Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានតុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្រុមកម្មករប្រមាណជិត៣០នាក់ដែលធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងចំណោមគម្រោង សាងសង់ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននាំគ្នាតវ៉ាសុំបើកប្រាក់ខែពីមេការ ឈ្មោះសេង ពេជ្រ។

ការតវ៉ាធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ បន្ទាប់ពីមេការរូបនេះ មិនបើកប្រាក់ខែឲ្យពួកគាត់ជាច្រើនខែមកហើយ។

ក្រុមកម្មករបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថាក្រុមពួកគាត់មានគ្នាជិត៣០នាក់ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងភូមិមណ្ឌុល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រុមកម្មករបន្តទៀតថា កន្លងមកលោក សេង ពេជ្រ ជាមេការ មិនដែលបើកប្រាក់ខែអោយពួកគាត់នោះទេ។ ប៉ុន្តែមេការរូបនេះតែងអោយកម្មករខ្ចីលុយ ដោយអ្នកខ្លះខ្ចីបាន៤០មុឺនរៀល ៦០មុឺន ១លានរៀល តាមតែចិត្តដែលគាត់អោយខ្ចី។ ដោយឡែកឥលូវនេះពួកគាត់បានធ្វើផ្លូវរួចរាល់ហើយប៉ុន្តែឈ្មោះ សេង ពេជ្រ មិនបើកលុយអោយ ហើយថាខាងក្រុមហ៊ុន មិនទម្លាក់លុយអោយ។ ហើយខែកុម្ភៈ ឆ្នាំ២០២២ កម្មករមកតវ៉ាដល់ក្រុមហ៊ុនសុំបើកប្រាក់ខែ តែខាងក្រុមហ៊ុនឆ្លើយថា ខាងក្រុមហ៊ុនបានទម្លាក់លុយអោយលោក សេង ពេជ្រ អស់ហើយ។ បើទោះបីយ៉ាងណា ក៏ខាងក្រុមហ៊ុនសន្យាថា នឹងជួយសម្រប់សម្រួល ការបាត់បងប្រាក់ខែនេះអោយពួកគាត់ផងដែរ។

សូមជម្រាថា កម្មករខ្លះគាត់បាត់ប្រាក់ខែ ៣ខែ ខ្លះ៥ខែ ហើយ ក្នុង១ខែចន្លោះពី៣០០$ ទៅ៥០០$។ ក្នុងការតវ៉ានេះ មានតែភាគីកម្មករ និង ក្រុមហ៊ុនតែប៉ុណ្ណោះ អត់មានវត្តមានមេការទទួលបន្ទុកធ្វើផ្លូវ៥ខ្សែនៅផ្សារចាស់លោក សេង ពេជ្រ នោះទេ។ សៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកសេងពេជ្រនៅឡើយទេចំពោះការលើកឡើងរបស់កម្មករ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវ ទោចក្រយានយន្ត និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យ ដឹងថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខបានបញ្ចប់ ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។

គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសារណការដឹកជញ្ជូនរូបនេះ គេនៅពុំទាន់ឃើញចុះត្រួតពិនិត្យផ្លូវទាំងអស់ ក្នុងក្រុងសៀមរាបនោះទេ ពោលរដ្ឋមន្ត្រីរូបនេះ តែងតែពិនិត្យមើលផ្លូវណាដែលធ្វើស្អាតៗ តែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

លោក ហ៊ុន ម៉ាណែត បានថ្លែងថានៅពេលប្រពលរដ្ឋជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រក ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោល ប្រជាពលរដ្ឋឡើយ។

លោក ហ៊ុន ម៉ាណែត បន្តថាថ្មីៗនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស  និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋ ចេញពីមាត់មច្ចុរាជកំណាចកូវីដ-១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចស្រពវ៉ាក់ការពារជូនប្រជាជន យ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោកហ៊ុន ម៉ាណែត បន្ថែមថា ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី តម្កល់ការសង្រ្គោះជីវិតប្រជាពលរដ្ឋ ជាកត្តាអាទិភាពចាំបាច់ខ្ពស់បំផុត ដែលនេះគឺជាសច្ចធម៌ពុំអាចប្រកែកបាន និងជាគុណូបការៈដ៏ធំធេង ប្រកបដោយភាពជាអ្នកដឹកនាំគំរូ មានបទពិសោធន៍ជាក់ស្តែង ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅកាន់វឌ្ឍនភាព សុខសន្តិភាព ភាពសម្បូណ៌សប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ 

លោកហ៊ុន ម៉ាណែត បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានវ័យជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រ កម្ពុជានារយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ។

