Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត
អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត
ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ
«មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ»
នាយករដ្ឋមន្រ្តីខ្មែរ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព»
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៤

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង លោកមេបញ្ជាការរងបានប្រគល់គ្រឿងបំពាក់សម្ភារៈបរិក្ខារ ដល់កម្លាំងកងអនុសេនាធំ កងរាជអាវុធហត្ថចល័តរួមមានអាវក្រោះ, (ជាមួយស្មាច់ការពារគ្រាប់)មួកឃ្លុបប្រយុទ្ធ (ជាមួយពិលលើមួក), ខ្សែប្រវ៉ាត់ប្រយុទ្ធ, វែនតាប្រយុទ្ធ, ស្រោមដៃប្រយុទ្ធ, កាសការពារត្រចៀក កាបូបពេទ្យបុគ្គល, អាវុធ CQ-A (ជាមួយពិល និងសាម៉ែល Red Dot)។

ការប្រគល់ នៅថ្ងៃសុក្រនេះនៅនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៤

តាមរយៈក្រុមការងារបច្ចេកទេស រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្តសៀមរាបបង្ហាញថា ទូក”ង” ប្រមាណជាង ៣០ទូក នឹងចូលរួមប្រកួត នៅថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកាខាងមុខនេះ។

តាមការបញ្ជាក់ របស់ លោក អ៊ឹង គឹមលាង ប្រធានអនុគណៈកម្មការបច្ចេកទេស លើកឡើងថា នៅឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងស្រុក គ្រឹះស្ថានសាធារណៈ អង្គការ សមាគម គ្រឹះស្ថានឯកជន ជាច្រើន នឹងនាំយកទូក”ង” មកចូលរួមប្រកួត បន្ថែមពីនេះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គការជុំវិញខេត្ត ក៏នឹងចូលរួមអុំប្រកួត ដើម្បីញ៉ាំងឱ្យពិធីនេះ កាន់មានភាពសប្បាយរីករាយផងដែរ។

តាមការបញ្ជាក់របស់លោក អ៊ឹង គឹមលាង ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងក្រុងសៀមរាប នឹងចាប់ផ្តើមរៀបចំកម្មវិធីកម្សាន្តសប្បាយចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែវិច្ឆិកា ក្នុងនោះ រួមមាន ការប្រគុំមន្ត្រីសម័យ បុរាណ កម្មវិធីជិះទូកកម្សាន្តកម្មវិធីដាល់អំបុក កម្មវិធីលេងល្បែងកម្សាន្ត ពិព័រណ៍ម្ហូបអាហារ និងមានកម្មវិធីជាច្រើនទៀត ។

ទន្ទឹមនោះ លោក អ៊ឹង គឹមលាង ក៏បានណែនាំដល់អ្នកពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ឱ្យបានទូលំទូលាយទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាមួយនោះ ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តត្រូវពង្រឹងសេវាកម្ម និងរក្សាតម្លៃសមរម្យចៀសវាងការតម្លើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប។SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៤

សត្វក្រៀល គឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលកម្ពុជាបាន និងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងអង្គការ NatureLife នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយឡែកក្នុងរដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀល និងការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃនេះ។ ជាលទ្ធផលគិតមកត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់អង្គការ NatureLife បានកត់ត្រាសំបុករបស់សត្វក្រៀលចំនួន៥សំបុកហើយមានកូនសរុបចំនួន០៩ក្បាល បានហើរចេញពីសំបុកដោយជោគជ័យក្នុងអត្រា១០០ភាគរយ។

យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។ នេះបានបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៤

ភ្នំពេញ៖រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានអនុម័ត ជា ឯកច្ឆន្ទ ដោយសំឡេង១០៩ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ការអនុម័តនេះ​ធ្វើ​​ឡើង​​ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាព្រឹកនេះ​មាន​របៀប​វារៈ​ចំនួន​ពីរ​រួមមាន៖

១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៤

ខេត្តតាកែវ៖អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួន នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងមន្រ្តី២រូបទៀត។

ប្រភពបានឱ្យដឹងថា មន្ត្រីសាលាខេត្តតាកែវ ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក ២រូបទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការផែនការវិនិយោគ។

ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តតាកែវ លោក ឯក ឆេងហួត បានឱ្យសារព័ត៌មាន ដឹងនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មន្ត្រីសាលាខេត្តតាកែវ ទាំង ៣នាក់ បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។

លោក ឯក ឆេងហួត បន្តទៀតថា, ពួកគេត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ចំនួន ៦០ កន្លែង ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+owb3dYcQt38zZWFl

#អមត #AMT ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៤

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ធាតុអាកាសនៅកម្ពុជា នឹងចាប់ចុះត្រជាក់ ដោយសារទទួលរងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់។ក្នុងកំលុងពេលដូចគ្នានេះ កម្ពុជា នឹងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួចផងដែរ។

