Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ការពឹងលើខ្លួនឯង»។

លោកសឿន តុលា បានសរសេរថា៖” ប្រសិនបើ អត្ថភាពដំបូង យើងអាចជួយខ្លួនឯងបាន មានរឿងជាច្រើន ដែលអ្នកដទៃ ចូលរួមជួយយើងបន្ថែម ទៀត ដើម្បីឲ្យ យើង ទទួលបានជោគជ័យជាបន្តបន្ទាប់” ជាការពិតណាស់ ” យើងមិនអាចសុំគេជួយយើង ក្នុងរយៈពេលយូរ បានទេ ពីព្រោះអ្វីទាំងអស់ គឺផ្ដើមពីខ្លួនយើង”
ហើយជាទូទៅ អ្នកដែលអាចជួយខ្លួនឯងបាន តែងតែបង្កើត មាគ៌ា ផ្លូវដើរ សម្រាប់ជីវិតរបស់ខ្លួន និង ពួកគេ មិនអាច ខ្ជះខ្ជាយ ពេលវេលា ដោយមិនបានស្វែងយល់ អំពីហេតុផលផ្សេងៗដែលកើតឡើងជុំវិញខ្លួននោះទេ និយាយរួម ពួកគេតែងតែចំណាយពេលអភិវឌ្ឍន៍ខ្លួនឯង ជាប្រចាំ។

ពួកគេតែងតែ ប្រឆាំង ចំពោះការនិយាយថា ” ខ្ញុំគ្មានសមត្ថភាព” ឬក៏” ខ្ញុំគ្មានជម្រើស” ឬ ពួកគេប្រឆាំងចំពោះហេតុផលដែល គាំទ្រចំពោះការគិតអវិជ្ជមានទាំងឡាយ។
សូមចងចាំថា មនុស្សដែលខ្លាំងពិតប្រាកដ គឺជាមនុស្ស លត់ដំ ការគិតនឹងខ្លួន ដើម្បីឲ្យជឿជាក់លើខ្លួនឯង។
មានលក្ខណៈ 5 ចំណុច ដែលធ្វើឲ្យយើង
ផ្លាស់ប្ដូរការគិត ដើម្បីពឹងខ្លួនឯង។
1: ខ្ញុំអាចធ្វើបាន ” ខ្ញុំអាចដោះស្រាយបាន”
2: ខ្ញុំធុញទ្រាន់ គ្រប់គ្រាន់ ក្នុងការពឹងផ្អែកលើអ្នកដទៃ ដូច្នេះហើយ ខ្ញុំចង់ទទួលខុសត្រូវ លើវាសនាជីវិត ទទួលខុសត្រូវ កិច្ចការដទៃទៀត ដោយខ្លួនឯង។
3: ភាពថិតថេរ មិនមែនការពិតទេ ពីព្រោះ នៅក្នុងលោកយើងនេះ គ្មានអ្វីឋិតថេរ និងទៀងទាត់ឡើយ ដូច្នេះហើយ
ខ្ញុំត្រូវតែ ដឹកនាំ ជីវិតរបស់ខ្ញុំ តាមរយៈ ការគិត និងការរៀន គ្មានព្រំដែន ដើម្បីឲ្យជីវិតរបស់ខ្ញុំ ទទួលផលល្អគ្មានដែនកំណត់។
4: ពាក្យថាលំបាក ពាក្យថាមិនអាចទៅរួច….ពាក្យថាគ្មានលទ្ធភាព គឺមិនសម្រាប់រូបខ្ញុំទេ ពីព្រោះ ខ្ញុំត្រូវការស្វាហាប់ វាងវៃ នឹងប្រឈមជាមួយកិច្ចការថ្មីៗ បន្ថែមទៀត។
5: ខ្ញុំជ្រើសរើស យក ” បោះចោលអតីតកាល ដែលកំណត់វាសនារបស់ខ្ញុំ ឲ្យនៅដដែលនោះ ពីព្រោះ ខ្ញុំមិនមែនជាជនរងគ្រោះ ដោយសារអតីតកាលនោះទេ។

និពន្ធដោយលោក  សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា PAPAYA  NEXT STEP CO,.LTD.*PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN  (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២១