លោក ហ៊ុន ម៉ាណែត ក៏បានសូមអោយយុវជនបន្តយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផល ដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងកសាងនិងពង្រីក សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកឱ្យយុវជនបន្តវេនជំនាន់ក្រោយៗទៀត។ ទន្ទឹមនឹងនេះ សូមបន្តធ្វើការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុ របស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាស៍យ៉ាងដូច្នេះក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរភារកិច្ចលោកង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប មកកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ និងតែងតាំងលោកប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប។

នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

សូមបញ្ជាក់ថា លោកប្រាក់ សោភ័ណ អតីតអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ប៉ុន្តែក្រោយពីលោកទៀ សីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាបឡើងជា អភិបាលខេត្តសៀមរាប ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបត្រូវបានលោកប្រាក់សោភ័ណឡើងជំនួស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានថ្លែងប្រាប់ថា រ៉ឺម៉កមួយគ្រឿងដែលបានដឹកឈើ ហើយបុករថយន្តនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ជាឈើមានច្បាប់ចេញពីដេប៉ូ។
មន្ត្រីបន្តថា ឈើដែលវែងដូច្នេះគឺជាឈើមានច្បាប់ចេញពីដេប៉ូ។ ទោះជាយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើ មិនបានបញ្ជាក់ថាម្ចាស់ឈើមានឈ្មោះអ្វី ហើយរ៉ឺម៉កដឹកឈើនោះចេញពីដេប៉ូមួយណាឡើយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបបានបញ្ជាក់ផងដែរថា បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង។ យ៉ាងណាមន្ត្រីនគរបាលចរាចរណ៍មិនបានបញ្ជាក់ថាភាគីខាងណាមួយខុសឬត្រូវនោះទេដោយសារគេបានបញ្ចប់គ្នានៅកន្លែង។

សូមបញ្ជាក់ថាកាលពីនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២នៅចំណុចផ្លូវបំបែក ជា៤ជិតស្ថានីយ៍ប្រងឥន្ទន: អ៊ុក សុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប រ៉ឺម៉កដឹកឈើ១គ្រឿង ដែលមានទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តស៊ាំយ៉ុងដែលបានឆ្លងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញាជើង តែមិនបង្កឲ្យមានមនុស្សណារងរបួសនោះទេ។

ទាក់ទងទៅនឹងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះថារ៉ឺម៉កដឹកឈើខាងលើជារបស់ឈ្មោះចាន់ ណា នោះ លោកចាន់ ណា បានបដិសេធថា មិនពាក់ព័ន្ធជាមួយលោកនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។

តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»

រដ្ឋាភិបាលរបស់ខ្ញុំ បានយកសន្តិភាពជាអាទិ៍ភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីន របស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្តារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។

សន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ថ្លែង ក្នុងពេលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ក្លោងទ្វារ​ និង​សមិទ្ធផល​នានា​ នៅវត្ត​បុទមរ័ត្នមានជ័យ ស្ថិត​ក្នុង​ភូមិ​ច្រកភ្នុំ​ ឃុំគោករវៀង​ ស្រុកជើងព្រៃ នៅព្រឹក​មិញនេះ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានរំឮក​ដល់​គណៈកម្មការ​ អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ទាំងអស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍ កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​។

លោក​ អ៊ុន​ ចាន់ដា​ ថ្លែងថា​ ​កត្តា​ដែល​នាំ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការ​រីកចម្រើន​ទៅបាន គឺអាស្រ័យ​ទៅ​លេីកត្តា​ ៤យ៉ាង​ ទី១-​ គឺ​កត្តា​សុខសន្តិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ ពីព្រោះ​ថា​​មាន​សន្តិភាព​ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យ​ជួបជុំ​គ្នា​ទៅបាន​។​ ទី២-​ កត្តា​ហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់​ ពីព្រោះ​ថា​មាន​ផ្លូវ​ស្រួលសម្រាប់​ធ្វើ​ដំណើរ​ ទេីប​យេីង​នាំគ្នា​ទៅ​វត្តអារាម​ក៏បាន​ស្រួល​ដែរ​។ ទី៣-​ កត្តា​ជីវភាព​ ពីព្រោះ​ថា​ការ​ធ្វើបុណ្យ​ដាក់ទាន​តិច​ឬច្រេីន​ អាស្រ័យទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ទី៤-​ កត្តា​ជុំនឿ​ ពីព្រោះ​ថា​ មាន​ជុំនឿ​ទុកចិត្ត​លើ​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ ទេីប​ប្រជាពលរដ្ឋ​យើង​ ចូល​បុណ្យ​​កសាង​សមិទ្ធផល​ផ្សេងៗ​។

