ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ ក្នុងករណី២ផ្សេងគ្នា។ ករណីទី១ មនុស្សពីរនាក់ បានស្លាប់ដោយរន្ទះបាញ់ នៅព្រលប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានស្រុកសូទ្រនិគម បានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះពុធ ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ២ឈ្មោះពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប «ជាបងប្អូនបង្កើត»។ សមត្ថកិច្ចបន្តថា ករណីនេះមូលហេតុជនរងគ្រោះទាំង០២នាក់ និងគ្រួសារ ទៅផ្ជួដីដាំដំឡូង នៅចំការ។
ករណីទី២នៅវេលាម៉ោង៩យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែអូដាច់ពោះខាងជើង ឈាងខាងកើត ភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលអោយរលំដើមស្នួល សង្កត់ខ្ទមស្រែ បណ្ដាលឲ្យមនុស្សស្លាប់១នាក់។ ជនរងគ្រោះមានឈ្មោះដា វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ នៅភមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP
ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។



ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។