Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង
លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញរឿងអាស្រូវពេញបន្ទុក
ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត
នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ
ខេត្តរតនគិរីការនាំចេញកសិផលតាមច្រកអូរយ៉ាដាវស្ទុះឡើងជិត ១០០% ខណៈក្រសួងពាណិជ្ជកម្មសម្រុកពង្រឹងស្តង់ដារ “ផលិតផលខ្មែរ” !
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២១

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនបក្សថ្នាក់កណ្ដាល បានផ្ញើសារជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គម្រប់៦៨ ឈានចូល ៦៩ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមថ្លែងនូវមនោសញ្ចេតនាគោរព និង កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងយកអស់ កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញបេសកកម្មបម្រើជាឧត្តមប្រយោជន៍ជូនគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កិច្ចខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការចូលរួមគ្រប់សកម្មភាពសង្គមនិងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពប្រជាជន ដែលជាគំរូដ៏ប្រពៃដល់យុវជន និងយុវនារីជំនាន់ក្រោយ។

ខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ទេព្តាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធាន ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ខេត្តកណ្តាល៖ស្ត្រីជាមេកន្ទុយលេខខុសច្បាប់ម្នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៣ ខែសីហាម្សិលមិញ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមប្រភពបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះហុំ សុខ អាយុ៤៤ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីសមត្ថកិច្ចដកហូតសម្ភាររួមមាន៖
១/ប្រាក់រៀល២១៧០០០០រៀល(ពីរលានដប់ប្រាំពីមុឺនរៀល)។ ២/ប្រដាប់កិបក្រដាស់ចំនួន០១។ ៣/ប៊ិចខៀវចំនួន០៧ដើម។
៤/ក្រដាស់កត់ឆ្នោតរួច(ឆ្នោតយួន)ចំនួន៧៤សន្លឹក។ ៥/ក្រដាស់កាតុងកត់ឆ្នោតខ្មែរមួយសន្លឹក(ចុះថ្ងៃទី១៣.៨.២០២១)
៦/ក្រដាស់កាតុងកត់ឆ្នោតយួនថ្ងៃទី៧.៨.៩.១០.១១.១២. ខែសីហា ឆ្នាំ២០២១ចំនួន១២សន្លឹក។
៧/ក្រដាស់ដានចំនួន០៧សន្លឹក។
៨/កាបូបស្ពាយចំនួន០២ ពណ៌ស្វាយមួយ នឹង ពណ៌ខ្មៅមួយ។ ៩/ទូរស័ព្ទមួយគ្រឿងម៉ាក់OPPO សេរីA5.2020ប្រើសុីមកាតពីប្រព័ន្ធលេខ០៩៧៥៩៦២៧៥៤(សុីមទីមួយ)
០៩៦៤៨៦៦៩៩៩(សុីមទីពីរ)IMEI.863901044637989.  IMEI.863901044637997។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ខ្លួនបានកត់ឆ្នោតខ្មែរអោយទៅឈ្មោះប៊ុន ថន ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ឆ្នោតទីលំនៅពុំស្គាល់ដោយបានថ្លៃសេវាក្នុង១០០០០រៀល(មួយមុឺនរៀល)បានទឹកចំនួន៦០០រៀល(ប្រាំមួយរយរៀល) ដោយក្នុងមួយថ្ងៃយកពីរដងគឺម៉ោង១០ព្រឹកនឹងម៉ោង១៣រសៀល។ ចំណែកឯឆ្នោតវៀតណាមកត់អោយឈ្មោះ គៀង ភេទស្រីអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានថ្លៃសេវាក្នុង១០០០០រៀល (មួយម៉ឺនរៀល)១០០០រៀល (មួយពាន់រៀល)កត់ក្នុងមួយថ្ងៃតែមួយដងគឺម៉ោង១៨ល្ងាច។
ក្រោយសាកសួរ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាង កសាងសំណុំឯកសាដើម្បីបន្តនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ខេត្តកំពង់ឆ្នាំង៖អង្ករចំនួន២៦តោន របស់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ត្រូវបានប្រគល់ជូនដល់រដ្ឋបាល ស្រុករលាប្អៀរ ដើម្បីចែកដល់ឃុំទាំង១៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ។

ការឧបត្ថម្ភអង្ករនេះ នៅថ្ងៃទី១៤ ខែសីហាព្រឹកមិញ ក្រោមវត្តលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

លោកប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ តំណាងលោកអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង១៣ក្នុងស្រុករលាប្អៀរ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកបំផុត នៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

