Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់
ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ
ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់
លោកកង សុទ្ធី ហៅប៉ុច ប្រតិកម្មនឹងការបង្ហោះព័ត៌មានថា លោកជាមេខ្លា ពង្រាយបនល្បែងមាន់ជល់អនឡាញពេញក្រុងសៀមរាប
ចុះបង្ក្រាបមុនពេលដែលឈ្មួញដឹកចេញទៅចែកចាយតាមខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២១

ខេត្តកំពង់ចាម ៖ប្រជាពលរដ្ឋចំនួន១៥០គ្រួសារក្នុង ក្រុងកំពង់ចាម ដែលកំពុងខ្វះខាតក្នុងសម័យកូវីដ-១៩ បានទទួលអំណោយមនុស្សធម៌ ។

ការទទួលបានអំណោយនេះ នៅព្រឹក មិញនេះក្រោមវត្តមានលោក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលនឹងចែកអំណោយនេះ លោក អ៊ុន ចាន់ដា បាន ថ្លែង ថា ដោយមានការ យកចិត្តទុកដាក់ ពី សំណាក់ សម្តេច ហ៊ុន សែន បាន ដាក់ ចេញ នូវ គោលនយោបាយ គាំពារ សង្គម ដោយខេត្តកំពង់ចាម រហូត មកដល់ ពេល នេះ អនុវត្ត បាន ជាង ៤ម៉ឺន គ្រួសារ ហេីយ ដែល ប្រេីប្រាស់ ថវិកា អស់ ជាង ២លាន ដុល្លារ ។

អភិបាលខេត្ត បាន បញ្ជាក់ ថា រាជរដ្ឋាភិបាល កម្ពុជា បាន គិតគូរ ដល់ប្រជាពលរដ្ឋ ដែល ធ្លាក់ ក្នុង កម្រិត ក្រ១ ក្រ២ ហើយ បាន ផ្តល់ជូន នូវ កញ្ចប់ ថវិកា ប្រចាំខែ តាម រយៈ គណនី វីង សម្រាប់ ខេត្តកំពង់ចាម រហូត មកដល់ ពេល នេះ មន្ត្រី ពាក់ព័ន្ធ បាន ស្រង់ ឈ្មោះ ក្នុង រង្វង់ ៤ម៉ឺន ៦ពាន់ គ្រួសារ ដែល ត្រូវ ប្រេីប្រាស់ ថវិកា អស់ ប្រមាណ ជាង ២លានដុល្លា អាមេរិក ដោយ ចំនួន តួលេខ នេះ ត្រូវ បាន ធ្វើ បច្ចុប្បន្ន ភាព ជា ប្រចាំ ផងដែរ ។

អភិបាលខេត្ត បាន បន្តថា បេីទោះ ជា មាន ការ គិតគូរ ពី សំណាក់ រាជរដ្ឋាភិបាល តែ យេីង ក៏ នៅតែ ត្រូវ ការ សប្បុរសជន ដេីម្បី ចូលរួម ដោះស្រាយ កម្រិត ជីវភាព របស់ប្រជាពលរដ្ឋ ដូច ក្នុង ឱកាស នេះ ហេីយ ក៏ សូម អរព្រះគុណចំពោះ ព្រះគ្រូ វជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជាដែលបានគៀងគរ និងបាននាំយកថវិកា និង សម្ភារ មកប្រគល់ជូនប្រជាពលរដ្ឋ ចំនួន១៥០គ្រួសារ ក្នុងក្រុងកំពង់ចាម ដែលជួបការលំបាក កំឡុងពេលកូវីដ -១៩ ។

អភិបាលខេត្ត ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យ បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

គួរ បញ្ជាក់ ថា អំណោយសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី តាមរយៈសមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរប្រទេសអូស្ត្រាលី ចែកជូនប្រជាពលរដ្ឋ ខ្វះខាត ចំនួន ១៥០ គ្រួសារ ដោយ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ចំនួន ៤ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម និង គ្រឿង ហូបចុក មួយ ចំនួន ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២១

