ខេត្តកំពង់ចាម៖សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានប្រារព្ធខួបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលបានថវិកាពីសប្បុរសជនសរុបជាង១២ម៉ឺនដុល្លារ។
ពិធីនេះបានប្រារព្ធឡើងក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភាព មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនជាច្រើនផងដែរ។
គួរបញ្ជាក់ថា ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១នេះ ក្នុងគោលបំណងគឺដេីម្បីគៀងគរថវិការពីសប្បុរសជន ហើយថវិកាដែលប្រមូលបាន សាខាកាកបាទក្រហមខេត្តកំពង់ចាមនឹងតម្កល់ទុក សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយបញ្ហាផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡេីយ។
តាមរយៈមូលនិធិនេះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម៕SRP




ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអបអរសាទរ ខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៧៣០គ្រួសារ ដែលរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកកងមាស បានទទួល អំណោយរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ខេត្តមណ្ឌលគិរី៖មានការលើកឡើងថាសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងស្រុកកែវសីមា នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធយ៉ាងណាក៏ដោយ។
ភ្នំពេញ៖ថ្ងៃនេះកម្ពុជាបានសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។
រដ្ឋមន្ត្រីក្រសួងកសិកម្មខ្មែរ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះ នាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជា ទទួចចង់បានពេលនេះ។