លោកស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង១៣ សូមយកអំណោយទៅចែកដល់គ្រួសារប្រជាពលរដ្ឋ ជួបការលំបាកឱ្យចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ខេត្តសៀមរាប៖ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានប្រគល់អំណោយជាសម្ភារគ្រឿងបរិក្ខារ រួមមាន៖អង្ករ៥០គីឡូក្រាម-គ្រឿងបាឡុង១ឈុត-ទឹកត្រីទឹកស៊ីអ៊ីវ រួមជាមួយនិងបច្ច័យចំនួន៥ម៉ឺនរៀល រទៅប្រគល់ជូនដល់ក្រុមគ្រួសារសព របស់ឧបាសកញៀន ភឿន ដែលបានទទួលមរណៈភាព ស្ថិតនៅភូមិទក្សិណខាត្បូង  សង្កាត់គោកចក  ក្រុងសៀមរាប

ការប្រគល់អំណោយ នៅល្ងាចថ្ងៃទី១៣ខែសីហា ម្សិលមិញ បន្ទាប់ពីបានមើលឃើញពីការខ្វះខាតនិងមានទុក្ខលំបាករបស់គ្រួសារនៃសពឈ្មោះ  ញៀន  ភឿន  ភេទប្រុស អាយុ ៨២ឆ្នាំ ដែលបានទទួលមរណៈភាពសារជំងឺក្រពះ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក  បានមានសង្ឃដីកាថា អំណោយជាគ្រឿងបរិភោគ និងថវិកាទាំងអស់នេះ គឺបានមកពីការប្រគេន របស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៍បានសន្សំនិងប្រមូលបម្រុងទុក សម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ  តាមលទ្ឋភាពដែលព្រះសង្ឃមាន ខណៈកន្លងមក វត្តប្រាសាទគោកចក តែងតែនាំយកស្បៀងអាហារ និងថវិកាទោះតិចក្តីច្រើនក្តី ដើម្បីចែករំលែកនិងផ្តល់ជូនដល់គ្រួសារដែលជួបការលំបាកដោយសារជំងឺ ដោយសារគ្រោះធម្មជាតិផ្សេងៗ ស្របតាមពុទ្ឋឱវាទរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ដែលបានត្រាស់ទូន្មានទុក ឱ្យយើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរៈ សង្គ្រោះ និងសម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក ស្របពេលដែលបច្ចុប្បន្ន ពិភពលោកក៍ដូចជាប្រទេសកម្ពុជាកំពុងជួបនូវទុក្ខលំបាកដោយសារវិបត្តិជំងឺ កូវីដ-១៩។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានមានសង្ឃដីកាណែនាំដល់ក្រុមគ្រួសារសព និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យសព ត្រូវរក្សាគម្លាតនិង ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ: គឺយើងត្រូវពាក់ម៉ាស់, និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាត ឱ្យលោក អ៊ុង សម្បត្តិសុភ័ក្ត្រ ប្រមូលចំណូលអនាម័យ ការលក់ដូរនៅតាមផ្សារនាៗក្នុងរាជធានីភ្នំពេញ រយៈពេល៥០ឆ្នាំ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខា ដោយលោក ឃួង ស្រេង នៅពីថ្ងៃ ១៦ ខែមីនា ឆ្នាំ២០២១។

ក្នុងលិខិតបានបញ្ជាក់ថាលោក អ៊ុង សម្បត្តិសុភ័ក្ត្រ ប្រមូលចំណូលអនាម័យ ការលក់ដូរនៅតាមផ្សារនាៗក្នុងរាជធានីភ្នំពេញ ដោយសកម្មភាពនេះធ្វើចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០៧១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២១

ខេត្តឧត្ដរមានជ័យ៖បុរស ២នាក់ត្រូវបានប៉ូលិសស្រុកអន្លង់វែងឃាត់ខ្លួន ករណីបន្លំខ្លួនធ្វើសមត្ថកិច្ចដេញកាក់រថយន្តពលរដ្ឋដឹកសិប្បកម្មកែច្នៃឈើ តាមដងផ្លួវដើម្បីទារលុយ។

ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃសុក្រ ទី១៣ ខែ សីហា ម្សិលមិញ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ តាមបញ្ជារបស់លោក តូច សុភក្ដី ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់៖
១-ឈ្មោះ លុន តុនឡេង (ឡេង) អាយ៤៣ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ។

២-ឈ្មោះអៀម ប៊ុនធឿន(អែល)ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរកសិករ។