ខេត្តសៀមរាប៖កុដិ១ខ្នងនិងសម្ភារមួយចំនួន នៅវត្តភ្នំក្រោម ត្រូវបានអគ្គីភ័យ លេបត្របាក់ទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅព្រឹកមិញនេះនៅត្រង់ចំណុចវត្ត ព្រះព្រហ្មភ្នំរំចង់ ក្រឡះវិលវង្ស សុវណ្ណបុប្ផា គិរីចុងកោះ ជម្ពូព្រឹក្សា (ហៅវត្តខ្នងភ្នំក្រោម) ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

មន្ត្រីប៉ូលិសក្រុងសៀមរាបបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឱ្យ កុដិព្រះសង្ឃ០១ខ្នងទំហំ៤×៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីឆេះទាំងស្រុង រួមជាមួយរថយន្តកែច្នៃ០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង នឹងសម្ភារផ្សេងៗមួយចំនួន។

មន្ត្រីប៉ូលិសបានបន្តថាមូលហេតុអគ្គីភ័យនេះ
បណ្តាលមកពីទុស្សេខ្សែភ្លើង។ ទោះជាយ៉ាងណា ដោយសារវត្តភ្នំក្រោមមានកម្ពស់ខ្ពស់ពេក ទើបរថយន្តពន្លត់អគ្គិភ័យមិនអាចឡើងរួច ហើយពលរដ្ឋនិងសមត្ថកិច្ចបានសហការ ជួយពន្លត់មិនឱ្យរាលដាលបន្ត៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់ចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាម ស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២១

ខេត្តបាត់ដំបង៖ទីតាំងភ្នាល់ល្បែងទឹកភ្លៀងនៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបាននគរបាលបង្ក្រាប។ ការបង្រ្កាបធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជាមេល្បែងផងដែរ។

ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាង រួមមាន ៖

  • ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១
  •  វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
  •  រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១ គគ្រឿង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងជំនាញបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖ព្រះករុណាព្រះបាទ​សម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជប្រទានព្រះរាជសារជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ដែលបានថ្វាយលិខិតថ្វាយព្រះពរ​ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រេីនជន្មនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តព្រះវិហារ៖សមត្ថកិច្ចនគរបាលខេត្ត បានចាប់បុរស៣នាក់ ករណីប្រើប្រាស់ និង ជួញដូរគ្រឿងញៀនដោយខុសច្បាប់។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាង៣នាក់
១. ឈ្មោះ សេង រក្សា
២. ឈ្មោះ ខេង ភារ៉ុង
៣. ឈ្មោះ ហេង ឆៃយ៉ា។ ករណីនេះដកហូតបានគ្រឿងញៀន៣កញ្ចប់ និងវត្ថុតាងមួយចំនួន ទៀត។

បើតាមសមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ននគរបាល កសាងជនសង្ស័យទាំង៣នាក់ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តឧត្ដរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យបានឲ្យដឹងថានៅរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ ងួយ សុណី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ។

តាមការបំភ្លឺពីឪពុក_ម្តាយ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២,០០ នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះទុំព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲជួយរក រហូតដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៤០ នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រុី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះ យកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ ម៉ែត្រ។ បច្ចុប្នន្នជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅរសៀល​ថ្ងៃ​ទី​១៨​ ខែឧសភា​ នេះ​ បានទទួលអំណោយ ថវិកានិងសម្ភារពីសប្បុរសជន​នានា​។

លោកអ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន​ទាំងអស់​ ដែលបាននាំយកអំណោយមនុស្សធម៌ មកជួយឧបត្ថម្ភដល់​រដ្ឋបាល​ខេត្ត​ សម្រាប់យកទៅ ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​ របស់ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ និង​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ជាពិសេស​ការ​ផ្គត់ផ្គង់​ ដល់​ប្រជាពលរដ្ឋ​ដែល​​ប្រឈម​នឹង​ការ​ខ្វះខាត​​ និង​ពលករ​ចំណូលស្រុក​ ដែលកំពុង​​ធ្វើចត្តាឡីស័ក​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​​។

