែលប្រកបរបរថតរូបនៅតំបន់អង្គរ ត្រូវបន្តប្រកបរបរដោយសុចរិតភាព គោរពវិជ្ជាជីវៈ និងចូលរួមសហការជាមួយអាជ្ញាធរ ដោយគោរពសិទ្ធិឯកជនភាពរបស់ភ្ញៀវទេសចរ ស្នើសុំការយល់ព្រមមុនពេលថត ជូនដំណឹងអំពីតម្លៃសេវាកម្មឱ្យបានច្បាស់លាស់ និងជៀសវាងការបង្ខិតបង្ខំ ឬការបង្កការរំខានដល់ភ្ញៀវទេសចរ។

៣៖ ការលើកកម្ពស់គុណភាពសេវាកម្ម និងការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត។ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីក្រមសីលធម៌ទេសចរណ៍ ការទទួលបដិសណ្ឋារកិច្ច ការកំណត់តម្លៃប្រកបដោយតម្លាភាព និងការថែរក្សាសម្បត្តិបេតិកភណ្ឌ។ ជាពិសេស ត្រូវផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត បទប្បញ្ញត្តិ និងសេចក្តីណែនាំពាក់ព័ន្ធនឹងការចូលទស្សនា ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការការពារបេតិកភណ្ឌឱ្យបានទូលំទូលាយ ជាពិសេសដល់ភ្ញៀវទេសចរជាតិ តាមរយៈស្លាកសញ្ញា ផ្ទាំងព័ត៌មាន ខិត្តប័ណ្ណ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងការណែនាំដោយផ្ទាល់។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបូកសរុបលទ្ធផលកិច្ចប្រជុំ និងប្រគល់ភារកិច្ចជូនអង្គភាពពាក់ព័ន្ធឱ្យចាប់ផ្តើមអនុវត្តការងារជាបន្ទាន់ ដោយមិនត្រូវរង់ចាំរហូតដល់ការប្រមូលព័ត៌មានមានភាពពេញលេញទាំងស្រុងនោះទេ។ ចំពោះបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ត្រូវចាត់វិធានការតាមតួនាទី និងសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។ ចំណែកបញ្ហាដែលត្រូវការការសិក្សាបន្ថែម ត្រូវបន្តប្រមូលព័ត៌មាន សម្របសម្រួល និងរៀបចំសំណើដំណោះស្រាយជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ អង្គភាពនគរបាលទេសចរណ៍ត្រូវសម្របសម្រួលបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និងសំណើកែលម្អ ដាក់ជូនរដ្ឋបាលខេត្តតាមកាលកំណត់ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា រាល់វិធានការអនុវត្តត្រូវស្របតាមច្បាប់ និងគោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងរក្សាតុល្យភាពរវាងការពង្រឹងសណ្តាប់ធ្នាប់ ការការពារបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ង៉ូវ សេងកាក់ បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមសហការអនុវត្តទិសដៅការងារដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមគ្នាពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ថែរក្សាតម្លៃបេតិកភណ្ឌ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ និងទូទាំងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។

Like 197
Comment 0
Share ចែកចាយ
Views 8.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៦

ក្រុមមន្ត្រីតាមដានដិតដល់ ក្រោយហ្វូងដំរីព្រៃចល័តពីស្រុកជាំក្សាន្ត មកដល់ស្រុកគូលែនក្នុងខេត្តព្រះវិហារ

