Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នគរបាលខេត្តសៀមរាប តាមចាប់ចោរដល់កន្លែងដោះដូរផ្លាកលេខម៉ូតូ
អធិការក្រុងប៉ោយប៉ែត ច្រានចោលការបិទបាំងព័ត៌មាន និងថាជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ
អភិបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលស្រុកថ្មីត្រូវពង្រឹងការបង្រ្កាបគ្រប់ប្រភេទ
ឯកឧត្តមអ៊ុន ចាន់ដា ណែនាំឲ្យរៀបចំដាំដើមត្នោតបន្ថែមជាជួរស្អាតៗ ដោយត្រូវបន្តថែទាំ និងរៀបចំបរិស្ថានឱ្យបានល្អប្រសើរ
អភិបាលខេត្តកំពង់ចាម៖ ការបង្កើតទីលានចាក់សំរាមនេះ គឺជាជំហានសំខាន់មួយ ក្នុងការកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២៦

អ្នកនាំពាក្យស្នងការខេត្តបាត់ដំបង៖ ករណីរកឃើញថា មន្រ្តីរូបណាពាក់ព័ន្ធនឹងទទួលខុសត្រូវ!

ខេត្តបាត់ដំបង៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បង សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថានាប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹងករណីលោ កនាយកសាលាបឋមសិក្សាវត្តកែវ ស្ថិតនៅស្រុកឯកភ្នំឈ្មោះ ជក់ ហុង ជាមួយក្មេងស្រីជាអនី តិជនឈ្មោះ ន.ត. អាយុ១២ឆ្នាំព្រមទាំងករណីដែ ល ថា ម្តាយជនរងគ្រោះបានឱ្យប្រាក់ទៅមន្រ្តីនគរបាលដែលអនុវត្តការងារនេះ។

បានឃើញការផ្សព្វផ្សាយនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេ ត្តបាត់ដំបងបានចាត់តាំងឱ្យធ្វើការ ស្រាវជ្រាវលើករណីនេះក្នុងនោះគឺ៖

១-ករណីនាយកសាលាឈ្មោះ ជក់ ហុង គឺជាករណីរួមភេ-ទជាមួយអនី តិជនអាយុក្រោម ១៥ឆ្នាំហើយករណី នេះត្រូវបានតំណាងអយ្យការអមសា លាដំបូងខេត្តបាត់ដំបង ចេញដីកាបញ្ជាឱ្យចូលខ្លួនដែលសមត្ថកិច្ចនគរ បាលកំពុងអនុវត្តស្របតាមនីតិវិធី។
២-ករណីដែលលើកឡើងទាក់ទងថាម្តាយជនរងគ្រោះបានឱ្យប្រាក់ទៅមន្រ្តីនគរបាលជាអ្នកអនុវត្តនោះលោក ស្នងការបានចាត់ឱ្យផែនការងារធន ធានមនុស្សនៃស្នងការដ្ឋានធ្វើការកោះហៅមន្រ្តីពាក់ព័ន្ធមកធ្វើការសាកសួរស្រាវជ្រាវហើយ។

ករណីរកឃើញថា មន្រ្តីរូបណាពាក់ ព័ន្ធនឹងករណីនោះមន្រ្តីរូបនោះនឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២៦

អ្នកនាំពាក្យបញ្ជាក់ពីចេតនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ពង្រឹងចារកម្មក្ដោបមុខសញ្ញាគ្រឿងញៀន ឱ្យដូចតាមដានក្រុមប្រឆាំងក្រៅច្បាប់!

អ្នកនាំពាក្យបញ្ជាក់ពីចេតនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពង្រឹងចារកម្មក្ដោបមុខសញ្ញាគ្រឿងញៀន ឱ្យដូចតាមដានក្រុមប្រឆាំងក្រៅច្បាប់!

