Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ខេត្តព្រះវិហារ៖លោក វុធ សាវីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែឧមិថុនា ឆ្នាំ២០២១នេះ

បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកសុីម៉ង់ចំនួន (០៤)តោនប្រគល់ជូនដល់ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីសាងសងនូវ អគាថ្ម មួយខ្នង២បន្ទប់ សម្រាប់ឃុំខ្លួន ជនសង្ស័យជាបណ្តោះអាសន្ន ស្តិតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ។

លោកវុធ សាវី បានប្រាប់ថា រូបលោកនឹងជួយឧប្បត្ថម បន្តទៀត ដើម្បីសាសងអោយបានលឿននឹងភាពងាយស្រួល ដល់កងរាជអាវុធហត្ថខេត្តទាំងមូល។

សូមជម្រាបថាអគា មួយខ្នងនេះបានបែងចែក ជា២បន្ទប់ អោយដាច់ដោយលែក រវៀង មនុស្សប្រុសនឹងមនស្សស្រី នឹងមានបន្ទប់ទឹកនៅខាងក្នុងនោះស្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សារលិខិតរំលែកទុក្ខ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ផ្ញើជូន លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក ព្រមទាំងក្រុមគ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ បានអនុញ្ញាតឲ្យលោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ។
សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី, ឥណ្ឌូនេស៊ីកម្ពុជា និងប្រទេសថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ខេត្តសៀមរាប៖កូនឈើចម្រុះចំនួន១ម៉ឺនដើម ត្រូវបានដាំ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី០១ ខែមិថុនា ព្រឹកមិញនេះ។

ការដាំកូន ឈើចម្រុះ ប្រភេទបេង ធ្នង់ គ្រញូង និង នាងនួន លើផ្ទៃដី ទំហំជាង ២.៥ហិកតានេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិ ឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេណយោធភូមិភាគទី៤ ជាពិសេសនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល។

សូមជម្រាបជូនថា នេះជាឆ្នាំទី២ហើយ ដែលនាំគ្នាដាំកូនឈើចម្រុះឡើងវិញ នៅបរិវេណទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលលើកទី១បានដាំកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ចំនួនមួយម៉ឺនដើម និងលើកទី២ប្រារព្វឡើងក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះចំនួន១ម៉ឺនដើម។

គួរបញ្ជាក់ថា ពិធីនេះប្រារព្វឡើងក្រោមវត្តមានលោកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ខណ្ឌរដ្ឋបាលព្រៃឈើ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមចលនាយុវជន១៥៧សាខា ខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថា ដើមឈើគ្រញូង នៅក្បែរភ្នំបាក់ខែង រងការកាប់បំផ្លាញ ពីសំណាក់បុគ្គលទុច្ចរិត។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃចន្ទ  ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ និយាមការ៤៨P :០៣៧៦០៨១ –១៤៨៤១១១ មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចអារឈើ គ្រញូងចំនួន០១ដើម ទំហំមុខកាត់៖
-០.២០ម៉ែត្រx២ម៉ែត្រ ចំនួន០១ដុំ
-០.២០ម៉ែត្រ x០.៥០ម៉ែត្រ ចំនួន០១ដុំ
-០.១០ម៉ែត្រx១.៥០ ម៉ែត្រចំនួន០១ដុំ រួចធ្វើការគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថាបច្ចុប្បន្ន មន្រី្តឧទ្យានុរក្សបាននឹងកំពុងស្រាវជ្រាវ រកជនសង្ស័យ ដែលបានកាត់ដើមគ្រញូង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមរំឮកថា សកម្មភាពកាប់ដើមឈើគ្រញូងនៅតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មិនមែនជាករណីលើកទីមួយនោះទេ ពោលមានជាហូរហែកន្លងមក ក៏ប៉ុន្តែសមត្ថកិច្ចអាជ្ញាធរអប្សរាមិនដែលចាប់បានជនសង្ស័យដែលលួចកាប់ឈើគ្រញូងបានម្នាក់នោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលើកពេល នៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជកាស៊ីវិល របស់ខ្លួន។

យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ថា សេចក្តីជូនដំណឹងស្តីពីកាលើកពេល នៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជកាស៊ីវិល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សម័យប្រឡង ១២-១៣ មិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទៅថ្ងៃក្រោយវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។

សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានផ្ញើសារថាឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំ ក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់ នៅតែមានជានិច្ច។

តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកហ៊ុន ម៉ានី បានបង្ហាញថា៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ពុក ម៉ែ និងបងៗ សូមចូលរួមអបអរសាទរ និងជូនពរដល់កូនៗទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន រៀនសូត្របានពូកែ ដើម្បីត្រៀមខ្លួនធ្វើជាសរសរទ្រូង សម្រាប់អនាគតរបស់ប្រទេសជាតិ។

