ខេត្តសៀមរាប៖សមត្ថកិច្ចនិងពលរដ្ឋបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅល្ងាច០៥ ខែសីហាឆ្នាំ២០២១ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យមាន ឈ្មោះលឹម សាវុធ ហៅ វុធ អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅឃុំ ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅមិនពិតប្រាកដ។
សមត្ថកិច្ចថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាត់ផ្តាច់សោររបង នឹងគាស់ទ្វារផ្ទះជនរងគ្រោះ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយចូលលួចយកនាឡិកាដៃចំនួន០១គ្រឿង, ស្រាចំនួន០១ដប (ស្រាបារាំង) និង ឧបករណ៍បំពងសម្លេង(speaker) ចំនួន០១គ្រឿង។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានគាស់ផ្ទះនិងចូលលួចទ្រព្យសម្បត្តិពិតមែន។វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១IQ-១២៣១ លេខតួ.លេខម៉ាស៊ីន៥៩២៥១៥៤(ម៉ូតូជនសង្ស័យ ), ស្រា១ដប, នាឡិកាដៃ០១គ្រឿង,តួណឺវីស១ ,ម៉ាឡេត១ ,ដង្កាប់មានសោរចម្រុះ១ឈុត,កូនសោរចាក់ចម្រុះ១ឈុត។
បើតាមសមត្ថកិច្ចថាជនសង្ស័យធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋនៅក្រុងសៀមរាប បានចំនួន៥ករណីរួចមកហើយ។
ពាក់ព័ន្ទករណីនេះ ក្រោយសាកសួរសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែសីហា ម្សិលមិញបានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ។
ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដំណើរការកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា របស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្ត។

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា៖ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។