ប្រសាសន៍ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលណែនាំកម្លាំងសមត្ថកិច្ចប្រើជំនាញចារកម្ម តាមដានក្រុមជួញដូរគ្រឿងញៀន ឱ្យដូចចារកម្មតាមដានសកម្មជនប្រឆាំងក្រៅច្បាប់ គឺមិនមែនជាការរំលោភសិទ្ធិបុគ្គលឯកជនរបស់ប្រជាពលរដ្ឋទូទៅ ឬជាចេតនារំលោភសិទ្ធិនយោបាយរបស់បុគ្គល ឬសកម្មជននយោបាយណាមួយនោះឡើយ។ នេះជាការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក រ៉េន រតនៈ បានជម្រាបជូនសាធារណជនទៀតថា ប្រសាសន៍ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឆ្លុះបញ្ចាំងពីភាពក្លាហាន និងការទទួលស្គាល់ការពិត អំពីភាពនៅមានកម្រិតរបស់កម្លាំងសមត្ថកិច្ច លើការងារតាមដាន ស្រាវជ្រាវ និងបង្ក្រាបពួកឧក្រិដ្ឋជនគ្រឿងញៀន តម្រូវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬយុទ្ធវិធីផ្សេងៗ រួមទាំងការប្រើកម្លាំងជំនាញចារកម្មឱ្យមានប្រសិទ្ធភាពដូចចារកម្មលើក្រុមប្រឆាំងក្រៅច្បាប់។ ជំនាញចារកម្ម ដែលបើតាមអ្នកនាំពាក្យ កន្លងមក កម្លាំងជំនាញនេះ បានជួយទប់ស្កាត់ទាន់ពេលវេលា នូវរាល់ការប៉ុនប៉ងបង្កភាពវឹកវរដល់សង្គម ជាពិសេសការព្យាយាមបង្កើតបដិវត្តន៍ពណ៌ ឬអំពើវិទ្ធង្សនាផ្សេងៗ ដែលនាំមហន្តរាយដល់ប្រទេសជាតិ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាដើម។

ត្រង់ចំណុចនេះ អ្នកនាំពាក្យបានផ្ដល់ការពន្យល់បន្ថែមជូនសាធារណជនជ្រាបថា នៅគ្រប់ប្រទេសលើពិភពលោក កម្លាំងចារកម្ម គឺជាកម្លាំងសំងាត់របស់រដ្ឋ ដែលមានតួនាទី និងភារកិច្ចតាមដាន និងប្រមូលព័ត៌មាន លើរាល់បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមានផែនការ ឬប៉ុនប៉ងព្យាយាមប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃសង្គម ជាពិសេសទប់ស្កាត់មិនឱ្យផែនការអាក្រក់ណាមួយកើតឡើងនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

“ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដាក់ទិសដៅឱ្យកម្លាំងជំនាញ ពង្រឹងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសមេក្លោងលួចផលិត ជួញដូរ និងចែកចាយគ្រឿងញៀន ឱ្យបានប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុខុមាលភាពប្រជាជន និងទប់ស្កាត់បាតុភាពអសន្តិសុខផ្សេងទៀតក្នុងសង្គម”។ លោក រ៉េន រតនៈ បានបញ្ជាក់ចុងក្រោយយ៉ាងដូច្នេះ ភ្ជាប់នឹងសេចក្ដីថ្លែងអំណរគុណចំពោះសាធារណជនដែលបានចាប់អារម្មណ៍ និងចូលរួមបញ្ចេញមតិ និងទស្សនៈជុំវិញប្រធានបទនេះ ដោយអះអាងថានេះជាដំណើរការធម្មតាមួយនៃសង្គមប្រជាធិបតេយ្យដែលផ្ដល់តម្លៃដល់សេរីភាពបញ្ចេញមតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២៦

ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរគ្រប់ក្រុងស្រុក ត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ក្នុងការទប់ស្កាត់គ្រោះរាំងស្ងួត និងទឹកជំនន់

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះបញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដោយឯកឧត្តមបានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការកំណត់ទីតាំង និងចុះស្តារស្ទឹង អូរ និងប្រឡាយ ដើម្បីបើកចរន្តទឹកហូរការពារការលិចលុងលំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការស្តារអាងទឹក ត្រពាំង និងបឹងបួរ សម្រាប់ស្តុកទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ បង្កបង្កើនផល និងត្រៀមអន្តរាគមន៍ពេលមានគ្រោះរាំងស្ងួត។

ឯកឧត្តម តោ គឹមស៊ាន បានបញ្ជាក់បន្ថែមថា ការធ្វើសៀវភៅគ្រួសារសម្រាប់បងប្អូនពលរដ្ឋចំណាកស្រុកដែលមករស់នៅទីតាំងថ្មី គឺតម្រូវឱ្យមានលិខិតផ្ទេរទីកន្លែងពីសមត្ថកិច្ចមូលដ្ឋានសាម៉ី ចំណែកឯការធ្វើអត្តសញ្ញាណបណ្ណគឺត្រូវមានឯកសារសំខាន់ៗដូចជា សំបុត្រកំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ឯកឧត្តមក៏បានបញ្ជាដាច់ខាតដល់រដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលណាដែលបំពានឈូសឆាយយកដីទីទួលបុរាណដ្ឋានធ្វើជាកម្មសិទ្ធិ និងការបំផ្លាញធនធានធម្មជាតិដែលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹក និងរៀបចំគម្រោងស្តារស្ទឹងសំខាន់ៗចំនួន៣ រួមមាន ស្ទឹងរលួស (ស្រុកប្រាសាទបាគង) ស្ទឹងសៀមរាប និងស្ទឹងពួក (ស្រុកពួក) ដើម្បីបើកផ្លូវទឹក និងការពារទឹកជំនន់។ ចំពោះបងប្អូនជនភៀសសឹក គឺបានវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញអស់ហើយ ប៉ុន្តែរដ្ឋបាលខេត្តក៏នៅតែជួយរៀបចំទីកន្លែង និងសួនបន្លែជូនពួកគាត់ផងដែរ។

