Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្ត​កំពង់ចាម​៖ពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន​៣៧៨​គ្រួសារ​ មក​ពី​ស្រុក​ស្ទឹងត្រង់​ ​កងមាស​ ​កំពង់សៀម​ និង​ក្រុង​កំពង់ចាម​ ទទួល​បាន​អំណោយ​មនុស្សធម៌​របស់​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈ​លោក រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ​ និង​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងលោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ ការចែកនេះធ្វើឡើងនៅមុខសាលាខេត្ត នារសៀល​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​នេះ។

លោក អ៊ុន ចាន់ដា បានថ្លែងនូវអំណគុណ ចំពោះ លោក ហ៊ុនម៉ាណែត ដែលបានគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហើយបានចាត់តាំងតំណាង នាំយកអំណោយមនុស្សធម៌ របស់លោក ផ្ដល់ជូនដល់ដៃ របស់បងប្អូនប្រជាពលរដ្ឋ​ ៣៧៨គ្រួសារ​ នាពេលនេះ ។ ជាមួយ​គ្នា​នោះ​លោក​អភិបាលខេត្ត​ ក៏បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការវាយតម្លៃផលប៉ះពាល់ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដើម្បី រៀបចំការស្តារឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ និងការបង្កបង្កើនផល ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀងផងដែរ។

លោក រិន វិរៈ សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បាន​ថ្លែង​ថា ឆ្នាំនេះ ប្រទេសកម្ពុជា មានគ្រោះដល់ទៅ២ គឺ ៖ ទី១.គ្រោះជម្ងឺកូវីដ១៩ និងទី២.គ្រោះដោយជំនន់ទឹកភ្លៀង ទោះជា​យ៉ាងណា​ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងបង្កាទប់ស្កាត់ជម្ងឺដ៏កាចសាហាវមួយនេះ មិនឲ្យឆ្លងចូលក្នុងសហគមន៍​នោះឡើយ​ ។ ដោយឡែក​ បច្ចុប្បន្ន​នេះ​ យើងកំពុងទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដែលកន្លងមក ប្រមុខដឹកនាំកម្ពុជា ក៏បានចុះចែកដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្ដាខេត្តមួយចំនួន រួចមកហើយ ។

គួរបញ្ចាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ៣៧៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្ស ១៧ នាក់ រងរបួសធ្ងន់ស្រាល និងស្លាប់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ តាមផ្លូវជាតិលេខ៦២ ចន្លោះគីឡូមែត្រលេខ៤៨ ៊៊_៤៩ត្រង់ចំណុចចំការកៅស៊ូ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តជួបហេតុការណ៍ខាងលើ ម៉ាកស្តារិចពណ៌សពាក់ស្លាកកំពង់ឆ្នាំង 2C- 3339 ដឹកអ្នកដំណើរ ១៨នាក់ ទិសដៅពីជើងទៅត្បូង បានក្រឡាប់ដោយខ្លួនឯង។ ក្រោយកើតហេតុអ្នករងរបួសត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ចំណែកតៃកុងរថយន្ដបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានដឹងថាអ្នកធ្វើដំណើរទាំង ១៨នាក់ អ្នកនៅខេត្តកំពង់ឆ្នាំង។ ករណីនេះដោយសារតែកុងបើកបរក្នុងស្ថានភាព ងងុយដេក។ បើតាមសមត្ថកិច្ចថានៅក្នុងរថយន្តគ្រោះថ្នាក់នេះក៏ឃើញមាន ត្រីមួយចំនួន អាចពួកគាត់ទើបត្រឡប់មកពីរកត្រីនៅខេត្តស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្តសៀមរាប៖យោធិនពិការ និងពលរដ្ឋចំនួន ៥៣១គ្រួសារ រស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធរនៅថ្ងៃអង្គារទី២៧ ខែតុលា ព្រឹកមិញនេះ។

ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)នេះ ស្ថិតនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានលោកមាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ និងមានការចូលរួម ពីលោក លី សំរិទ្ធ អភិបាលរងខេត្ត។

