ខេត្តសៀមរាប៖ផ្ទះចំនួន៣ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍បានកើតឡើងនៅម៉ោង១៦និង១០នាទីល្ងាច ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
របាយការណ៍បឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថាផ្ទះចំនួន០៣ ខ្នង របស់ជនរងគ្រោះ ចំនួន០៣ គ្រួសារ៖ ទី១/ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប (ប្រជាការពារភូមិ)
-ទី២/ឈ្មោះ ឡូយ. ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី ៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប
-ទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
របាយការណ៍បញ្ជាក់ទៀតថាករណីនេះបណ្ដាលឲ្យខូចខាតឆេះផ្ទះអស់ទាំងស្រុង ចំនួន៣ខ្នង មិនបណ្តាលអោយមានការរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ។ អគ្គីភ័យនេះ បានរលត់នៅវេលាម៉ោង ១៧និង៣៧នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ទឹកអស់ ០៩ឡាន។ រថយន្តអប្សរាចំនួន ០២ គ្រឿង
-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៦គ្រឿង
–រថយន្តកងរាជអាវុធហត្ថ១គ្រឿង។ មូលហេតុៈ ទុស្សេរខ្សែភ្លើង ចេញពីផ្ទះឈ្មោះ សាយ គឹមសួរ៕