លោកអភិបាលរងខេត្ត បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធធ្វើការកែសម្រួលតួនាទីភារកិច្ចរបស់គណៈកម្មការនានាដើម្បីជៀសវាងការស្ទួនគ្នា ព្រមទាំងបានអំពាវនាវដល់គ្រប់ស្ថាប័ន និងប្រជាពលរដ្ឋ ឱ្យបន្តរួមគ្នាថែរក្សាបរិស្ថាន និងអនាម័យក្នុងក្រុងសៀមរាប ដើម្បីរក្សាគុណតម្លៃជាទីក្រុងប្រវត្តិសាស្ត្រដ៏មានទាក់ទាញ។

សូមជម្រាបថា កិច្ចប្រជុំនោះដែរ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងបញ្ហាបងប្អូនពលរដ្ឋចំណាកស្រុក និងការស្នើសុំធ្វើសៀវភៅគ្រួសារ, ការឈូសឆាយដីទួលប្រាសាទ និងបុរាណដ្ឋាន, ការបូមខ្សាច់ប៉ះពាល់ដល់ធនធានធម្មជាតិ និងជលផល, ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់បងប្អូនជនភៀសសឹក និងការស្នើសុំកែតម្រូវសមាសភាពគណៈកម្មការដែលមានភារកិច្ចស្ទួនគ្នា។ ចំពោះបញ្ហាទាំងនេះ តំណាងស្ថាប័ន និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនអង្គប្រជុំវិញ ខណៈដែលកិច្ចប្រជុំសាមញ្ញលើកទី២៨នេះ បានដំណើរការទៅតាមរបៀបវារៈ និងទទួលបានការអនុម័តដោយរលូន៕SRP

អត្ថបទ៖ លោក មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 4.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៦

អ្នកតំណាងរាស្ត្រខេត្តសៀមរាបថា៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃសាលាមត្តេយ្យសិក្សាសហគមន៍ភូមិគោកថ្មីសន្តិភាពដែលស្ថិតនៅក្នុងភូមិគោកថ្មី ឃុំក្រូចគរមស្រុកក្រឡាញ់ ខេត្តសៀមរាប នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានថ្លែងថា ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំកុមារតូចដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយហើយមត្តេយ្យសិក្សានៅតាមសហគមន៍គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយអភិវឌ្ឍកុមារតូចនៅតាមមូលដ្ឋាន មុនពេលពួកគេឈានចូលទំព័រការសិក្សាបឋមសិក្សា រួមទាំងបណ្តុះស្មារតី គំនិត និងចំណេះដឹងដំបូងរបស់កុមារឱ្យបានល្អប្រសើរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបន្តថា សាលាមត្តេយ្យសិក្សាសហគមន៍ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អពី លោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋានក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃ ការសិក្សារបស់កុមារ។

ឯកឧត្តម អ្នកឧកញ៉ាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបបានមានប្រសាសន៍ជំរុញនិងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋនិងជាមាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យសិក្សាឲ្យបានគ្រប់ៗគ្នា ព្រោះគឺជាថ្នាលបណ្ដុះ បណ្ដាល ដំបូង សម្រាប់ឲ្យកុមារចេះស្រឡាញ់ការសិក្សាពីតូចៗទៅ។ ដូច្នេះហើយសូមលោកឪពុក អ្នកម្តាយ និងអាណាព្យាបាលទាំងអស់ ចាំបាច់ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ ដើម្បីធានាថាកូនៗជាកុមារគ្រប់រូបនៅក្នុងសហគមន៍ទាំងអស់ទទួលបានឱកាសរៀនសូត្ររហូតដល់ថ្នាក់កម្រិតខ្ពស់គឺត្រូវជំរុញឲ្យមកសាលារៀនឱ្យបានទៀងទាត់ និងចៀសវាងការបោះបង់ការសិក្សាមុនអាយុ ព្រោះ”កុមារថ្ងៃនេះគឺជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងនៃសង្គមជាតិយើងនៅថ្ងៃស្អែក។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងថា សាលាមត្តេយ្យសិក្សាសហគមន៍ ភូមិគោកថ្មី សន្តិភាព បានផ្តួចផ្តើមបង្កើតឡើង ដោយផ្អែកលើសំណូមពរ និងតម្រូវ ការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅភូមិគោកថ្មី និងភូមិរើល។ ហើយកន្លងមក សាលាមត្តេយ្យ រដ្ឋដែលមានស្រាប់ស្ថិតនៅឆ្ងាយពីមូលដ្ឋាន ដោយហេតុនេះ ហើយគ្រួសារមួយចំនួនមានការលំបាកក្នុងការបញ្ជូនកូនចៅទៅរៀន។

ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរឃុំឱ្យជួយសម្របសម្រួលបង្កើតសាលាមត្តេយ្យសហគមន៍មួយនៅ ក្នុងមូលដ្ឋាន ដើម្បីឱ្យកុមារអាចទទួលបានការអប់រំនៅជិតផ្ទះ ។

លោកអភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតដោយសារសាលាមត្តេយ្យសហគមន៍បានដំណើរការបង្រៀនជាបន្តបន្ទាប់ ដោយមានកុមារចូលរៀនកាន់តែ ច្រើន ព្រមទាំងទីតាំងបង្រៀនកន្លងមកជាទីតាំងបណ្តោះអាសន្ន និងមិនសមស្របសម្រាប់ការបង្រៀនរយៈពេលវែង ទើបប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ បានស្នើសុំរៀបចំទីតាំងសម្រាប់សង់អគារសាលាមត្តេយ្យសហគមន៍ជាអចិន្ត្រៃយ៍។

ជាការឆ្លើយតបនឹងតម្រូវការខាងលើ សប្បុរសជនក្នុងភូមិគោកថ្មី គឺលោក ហួក កេត និងអ្នកស្រី សាន់ យ៉ាង រស់នៅ ភូមិគោកថ្មី ឃុំក្រូចគរ បានបរិច្ចាគដីចំនួន ១កន្លែង ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ស្មើនឹង ៦០០ ម៉ែត្រការ៉េ សម្រាប់ឃុំ ប្រើប្រាស់ជាទីតាំងសាលាមត្តេយ្យសហគមន៍ស្តង់ដា។

ក្នុងការរៀបចំ និងសាងសង់សាលាមត្តេយ្យសហគមន៍ ភូមិគោក ថ្មី សន្តិភាព ទទួលបានការឧបត្ថម្ភ និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់និងគាំទ្រពេញលេញពី ឯកឧត្តម ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រឡាញ់ ប្រធានក្រុមការងារចុះជួយឃុំក្រូចគរ រួមជាមួយនិងការក្រុមការងារ បានធ្វើការសាងសង់នូវអាគារសាលា១ខ្នង មាន១បន្ទប់ .បន្គន់អនាម័យ ១ខ្នង២បន្ទប់ .ក្លោងទ្វាសាលា.របងព័ទ្ធជុំវិញសាលា បុកអណ្តូងទឹក តភ្ជាប់បណ្តាញអគ្គិសនី .បំពាក់តុកៅអីសិស្ស ព្រមទាំងធ្វើផ្លូវបេតុងក្នុងសាលានិងចាក់ថ្មក្រួសផ្លូវមុខសាលាដែលចំណាយថវិកាអស់ចំនួន១៤,៤៨០ដុល្លារ ។

ជំនួសមុខឱ្យប្រជាពលរដ្ឋ ឃុំក្រូចគរទាំងអស់ លោក សុខ ណារ៉េត ក៍បានថ្លែងនូវការកោតសរសើរ និងថ្លែងនូវ អំណរគុណ ចំពោះឯកឧត្តម ឃុត វុត្យារិទ្ធ និងក្រុមការងារចុះជួយឃុំក្រូចគរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការ កសាង សាលាមត្តេយ្យសិក្សាសហគមន៍ នេះ ដើម្បីការសិក្សាជាមូលដ្ឋានដំបូងរបស់កុមារតូចៗ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៦

លោក ហួត សុធី ប្រាប់ក្រុមការងារពង្រឹងផ្សព្វផ្សាយ និងជំរុញពលរដ្ឋឲ្យចូលរួមចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នា

លោក ហួត សុធី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ បានសង្កត់ធ្ងន់ឲ្យក្រុមការងារនិងសកម្មជនគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការងារផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ក៏ដូចជាត្រៀមការងាររៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការងារផ្សេងៗទៀតឲ្យបានល្អប្រសើរ៕

លោកប្រធានក្រុមការងារ ក៏បានផ្តល់អនុសាសន៍ស្តីពីសារៈសំខាន់នៃការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដែលត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។