លោក លី សំរិទ្ធ បានសម្តែងនូវការសាទរចំពោះយោធិនពិការ និងពលរដ្ឋ ក្នុងភូមិស្នារតេជោ ទាំងអស់ ដែលទទួលបានវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ដែលបងប្អូននឹងក្លាយជាកម្មសិទ្ធិករដ៏ពេញលេញ និងមិនអាចមានអ្នកណាមករំលោភបានឡើយ។ បងប្អូនអាចយកទៅប្រើប្រាស់តាមតម្រូវការតាមការចាំបាច់បាន។

លោក មាស សាវ៉ន បានមានប្រសាសន៍ថា សមិទ្ធផលដែល យោធិនពិការ និងពលរដ្ឋ ទទួលបានប័ណ្ណកម្មសិទ្ធិ នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ របស់ យោធិនពិការ និងពលរដ្ឋ ដែលសម្តេចបានបង្កើតភូមិស្នារតេជោ និងបានបែងចែកដី និងសង់លំនៅដ្ឋានសម្រាប់ជូនដល់យោធិនពិការ ដែលជាការឆ្លុះបញ្ចាំងពីការដឹងគុណនូវវីរភាពរបស់បងប្អូន ឲ្យមានលំនៅដ្ឋានសមរម្យ និងមានដីសម្រាប់ដាំដុះដំណាំផ្សេងៗ ដែលបងប្អូន អាចប្រក មុខរបរដាំដំណាំ និងចិញ្ចិមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សុំបញ្ជាក់ថា តាមរយៈគណៈកម្មការ រដ្ឋបាលបានបញ្ចប់សព្វគ្រប់នូវនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ លើក្បាលដីចំនួន ៥៣១ក្បាលដី ក្នុងចំណោមក្បាលដីសរុប ៥៥១ក្បាលដី ដែលក្នុងនោះម្ចាស់ក្បាលដីទាំង២០ក្បាលដីទៀត មិនបានចូលរួមផ្តល់ទិន្នន័យក្នុងការចុះវាស់វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្តឧត្ដរមានជ័យ៖សមត្ថកិច្ចបានឃាត់ខ្លួនកូនបង្កើតម្នាក់ក្រោយពីបានធ្វើសកម្មភាពយកដំបងឈើវាយឪពុកបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់។

ការឃាត់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែ តុលា​​​ នេះ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ដោយនគរបាលស្រុកបន្ទាយអំពិល។
សមត្ថកិច្ចបានឲ្យដឹងថាករណីហិង្សាដោយចេតនា មានស្ថានទំម្ងន់ទោស ប្រព្រឹត្តកាលវេលាម៉ោង ១៩និង០០ នាទី ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល បង្កឡើងដោយជនសង្ស័យឈ្មោះ ធៀន ផល ភេទប្រុស អាយុ ៣៣ ឆ្នាំ បានយកដំបងឈើប្រវែង ៧១សងទីម៉ែត្រ វាយទៅលើជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាឱពុកបង្កើត) បណ្តាលអោយរងរបួស ចញ្ចើម ចំនួន ០៣ កន្លែង។ មូលហេតុ ខឹងនិងឪពុកមិនធ្វើម្ហូប។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីមានហេតុការណ៍នេះ លោកស្នងការន គរបាលខេត្ត បានចាត់អោយអធិការស្រុក នាំជនរងគ្រោះ ទៅមន្ទីរពេទ្យនិងបានប្រគល់ថវិកាមួយចំនួនដល់ជនរងគ្រោះ។
ដោយឡែកជនដៃដល់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្តកំពង់ចាម​៖ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបការងាររយៈពេល ៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមមន្ត្រីឲ្យ បន្តការតាមដានអំពីស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈរៀបចំស្បៀង និងសម្ភារៈ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិ ជាពិសេស​ត្រូវ​​ចុះពិនិត្យ​និង​វាយតម្លៃផលប៉ះពាល់ ដើម្បី​រៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីទាំងអស់ដែលបានខិតខំ បំពេញការងារ សម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវស្ថេរភាពនយោបាយ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមួយចំនួន ជាពិសេសការដោះស្រាយនូវទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការងារបង្កបង្កើនផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមក​នេះ។​