អភិបាលខេត្ត​ បាន​លើក​ឡើង​ថា​ កំណើត​រស់រាន​មាន​ជីវិត​​របស់​យើង​គឺមាន​៣​ ទី១-​កំណើត​កេីត​ឬ​ប្រសូត​ចេញ​ពី​ផ្ទៃ​អ្នក​ម្ដាយ។ ទី២-​កំណើត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ជួយសង្គ្រោះ​រំដោះប្រជា​ពលរដ្ឋ​យើង​ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត​។ និង​ទី៣-​ កំណេីត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដែល​ជា​យុទ្ធសាស្ត្រ​កន្លឹះ​ របស់​សម្តេច​ហ៊ុន​ សែន​ ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ សម្រាប់​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​ ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ជាពិសេស​ប្រភេទ​អូមីក្រុង​ ដោយត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ និងចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗគ្នា​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ត្រូវបានតុលាការឲ្យ​ចេញ​លិខិតអញ្ជើញ​ឲ្យ​ចូលខ្លួន ទៅកាន់​អយ្យការអម​សាលាដំបូង​ខេត្តបន្ទាយមានជ័យនៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​សាកសួរ អំពី​ដំណើររឿង អ្នក​ដែល​ពាក់ព័ន្ធការ​ឈូសឆាយ ទន្ទ្រាន​ដីព្រៃ លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ប្រាសាទ និង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ នេះ​បើ​យោងតាម​លិខិតអញ្ជើញ ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ចេញ​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា បៃ​អយ្យការ អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង ៨០០ នាក់រស់នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយ​អន្តរាគមន៍ ដោះស្រាយ ដោយ​ដកហូត​ដី​រដ្ឋ និង​ព្រៃ​លិច​ទឹកទំហំ​ជាង១០០ ហិកតា ទុកជា​សម្បត្តិ​រួម សម្រាប់​ប្រើប្រាស់ ក្នុង​សហគមន៍​វិញ ខណៈដែល ពួកគេ​អះអាងថា ដី​នោះ​ត្រូវបាន​មន្ត្រី​មួយចំនួនឃុបឃិត​គ្នាលួច​លក់​ទៅឱ្យឈ្មួញ​។​

​នៅក្នុង​លិខិត ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ដែលមាន​ស្នាម​ផ្តិតមេដៃ របស់សហគមន៍ ភ្នំ​លៀប ជាង៨០០នាក់ បាន​រៀបរាប់ថា មេឃុំ​ឈ្មោះ អែម ណុ​យ បាន​លក់ដី​រដ្ឋនិង​ដីព្រៃ​លិច​ទឹក ជាប់​បឹង​ទន្លេសាប​ទំហំ ប្រមាណ១២០ ហិកតា ឱ្យទៅ​ឈ្មួញ​។ តាមរយៈ​លិខិត​នេះ ក្រៅពី​ដីព្រៃ​លិច​ទឹក គឺ​នៅមាន​ដី២ ទីតាំង​ទៀតដូចជា​ដី​ក្បែរ​ក្បាលស្ពាន និង​ដីព្រៃ​សហគមន៍ ភូមិ​កំបោរ ក៏ត្រូវ​បាន​មេឃុំ​រូបនោះលក់​ដែរ​។​

​លិខិត​នោះបាន​បញ្ជាក់ថាមេឃុំ និង​អភិបាលស្រុក​ព្រះនេត្រព្រះ បាន​ចុះ​ហត្ថលេខារួមគ្នា កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដោយ​ទទួលស្គាល់​កំណត់ហេតុ និង​ទីតាំង​បង្ហាញ​ប្លង់ដី ដែល​បាន​លក់​ទិញ ដោយមាន​បោះត្រាថែម​ទៀតផង​។

​លិខិត​នេះធ្វើឡើងបន្ទាប់ពី​លិខិត​ចុះ​ថ្ងៃទី​១ខែសីហា ឆ្នាំ​២០១៩ ដែលមាន ចុះ​ហត្ថលេខា ដោយ​លោក អែម ណុ​យ ជា​មេឃុំ​ភ្នំ​លៀប បាន​ចុះ​កិច្ចព្រមព្រៀង លើ​ការលក់ ទិញ​ដី​នេះ ឱ្យទៅ​ក្រុមគ្រួសារ ឈ្មោះស៊ា សុ​ឃុន និង​ប្រពន្ធ​ឈ្មោះ ស្រង់ ទ្រព្យ នៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តព្រៃវែង៖សម្ដេច ស ខេង​បានថ្លែងផ្ដាំផ្ញើថា កិច្ចការបន្តចាប់ពីពេលនេះទៅ ការប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្ស ឱ្យធ្វើសកម្មភាពនានា នៅមូលដ្ឋានគឺជាអាទិភាព។ សម្ដេច ស ខេង ថាទន្ទឹមនឹងនេះត្រូវរួមគ្នាប្រមូលបញ្ហាប្រឈម នៅមូលដ្ឋាន មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋល្អ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិក មានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។