លោក ហួត សុធី ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមូលដ្ឋានក្នុងការចុះជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងបានអំពាវនាវឲ្យបន្តពង្រឹងសាមគ្គីភាព ការរួបរួមគ្នា និងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

លោក ហួត សុធី មានប្រសាសន៍ជំរុញបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅសង្កាត់ជ្រាវនៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ លោក អៀង មករា ប្រធានលេខាធិការដ្ឋានគណបក្ស ខ.២៧ បានអានសេចក្តីណែនាំការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ និងមតិចូលរួមរបស់ លោក ក្អោប រ៉ន ប្រធានគណៈកម្មាធិការបក្សសង្កាត់ជ្រាវ បានលើកឡើងពីបញ្ហាប្រឈម នឹងបន្តខិតខំអនុវត្តតាមផែនការដែលបានដាក់ចេញឲ្យបានពេញលេញ ដោយពង្រឹង និងជំរុញសមាជិកបក្ស ក៏ដូចជាប្រជាពលរដ្ឋឲ្យចូលរួមយ៉ាងសកម្មក្នុងការត្រៀមរៀបចំការបោះឆ្នោតឆ្នាំ២០២៧ នាពេលខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៦

អាជ្ញាធរខេត្តសៀមរាប៖ ភាពជោគជ័យពិតប្រាកដរបស់សិស្ស មិនមែនមានត្រឹមចំណេះដឹងនោះទេ តែត្រូវមានសីលធម៌ និងគុណធម៌ជាចាំបាច់
‎
‎អាជ្ញាធរខេត្តសៀមរាបបានគូសបញ្ជាក់ថា ភាពជោគជ័យពិតប្រាកដរបស់សិស្សានុសិស្ស មិនមែនត្រឹមតែការមានចំណេះដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសីលធម៌ សុជីវធម៌ និងគុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន ក្នុងការវាស់ស្ទង់នូវភាពជោគជ័យពិតប្រាកដ។
‎
‎ក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា នៃសាលាអន្តរជាតិស្មាធឃីដ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ុំខិតខំហ្វឹកហ្វឺន និងរៀនសូត្របន្ថែមលើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ឱ្យទាន់ការវិវត្តរីកចម្រើននៃសង្គមជាតិ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាពលរដ្ឋល្អមានប្រយោជន៍ដល់សង្គម។
‎
‎លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌។ ផែនការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ មុំទី១ និងមុំទី៥ ផ្តោតលើការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ការពង្រឹងវិធីសាស្ត្របង្រៀន និងការលើកកម្ពស់ជីវភាព និងគុណតម្លៃរបស់បុគ្គលិកអប់រំគ្រប់កម្រិតផងដែរ។
‎
‎លោកបណ្ឌិត សេង ឡុង អគ្គនាយកសាលាអន្តរជាតិស្មាធឃីដ បានលើកឡើងថា ការអប់រំដែលមានគុណភាព គឺមិនត្រឹមតែរៀបចំសិស្សឱ្យប្រឡងជាប់ ឬបានពិន្ទុល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលឱ្យពួកគាត់មានចំណេះដឹង ជំនាញ ចរិតលក្ខណៈ ទំនុកចិត្ត និងសមត្ថភាពដឹកនាំក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សាលាបានកំណត់ «សសរស្ដម្ភ៧» ជាទស្សនវិជ្ជាស្នូលនៃការអប់រំ រួមមាន៖ ឧត្តមភាពសិក្សា ការអភិវឌ្ឍចរិតលក្ខណៈ នវានុវត្តន៍ សហគ្រិនភាព សមត្ថភាពសកល និងសមត្ថភាពត្រៀមខ្លួនសម្រាប់អនាគត។ សសរស្តម្ភទាំងនេះត្រូវបានបញ្ជ្រាបទៅក្នុងការបង្រៀន ការរៀន និងសកម្មភាពអនុវត្តជាក់ស្តែង៕SRP

អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 5.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានក្រុងកំពង់ចាម បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

ការណែនាំនេះបានធ្វើឡើងនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវខិតខំបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានគណនេយ្យភាព ដោយលុបបំបាត់រាល់ភាពយឺតយ៉ាវ និងបាតុភាពអសកម្មនានាឱ្យអស់ពីមូលដ្ឋាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៦

ប៉ូលិសខេត្តសៀមរាប ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ

លោកឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ស្នងការ​នគរបាលខេត្ដសៀមរាប​ បានអញ្ជើញសំណេះសំណាល និងប្រមូលផ្តុំកម្លាំងពាក់ព័ន្ធ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមានគ្រោះមហន្តរាយ និងហេតុការណ៍អាសន្នផ្សេងៗ កើតឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលដឹកនាំ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ។

