Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តកំពង់ចាម ៖គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ លេីការ កសាង ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុក ព្រៃឈរ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ចំនួន ៩គម្រោង នាថ្ងៃ ទី ៣ ខែ មិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក ព្រៃឈរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ឡោ ចាន់ លី អភិបាល ស្រុកព្រៃឈរ ដោយ មាន ការ ចូលរួម ពី ក្រុម ការងារ ខេត្ត និងស្រុក គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឡោ ចាន់ លី អភិបាល ស្រុក ព្រៃឈរ បាន ធ្វើ ការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ គ្រប់សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ។

លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុកព្រៃឈរ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ។

គួរ បញ្ជាក់ ផង ដែរ ថា ការ ដាក់ ឲ្យ ដេញ ថ្លៃ គម្រោង ខាង លើ នេះ គឺមាន ផ្លូវ បេតុង អាមេ ចំនួន ៧គម្រោង ផ្លូវក្រាលកម្ទេចថ្មភ្នំ ១គម្រោង និង ប្រព័ន្ធ លូ បង្ហូរ ទឹក ១គម្រោង ដែល ត្រូវ ស្ថាបនា ក្នុង នោះ រួមមាន៖
១- នៅឃុំគរ សាងសង់លូមូលដោះទឹក ប្រវែង ០.៤៥០ គ.ម មុខកាត់ ១ម នៅភូមិតាមាស និងភូមិតាកែវ ។
២-ឃុំ ខ្វិតធំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៥៣ គ.ម ទទឹង៤ម នៅភូមិអំពិលធំ ។
៣-ឃុំជ្រៃវៀន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៨៥គ.ម ទទឹង៤ម នៅភូមិជ្រៃវៀន ។
៤-ឃុំ ត្រពាំងព្រះ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៤៤ គ.ម ទទឹង៤ម នៅភូមិគូរ និងភូមិចចក ។
៥-ឃុំបារាយណ៍ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៤៦ គ.ម ទទឹង៤ម នៅភូមិរោងគោ ។
៦-ឃុំ មៀន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣២ គ.ម ទទឹង៤ម នៅភូមិឃ្លោយទី២,ភូមិកំពង់សំរិត ។
៧-ឃុំមៀន ជួសជុលផ្លូវក្រាលកម្ទេចថ្មភ្នំ ប្រវែង ០.៥៥០ គ.ម ទទឹង៤ម នៅភូមិណាំកិន ។
៨-ឃុំល្វា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣២៦ គ.ម ទទឹង៥ម នៅភូមិតាំងគោក ។
៩-ឃុំ សូរ្យសែន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៧៦ គ.ម ទទឹង៤ម នៅភូមិត្រពាំងរាំង ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប សន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាពដែលមានតាំងពីរយូរមកហើយនោះ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនេះហើយ បានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យប្រព្រឹត្តទៅបានលទ្ធផលគួរជាទីពេញចិត្ត ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេស បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអសារទរចំពោះជោគជ័យ នៃមហាសន្និបាតបក្សកុំម្មុយនីស្តវៀតណាម លើកទី១៣ និងសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ជាពិសេសសម្តេចបានសម្តែងអបអរសាទរ ឯកឧត្តម វឿង ឌីញ ហ្វេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២១-២០២៦។ សម្តេចបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងធ្វើឱ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។

ឯកឧត្តម វឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ពិតជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាល និងបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្សនិងរដ្ឋវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរសន្យារួមគ្នាបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើងវិញ។ ភាគីទាំងពីរសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា ទាំងក្នុងក្របខណ្ឌតំបន់និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម ឯកឧត្តម វឿង ឌីញ ហ្វេ បានតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន ៨៤% ហើយសង្ឃឹមថារដ្ឋាភិបាលទាំងពីរនឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមដែលបានផ្តល់ជំនួយថវិកាប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជាក្នុងការសាងសង់អគាររដ្ឋបាលសភា ដែលមកទល់ពេលនេះគម្រោងបាននិងកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់កំពុងជិះកង់ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកិនបណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានការបង្កើតឡើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបំបែកលូទឹកស្អុយ ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ និយាមការ48P:0375306 1476119។