ក្នុងសារដដែលបានលើកឡើងថា ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំបាននៅឡើយក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់នៅតែមានជានិច្ច ហើយពួកយើងពិតជាចង់ជួបកូនៗណាស់។ ប៉ា និងម៉ាក់សូមផ្ញើកាដូ និងអាហារមួយចំនួនចែកដល់កូនៗនៅតាមផ្ទះរៀងៗខ្លួនតាមរយៈបងៗដែលនៅអង្គការផ្ទះបាយកុមារ។ សូមអរគុណដល់កូនៗនៅអង្គការផ្ទះបាយកុមារ ដែលឥលូវនេះកូនៗបានបំពេញតួនាទីជាអ្នកបន្តចែករំលែកក្តីស្រលាញ់ទៅកុមារ ដូចអ្វីដែលកូនៗធ្លាប់បានទទួលពីប៉ាម៉ាក់កាលពីពេលកន្លងទៅ។

សូមកូនៗ និងអាណាព្យាបាលទាំងអស់ថែរក្សាសុខភាព និងការពារខ្លួនកុណឱ្យឆ្លងជំងឺកូវីដ ១៩ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានផ្ញើសារថា៖អបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា។ សម្តេចបានលើកឡើងថាទិវាកុមារអន្តរជាតិ អត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍ ធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព។

សម្ដេចប្រធានរដ្ឋសភា បានបង្ហាញថាថ្ងៃនេះជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ។ ជារៀងរាល់ឆ្នាំកម្ពុជារួមនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ តែងប្រារព្ធពិធីមីទ្ទីងក្នុងទ្រង់ទ្រាយធំនៅគ្រប់កន្លែង ដើម្បីចូលរួមអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺរាតត្បាតកូវីដ-១៩ បានរារាំងមិនឱ្យយើងអាចប្រារព្ធពិធីជួបគ្នាដូចសព្វដងនោះទេ។

កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទាំងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆាំងរាល់អំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងការជួញដូរពលកម្មក្នុងគ្រប់ទម្រង់មកលើកុមារ។

នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ មើលថែទាំកុមារឲ្យខ្លាំងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការយកចិត្តទុកដាក់ ថែទាំ និងវិនិយោគលើកុមារនាថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិយើងនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៅនៅថ្ងៃទី៣១ ខែឧសភា ម្សិលមិញ បានយកអាកុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ១៨តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខណ្ឌដង្កោផងដែរ។

មន្ត្រីជំនាញបាននិយាយថា សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។

មន្ត្រីជំនាញបន្តថាអាកុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាកុលមានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំ សម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។ សារធាតុគីមីមេតាណុលគឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ខ្ពស់ជាងផលចំណេញរបស់ខ្លួន។

ជាមួយគ្នានោះ សូមអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្តជាវអាកុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ។ ក្នុងករណីមានសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរ ឬចែកចាយអាកុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ 023 231 856 / 092 830 856 ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២១

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញលទ្ធផល ស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញថា៖
ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
1. ការនាំចេញអង្ករ៖
 បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន
 ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន         (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង ២,០៣%
 អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%)  ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។

2. ការនាំចេញស្រូវ៖
ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល៥ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន

3. ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ៖
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ០៩៩ ០២៣,៩១តោន កើនឡើងចំនួន ១ ១០៤ ១៦១,៣០ តោន ស្មើនឹង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ១ ៩៩៤ ៨៦២,៦១តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន  (កើនឡើងចំនួន ២១,៥៨%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២៩ ០៥០ តោន ប្រទេសវៀតណាមចំនួន ៣៦២ ៦៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន (ថយចុះចំនួន -៥,២០%)  ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦០ ០០០តោន និងប្រទេសវៀតណាមចំនួន ២៧៩ ០០០តោន
 ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន (កើនឡើងចំនួន ៣០,៩៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២ ៨៤១ តោន ប្រទេសអ៊ីតាលីចំនួន ៣៣,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤ តោន ប្រទេសថៃចំនួន ២៩៥,៨០ តោន និងសហរដ្ឋអាមេរិកចំនួន ១៧០ តោន
 កាកសំណល់ដំឡូងមីមានចំនួន ៣ ៧០៨,០០ តោន (ថយចុះចំនួន -៣៣,២៩%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន (កើនឡើងចំនួន ៣២១,៦៥%) នាំចេញទៅប្រទេសចិនចំនួន ៣ ៥៦៦,៨៨ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣,៤៦ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០,៥២ តោន ប្រទេសថៃចំនួន ៣ ១០៨,៤០ តោន និងប្រទេសវៀតណាមចំនួន៧៩៥ ០០៤ តោន
 គ្រាប់ពោត មានចំនួន ១៣៦ ៨៧៩,១៣ តោន (កើនឡើងចំនួន ២៨៤,១០%) នាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦,១៣ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន និងប្រទេសវៀតណាមចំនួន ៩៣ ៧៩០ តោន
 គ្រាប់សណ្តែកបាយ មានចំនួន ១៦ ៥៨០ តោន (កើនឡើងចំនួន ៥១១,៨៦%) នាំចេញទៅប្រទេសវៀតណាម
 គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៦ ២៥០ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន និងប្រទេសវៀតណាមចំនួន ១០ ៤៥០ តោន
 ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន (កើនឡើងចំនួន ៦៨,៨៦%) នាំចេញទៅប្រទេសចិនចំនួន ១៧៩ ០៩៦,៨១ តោន ប្រទេសជប៉ុនចំនួន ៣៣៣,៨៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន និងប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៤ តោន
 ផ្លែក្រូចថ្លុងមានចំនួន ២២ ៦១៨,៤៤ តោន (កើនឡើងចំនួន ១២៨,៤៧%) នាំចេញទៅប្រទេសថៃចំនួន ២២ ៥៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន (កើនឡើងចំនួន ២៥៥,៣៩%) នាំចេញទៅហុងកុងចំនួន ៥០,៧៨ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ប្រទេសគុយវ៉ែតចំនួន ០,០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន ប្រទេសថៃចំនួន ២០ ២១៩,២៨ តោន ប្រទេសវៀតណាមចំនួន ១៣៦ ១០២,៦៥ តោន និងប្រទេសចិនចំនួន ២១១,២២ តោន
 ដំណាប់ស្វាយមានចំនួន ១១ ០៤៨,៩៤ តោន (កើនឡើងចំនួន ១៩៨,៤២%) នាំចេញទៅប្រទេសចិនចំនួន ៩ ១៤៩,២៥ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសកូរ៉េចំនួន ៩,១៥ តោន ប្រទេសហ្វីលីពីន ចំនួន ៥៥៤,២៤ តោន ប្រទេសថៃចំនួន ៧៣០,៦១ តោន សហរដ្ឋអាមេរិកចំនួន ៥,៣៩ តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០ តោន និងចក្រភពអង់គ្លេស ១១ តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ២ ៨៦៩,៧៣ តោន (កើនឡើងចំនួន ៣០,៩៥%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨ តោន និងប្រទេសហ្វីលីពីនចំនួន ២ ៧២១,៧៣ តោន
 ដូងប្រេងមានចំនួន ២១ ៨១៦,៦៩ តោន (កើនឡើងចំនួន ៤១,៧៦%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ១៨ ០១៦,៦៨ តោន និងប្រទេសម៉ាឡេស៊ីចំនួន ៣ ៨០០ តោន
 ម្រេចមានចំនួន ៧ ៤៦១,២១តោន (កើនឡើងចំនួន ១៩៥,២០%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន៧,៥៦តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសបារាំងចំនួន ១៣,៨៦ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៧០,៨២ តោន ប្រទេសឥណ្ឌាចំនួន ២៥ តោន ប្រទេសជប៉ុនចំនួន ២,១៨ តោន ប្រទេសកូរ៉េចំនួន ១,៣០ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសរុស្សីចំនួន ០,៣១ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,១៥ តោន កោះតៃវ៉ាន់ចំនួន ១៥ តោន ប្រទេសអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន សហរដ្ឋអាមេរិកចំនួន ១,១០ តោន និងប្រទេសវៀតណាមចំនួន ៧ ៣០៨,៤៩ តោន
 ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន (ថយចុះចំនួន -៦៨,១៣%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន ប្រទេសហុងគ្រីចំនួន ០,០១ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០០៥ តោន និងប្រទេសវៀតណាម ៨៦០ តោន
 បន្លែចម្រុះមានចំនួន ៣៦,៤៦ តោន (ថយចុះចំនួន -៣៣,០៥%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន (កើនឡើងចំនួន ៩៤,៨៦%) នាំចេញទៅប្រទេសថៃចំនួន ៥៦ ៥០៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀម មានចំនួន ៦០០តោន (ថយចុះចំនួន -៥០%) នាំចេញទៅប្រទេសថៃ និង
 ផលិតផលចំនួន ៥០មុខ ផ្សេងទៀត មានចំនួន ៧៤ ០២៩,២៩តោន។

4. តម្លៃនៃការនាំចេញកសិផល៖
ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ ដុល្លាអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ១៩៦ ៩១១ ១៩៥ដុល្លាអាមេរិក
 ការនាំចេញស្រូវមានចំនួន ២៣៩ ០៥១ ២២៨ដុល្លាអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ ៦២០ ៣១៣,៧២ ដុល្លាអាមេរិក។

5. សន្និដ្ឋាន៖
ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page392 Page393 Page394 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×