ការសំណេះសំណាល នៅថ្ងៃថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កម្លាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដោយត្រូវរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ និងឧបករណ៍សង្គ្រោះឱ្យបានគ្រប់គ្រាន់ ដើម្បីអាចចេញអន្តរាគមន៍បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នៅពេលមានស្ថានការណ៍ចាំបាច់ណាមួយកើតឡើង ដើម្បីចូលរួមការពារ សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ ឬគ្រោះមហន្តរាយផ្សេងៗ។

ជាមួយគ្នានេះ កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់លើការទទួលព័ត៌មាន និងរាយការណ៍ស្ថានការណ៍ឱ្យបានឆាប់រហ័ស ដើម្បីធានាថា រាល់ការអន្តរាគមន៍ និងសង្គ្រោះអាចប្រព្រឹត្តទៅបានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋ។

បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹកដល់កម្លាំងទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សាមគ្គីភាព និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចការពារ និងបម្រើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសក្នុងពេលប្រឈមនឹងគ្រោះមហន្តរាយ និងស្ថានការណ៍អាសន្នគ្រប់ប្រភេទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៦

ចាប់ខ្លួនមនុស្សពីរនាក់នៅក្រុងសៀមរាបករណី លួចមានស្ថានទម្ងន់ទោស

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថាជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបចាប់ខ្លួន ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ (កាត់សោរទ្វារ លួចយកកុំព្យូទ័រ និងទូរសព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អធិការដ្ឋាននគរបាលក្រុងសៀមរាប បានបន្តថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០២ និង៣០នាទី នៅចំណុចហាងជួសជុលទូរស័ព្ទ យីហោជាងស្កូវ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោរទ្វារ លួចយកកុំព្យូទ័រ ចំនួន២គ្រឿងៈទី១ម៉ាកMACBOOK AIR (13INCH EARLY 2015) ពណ៌ប្រាក់ កុំព្យូទ័រ ម៉ាកASUS ROG STRIK ពណ៌ខ្មៅ ទូរស័ព្ទដៃមិនដំណើរការ ០១ គ្រឿង ម៉ាកIPHONE5 ពណ៌ស សំបកទូរស័ព្ទ ចំនួន០៤ និងគ្រឿងបន្លាស់ទូរស័ព្ទដៃមួយចំនួនធំ របស់ជនរងគ្រោះឈ្មោះ ញ.ច.ស.រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចគេចខ្លួនបាត់។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបន្ថែមថាក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ ជូនសមត្ថកិច្ចបន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃដដែល នៅចំណុចបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ខាងលើបានជាបន្តបន្ទាប់ រួមទាំងវត្ថុតាង យកមកធ្វើការសួរនាំ ក្រោយពីសួរនាំជនសង្ស័យឈ្មោះខៀវ រតនា ហៅកែប បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀត (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពយកតួណឺវីស ឆ្គិះសោរទ្វារ រួចធ្វើសកម្មភាពលួចសម្ភារៈខាងលើ ពិតប្រាកដមែន។

អធិការនគរបាលក្រុងសៀមរាបបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់មកជនសង្ស័យឈ្មោះ ខៀវ រតនា ហៅកែប បានឆ្លើយសារភាពបន្ថែមទៀតថា ខ្លួន និងបក្ខពួកឈ្មោះ អ៊ឹង គឹមសិទ្ធ និងបក្ខពួកម្នាក់ទៀត (គេចខ្លួន) បានធ្វើសកម្មភាពគាស់ហាងលក់ទូរស័ព្ទដៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៣ និង០០នាទី នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប លួចយកទូរស័ព្ទបានចំនួន ០៨គ្រឿង។  ចំណែកជនសង្ស័យឈ្មោះ អ៊ឹង គឹមសិទ្ធ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាបានធ្វើសកម្មភាពគាស់ទ្វារលួចយកទូរស័ព្ទខាងលើជាមួយបក្ខពួកខាងលើពិតប្រាកដមែន។

ករណីនេះ សមត្ថកិច្ចនគរបាលក្រុងសៀមរាបដកហូត
វត្ថុតាងរួមមាន ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AJ-៥៩៩០ ដែលមានលេខតួ លេខម៉ាស៊ីន ៥៩០៧៣២៩ , កំព្យូទ័រលេបថប់ ០១ គ្រឿង ម៉ាក MACBOOK AIR ពណ៌ទឹកប្រាក់ (13INCH, EARLY 2015) កំព្យូទ័រលេបថប់ ០១ គ្រឿង ម៉ាក ASUS ROG STRIK ពណ៌ខ្មៅ ទូរស័ព្ទដៃមិនដំណើរការ ០១ គ្រឿង ម៉ាក IPHONE5 ពណ៌ស សំបកទូរស័ព្ទ ចំនួន ០៤ និងគ្រឿងបន្លាស់ទូរស័ព្ទដៃមួយចំនួន ។

