ខេត្តសៀមរាប៖ធ្លាយរឿងមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះស៊ី អិលស៊ី ផ្តល់ថ្នាំអោយអ្នកជំងឺលេបហើយក៏បានដេកស្លាប់។
ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជំងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៏បានស្លាប់។
គ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំងក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប។
លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខា ភិបាលប្រតិបត្តិស្រុកអង្គរជុំ បានអោយដឹងថា តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជំងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ កាលថ្ងៃទី២០ខែ ឧសភា បានទៅសម្រាកព្យាបាល៣យប់ហើយក៏ចាកចេញ ដោយទទួលយកថ្នាំទៅលេប។ លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាងណានោះទេ។ លោកបន្តថា ចំពោះច្បាប់អនុញ្ញាតបើកអាជីវកម្ម លោកមិនបានដឹងថាមានឬអត់នោះទេ ព្រោះខាងលោកមិនបានចូលរួមអនុញ្ញាតឡើយ។
លោកប្រធានការិយាល័យបញ្ជាក់ថា ការចុះស្រាវជ្រាវ អំពីករណីមនុស្សស្លាប់ របស់មន្ទីរសុខាភិបាលខេត្ត មិនមានការសហការពីខាងលោក. គណ:គ្រូពេទ្យ និងគ្រូពេទ្យអមតុលាការនោះឡើយ។ ក្រៅពីនោះ ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។
ចំពោះករណី មានមនុស្សស្លាប់នេះ ថៅកែគ្លីនិកមិនបានផ្តល់បទសម្ភាសន៍ទេ ដោយបុគ្គលិកគ្លីនិក ប្រាប់ថា ថៅកែជាប់រវល់។
ស្ត្រីឈ្មោះឡាំ ស្រីលក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១នេះ។ ស្រ្តីដដែលបន្តថា បន្ទាប់ពីបើកថ្នាំហើយ នៅម៉ោងជាង៧យប់ថ្ងៃដដែល បង (ជនរងគ្រោះ) បានលេបថ្នាំ នៅម៉ោង១១យប់ក៏ចូលដេករាងខ្លួន លុះម៉ោងជាង៤ភ្លឺ ស្រាប់តែបងថ្លៃស្លាប់តែម្តង តែមិនដឹងថា មូលហេតុអ្វីនោះទេ។
ក្នុងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខា ភិបាលខេត្តសៀមរាប ក៏មិនបានធ្វើអធិប្បាយដែរ ដោយលោកបន្តអោយសួរទៅលោកស្រីលី វណ្ណ:។
លោកស្រី លី វណ្ណ: ប្រធានការិយាល័យនិយ័តកម្មនិងឱសថ គ្រឿងសំអាងនៃមន្ទីសុខាភិបាលខេត្តសៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះ មិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ចំណែករឿងកោសលវិច័យ ខាងសមត្ថកិច្ចជាអ្នកធ្វើ។ ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ ហាក់មានភាពមិនប្រក្រតី ព្រោះមានការអះអាងខុសគ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕SRP
ខេត្តសៀមរាប៖ពលរដ្ឋ១គ្រួសារដែលមាន ជីវភាពខ្វះខាត បានទទួលអំណោយពីសមាគមចលនាយុវជន ១៥៧សាខាស្រុកក្រឡាញ់។


ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង តាមរយ:បណ្ដាញសៀមរាបប៉ុស្ដិ៍ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសាលាដំបូងខេត្តសៀមរាប ដែលបានស្រាវជ្រាវស៊ើបអង្កេត និងបានផ្ដល់យុត្តិធម៌ ជូនលោកជំទាវ។
លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង សូមថ្លែងអំណរគុណ យ៉ាងដូច្នេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាតម្កល់រឿងឥតចាត់ការ បណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងលោកស្រី លី អ៊ុំអេង ពីបទ ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណ: ក្លែង៕SRP




ភ្នំពេញ៖លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យតាមចាប់ខ្លួន មន្ត្រីអាវុធហត្ថម្នាក់ ដែលបានប្រើអំពើហិង្សា លើអតីតភរិយា។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក អេង ហ៊ី បានលើកឡើងថា៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។
ខេត្តសៀមរាប៖«ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះបានជួបសំណេះសំណាល និងនាំយកអំណោយចែកជូនចំនួន៤ និងគោលដៅផ្សេងគ្នា។
ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាប បានសម្រេចតម្កល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿង «ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់»។ 