មន្ត្រីជំនាញបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ប៉ៅ ជុំ អាយុ៥៧ឆ្នាំ មុខរបរ អ្នកលាងចាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាស្រ្តីមេម៉ាយកូន០៤)។

សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះជនបង្កពុំស្គាល់អត្តសញ្ញាណ បើកបររថយន្ដក្រឡុកសុីម៉ង់ត៍ ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ សៀមរាប 5A:0065(រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។បច្ចុប្បន្ន៖សពជនរងគ្រោះ ត្រូវបានកូនៗដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ដស្វាយដង្គំ។ ចំណែករថយន្ដបង្ក និងកង់ជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ យកទៅរក្សាទុកដើម្បីរងចាំដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនាឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ស្តីពីការដឹកនាំសម្របសម្រួលការងារនគរបាលយុត្តិធម៌ដល់មន្រ្តីនគរបាលយុត្តិធម៌ ។

ពិធីនេះធ្វើនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួម ពី លោក ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប មេបញ្ជាការរងនាយការិយាល័យទាំង៥និងមេបញ្ជាការតាមបណ្ដាស្រុកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា«ជីវិតនិងមុខជំនួញ»

លោកសឿន តុលា បានសរសេរថា នៅក្នុងលោកយើងនេះ គ្មានអ្នកណាម្នាក់រៀបចំជំនួញ ហើយនិងផ្លូវជីវិតបានល្អត្រឹមត្រូវឥតខ្ចោះនោះទេ ហើយការអះអាងខាងលើនោះពិតជារឿងត្រឹមត្រូវពីព្រោះមនុស្សដែលល្អឥតខ្ចោះ មិនទាន់បានប្រសូតកំណើតនៅឡើយអត់ទេរហូតមកដល់ពេលបច្ចុប្បន្ននេះ នោះ មានន័យថាអ្វីដែលត្រូវសម្រាប់មនុស្សម្នាក់ឬសម្រាប់មនុស្សមួយក្រុមគឺពិតជាមិនត្រឹមត្រូវសម្រាប់អ្នកគ្រប់គ្នាបានឡើយ

ដូច្នេះហើយការរស់នៅក្នុងសង្គម យើងត្រូវតែយល់អំពីសង្គម ឬក៏ការប្រលូកក្នុងវិស័យធ្វើជំនួញយើងត្រូវ យល់អំពីរបៀបធ្វើជំនួញ ហ្នឹងមនុស្សដែលធ្វើជំនួញជាមួយយើង ដើម្បីឲ្យដំណើរការ ក្នុងការរស់នៅ និងការងារ ស្របទិសដៅជាមួយគ្នា រួមបញ្ចូលទាំងការបើកចិត្តឲ្យទូលាយក្នុងការទទួលយកចំណេះដឹងពីមនុស្សជុំវិញខ្លួន ការៀនស្ដាប់ អ្នកដទៃ ការរៀនកត់ត្រាសម្គាល់ ចំណុចសំខាន់ៗសម្រាប់អភិវឌ្ឍន៍ខ្លួន និង ការចំណាយពេលអានជាប្រចាំដើម្បីឲ្យយើងមានការរិះគិតពិចារណា ថ្លឹងថ្លែង បន្ទាត់ជីវិតឲ្យមានតុល្យភាពជាមួយនិងការងារ ឬ ធុរកិច្ច នៅក្នុងស្ថានការណ៍បច្ចុប្បន្ន។

តើ ទាំងអស់នេះ អ្នកគិតថា ” ជីវិតជាការងាយស្រួលឬមួយក៏ជាការលំបាក? ”

ប្រសិនបើយើងព្យាយាមចង់ទៅបានងាយស្រួលមិនប្រឈមជាមួយការលំបាកទេនោះមានន័យថាយើងកំពុងតែចាប់យកចំណុចគ្រោះថ្នាក់នៃជីវិតហើយ ” ទោះបីជាយើង ស្រឡាញ់កូនប៉ុណ្ណាក៏ដោយ ទោះបីជាយើង មិនចង់ឲ្យពួកគាត់លំបាក ក៏ដោយ ប៉ុន្តែអ្វីដែលកើតឡើងចំពោះជីវិត ” យើងមិនអាចនិយាយថា ជីវិតងាយស្រួលបានឡើយ”។