សូមជម្រាបថា ប្រតិបត្តិការនេះដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP

Like 196
Comment 0
Share ចែកចាយ
Views 11.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៦

មន្រ្តីសុខាភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់ឪពុកម្ដាយ និងអាណាព្យាបាល យកចិត្តទុកដាក់ចំពោះជំងឺពងបែកដៃ ជើង និងមាត់លើកុមារ

មន្រ្តីសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺពងបែកដៃ ជើង និងមាត់លើកុមារ ត្រូវបានរកឃើញថាមានការកើនឡើង ជាពិសេសលើកុមារអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យ ព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាលឱ្យបានត្រឹមត្រូវ ជៀសវាងបង្កជាធ្ងន់ធ្ងរបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ប្រកាសនេះទាមទារឱ្យឪពុកម្ដាយ និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺនេះ។

លោក ប៊ូ សារិន ជំនួយការការិយាល័យជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស ជាញឹកញាប់ គឺពួកវីរុសកុកសាគី ដែលភាគច្រើនកើតលើទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម ដូចជា៖ ទឹកមាត់, កំហាក ,សំបោរ, ទឹករងៃ ដែលចេញពីពងបែក ឬលាមកអ្នកជំងឺ ខណៈ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ ដែលទាមទារឱ្យបញ្ជូនអ្នកជំងឺមកព្យាបាលឱ្យបានទាន់ពេលវេលា។
……ប្រសាសន៍ លោក ប៊ូ សារិន…..

លោក ប៊ូ សារិន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ គិតចាប់ពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី៣៥ ខេត្តសៀមរាប មានអ្នកជំងឺពងបែក ដៃជើង និងមាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬ ពេទ្យគន្ធបុប្ផាខេត្តសៀមរាប ចំនួន ៤៥៧នាក់ ក្នុងនោះអ្នកជំងឺក្នុងខេត្តមានចំនួន ២០៩នាក់។ ក្នុងចំណោមទាំង២០៩នាក់ មានអ្នកជំងឺមកពីក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកពួក, ស្រុកសូទ្រនិគម និងស្រុកជីក្រែង។

លោកបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់នូវជំងឺនេះ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក, លាងសំអាតផ្ទៃ និងរបស់ដែលប្រលាក់ ដោយទឹក និងសាប៊ូ, ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល ដូចជាការថើប ឱប, ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា ជាមួយកុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់,ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ។ ជាពិសេសសូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀន ឬមណ្ឌលទារកដ្ឋាន, ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ និង កុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់៕SRP

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 3.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៦

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការអបអរសាទរទិវាអូហ្សូន គឺជាការបំផុសស្មារតីរួមគ្នារវាងរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ក្នុងការការពារស្រទាប់អូហ្សូន និងភពផែនដី

ការប្រារព្ធទិវាអូហ្សូន មិនត្រឹមតែជាការអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនៃ «ពិធីសារម៉ុងរ៉េអាល់» និង «វិសោធនកម្មទីក្រុងគីហ្កាលី» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវដ៏មានអត្ថន័យដល់បណ្ដាប្រទេសទាំងអស់ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាបង្កើនសកម្មភាពជាក់ស្ដែង។

នេះបើតាមប្រសាសន៍ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ក្រោមប្រធានបទ «សកម្មភាពសកលដើម្បី ភពផែនដីត្រជាក់ជាងមុន» នៅខេត្តសៀមរាប ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើ ភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅ ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយ ការកើនកម្ដៅភពផែនដី ដោយមានការចូលរួមពីលោក យុន លីនណេ អភិបាលរងខេត្ត។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ធុរកិច្ច និងអ្នកប្រើប្រាស់ ឱ្យជ្រើសរើសប្រើប្រាស់បរិក្ខារ ត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ និងប្រើសារធាតុត្រជាក់ដែលមិនបំផ្លាញស្រទាប់អូហ្សូន មាន សក្ដានុពលកម្ដៅសកលទាប និងមិនបង្កផលប៉ះពាល់ខ្លាំងដល់អាកាសធាតុ។ ថ្មីៗនេះ កម្ពុជាបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះ ភាពស្អាតលើអាកាស ត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត។