អភិបាលខេត្ត​ ក៏បាន​ជូនពរ​ និង​សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់​ក្រុមហ៊ុននានា​ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជា​បន្ត​ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ ស្នងការរដ្ឋាននគរបាល​ខេត្តកំពង់ចាម​ នូវ​ថវិកា​ ចំនួន​ ​១៦លាន​ ​៨០ម៉ឺនរៀល​។​ លោក លូ  គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា  ឧបត្ថម្ភ​ថវិកា​ ចំនួន​ ​២០លានរៀល​។ លោក  សុីម គង់ អភិបាលស្រុកស្រីសន្ធរ​ ឧបត្ថម្ភ​ថវិកា​ ចំនួន​ ៦ ៦៦៥ ០០០រៀល​។
ដោយឡែក​ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះមន្ត្រីសង្ឃ​ នូវ​អង្ករ​ ចំនួន​ ១តោន​ និង​ទឹក​បរិសុទ្ធ​ ចំនួន​ ៣២០៥យួរ​។ សមាគម​កាតូលិក​ភូមិភាគ​កំពង់ចាម​ ឧបត្ថម​ម៉ាស​ ចំនួន​ ៥ម៉ឺន​ម៉ាស​។ ធនាគារវឌ្ឍនៈ​ ឧបត្ថម្ភ​ម៉ាស​ ចំនួន​ ២០កេស​ និង​អាល់កុល​ ៣កាន​។សាខា​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរះ​ប៊ុនថាំ​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ចំនួន​ ៤០ម៉ឺនរៀល​ ទឹក​បរិសុទ្ធ​៥០យួរ​ និង​ម៉ាស​ចំនួន​ ១កេស​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តសៀមរាប៖អ្នករាយការណ៍បានឲ្យដឹងថាគិតមកដល់ល្ងាចថ្ងៃទី ១៨ខែឧសភាឆ្នាំ២០២១នេះ ភ្លើងបានបន្តឆេះព្រៃលិច ទឹកនៅតំបន់បឹងពារាំង មានរយ:ពេល៤យប់និង៦ថ្ងៃ ហើយ ដែលកំពុងបំផ្លាញព្រៃជម្រកត្រីពងកូន អស់រាប់សិបហិកតា។

ជាមួយគ្នានោះថ្នាក់ដឹកនាំខេត្ត.ក្រុង.ព្រមទាំងតំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧកញ៉ាសៀង ណាំ ក៏បានចុះទៅជួយពន្លត់ផ្ទាល់ ហើយបានបន្ថែមរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងទៀត ក្នុងការទប់ស្កាត់ការឆេះរាលដាលនេះ។
លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានអោយដឹងថា ព្រៃលិចទឹកដែលរងការឆាបឆេះនេះ ស្ថិតនៅផ្នែកខាងលិច ប្រមាណជាង១គីឡូពីបឹងពារាំង។ ដោយឆេះអស់ប្រហែលជិត៥០ហិកតាហើយ ខណ:នេះទាំងមន្ត្រីពាក់ពន្ធ័ និងថ្នាក់ដឹកនាំបានកំពុងបន្តអន្តរាគមន៍ក្នុងការពន្លត់។

