Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖មន្ត្រីបាននិយាយថាខ្លួនបានចាប់ផ្ដើមចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស និងពាក់មិនត្រឹមត្រូវ មកផាកពិន័យតាមផ្លូវច្បាប់។​ ការចុះផាកពិន័យនេះបានធ្វើឡើងនៅផ្សារលើធំថ្មី ដែលស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមជម្រាបថា មុននឹងចុះធ្វើការផាកពិន័យនេះគឺ អាជ្ញាធរធ្លាប់បានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបក្រុមមន្ត្រីចុះអនុវត្ដទៅតាមផ្លូវច្បាប់បែបនេះ។ ចំពោះបុគ្គលណា ដែលមិនបានពាក់ ម៉ាសនៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យចំនួនពី ២០ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះ មិនធ្វើតាមការព្រមានលើកទី១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តកណ្ដាល៖ភរិយា របស់នាយករដ្ឋមន្ត្រី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន
បានផ្ដល់អំណោយ ជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅតំបន់បិទខ្ទប់ចំនួន៣៣៣គ្រួសារ នៅភូមិរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ការផ្ដល់អំណោយ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយអាជ្ញាធរខេត្តកណ្ដាល។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុកនាពេលនេះរួមមាន៖
១-អង្ករ ៦,៦៦០គ.ក (ក្នុង ១គ្រួសារ ២០គ.ក)
២-មី ៣៣៣កេស
៣-ត្រីខកំប៉ុង ៣៣៣យួរ
៤-អំបិល ១៦៦គ.ក
៥-ទឹកស៊ីអុីវ ៣៣៣យួរ
៦-ទឹកសុទ្ធ៣៣៣កេស
៧-ជែលលាងដៃ ៣៣៣ដប
៨-ម៉ាស ៣,៣៣០បន្ទះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ភ្នំពេញ៖ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១នេះ បានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនិង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

សូមបញ្ជាក់ថា នេះជាដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យ របស់កម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។សមិទ្ធផលថ្មីនេះ កើតចេញពីនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយដំណក់ប្រេងដំបូងក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែង ដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យ របស់រាជរដ្ឋាភិបាល និងវិនិយោគគិន ។

តទៅនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋស្វែងយល់ពីអត្ថន័យនៃការរចនាដំណក់ប្រេងដំបូងរបស់កម្ពុជា

១. កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី ២៩ ដែលទទួលបានដំណក់ប្រេងរបស់កម្ពុជា។

២. ជើងពានត្របកឈូក តំណាងឱ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូកមានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឱ្យខែ ១២ឬខែធ្នូដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

៣. ពានជើងសឹង្ហ ឬឋានជើងបាតតំណាងឱ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកំពស់ ២០សង់ទីម៉ែត្រសំណាងឱ្យឆ្នាំ ២០២០ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

៤. ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឱ្យតេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឲ្យឆ្នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងរបស់កម្ពុជា។

៥. និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា»។

បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តកំពង់ចាម៖គណៈប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន​ នៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះ បាន​នាំយកអំណោយ​ផ្តល់​ជូន​​គណកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ តាម​រយៈ​លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក ខ្លូត​ ផន​
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២​ ដែលបាននាំយក​នូវអំណោយ​រួមមាន​ មី​ ចំនួន​១០០កេស​ ទឹកបរិសុទ្ធ​ ​១០០កេស​ ត្រីខ​ ១០០យួរ​ ទឹកស៊ីអ៊ីវ​ ១០០យួរ​ និង​ទឹកត្រី​ ១០០យួរ​ ​ប្រគល់​ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ជាប្រយោជន៍ក្នុង​យុទ្ធនាការ​នានា​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញលទ្ធផល ការដោះស្រាយមតិ ក្នុងទំព័រហ្វេសប៊ុក។

សម្ដេចស ខេង បានបង្ហាញថា ខ្ញុំសូមជម្រាបជូននូវលទ្ធផលការងារក្នុងខែឧសភា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។

លទ្ធផលការងារដូចមានក្នុងរបាយការណ៍ខាងក្រោមនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាត្រូវជួបការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏សូមការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖

១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារខាងលើនេះបានរៀបចំផែនការយ៉ាងលម្អិតសម្រាប់កិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

២.អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ ភាគីទាំងពីរបានឯកភាពរួមគ្នាក្នុងការដោះស្រាយហានិភ័យនិងបញ្ហាប្រឈមនៃបណ្តាញអ៉ិនធើណេតនិងសន្តិសុខទិន្នន័យ។ ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល។
ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រទះឃើញម៉ូតូចំនួន៣គ្រឿងនៅក្នុងបន្ទប់ជួល សង្ស័យពាក់ព័ន្ធនិងអំពើលួច។

ការឃើញនេះនៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះដែលមានបន្ទប់ជួល មានឈ្មោះ ស៊ិន សុផាត ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះជនសង្ស័យដែលបានជួលបន្ទប់ខាងលើមានឈ្មោះ វ៉ាន់ វាសនា ភេទ ប្រុស អាយុ២៧ឆ្នាំទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំកំពង់ឬស្សីស្រុកពោទិ៍រៀង ខេត្តព្រៃវែង  (រត់គេចខ្លួនបាត់)។

ម៉ូតូចំនួន០៣គ្រឿង:
១/ .ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ ភ្នំពេញ:១FX:៥១៥៤ សេរីឆ្នាំ ០១៦ លេខតួលេខម៉ាស៊ីន៩១៥៤១១០
២/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប:១T:៥០៥៩ សេរីឆ្នាំ០១៤ លេខតួ/លេខម៉ាស៊ីន ៩៦៣៧១៤០
៣/ .ម៉ូតូម៉ាក់ហុងដាពណ៌ខ្មៅ C១២៥ ផ្លាក់លេខ សៀមរាប :១N:៣៤១៤ សេរីឆ្នាំ0១៣។
សមត្ថកិច្ចបញ្ជាក់ថាចំពោះជនសង្ស័យម្នាក់ពេលសមត្តកិច្ចមូលដ្ឋានចុះដល់បន្ទប់ជួលខាងលើបានរត់គេចខ្លួនបាត់។

តាមការសាកសួរម្ចាស់ផ្ទះជួល បានបញ្ចាក់ប្រាប់សមត្តកិច្ចថាឈ្មោះ វ៉ាន វាសនា ភេទប្រុសអាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានមកជួលបន្ទប់ស្នាក់នៅចាប់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ មកដល់ពេលនេះ ។
ចំពោះម៉ូតូទាំង៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តកំពង់ចាម៖សប្បុរសជន រួមនឹងព្រះសង្ឃ បាននាំយកអំណោយ ផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ក្រោម ការ ស្វាគមន៍ របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ពិធី នេះ បាន ធ្វេីឡេីង នាព្រឹក ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ខេត្ត កំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ជាពិសេស គណៈសង្ឃក្នុងខេត្តកំពង់ចាម ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩។

គួរ បញ្ជាក់ ថា អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះចំពោះព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានផ្កល់ ទឹកបរិសុទ្ធ ២.៩០០ យួរ មី ១០កេស ។ ចំណែកសប្បុរសជនផ្សេងៗទៀត បាន ផ្កល់ ជូនមានដូចជា ទឹកបរិសុទ្ធ ១០០ យួរ ទឹកក្រូច ៣កេះ ទឹកវីតាល់ ៣កេស ថវិកា ៣.៥០០.០០០ រៀល អាវយឺត ១៥០ និង ម៉ាស ២.៥០០ ម៉ាស ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តកំពង់ចាម ៖គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ចំនួន៥គម្រោង របស់ ស្រុក កងមាស ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ ដេីម្បី អនុវត្ត ការ ងារ សាងសង់ នាព្រឹក ថ្ងៃ ទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក កងមាស ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក ភោគ សាវុធ អភិបាល ស្រុក កងមាស និង លោក ពោយ សុខជា នាយក រង ទីចាត់ការ ផែនការ និង វិនិយោគ ខេត្ត ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។

លោក ភោគ សាវុធ អភិបាល ស្រុក កងមាស បាន លេីកឡេីងថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកកងមាស នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៥គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖

១-ឃុំ កងតាណឹង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០ គ.ម ទទឹង៧ម កម្រាស់០.១៥មនៅភូមិកងតាណឹងទី៩ ។

២-ឃុំ ពាមជីកង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៥០ គ.ម ទទឹង៥ម កម្រាស់០.១៥ ម នៅភូមិសំបួរមាស(ខ) ។

៣-ឃុំ រកា អារ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៥ គ.ម ទទឹង ៤ម កម្រាស់០.១៥ម នៅភូមិព្រែកលីវទី៣,ព្រែកលីវទី១ ។

៤-ឃុំ សូគង ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង ២.៧៥គ.ម ទទឹង ៥ មែត្រ នៅភូមិបឹងត្រាវ ។

៥-ឃុំ ស្តៅ សាងសង់ផ្លូបបេតុងអាមេ ប្រវែង ០.៣០០ គ.ម ទទឹង៤ម នៅភូមិល្វាលើ ។

ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង ថ្លែង អំណរគុណ ចំពោះអាជ្ញាធរ ស្រុកកងមាស ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។

សម្ដេចហ៊ុន សែន បន្តថាវ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សម្ដេចបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២១

ខេត្តកែប៖អភិបាលខេត្តកែប ប្រាប់ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ត្រូវរុះរើបដា ផ្ទាំងប៉ាណូដែលផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
នេះបើតាមលិខិតជូនដំណឹង របស់រដ្ឋបាលខេត្តកែប ដែលចុះហត្ថលេខាដោយ លោកសោម ពិសិដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page387 Page388 Page389 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×