របាយការណ៍បានបន្តថាបុរសទាំងពីរនាក់នេះបានក្លែងបន្លំធ្វើជាសមត្ថកិច្ច មន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋ និងប្រើរថយន្តម៉ាក Luxes RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7103 ដេញកាក់ឃាត់រថយន្តប្រជាពលរដ្ឋ ដែលរកស៊ីដឹកសិប្បកម្ម កែច្នៃឈើតាមដងផ្លូវ ក្នុងភូមិសាស្រ្ដ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង។

របាយការណ៍បានបញ្ជាក់ទៀតថាក្រោយឃាត់ខ្លួន និងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើរយកលុយ ពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងពិតប្រាកដមែន។

សមត្ថកិច្ចប៉ូលិសបានដកហូតវត្ថុតាងរួមមាន៖រថយន្ត០១គ្រឿង ម៉ាកLUXES RX៣៣០ ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ ២X.៧១០៣ ជាមធ្យោបាយជិះធ្វើសកម្មភាព. ទូរស័ព្ទចំនួន៣ គ្រឿងម៉ាកOPPO ១គ្រឿងពណ៌ស ទូរស័ព្ទ១គ្រឿងម៉ាក VIVO ពណ៌ទឹកប៊ិក និងទូរស័ព្ទម៉ាក NOKIA ចុចពិលពណ៌ខ្មៅ។
បើយោងតាមរបាយការណ៍បង្ហាញថា ករណីនេះ វត្ថុតាង និងមនុស្សត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ខេត្តបាត់ដំបង៖មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថាមនុស្សចំនួន៦នាក់ត្រូវបានឃាត់ខ្លួន ករណីច្រៀងខារ៉ាអូខេ បំពានទៅនឹងវិធានការ។

ការឃាត់ខ្លួនធ្វើឡើងនៅម៉ោង១១និង៣០ ថ្ងៃទី១២ ខែសីហា ២០២១ ចំណុចហាងខារ៉ាអូខេយីហោ(ប្រូ)ស្ថិតនៅក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង តាមការបញ្ជាររបស់លោកមាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា ជនសង្ស័យ ០១/-ឈ្មោះ វ៉ាន់ វុឌ្ឍី ភេទប្រុស អាយុ៤៧ ឆ្នាំ មុខរបរ ម្ចាស់ហាងខារ៉ាអូខេ ទីលំនៅខាងលើ។
២/-ឈ្មោះ អ៊ូ ស្រីមិច ហៅ ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ
៣/-ឈ្មោះ សាវី ស៊ីម៉ូនឧស្សាហ៍ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៤/-ឈ្មោះ ឡាយ សិលា ភេទប្រុសអាយុ២២ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅភូមិ ទួលល្វាង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ត បាត់ដំបង
៥/-ឈ្មោះ រីន សំរិទ្ឋ ភេទប្រុសអាយុ២៦ ឆ្នាំ វិស្វករ ទីលំនៅភូមិទួលល្វាង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង
៦/-ឈ្មោះ ផាន់ ចំណាន់រស្មី ភេទប្រុសអាយុ ២៣ ឆ្នាំ មុខរបរគ្មានទីលំនៅភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ប្រតិបត្តិការនេះ ដកហូតវត្ថុតាង ទូរស័ព្ទដៃ០៣គ្រឿង។ ចំណែកមនុស្សទាំង៦នាក់ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ នៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទភតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ខេត្តស្វាយរៀង៖លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈានទៅរកភាពកាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីដោយបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ និងការគិតគូរដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងនេះកី្ត យើងក៏នៅតែបារម្មណ៍អំពីការឆ្លងនៃមេរោគបំផ្លែងខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់នៃការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។

លោកស្រី បន្តថាជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ កំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុក ដល់ពលករចំណាកស្រុក ដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ នៃខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន ថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយ និងស្បៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកមិញនេះ។