ចំណែកលោក ពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងថា ចំណុចដែលឆេះមានឈ្មោះថា ដៃតានន ស្ថិតនៅខាងលិចបឹងពារាំងប្រហែល១គីឡូម៉ែត្រ នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ ភ្លើងបានចាប់ផ្តើមឆេះតាំងពីថ្ងៃទី១៣ខែឧសភាមក។តាមការសន្និដ្ឋានជំហ៊ានដំបូងនេះ ឆេះអស់ប្រហែលជាង១០ ហិកតា។ ចំពោះមូលហេតុ លោកនៅមិនទាន់បញ្ជាក់បានទេ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានអោយដឹងដែរថា តាមពិតភ្លើងឆេះព្រៃនេះកើតមាន២ ដំណាក់កាល។លើកទី១ថ្ងៃដំបូងអាជ្ញាធរនិងសមត្ថកិច្ច បានពន្លត់រួចម្តងមកហើយ។ ទើបពីរថ្ងៃមុននេះ ក៏ចាប់ផ្តើមឆេះម្តងទៀតហើយក៏រាលដាលខ្លាំងដោយសារកម្លាំងខ្យល់។
លោកបន្តថា ក្នុងការអន្តរាគមន៍ពន្លត់យើងមានរថយន្តអគ្គិសភ័យពីខាងប៉ូលិស ប៉េអឹម និងអាជ្ញាធរអប្សរា រួមទាំងគ្រឿងចក្រឈូសផ្លូវជាក្រវ៉ាត់ទៀតដើម្បីទប់ស្កាត់ការរាលដាល។

លោកអភិបាលបញ្ជាក់ថា សម្រាប់ល្ងាចថ្ងៃទី ១៨ ខែឧសភានេះ ប្រសិនបើមិនមានខ្យល់បោកបក់ខ្លាំងទេយើងអាចគ្រប់គ្រងបាន។ តែបើមានខ្យល់បក់បោកខ្លាំង យើងក៏នៅតែពិបាកគ្រប់គ្រងដែរ។ បើអីចឹងមែននោះ ភ្លើងអាចរាលដាលដល់បឹងពារាំង នោះវាអាចបំផ្លាញត្រីមេពូជ ក៏ដូចជាសត្វគ្រប់ប្រភេទផងដែរ។ តែលោករំពឹងថា ស្ថានការអាចគ្រប់គ្រងបាន ពីព្រោះថា បានឈូសផ្លូវជាច្រើនក្រវ៉ាត់រួចហើយ។ ចំពោះមូលហេតុ លោកអភិបាលបញ្ជាក់ថា ដឹងពីតម្រុយហើយ តែទុកលទ្ធភាពអោយសមត្ថកិច្ចធ្វើការសិន។
ទោះបីយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងអាជ្ញាធរ នៅតែបង្ហាញក្តីបារម្ភ ចំពោះការឆេះរាលដាល់ទៅដល់ចំណុចបឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តព្រះវិហារ៖មានការលើកឡើងថាព្រៃឈើ នៅក្នុងដែនឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប រងការកាប់បំផ្លាញ។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថានៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

សេចក្ដីរាយការណ៍រីកាបានបន្តថាសកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើ យកទៅធ្វើជំនួញល្មើសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ។

ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលដឹកនាំដោយ លោកជា សម្បត្តិ បានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។ ក្នុងនោះបានធ្វើការបង្ក្រាប និងរឹបអូសបានវត្ថុតាងបទល្មើស ជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះដែរ លោក ជា សម្បត្តិ អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានអំពាវនាវ ដល់អាជ្ញាធរមានសមត្ថិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តព្រះវិហារ មេត្តាជួយរកវិធានការទប់ស្កាត់ និងមានចំណាត់ការបង្ក្រាប សកម្មភាពកាប់ និងដឹកជញ្ជូនឈើ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរក្សាធនធានសម្បត្តិព្រៃឈើ ឲ្យស្ថិតនៅគង់វង្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧០គ្រួសារ មកពីឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធានកាកបាទក្រហមកម្ពុជា។

ការទទួលបានអំណោយនៅព្រឹកថ្ងៃទី១៨ មិញនេះ តាមរយ:លោកអ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងការលំបាកដោយការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩។ លោកអ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក បានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា។

អភិបាលខេត្ត ក៏បាន សំណូមពរ ដល់ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ត្រូវ ខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

គួរ បញ្ជាក់ ថា អំណោយដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។ ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតនៃការខូចខាតផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ នេះយោងតាមសារាចរដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page410 Page411 Page412 … Page655 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់ ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់ ចុះផ្សាយថ្ងៃទី ២៨ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×