
ខេត្តបាត់ដំបង៖លោកណុប ដារ៉ា អភិបាលរងខេត្ត នៅព្រឹកមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកសំឡូត។
កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលស្រុកពាក់ព័ន្ធ និងប្រធានច្រកពាក់ព័ន្ធ និងកម្លាំងគ្រប់ប្រភេទប្រចាំការនៅតាមបន្ទាត់ព្រំដែនផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំ លោកណុប ដារ៉ា បានក្រើនរំលឹក ដល់ មន្ត្រី ដែល មាន តួរនាទីភារកិច្ច នៅ ព្រំដែន ឱ្យ ពង្រឹង សមត្ថភាព ការងារ របស់ខ្លួន ជាពិសេស ត្រូវ គោរព ឱ្យ បាន នូវបទ បញ្ជាផ្ទៃក្នុងរបស់អង្គភាព និង ផែនការ របស់ ថ្នាក់ ដឹកនាំខេត្តដាក់ឱ្យ អនុវត្ត ក្នុង ការទប់ស្កាត់ ឱ្យបាន រាល់បទល្មើស ឆ្លង ដែន ខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវ ចាប់ មេខ្យល់ ដែលនាំពលករ ចេញ -ចូលក្នុងប្រទេស និង អ្នកពាក់ព័ន្ធឱ្យបាន ដើម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបានបន្តទៀតថា បើសិនជាលោកស្រាវជ្រាវ រកឃើញមន្ត្រីណាម្នាក់ដែលឈរជើងនៅទីនោះមានការឃុបឃិត ឬពាក់ព័ន្ធគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ លោកនឹងធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំ ដើម្បីសុំការផ្លាស់ប្តូរមន្ត្រីនោះចេញ ឬ អាចនឹងត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ទៀតផង៕SRP
ខេត្តសៀមរាប៖លោកយាយចាស់ជរាម្នាក់ គ្មានទីពឹង រស់នៅនឹង សំយ៉ាបផ្ទះរបស់គេ បណ្តោះអាសន្ន ដែលស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយ ពីលោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង និងដឹកនាំសមាជិក។


ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់ចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាម ស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