អាជ្ញាធរដែនដី និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានរកឃើញនិងតាមដានដំណើរ ហ្វូងដំរីព្រៃចំនួន ៦ក្បាល ដែលបានបំផ្លាស់ទីចល័តចេញពីចំណុចស្រោង ក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះមកកាន់តំបន់កញ្ចាំង និងចំណុចក្តុលកោង ស្ថិតក្នុងភូមិសាស្ត្រឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រុមការងារអន្តរស្ថាប័នដឹកនាំដោយគណៈអភិបាលស្រុកគូលែន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ប្រចាំស្នាក់បរិស្ថានការតាកឹង បានប្រើប្រាស់ឧបករណ៍ដ្រូន (Drone) បង្ហោះត្រួតពិនិត្យពីលើអាកាស ដើម្បីស្វែងរកចំណុចលាក់ខ្លួន ឬទីតាំងដែលហ្វូងដំរីកំពុងជ្រកកោន និងរកចំណីនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ក្រុមការងារបានរកឃើញហ្វូងដំរី មានចំនួន៦ក្បាល ក្នុងនោះមានកូនដំរីចំនួន១ ក្បាលផងដែរ កំពុងរកចំណីស្នាក់នៅក្នុង គុម្ពព្រៃ និងមែកឈើ។ ជាមួយគ្នានេះគណៈបញ្ជាការកងឯកភាពខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារហ្វូងដំរីព្រៃចល័តចូល ក្នុងភូមិសាស្ត្រស្រុកគូលែន ណែនាំឱ្យពលរដ្ឋផ្អាកការធ្វើដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែនជាបណ្តោះអាសន្ន។ ហាមឃាត់ការតបត៖ ហាមដាច់ខាតការដេញតាម ឬការប្រើប្រាស់ឧបករណ៍ធំៗបាញ់គំរាម ដែលអាចធ្វើឱ្យសត្វដំរីតក់ស្លុត និងងាកមកវាយប្រហារមនុស្សវិញ។

មន្ត្រីជំនាញអភិរក្សបានបញ្ជាក់ថា តំបន់ទាំងនេះគឺជាច្រករបៀង និងជាកន្លែងដែលហ្វូងដំរីធ្លាប់រស់នៅ និងត្រាច់ចររកចំណីជាប្រចាំពីមុន។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងស្អិតរមួតបំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ការពារ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 5.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៦

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា

លេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ស៊ិន ដារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃ គ.ជ.ប, លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប, លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា ការបណ្តុះបណ្តាល ការអប់រំ និងការផ្សព្វផ្សាយ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ដំណើរការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបណ្តុះបណ្តាល គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងផ្តល់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ សម្រាប់យកទៅអនុវត្តជាក់ស្តែងក្នុងការរៀបចំការបោះឆ្នោតនាពេលខាងមុខ។

លោកប្រធានលេខាធិការដ្ឋាន បានបន្ថែមថា ដំណើរការបោះឆ្នោតនៅកម្ពុជាត្រូវបានចែកចេញជា៤ដំណាក់កាលសំខាន់ៗ រួមមាន៖
ដំណាក់កាលទី១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ដំណាក់កាលទី២៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
ដំណាក់កាលទី៣៖ ការឃោសនាតាំងបោះឆ្នោត
ដំណាក់កាលទី៤៖ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ថ្លែងក្នុងឱកាសបិទវគ្គអប់រំ និងផ្សព្វផ្សាយ លោក ស៊ិន ដារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតគឺជាដំណាក់កាលដំបូង និងមានសារសំខាន់បំផុតក្នុងដំណើរការបោះឆ្នោត ព្រោះបញ្ជីបោះឆ្នោតគឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន។ ហេតុនេះហើយ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារនេះឱ្យបានល្អប្រសើរ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លោកអគ្គនាយករង បានគូសបញ្ជាក់បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីឈ្មោះបោះឆ្នោតមានគុណភាពខ្ពស់ ពេញលេញ ត្រឹមត្រូវ ទំនើបកម្ម ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោតយ៉ាងពិតប្រាកដ៕SRP

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក ហាំ ម៉េងហួត

Like 197
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page696 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ចុះផ្សាយថ្ងៃទី ៩ វិច្ឆិកា ២០២៦
រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត ចុះផ្សាយថ្ងៃទី ៩ វិច្ឆិកា ២០២៦
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ចុះផ្សាយថ្ងៃទី ២ វិច្ឆិកា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×