ខេត្តសៀមរាប៖ក្របីអ្នកភូមិចំនួន៤ក្បាលត្រូវបានចោរចូលលួចបានដោយសុវត្ថភាព។

ហេតុការណ៍ចោរលួចក្របីនេះ បានកើតនៅទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋបានឲ្យដឹងថាករណីនេះគឺម្ចាស់ក្របីបានចងក្របីទុកខាង ក្រោយផ្ទះចម្ងាយប្រហែល៣០ម៉ែត្រ ដោយមិនមានរបងឬក្រោលនោះទេ ដោយចោរបើកឡាន ចូលមកដឹកក្របី៦ក្បាល ប៉ុន្តែ រត់រួចមកវិញ ២ក្បាល។

សមត្ថកិច្ចស្រុកប្រាសាទបាគង បានប្រាប់ថា ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងថា បានបាត់ក្របីមួយក្រោល មានចំនួន ៦ក្បាល ឈ្មោល២ក្បាលញី៤ក្បាលក្នុងនោះមានសម្បុរ សរ១(ឃ្លៀច)នៅចំណុចខាងលើ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈឺន មៃ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ រហូតម៉ោង៥និង ០០នាទីព្រឹក ថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២១ ទើបជនរងគ្រោះ ដឹងខ្លួន ទៅមើល ក្របីក៏បាត់ រួចបានរាយការណ៍ជូននគបាលប៉ុស្តិ៍នគរបាលអំពិល តែម្ដង។

បើតាមសម្ដី របស់ម្ចាស់បានប្រាប់សមត្ថកិច្ចថា កាលពីមុន គាត់ចិញ្ចឹមក្របីមានចំនួន ១២ ក្បាល ហើយក្នុងអំឡុងឆ្នាំ២០១៩ ចោ ចូលលួចដឹកតាមឡានអស់៦ក្បាលផងដែរ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្វែងរក តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២១

ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចហ៊ុន សែន បានបង្ហោះសាររំឮកតាមរយៈទំព័រផេកហ្វេសប៊ុករបស់សម្ដេចថា៖ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។

ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។

ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំណួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំណួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាននយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?

សំណួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំណួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរស្រុកស្រីស្នំបានរាយការណ៍ នៅល្ងាចនេះថា កុមារីម្នាក់បានលង់ទឹកស្លាប់នៅប្រទ្បាយទឹក។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលូបង្ហៀរប្រទ្បាយទឹកចម្ងាយប្រហែល៨០០ម៉ែត្រខាងកើតភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាម។

អាជ្ញាធរបានឲ្យដឹងទៀតថាក្មេងស្រីរងគ្រោះ មានឈ្មោះ សួង ស្រីយឿ អាយុ១២ឆ្នាំ មុខរបរសិស្សរស់នៅភូមិឃុំខាងលើ។ ករណីនេះ មូលហេតុ: ក្មេងរងគ្រោះ ទៅលេងទឹកក្នុងប្រទ្បាយ ទឹកហូរខ្លាំងគួចចូលជាប់ក្នុងរន្ធលូ បណ្តាលស្លាប់តែម្ដង។ ជាមួយគ្នានេះអាជ្ញាធរបានអំពាវ ដល់មាតាបិតា សុំឲ្យមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ កុំឲ្យទៅលេងទឹក ទឹកម្នាក់ឯង អាចមានគ្រោះថ្នាក់ដោយប្រការណាមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ភ្នំពេញ៖កូនប្រុសសម្តេចតេជោហ៊ុន សែន លោកហ៊ុន ម៉ានី នៅព្រលប់ថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២១ នេះ បានបង្ហោះសារមួយរៀបរាប់ការធ្វើដំណើររបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការស្រោចស្រង់អាយុជីវិតរបស់ប្រជាជន។

លោកហ៊ុន ម៉ានី បានសរសេរថា៖កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។ ការចាប់ផ្តើមដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ។

ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យលោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយដែលខ្លួនលោកផ្ទាល់ និងគ្រួសារដែលជាជនរងគ្រោះមួយក្នុងចំណោមក្រុមគ្រួសាររាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះទៅការផ្តួលរលំរបបឃោឃៅមួយនេះ ​និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។

ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹមពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិ ដែលបាននាំមកនូវការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំទៅដល់ជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។ ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ប្រែក្លាយកម្ពុជាពីគំនរផេះផង់ និងភាពខ្ទេចខ្ទាំ ឆ្ពោះទៅរកកោះសន្តិភាព វឌ្ឍនភាព និងវិបុលភាព ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីៗដែលយើងបានឃើញ និងកំពុងរស់នៅក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្ត និងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ។

សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារិតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាថែមទៅទៀត។ ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថាអនាគតកម្ពុជានឹងមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងអតីតកាលអាចមកយាយី គម្រាមកំហែងដល់សន្តិភាពដែលយើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដោយសារពាក់ព័ន្ធប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ នេះបើតាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ page ហ្វេសប៊ុកនៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ។