ឯកឧត្តមបញ្ជាក់ថា ការចាត់វិធានការទប់ស្កាត់ កាត់បន្ថយការដុតសំរាម សំណល់រឹង គល់ជញ្ជាំង សំណល់កសិកម្មនៅទីចំហ ភ្លើងឆេះព្រៃ និងការបញ្ចេញសារធាតុបំពុលខ្យល់ពីប្រភពបំពុល ចល័ត និងអចល័តត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនេះ កម្ពុជាក៏បានចូលរួមអនុវត្ត កាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសមាជិកនៃពិធីសារ អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ នឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រទាប់អូហ្សូន សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាជន។

ឯកឧត្តមថា ក្នុងនាមជារដ្ឋភាគី កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូនទាំងស្រុង ក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ក្នុងការលុបបំបាត់សារធាតុហាយជ្រូក្លរ៉ូភ្លុយអរ៉ូកាបូន និងផែនការអនុវត្ត វិសោធនកម្មទីក្រុងគីហ្កាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយជ្រុំភ្លុយអរ៉ូកាបូន ស្របតាម កាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់៕SRP

អត្ថបទ៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៦

កសិករនៅស្រុកសូទ្រនិគម បង្ហាញពីបច្ចេកទេស និងកត្តាអាកាសធាតុដំបូង ក្នុងការដាំដុះផ្សិតចំបើងឱ្យទទួលបានផលខ្ពស់

ការដាំផ្សិតចំបើងក្នុងរោងទាមទារឱ្យមានការរៀបចំវត្ថុធាតុដើមឱ្យបានត្រឹមត្រូវ និងតាមបច្ចេកទេសច្បាស់លាស់ ដើម្បីធានាថាផ្សិតលូតលាស់បានល្អ ទទួលបានផលច្រើន និងមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ។

លោក ស៊ា សួន កសិករប្រកបមុខរបរដាំដំណាំផ្សិតចំបើង នៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ធាតុអាកាស គឺជាចលករយ៉ាងសំខាន់បំផុតក្នុងការលូតលាស់របស់ផ្សិតចំបើង។ លោកបានបញ្ជាក់ថា រដូវកាលដែលមានភ្លៀងធ្លាក់ និងមានសំណើមក្នុងបរិយាកាសគ្រប់គ្រាន់ គឺជាពេលដែលផ្សិតលូតលាស់បានល្អបំផុត ដុះច្រើន និងមានទម្ងន់ធ្ងន់។ ចំណែកក្នុងរដូវក្ដៅហួតហែង ប្រសិនបើកសិករខ្វះការត្រៀមលក្ខណៈ ឬមិនបានគ្រប់គ្រងសីតុណ្ហភាព និងសំណើមឱ្យបានដិតដល់ទេនោះ កម្ដៅខ្លាំងនឹងធ្វើឱ្យផ្សិតចំបើងឆាប់រលួយ និងខូចខាតយ៉ាងឆាប់រហ័ស។

លោក ស៊ា សួន ក៏បានធ្វើការសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យជួយគាំទ្រផលិតផលកសិករក្នុងស្រុក ដោយងាកមកជ្រើសរើសបរិភោគផ្សិតចំបើងដែលផលិតដោយផ្ទាល់ពីកសិករក្នុងស្រុកសូទ្រនិគម។ ការគាំទ្រនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពកសិករ និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតផង៕SRP

អត្ថបទ៖ កញ្ញា កើ លីម៉ា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page690 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នគរបាលខេត្តសៀមរាប តាមចាប់ចោរដល់កន្លែងដោះដូរផ្លាកលេខម៉ូតូ នគរបាលខេត្តសៀមរាប តាមចាប់ចោរដល់កន្លែងដោះដូរផ្លាកលេខម៉ូតូ ចុះផ្សាយថ្ងៃទី ១៤ កញ្ញា ២០២៦
អធិការក្រុងប៉ោយប៉ែត ច្រានចោលការបិទបាំងព័ត៌មាន និងថាជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ អធិការក្រុងប៉ោយប៉ែត ច្រានចោលការបិទបាំងព័ត៌មាន និងថាជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ ចុះផ្សាយថ្ងៃទី ១៤ កញ្ញា ២០២៦
អភិបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលស្រុកថ្មីត្រូវពង្រឹងការបង្រ្កាបគ្រប់ប្រភេទ អភិបាលខេត្តបាត់ដំបង ណែនាំដល់អភិបាលស្រុកថ្មីត្រូវពង្រឹងការបង្រ្កាបគ្រប់ប្រភេទ ចុះផ្សាយថ្ងៃទី ១៤ កញ្ញា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×