ការបណ្ដោយឲ្យខ្លួនរបស់យើង ឬមនុស្សជាទីស្រឡាញ់របស់យើង មានភាពងាយស្រួល ពួកគាត់នឹងធ្លាក់ខ្លួនជាមនុស្សខ្សោយ ហើយភាពងាយស្រួលមិនបានជួយឲ្យជីវិតរឹងមាំនិងឲ្យមានការអត់ធ្មត់ជាមួយនឹងអ្វីដែលកើតឡើងដល់ជីវិតបានទេ..ប្រហែលជាមានភាពងាយស្រួលសម្រាប់អ្នកប្រសិនបើអ្នកទុកទម្លាប់ចាស់ ដែលមិនព្រម ផ្លាស់ប្ដូរ ប៉ុន្តែជីវិត នឹងផ្លាស់ប្ដូរទៅភាពលំបាក ក្នុងកម្រិតគ្រោះថ្នាក់ ដោយសារទម្លាប់របស់យើង ជីវិតដែលមានន័យគឺមិនរត់ទៅលើបន្ទាត់ងាយស្រួលនោះទេ ជីវិតទាមទារឲ្យយើងដាក់វិន័យក្នុងខ្លួនដើម្បីបំពេញកិច្ចការដែលបានរៀបចំទុក គ្រោះថ្នាក់ខ្លាំងនៅពេលដែលយើងមានការការចំណាយពេលវេលាបណ្ដែតបណ្ដោយជាមួយនិងមិត្តភ័ក្រក្នុងសង្គមលើសលប់នោះ

ទាំងអស់នោះគឺជាសត្រូវរារាំងរូបអ្នកឱ្យអ្នកខកខានចាប់ប្រកាន់យកវិន័យលើខ្លួនឯង ដែលជាសសរទ្រូងនៃការផ្លាស់ប្ដូរទៅរកភាពប្រសើរឡើង។

សូមចងចាំថាធ្វើជំនួញឬធ្វើការគឺត្រូវការវិន័យជាចាំបាច់ប្រសិនបើយើងមានវិន័យគ្រប់គ្រាន់ជាមួយនិងការងារជីវិតរបស់យើងនឹងប្រសើរឡើងដូចគ្នា ហើយយើងនឹងធ្វើឲ្យជីវិតរបស់យើងមានន័យមានខ្លឹមសារសម្រាប់ខ្លួនយើងនិងសម្រាប់អ្នកដទៃ។

ប្រសិនបើយើងរៀបចំការចាប់ផ្ដើម ដោយភាពភ្លឺស្វាង មិនរាថយចំពោះការលំបាក..ភាពខ្មៅងងឹតនឹងត្រូវបានបញ្ចប់ លទ្ធផលភ្លឺស្វាងនឹងកើតឡើង ជាបន្តបន្ទាប់ក្នុងដំណើរជីវិតរបស់យើង.
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.

*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖លោកតាម្នាក់បានលង់ទឹកស្លាប់នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីលង់ទឹកស្លាប់នេះជនរងគ្រោះមានឈ្មោះ ច្រឹក សឿង អាយុ៨៣ ឆ្នាំ រស់នៅភូមិកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពិនិត្យពី ក្រុមគ្រូពេទ្យសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន។ មូលហេតុ៖ចុះទឹក បារខ្សាច់នៅក្នុងបារាយណ៍។ ករណីនេះជំនាញបានយកសំណាកសពទៅពិនិត្យ អវិជ្ជមានពុំមានជំងឺកូវីដ១៩នោះទេ។
ក្រោយបានពិនិត្យក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា ជនបរទេសចំនួនពីរនាក់បានស្លាប់នៅក្រុងសៀមរាប ក្នុងករណី២ផ្សេងគ្នា។

សមត្ថកិច្ចបានបន្តថាករណីទី ១នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ​ ទី០២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប្រទះឃើញសាកសពម្នាក់ដេកស្លាប់ នៅចំណុចផ្ទះជួលមួយកន្លែង ឈ្មោះvilla khursani ស្ថិតនៅភូមិទ្រាំង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ជនរងគ្រោះមានឈ្មោះ DOUGLAS CRAIG THOMPSON ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិ​ អាមេរិកកាំង។
តាមការបញ្ជាក់របស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញបានកោសល្យវិច័យឃើញថាមូលហេតុ ជនរងគ្រោះស្លាប់ដោយសារមមានជំងឺទឹកនោមផ្អែមដំណាក់ការចុងក្រោយ ដោយមិនមានពាក់ព័ន្ធជំងឺCOVID-19 នោះទេ។