តាមបាយការណ៍ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេល ៩ខែ ឆ្នាំ២០២០​នេះ​ បទល្មើសព្រហ្មទណ្ឌ មានចំនួន៣៥លើក (ធៀបឆ្នាំ២០១៩ ថយថុះ១២លើក) ។ បង្ក្រាបបាន​ ចំនួន៣៤ករណី ឃាត់ខ្លួន៥៨នាក់ (ថយចុះ១០ករណី) ។ ចំពោះ​ករណីល្បែងស៊ីសងខុសច្បាប់ ៧៧ករណី ឃាត់ខ្លួន២០៩នាក់​ និង​ករណីជួញដូរគ្រឿងញៀន ២៣៧ករណី ឃាត់ខ្លួន៨៨៦នាក់ ក្នុង​នោះ​ករណីប្រើប្រាស់គ្រឿនញៀន ៥៣ករណី ព្រមទាំង​ឃាត់ខ្លួន២០៧នាក់។ ដោយឡែក​ករណី​គ្រោះថ្នាក់ ចរាចរកើតឡើង ចំនួន១៣៤លើក ស្លាប់មនុស្ស ៧១នាក់ របួស ១៩១នាក់ និងគ្រោះថ្នាក់ផ្សេងៗ កើតទ្បើង​ចំនួន​២៧៤លើក​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្តស្ទឹងត្រែង៖អ្នកសារព័ត៌មានចំនួនពីរ រូប បានរង់ការគំរាមកំហែង និងឆក់យកទូរស័ព្ទដៃរបស់ពួកគេ ដើម្បីបំបាត់ភស្តុតាង ពីសំណាក់ក្រុមអ្នកលេងល្បែងស៊ីសង ខណៈពួកគេចូលទៅថត។

ជនរងគ្រោះទី១ឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ ភ្នែកម្នាស់PNM ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងរបួសស្រាល បាត់បង់ទូរស័ព្ទ៣គ្រឿង

ទី២ឈ្មោះ វុធ សុភ័ក្រ អាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ របួសធ្ងន់បាត់បង់ទូរស័ព្ទដៃ១គ្រឿង។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុរូបគេ បានបើករថយន្តទៅប្ដឹង នៅសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយអោយនោះទេដោយដេញពីមួយទៅមួយ។

ជនរងគ្រោះថា ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង វាយប្លន់យកទូរស័ព្ទ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ ដោយមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង។ ពេលមកដល់កន្លែងអធិការ គឺពុំមានអ្នកទទួលបណ្ដឹងទៀត ដោយគេតម្រូវអោយទៅប្ដឹងនៅកន្លែងអាវុធហត្ថវិញ។

លោកបន្តថាពួកខ្លួនក៏ បានមកប្ដឹងនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ស្រាប់តែមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹង នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងវិញ។
នៅពេលមកដល់អាវុធហត្ថក្រុងស្ទឹងត្រែង បែរជាគ្មានមនុស្សនៅ ដោយមន្ត្រីទាំងនោះ គេចពីពួកខ្លួនដែលមកប្ដឹង…!។

លោកបានបញ្ជាក់ថាដោយសារតែទៅប្ដឹង កន្លែងសមត្ថកិច្ច៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង ទើបនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ពួកខ្លួន សម្រេច មកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារ។

ជនរងគ្រោះបានបញ្ជាក់ថា ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបើកលេងជាប្រចាំ មិនទាន់មាន សមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយទេ ដែលមានម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង ហៅកង ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

បើតាមជនរងគ្រោះបានឲ្យដឹងថា ពួកគេបានខ្លួនចូលទៅដល់ជិត វង់បនល្បែងនោះ បណ្ដាលឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែងខឹងក៏ នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវាយដំ នឹងឆក់យកទូរស័ព្ទតែម្ដង។

ពាក់ព័ន្ធករណីនេះ លោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាន ថា៖ មិនមែន មិនទទួលបណ្ដឹងទេ គឺពួកគាត់មកប្ដឹង ចំពេលកឋិន របស់ឯកឧត្ដមអភិបាលខេត្ត កំលាំងចេញទៅត្រៀមការពារ ហើយពួកគាត់ថា ទៅពេទ្យសិនចាំព្រឹកបានមកប្ដឹងម្ដងទៀត ហើយក៏បាត់រហូតពេលនេះ មិនឃើញមកប្ដឹង។