បើតាមក្រសួងធនធានទឹក យោងតាមការអង្កេត ពិនិត្យនិងវិភាគ ទៅលើស្ថានភាពវិវឌ្ឍប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកាឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា មានប្រមាណ៦០% និងអេនសូ ៤០%។

ក្រសួង បញ្ជាក់ថា ខេត្តនៅតំបន់វាលទំនាប មានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាមត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ មានសីតុណ្ហភាពមធ្យមអប្បបរមា២០អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សា។
ខ្យល់បក់មកពីទិសឦសាន និងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥%។

ចំណែកបណ្តាខេត្តនៅតំបន់ខ្ពង់រាប មានកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរីមានសីតុណ្ហភាព មធ្យមអប្បបរមា២០អង្សា និងសីតុណ្ហភាព មធ្យមអតិបរមា៣០អង្សា និងមានខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរ។

រីឯតំបន់មាត់សមុទ្រវិញ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានសីតុណ្ហភាពមធ្យមអប្បបរមា២១អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សា និងមានខ្យល់បក់មកពីទិសឦសាន និងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥%។ ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

ដោយឡែក តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា១៩អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សា និងមានខ្យល់បក់មកពីទិសឦសាន។

ស្របពេលដែលទូទាំងប្រទេស នឹងទទួលរបបទឹកភ្លៀងតិចតួច ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្ន ដើម្បីធានាដល់ការប្រើប្រាស់ និងស្រោចស្រពផលដំណាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៤

លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសត្រៀមខ្លួនធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់វិស័យកម្ពុជា-ថៃ។SRP

 

 

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៤

នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៤០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៤

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើទូលថ្វាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួរបញ្ជាក់ថា លោក ដួង តារា គឺជាអតីតមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។នៅថ្ងៃទី ១១ តុលា កន្លងទៅ លោកត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ហើយបានបញ្ជូនទៅកាន់តុលាការ។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្តៅជាច្រើន ដកតំណែង ឬ បណ្តេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធរឿង អាស្រូវ អំពើឆបោក មួយចំនួន។តាមរយៈវិធានការនេះ ទទួលបានសាទរជាច្រើនពីមហាជន ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ដូណាល់ ជេ. ត្រាំ (Donald J. Trump) ដែលបានក្លាយជាប្រធានាធិបតី ទី៤៧ របស់សហរដ្ឋអាមេរិក។

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២៤

ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនានា ក្នុងការបំភ្លឺដោយឡែកគ្នា ហើយអោយសារព័ត៌មានដឹងថា  សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ស្ថិតនៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានហួសសុពលភាព ធ្វើអាជីវកម្មស្របច្បាប់យូរហើយ និងបង្កប៉ះពាល់ខ្លាំងដោយខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាន និងលើមនុស្សរស់នៅជុំវិញផងដែរ។ អ្នកវិនិយោគនេះ ពុំបានគោរព អនុវត្តនិងកែលម្អតាមកិច្ចសន្យាឬការណែនាំរបស់ជំនាញនិងអាជ្ញាធរឡើយ។ ហេតុនេះ មានតែបញ្ឈប់ជាស្ថាព៛លើអាជីវកម្ម ហើយប្រគល់ដីរដ្ឋ ទីកន្លែងទំហំ២០មគុណ២០មនោះជូនជាទ្រព្យសម្បត្តរដ្ឋវិញ.។

ឯម្ចាស់សត្តឃាតដ្ឋាននេះ បានបំភ្លឺប្រាប់សារព័ត៌ុំមានកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ថា ខ្លួនធ្លាប់សុំប្តូរទីតាំងតាំងពីយូរមកហើយ ប៉ុន្តែថ្នាក់លើនិងថ្នាក់ក្រោម មិនទទួលយកសំណើខ្លួន ។ 

ប្រជាពលរដ្ឋរស់នៅម្តុំនោះ បានប្រាប់ថា៖ ពួកខ្លួនរាប់សិបគ្រួសារបានរស់នៅ ស្នាក់នៅដោយរងផលប៉ះពាល់បរិស្ថាន និងសុខភាព ក្រោមការជះក្លិនស្អុយ ឆ្អេះឆ្អាប  សម្លេងរំខាន និងកាកសំណល់ ដែលគ្មានអនាម័យ ឬទុកដាក់សមស្របបង្កឡើងដោយសត្តឃាតដ្ឋានសត្វជ្រូក នៃក្រុមហ៊ុននាងខត្តីយឯក Neang Khatey Co.,Ltd របស់លោកផាន់ ដារ៉ារឹទ្ធិ នៅផ្លូវវត្តថ្មី នៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនេះ។

ចំណែកលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត ប្រាប់សារព័ត៌មានដែរថា៖ អាជ្ញាធរដែនដីមូលដ្ឋាន ទទួលបណ្តឹងនិងការត្អូញត្អែរ រហូតមកជាយូរហើយ របស់ប្រជាពលរដ្ខនៅម្តុំនោះ ពីការបង្កបញ្ហាដោយសត្តឃាតដ្ឋានសត្វជ្រូក ផាន់ ដារ៉ារឹទ្ធិ នេះ។ គឺដូចជាផលប៉ះពាល់លើសុខភាពអនាម័យនិងបរិស្ថាន។ ចំណែកអាជ្ញាធរនិងជំនាញវិញ ត្រូវចំណាយពេល កម្លាំងនិងថវិកា ជាច្រើនទៅបូមនិងកាយកាកសំណល់រឹងរាវពីក្នុងលូដែលសត្តឃាតដ្ឋានទម្លាក់ចូលទាំងស្រុងរាល់ថ្ងៃ។

ករណីនេះដែរ ជំនាញពេទ្យខេត្តនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ កន្លងមកថ្មីៗនេះ ការិយាល័យបានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យ និងវាយតម្លៃសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិនេះ នៅភូមិបាលីលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃើញថា  ទី១-សត្តឃាតដ្ឋានមានទីតាំងខាងលើហួសសុពលភាព។ [ ក្រសួងកសិកម្ម អនុញ្ញាតិគោលការណ៍និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិកម្មសត្វ អនុញ្ញាតិបន្តសុពលភាព៥ឆ្នាំ គិតពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩  ដល់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤។ ចំណែកឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតិច្បាប់វិនិយោគពីថ្ងៃទី០១ខែមករាឆ្នាំ២០០៩ ដល់៣១ខែធ្នូឆ្នាំ២០១៣ ]។ ទី២-ទីតាំងនៅកណ្តាលទីប្រជុំជន មិនអាចធ្វើអាជីវកម្មបានទៀតទេ។ ទី៣- ខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងមនុស្សរស់នៅជុំវិញ។ ពោលគឺផ្ទុយនឹងលក្ខ័ខ័ណ្ឌក្នុងអនុក្រឹត្យលេខ១០៨ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាននិងការត្រួតពិនិត្យ អនាម័យសត្វ ។ដូច្នេះ ស្នើសុំបញ្ឈប់ស្ថាពរលើអាជីវកម្មសត្តឃាតដ្ឋានជ្រូក ប្រភេទ”ក”.នេះ។

ចំណែករដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចាត់តាំងលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តអោយដឹកនាំប្រជុំនៅសាលាខេត្តនិងចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ដែលជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាពចូលរួមមាននាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរដែនដី សមត្ថកិច្ច ព្រមទាំងលោកផាន់ ដារ៉ារឹទ្ធិ ផងដែរ។ ពោលគឺដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីទីតាំងដែលជាទ្រព្យសម្បត្តិរដ្ឋនិងការបង់ថវិកាតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក។

លោកផាន់ ដារ៉ារឺទ្ធិ  មានឈ្មោះជាម្ឋាស់សត្តឃាតដ្ឋានជ្រូក ផាន់ ដារ៉ារឹទ្ធិ ដូចខាងលើបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា៖ ករណី

អាជីវកម្ម នេះ ឱ្យបន្តសុពលភាពឬមិនឱ្យគឺស្ថិតនៅលើជំនាញនោះឯង។ ដូចជាកន្លងមកដើម្បីកុំឱ្យមានប៉ះពាល់ដល់បរិស្ថាន អនាម័យនិងអ្នករស់នៅម្តុំនោះ  ភាគីលោកបានស្នើសុំដ៏ទទូចប្តូរទីតាំងនេះ ទៅកន្លែងថ្មី។ ប៉ុន្តែជំនាញមិនព្រមឡើយ។

លោកបានបន្តថា៖ ជាក់ស្តែងសត្តឃាតដ្ឋាន នេះ មានឈ្មោះលោកមែន ប៉ុន្តែមកទល់ពេលនេះ   អ្នកគ្រប់គ្រង និងធ្វើអាជីវកម្មគឺ អ្នកស្រី វុន យីហ៊ុបឯណោះទេ (ភរិយាចុងរបស់ឪពុកលោក)។

លោកផាន់ ដារ៉ារឺទ្ធិ បានបញ្ជាក់ថា៖ ករណីសត្តឃាតដ្ឋានជ្រូក នេះ(មានទំហំ២០មគុណ២០ម ) តាមពិតជាដីកម្មសិទ្ធិឯកជន មានប័ណ្ណសម្គាល់អចលវត្ថុឈ្មោះលោក។ វាមិនមែនជាទ្រព្យសម្បត្តិរដ្ឋដូចមន្ត្រីនៅមូលដ្ឋានប៉ាន់ស្មាននោះឡើយ។

ទាក់ទិននឹងការប្រជុំដោះស្រាយនិងការចុះពិនិត្យទីតាំង ដែលមានឈ្មោះលោក នោះ លោកថា លោកមិនដែលបានដឹងនិងមិនត្រូវអនុញ្ញាតិអោយចូលរួមឡើយឬអាចថា គេពង្វាងលោករហូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page71 Page72 Page73 … Page646 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×