ករណីទី២ នៅថ្ងៃពុធ ទី០២ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ​ ក្រុមទី០២ ភូមិ​ជន្លង់ សង្កាត់សាលាកំរើក​ ក្រុង​សៀមរាប វៀតណាមម្នាក់បានស្លាប់។ជនរងគ្រោះមាន ឈ្មោះ​ PHAM THI VY​ ភេទស្រី​ អាយុ ៨៣ឆ្នាំ។

តាមការពិនិត្យសព​ និងកន្លែងកេីតហេតុនិងការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច័្ឆយ ទៅលើ ជនរងគ្រោះ​ PHAM THIV Y បានស្លាប់ដោយ​ សាមេរោគចូលឈាមបណ្តាលមកពីដំបៅជើងកេីតមហារីទឹកនោមផ្អែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ខេត្តកំពត៖មានការលើកឡើងថា បច្ចុប្បន្ននេះ មានគ្រឿងចក្រ ជាច្រើនកន្លែង កំពុងធ្វើអាជីវកម្មកាយភ្នំយកដី តាមអំពើចិត្ត។

បើតាមការបង្ហើបនៅក្នុងខេត្តកំពត បានឲ្យដឹងថា សកម្មភាព កាយដីភ្នំ នៅខេត្តកំពតនេះ ភាគច្រើនអត់សូវមានច្បាប់ ប៉ុន្តែពួកគេនៅតែអាចធ្វើអាជីវកម្មបានរលូន។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា ប្រហែលជាមាន ការឃុបឃិត និងបើកដៃ ពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើបពួកគ្រឿងចក្រទាំងនោះធ្វើអ្វីៗតាមតែអំពើចិត្ត។

បើតាមភពមួយបានឲ្យដឹងទៀតថា ការកាយដីភ្នំនេះ ទំនងមានការឃុបឃិតគ្នាជាប្រព័ន្ធ បើគ្មានការឃុបឃិតគ្នានោះទេ
ក្រុមគ្រឿងចក្រនេះ ក៏មិនហ៊ានយកគ្រឿងចក្រមកកាយដីភ្នំយ៉ាងអនាធិប តេយ្យបែបនេះដែរ។

លោក នួនមិន រិទ្ធី អនុប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត បានប្រាប់ អ្នកយកព័ត៌មានថា លោកនឹងឲ្យ មន្ត្រីចុះទៅពិនិត្យមើល។

បញ្ហានេះប្រជាពលរដ្ឋ សូមសំណូមពរទៅ លោក ស៊ុយ សែ ម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ព្រមទាំង លោក ជាវ តាយ អភិបាលខេត្តកំពត មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ករណីកាយដីភ្នំនេះ។

អ្នកសារព័តមានមិនអាចសការបំភ្លឺ ពីលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែបានទេ ដោយសារទូរស័ព្វ របស់គាត់ដាក់ប្រព័ន្ធជាប់រវល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសំខាន់ៗនៃជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Ruth Sherman៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មាន សម្រេចទទួលស្គាល់ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្តោះអាសន្ន ជំនួស លោក ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព និង សម្រេចទទួលស្គាល់សមាសភាពបណ្តោះអាសន្នរបស់ គណកម្មាធិការសមាគមវិទ្យុកម្ពុជា ដែលមានទីស្នាក់ការនៅ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។នេះបើយោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខា ដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖អាជ្ញាធរក្រុងភ្នំពេញ បានទុកពេលរយៈ៧ថ្ងៃ ឲ្យផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ បែចិញ្ចឹមត្រី ឬសំណង់មិនរៀបរយលើផ្ទៃទន្លេ ត្រូវរុះរើចេញ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងសារណការបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

គួរកត់សម្គាល់ថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖

គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។

មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។

សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។

បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page390 Page391 Page392 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ករណីអគ្គីភ័យមិនមានមនុស្សរងរបួស ប៉ុន្តែផ្ទះមឹងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ កុម្ភៈ ២០២៦
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×