ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ។
ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើ លោក ប្រាជ្ញ ចន្ទ នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។
លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។ បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាហើយនោះ លោក ប្រាជ្ញ ចន្ទ ក៏ត្រូវធ្វើស្បថចូលកាន់តំណែងផងដែរ។
លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។
សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕SRP
ភ្នំពេញ៖នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើក ទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាដោយព្រះអង្គ បានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើនដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការប៉ូលិសខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស។
ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្រ្តី នឹងលើកសម័យប្រជុំពេញនាថ្ងៃសុក្រទី២៥ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានចុះហត្ថលេខាដោយ លោក ប៊ិន ឈិន៕SRP
ខេត្តបាត់ដំបង៖ទីតាំងរោងម៉ាស៉ីនអារឈើមួយកន្លែង នៅត្រង់ចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើអះអាងថានឹងចុះបង្ក្រាប។
ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកឡានព្រូស ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារ ថែម បណ្តាលឱ្យចូលទៅផ្ទះវេរលុយទាំងកំរោល។