នៅក្នុងសាររបស់សម្ដេចតេជោបានបង្ហាញថា៖ បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។

សំណេររបស់សម្ដេចតេជោបានបន្តថា៖ ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។

បើតាមសម្តេចតេជោបានបញ្ជាក់ផងដែរថា៖ ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការ ដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អគារមិត្តភាពកម្ពុជាមិត្តភាពកម្ពុជា-វៀតណាម នេះមានទំហំទទឹងប្រវែង ១៨ម៉ែត្រ បណ្តោយប្រវែង ៦៣ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិការសរុបក្នុងការសាងសង់ចំនួន ១,០២៨,៥១០ ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភក្នុងការសាងសង់នេះចំនួន ១,១២៧,១១៤ ដុល្លារ នឹងធ្វើពិធីបុកគ្រឹះបើកការដ្ឋានសាងសង់នាថ្ងៃស្អែកនេះក្រោមអធិតបីភាព សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ។

នៅថ្ងៃស្អែកនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ ។ល។SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក ហ៊ុន ម៉ាណែត បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការផ្ដល់អំណោយនេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះតាមរយ:លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម។

អំណោយដែលបានផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង មីចំនួន ១៥កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ. ថ្នាំពេទ្យ ៥មុខ ម៉ាសចំនួន ២០ម៉ាស សាប៊ូ ១ដុំ និងជែលលាងដៃ ២ដបតូច ផងដែរ។

លោកអ៊ុន ចាន់ដា អភិបាល បានមានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ នាពេលនេះ ក្រោមការផ្ដួចផ្ដើម របស់លោក ហ៊ុន ម៉ាណែត ដែលបានខិតខំកៀងគរសប្បុរសជន បានជាអំណោយ យកមកដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិខ្វះខាតជីវភាពដោយសារតែការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាពេលនេះ។

អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ និងការ ពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីសម្រេចលេខ ៧០ សសរ ស្ដីពីការតែងតាំងសមាសភាពនៃអនុគណៈម្មការ នានា ចំណុះអោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិត តែងតាំង ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជាពិសេស ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន១៦០គ្រួសារនៅឃុំចំនួន៤ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានទទួលអំណោយរបស់សម្ដេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការទទួលបានអំណោយនេះ នៅថ្ងៃទី១៩ ខែមិថុនានេះ តាមរយៈលោក ខាន់ ម៉ាណេរ លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា លោក ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង។
ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេច ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង មកពីឃុំតាតោកចំនួន៤០គ្រួសារ ឃុំកំពង់ល្ពៅចំនួន៤០គ្រួសារ ឃុំតាដាញ់ចំនួន៤០គ្រួសារ និងឃុំស៊ុង៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៉ីវ និងទឹកត្រីចំនួន១យួរ ទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស និងអាកុលមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ខេត្តត្បូងឃ្មុំ៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថា នារីចំនួន២នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារជិះម៉ូតូបុកជាមួយរថយន្តវិហ្គោ។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃសុក្រ ទី ១៨-មិថុនា- ២០២១ ម្សិលមិញលេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមាត់ទន្លេសប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

របាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងរថយន្ត។ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី1B-0007 បើកបរដោយឈ្មោះ លាង ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)
បានឌុបមនុស្សចំនួន២នាក់៖ 1/ ឈ្មោះ គាំង សំហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) 2/ ឈ្មោះ វ៉ិត ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ ចំណែករថយន្តម៉ាក HILUX ViGO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3538 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន (រត់គេចខ្លួនបាត់)។

របាយការណ៍បន្តថាករណីនេះទិសដៅម៉ូតូបើកបរឆ្លងផ្លូវពីជើងទៅត្បូងបត់ឆ្វេងបញ្ច្រាសទិសពីលិចទៅកើត រថយន្តបើកបរពីកើតទៅលិចបុកម៉ូតូ តែម្ដង។ ក្នុងខូចខាតម៉ូតូ និងរថយន្តកម្រិតធ្ងន់។ មូលហេតុ បញ្ច្រាសទិស។ ទោះជាយ៉ាងណាជនរងគ្រោះអ្នកជិះម៉ូតូទាំង៣នាក់ មិនមានពាក់មួកសុវត្ថិភាពនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២១

ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page380 Page381 Page382 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×