ខេត្តសៀមរាប៖ ភ្លើងឆេះវាសស្មៅនៅក្នុងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រោះទីតាំងឆេះនេះ នៅជិតស្ថានីសាំង និងហ្គាស។ ករណីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃនេះ។ ប្រជាពលរដ្ឋដែលមានលំនៅឋានជិតកន្លែងភ្លើងឆេះនេះ បានឱ្យដឹងថា ពួកគាត់មិនបានដឹងថា ភ្លើងនេះឆេះដោយសារគេដុតឬយ៉ាងណានោះទេ ព្រោះពេលឃើញភ្លើងឆេះខ្លាំងទៅហើយ។ ក្រុមប្រជាពលរដ្ឋក៏បានថ្លែងការអគុណដល់សមត្ថកិច្ចដែរ ដែលបានមួយជួយអន្តរាគមន៍ពន្លត់ភ្លើងនេះបានទាន់ពេលវេលា។ លោកវរសេនីទោ ឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ករណីអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួនពីររថយន្តទើបរលត់ទៅវិញ។ លោកអធិការរងបាន អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការដុតសំរាម ដុតព្រៃរកសត្វ និងភ្លើងធូបទៀន ព្រោះបច្ចុប្បន្ននេះ ក្តៅខ្លាំងងាយនិងបង្កឱ្យមានអគ្គីភ័យណាស់៕SRP
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២០