សូមជម្រាបថាអំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស ១០០.០០០ម៉ាស ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ខេត្តកំពង់ចាម​​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ក្នុង​ភូមិសាស្ត្រ​ស្រុកស្ទឹងត្រង់​ ចំនួន៧គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​ នាព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​​​​ ឆ្នាំ​២០២១​ ក្រោម​វត្តមាន​​​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និងលោក​ទុន​ នេត​ អភិបាល​ស្រុកស្ទឹងត្រង់​ ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ​លទ្ធកម្ម​ ក្រុមការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ទុន​ នេត បាន​សំណូមពរ​ដល់​ក្រុម​ហ៊ុន​ទទួល​ការទាំងអស់​ ​ត្រូវគោរព​ អនុវត្ត​តាម​គោលការណ៍​លក្ខណៈ​បច្ចេកទេស​ ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ័​​ លោក​បាន​លេីកឡេីងទៀតថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកស្ទឹងត្រង់​ ​នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៧គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បីបន្ត​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​ ​​៖​ ១-ឃុំ​ដងក្តារ​ ជួសជុលផ្លូវដី ប្រវែង ៣.៨៩០ គ.ម ទទឹងខ្នងលើ៤ម និងសាងសង់លូទោលមុខកាត់០.៨០ម ស្មើ០៣កន្លែង នៅភូមិសន្ទិច និងភូមិតារៀម។
២-ឃុំទួលព្រះឃ្លាំង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ នៅភូមិដូនទ័រ។
៣-ឃុំ​ទួលសំបួរ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ៣.៦០ គ.ម ទទឹង៤ម នៅភូមិ ពោន។
៤-ឃុំ​ព្រែកបាក់​ ជួសជុលទំនប់ដីប្រវែង ៩៥០ម៉ែត្រ​ កម្ពស់អតិបរិមា ១១.១៨ម និងសាងសង់លូជ្រុងទ្វារទឹក ៤ម x ១.២ម នៅភូមិ ព្រែកបាក់។
៥-ឃុំ​អារក្ស​ត្នោត​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៨៧ម៉ែត្រ​ ទទឹង៦ម៉ែត្រ​ នៅភូមិគីឡូ៧។
៦-ឃុំ​ព្រែកបាក់​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៣៣ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិ ព្រែកបាក់ ភូមិព្រែកព្រះអង្គ និងភូមិព្រែកកក់។
៧-ឃុំ​អូរម្លូ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៥៧១ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិខ្ទួយ៤​។

ជាមួយគ្នា​នោះ​ លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​សំណូមពរ​ដល់​បងប្អូន​អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ព្រមទាំង​ក្រេីន​រំលឹក​ដល់​ក្រុម​ហ៊ុន​ទទួល​ការ​ ត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​ ​គ្រប់សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែងផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖រូបថតនិងឈ្មោះលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវបានគេយកទៅបង្កើតជាហ្វេសប៊ុកក្លែងក្លាយ។

នេះបើតាមការជូនដំណឹងរបស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលផ្ញើជូនទៅក្រសួងមហាផ្ទៃនិងក្រសួងប្រៃសណីយ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា៖ក្នុងមួយជិវិតនេះជិះដំរីបានម្តងព្រោះខ្ញុំខ្លាចដំរី។ នៅលើpage facebook របស់នាយករដ្ឋមន្ត្រីបានសរសេរថា៖រូបភាពជិះដំរីនេះគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០០០ ក្នុងពិធីសម្ពោធសួនចិញ្ចឹមសត្វភ្នំតាម៉ៅ។

ខាងពិធីការមិនដឹងថាខ្ញុំខ្លាចដំរីទេ ពួកគាត់រៀបចំដំរីអោយខ្ញុំជិះ រីឯខ្ញុំក៏តាំងខ្លួនជាអ្នកក្លាហានឡើងជិះដោយមិនមានអ្នកណាដឹងថាខ្ញុំខ្លាចដំរីទេ។

ក្នុងពេលជិះដំរីនេះខ្ញុំទើបមានអាយុ៤៨ឆ្នាំ ហើយ ទម្ងន់ទៀតសោតនៅក្រោម៦០គីឡូក្រាមនិងមិនទាន់ចេះវាយកូនគោលនៅឡើយ តែលេងបោះប៊ូលនិងលេងអុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ សីហា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។

សូមជម្រាបថានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ លោកវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ទាំង៣គ្រឿង។

លោកវង្ស ពិសេន ក្នុងឱកាសនោះដែរ បានណែនាំដល់លោកនាយទាហាន នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។

លោកក៏សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែន ដែលបានបំពាក់ឧត្ធម្ភាគចក្រ ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page362 Page363 Page364 … Page655 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ២៦ មីនា ២០២៦
លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញរឿងអាស្រូវពេញបន្ទុក លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញរឿងអាស្រូវពេញបន្ទុក ចុះផ្សាយថ្ងៃទី ២៦ មីនា ២០២៦
ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត ចុះផ្សាយថ្ងៃទី ២៦ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×