ទោះជាយ៉ាងណា ជនរងគ្រោះ សង្ឃឹមថាតុលាការខេត្តស្ទឹងត្រែង នឹងបើកការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនក្រុមជនដៃដល់ជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីនៅរសៀលទី២៦ ខែតុលា ម្សិលមិញបានបើក សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (វ.ហ.ប.ស.ព) លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ
និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION។

កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តសៀមរាប
ក្រោមការដឹករបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានាផងដែរ។

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថាកិច្ចប្រជុំនេះ បានឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖
១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។
២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។
៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ខេត្តសៀមរាប៖អំណោយ អង្ករចំនួន ០៥តោន នឹងថវិកាចំនួន១០លានរៀល ដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់
ជូនដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ការប្រគល់នេះនារសៀលថ្ងៃច័ន្ទ ទី២៦ ខែតុលា នេះ នៅស្នងការនគរបាល ខេត្តសៀមរាប ក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ និងកងកម្លាំងអន្តរាគមន៍ សរុបចំនួន
២០០នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ខេត្តរតនគិរី៖សេចក្ដីរាយការណ៍បានឲ្យដឹងថាស្ត្រីម្នាក់ «បានសម្រាលកូនកណ្តាលផ្លូវ»។

ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២០​ វេលាម៉ោងប្រមាណជា​ ១០និង១៥នាទី​ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីបានឲ្យដឹងថាករណីស្រ្តីឈឺពោះសម្រាលកូននេះ ត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ​ រួចបានដឹក បញ្ជូនមកមណ្ឌលសុខភាព តាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ។

ស្រ្ដីសម្រាលកូនឈ្មោះ ទូច សុខខឿ ទីកន្លែងកំណេីតភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ​ ក៏ប៉ុន្តែសព្វថ្ងៃបានផ្លាស់ទីលំនៅ​ មកនៅភូមិប៉ក់ធំ​ ឃុំប៉ក់ ញៃ​ ស្រុកអូរយ៉ាដាវវិញ។

ស្រ្ដីសម្រាលកូនខាងលេីបានឈឺពោះខ្លាំង ហេីយ ក៏បានធ្វេីដំណេីរមកមណ្ឌលសុខភាពស្រុកអូរ យ៉ាដាវ​ តែមកដល់ពាក់កណ្ដាលផ្លូវស្រ្តីនោះក៏ឈឺពោះខ្លាំងហេីយក៏បានសំរាលកូននៅពាក់កណ្ដាលផ្លូវតែម្ដង​ ដោយមានការសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ​។

សូមជម្រាបថានៅពេលនេះស្រ្ដី និងកូន បានមកដល់មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ ហេីយទាំងម្ដាយទាំងកូនមានសុខភាពល្អ ក្រោយការសង្រ្គោះពីអ្នកគ្រូពេទ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ខេត្តសៀមរាប៖ជាមោទកភាពមួយសម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ដែលត្រូវបានទទួលស្គាល់ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០ និងត្រូវបានប្រគល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថានដោយក្រសួងបរិស្ថាន នៅក្នុងកម្មវិធី«លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០» កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ នេះបើតាមការបញ្ជាក់របស់លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់នៅថ្ងៃទី ២៦ខែតុលានេះ។
លោកឃឹម ហ្វីណង់ បានលើកឡើងថា៖ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ រដ្ឋបាលស្រុកបានធ្វើការងារជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេសនៅក្នុងភូមិព្រះដាក់ និងតំបន់សហគមន៍បឹងឈូក។

ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែភូមិមួយ និងសហគមន៍មួយមិនទាន់គ្រប់គ្រាន់នោះទេ ហើយភាពជោគជ័យពិតប្រាកដទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ទើបការងារគ្រប់គ្រងបរិស្ថានអាចមាននិរន្តភាពទៅបាន។

