អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ
ខេត្តសៀមរាប៖អគ្គិភ័យភ្លើងបានលេបត្របាក់ផ្ទះអស់ចំនួនមួយខ្នងរបស់ឈ្មោះ ជូ ពុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៣ខែ មីនា ឆ្នាំ២០២៦នេះ វេលាម៉ោង១០និង៥០នាទីភ្លើងឆេះផ្ទះ ហើយបានរលត់វិញវេលាម៉ោង១០និង១១នាទី។ ករណីនេះបណ្តាលឲ្យរងខូចខាត ភ្លើងឆេះផ្ទះអស់ផ្ទះចំនួនមួយខ្នង់ ប្រភេទឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង ទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ តសំយ៉ាបឈើប្រក់ក្បឿង (ផ្ទះចាស់កំពុងជួសជុលថ្មីមិនទាន់រួចរាល់) ឆេះផ្នែកខាងលើទាំងស្រុង ខូចខាតទ្រព្យសម្បត្តិរួមមាន: សម្ភារៈសាងសង់ផ្ទះ សរុបជាប្រាក់ចំនួនប្រហែល ៥០០០០(ប្រាំម៉ឺន)ដុល្លារ និងពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង អស់ទឹកចំនួន០៤ឡាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួនពីរគ្រឿង អស់ទឹកចំនួន២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្នាននគរបាលស្រុកពួកចំនួន ១គ្រឿង អស់ទឹកចំនួន២ ឡាន។ លោក វរសេនីយ៍ឯក ទេព ពុំសែន បញ្ជាក់ថា មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅផ្នែកខាងលើនៃផ្ទះ៕SRP