សម្ដេចក៏បានគូសបញ្ជាក់ អំពីការបន្តប្រព្រឹត្ត ទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សារៈសំខាន់នៃសាលាជាតិរដ្ឋបាល មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្រោះថ្នាក់ចរចរណ៍ ការដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។ សម្ដេចបានបន្តស្នើឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកបញ្ហាគ្រឿងញៀន ហើយឪពុកម្ដាយ អាណាព្យាបាល ត្រូវជួយទប់ស្កាត់ក្រុមគ្រួសារ កុំឱ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្ដេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ថ្លែងយ៉ាងដូច្នោះនៅថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព ការងារប្រចាំឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តតាកែវ៖លោកហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវ ទៅដល់កម្លាំងកងទ័ពទាំងអស់ ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាព នេះ ឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែប្តូរផ្តាច់ការពារ ឱ្យខានតែបាន ដោយមិនឱ្យអ្នកណាម្នាក់ ឬក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួន មកបំផ្លាញ់សន្តិភាពនេះបានឡើយ។

លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារទីបញ្ជាការ​ សមិទ្ធផល​នានា​ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងបំពាក់ឋានន្តរស័ក្ត ជូននាយទាហានក្នុងតំបន់ប្រតិបិត្តការសឹករងតាកែវ នៅថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ ទម្រាំយើងរកបាននៅក្នុងដៃនេះមិនងាយស្រួលនោះទេ ហើយតម្លៃសន្តិភាពនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានឡើយនៅក្នុងប្រទេស របស់យើង ប៉ុន្តែអ្នកនយោបាយ មួយចំនួន នៅតែបន្តចង់មកបំផ្លាញសន្តិភាពនេះ និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់នេះ ពិសេសនៅតែបន្តឱ្យបរទេសដាក់ទណ្ឌកម្មមកលើ ប្រជាជន និងប្រទេសកម្ពុជា របស់យើងដដែល។

លោកហ៊ុន ម៉ាណែត បន្តទៀតថា សកម្មភាព និងគ្រប់ទង្វើរបស់ក្រុមអ្នកនយោបាយ របស់ក្រុមសមរង្ស៊ី នេះ បង្ហាញយ៉ាងច្បាស់ណាស់ថា គេនៅតែចង់ដណ្តើមអំណាចបើទោះបីជាត្រូវលះបង់អ្វីៗក៏ដោយ ដូច្នោះយើងត្រូវតែប្រឆាំង និងរួបរួមគ្នាការពារ មិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយ មួយក្តាប់តូច មកបំផ្លាញ់សន្តិភាពនេះបានឡើយ ត្រូវតែការពារ។

លោកហ៊ុន ម៉ាណែត បន្ថែមថា សន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោយការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយអ្វីដែលយើងត្រូវធ្វើបន្តនៅថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត់ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ សូមជឿទុកជាក់ និងបន្តគាំទ្រលើរាជរដ្ឋាភិបាល របស់យើង ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើន ខ្លាំងថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បណ្ដើរកង់ឆ្លងផ្លូវនៅមុខផ្សារលើធំថ្មីត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ០០:៥០នាទី ត្រង់ចំណុច មុខផ្សារលើធំថ្មី នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ ចុងកៅស៊ូសង្កាត់ ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តនឹងកង់។ អ្នកជិះកង់ ឈ្មោះ ថន ចន្ថា ភេទប្រុសអាយុ១៣ ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប(ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្តបើករត់បាត់ពីកន្លែងកើតហេតុក្រោយបង្ក។

ករណីនេះបានប្រគល់សាកសពឲ្យម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកកង់យកមករក្សាទុកនៅស្នាក់ការមាត់ស្ទឹង។ តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលបង្កខាងសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណខ្លះហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ភ្នំពេញ៖នៅទីបំផុតនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល។

សូមជម្រាបថា ពានរង្វាន់សន្តិភាព​​ស៊ុនហាក់លើកទី៥ ដែលប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page279 Page280 Page281 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០% ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×