“ការទទួលស្គាល់នៅក្នុងថ្ងៃនេះជាចំណងតភ្ជាប់ទៅនឹងទំនួលខុសត្រូវនៅក្នុងថ្ងៃស្អែក” តែវាត្រឹមតែជាការចាប់ផ្តើមមួយប៉ុណ្ណោះ។ នៅសល់កិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តធ្វើរួមគ្នានៅក្នុងក្របខណ្ឌស្រុកទាំងមូល ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់នឹងចូលរួមឱ្យរឹតតែបានទូលំទូលាយ ជាមួយរដ្ឋបាល ស្រុក និងរដ្ឋបាលភូមិឃុំ ដើម្បីបុព្វហេតុនៃចីរភាពបរិស្ថាន និងភាពជាទីមនោរម្យរបស់ស្រុកបន្ទាយស្រីទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ភ្នំពេញ៖ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះ សមិទ្ធផល បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសឹង្ហបូរី ដែលបានធ្វើឲ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជានិងសឹង្ហបុរីមានការរីកចម្រើន ជាលំដាប់ ក្នុងនោះ វិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សឹង្ហបុរី ដែលបានជួយអភិវឌ្ឍវិស័យធនធានមនុស្សដល់កម្ពុជា ជាពិសេសការបណ្តុះបណ្តាលរយៈពេលខ្លី ដល់មន្រ្តីកម្ពុជា ជិតមួយម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។

ឯកឧត្តម ម៉ៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់សម្តេចប្រធានរដ្ឋសភាបាន អនុញ្ញាតឱ្យឯកឧត្តមបានចូលជម្រាបលា និងបានលើកឡើងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទ្វេភាគី មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅលើស្ទើគ្រប់វិស័យ មានទំាងវិស័យនយោបាយ វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជនប្រទេសទាំងពីរ។ លើសពីនេះ ទៅទៀត ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែតមានដំណើរការ ទោះបីជា មានការរំខានដោយ បញ្ហាជំងឺកូវីដ-១៩យ៉ាងណាក្តី ។

ឯកអគ្គរដ្ឋទូត បានលើកឡើងថារដ្ឋសភាកម្ពុជានិងសឹង្ហបុរី បានសហការគ្នាយ៉ាងល្អ ទៅវិញទៅមក តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច និង បានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាក អន្តរជាតិ តាមរយៈវេទិកាសភានានាដូចជា AIPA និង APPF ជាដើមនោះ។

សម្តេចអគ្គមហាញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ចប់អាណត្តិមានជំជឿយ៉ាងមុតមាំថា កម្ពុជានិងសិង្ហបុរី ដែលមានទំនាក់ទំនងជា មួយគ្នាតាំងពីឆ្នាំ១៩៦៥ មកនោះ នឹងត្រូវបានបន្តពង្រឹង ពង្រីក និងរីកចម្រើនទៅមុខថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព»។
សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពចំពោះភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើននោះទេ តែពេលនេះ មានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។
សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះ ផ្ទៃដី ទីក្រុងភ្នំពេញគឺ មានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។
ថ្លែងយ៉ាងដូច្ននោះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សុំអោយក្រុមហ៊ុនទូរស័ព្ទទាំងអស់ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវាពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកអោយក្រសួងពាក់ព័ន្ធទាំងអស់ក្នុងបញ្ហាគ្រោះទឹកជំនន់ ត្រូវចុះទៅវាយតម្លៃភ្លាមៗ និងត្រូវស្តាអ្វីដែលខូចខាតនោះភ្លាមៗ ដូចជាផ្លូវលំ ផ្លូវជាតិ និងការបង្កបង្កើនផល របស់ប្រជាកសិករ ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំនេះ ទោះបីជាមិនមានពិធីបុណ្យអុំទូកក៏ដោយ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម គឺយើងអាចធ្វើនៅតាមវត្តអារាម ឬតាមផ្ទះជាដើម ហើយប្រជាពលរដ្ឋអាចឈប់សម្រាកបានធម្មតា។
សូមបញ្ជាក់ថាស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page520 Page521 Page522 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×