ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន

ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន
0

ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន

ខេត្តសៀមរាប៖ជនដៃដល់ក្នុងអំពើឃាតកម្មត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកស្វាយលើ ចាប់ខ្លួនបានភ្លាមៗនៅចំណុច ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ បន្ទាប់ពីបានធ្វើសកម្មភាពរួចរត់បានជិត២គីឡូម៉ែត្រ។

ជនដៃដល់មានឈ្មោះ ញឹក ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោក អំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅ ក្នុថឃុំស្វាយលើ ស្រុកស្វាយលើ។

ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ កសិករ ត្រូវចំនួន៤ កន្លែង លើខ្លួនជនរងគ្រោះ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនេះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ជនដៃដល់ប្រើកាំភ្លើងខ្លី ម៉ាកk54 បាញ់ទៅលើជនរងគ្រោះហើយរត់គេចខ្លួនត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ

បច្ចុប្បន្នត្រូវបានកម្លាំងជំនាញយើងកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មូលហេតុ ឈានដល់ការប្រើអំពើហិង្សា បាញ់ជនរងគ្រោះ គឺដោយសារទំនាស់ពាក្យសំដីគ្នារឿងដកបង្គោលព្រំដី។

សូមជម្រាបថា អំពើឃាតកម្មនេះកើតឡើង កើតឡើងនៅវេលាម៉ោង៨និង៤០ នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះ ជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមបញ្ជាក់ថាប្រតិបត្តិការនេះអនុវត្តតាម នូវបទបញ្ជារដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការកំណត់មុខសញ្ញា នឹងតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗ៕SRP