Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមេរងសាខាគយ ខេត្តកោះកុង និងបក្សពួកបញ្ជូនទៅតុលាការ
អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនដល់ភរិយា និងកូនៗរបស់វីរៈកងទព័ ញ៉ែម ភារិន ដែលបានពលីជីវិតលើសមភូមិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ
ចាប់វៀតណាម ១០នាក់ ជាប់ពាក់ព័ន្ធ Online Scam
ស្នងការខេត្តសៀមរាប ដឹកនាំកម្លាំងផែនជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រុនតាឯក
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៦

ខេត្តសៀមរាបមានការចាប់ថៅកែដឹកលៀសនិងតៃកុងរថយន្តចំនួន២នាក់ ករណីបង្ក្រាបដឹកលៀសខុសច្បាប់

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនបីនាក់ត្រូវបានចាប់ខ្លួនរួមទាំងនិងរថយន្តដឹកលៀសចំនួនពីគ្រឿងទៀតផងដែរ ក្នុងនោះម្នាក់ជាថៅកែ។

សមត្ថកិច្ចបានប្រាប់ថា រថយន្តដឹកលៀសខុសច្បាប់ចំនួនពីរគ្រឿង និងមនុស្ស៣នាក់ ត្រូវបានកម្លាំងយោធាឃាត់បាន ក្រោមបទបញ្ជារបស់ប្រធានគណៈបញ្ជាការ បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាប។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ដឹកនាំដោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹង ទន្លេសាប នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយកងកម្លាំង សហការរបស់យោធា ដឹកនាំដោយលោក ប៊ីរ ស្មីចន្នី មេបញ្ជា ការរង និងកម្លាំងកងពលតូចស្មើជើងលេខ៥១ និងកងកម្លាំងភូមិភាគ៥ បានធ្វើការល្បាតលើផ្លូវជាតិលេខ៦ ចាប់ឃាត់បានរថយន្តដឹកលៀសខុសច្បាប់ ចំនួនពីរគ្រឿង គោលដៅដឹកទៅប្រទេសវៀតណាម ស្ថិតត្រង់ចំណុចភូមិសាស្ត្រ ឃុំខ្ចាស់ ស្រុកសូត្រគម ខេត្តសៀមរាប។

យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង គោលដៅទី១ លើផ្លូវជាតិលេខ6 វេលាម៉ោង05:30 នាទី ធ្វើការចុះត្រួត ពិនិត្យ និងឃាតរថយន្តបានចំនួនរថយន្តដឹកលៀសខុស ច្បាប់ 01គ្រឿង ម៉ាក LIBERO ស្លាកលេខ (កំពង់ធំ 3A-3440) ដឹកលៀសចំនួន៤តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់ខាងលើ បានរត់គេចខ្លួនបាត់ រថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសកម្លាំងសហការរបស់យោធាយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ។ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។

សមត្ថកិច្ចបានបន្តថាគោលដៅទី២ នៅលើផ្លូវជាតិលេខ6 វេលាម៉ោង 08:30 នាទី កម្លាំងសហការរបស់យោធា បានធ្វើការចុះត្រួតពិនិត្យ និងឃាតបានរថយន្តដឹកលៀសខុសច្បាប់ចំនួន 01គ្រឿង ទៀត ម៉ាក LIBERO ស្លាកលេខ (សៀមរាប 2C-2184) ដឹកលៀសចំនួន04តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម បានឃាត់ខ្លួនថៅកែលៀសនិងតៃកុងរថយន្តចំនួន02នាក់ ក្រុមការងារសហការរបស់យោធាបាមយករថយន្តមករក្សាទុកនៅទីបញ្ជាការស្រាល។ ចំណែកឯមនុស្សធ្វើការប្រគល់ជូនទៅមន្ត្រីជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសបានយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។

ក្នុងករណីកម្លាំងសហការរបស់យោធា ដឹកនាំដោយលោកមេបញ្ជាការរង តាមបទបញ្ជារបស់ថ្នាក់លើ បានចុះបង្ក្រាបបទល្មើសខាងលើ ជាលទ្ធផលសរុបរួម ឃាតរថយន្តបានចំនួន២ គ្រឿងនិងមនុស្សចំនួន៣ នាក់ និងលៀសខុសច្បាប់បម្រុងដឹកទៅប្រទេសវៀតណាមចំនួន៨តោន៕SRP

Like 197
Comment 0
Share ចែកចាយ
Views 58.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៦

ខេត្តសៀមរាប គ្រោងអនុវត្តការដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុងអគ្គិសនី ចំនួនផ្លូវ៣ខ្សែ និងប្រមាណ ៣៣ទីតាំង

ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្ត សៀមរាប មានប្រសាសន៍ថា គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គិសនី នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមសិក្សាបុរេសមិទ្ធិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតង និងទទួលបានការសម្របសម្រួល និងគាំទ្រពីរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងឆ្នាំ២០២១។ ការងារនេះ ក្រុមការងារបានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ និងស្ថានីយរងចាំប្រមាណ ៣៣ទីតាំង ដែលមិនមានការប្រែប្រួលមកដល់សព្វថ្ងៃ។

លោកបានបញ្ជាក់ថា ដោយមានការគាំទ្រពីក្រសួងសាធារណការ និងធនាគារពិភពលោក (WB) ក្រោមជំនួយរបស់ ADB បានរៀបចំឱ្យមានការសិក្សាបឋមមួយអំពីប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី លើខ្សែផ្លូវចំនួន៣ ដែលបានសិក្សារួចរាល់ រួមមាន៖ ខ្សែរត់ទី១ ផ្លូវជាតិលេខ៦ ទាំងទៅនឹងមកចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រហូតដល់រង្វង់មូលផ្ការំដួល ស្រុកប្រាសាទបាគង, ខ្សែរត់ទី២ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រិមប្រិយ និងខ្សែរត់ទី៣ ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីស្តុបចុងកៅស៊ូ រត់តាមបណ្តោយវិថីឈ្នះឈ្នះ រហូតដល់ស្តុបឈ្នះឈ្នះ និងបន្តតាមវិថីសម្តេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្តុបគន្ធបុប្ផាមកតាមបណ្ដោយវិថីសម្ដេច វិបុលបញ្ញា សុខ អាន រហូតដល់រង្វង់មូលព្រៃគុយ បន្តឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្តតាមផ្លូវជាតិលេខ៦ រហូតដល់ស្តុបចុងកៅស៊ូវិញ។

លោក​ លី​ សារី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប បញ្ជាក់បែបនេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាស
ជួបពិភាក្សាជាមួយក្រុមហ៊ុនប្រឹក្សាប្រតិបត្តិការ Misca Advisors Ltd ដើម្បីប្រជុំពិភាក្សាដោយផ្ដោតលើការពិនិត្យឡើងវិញនូវការសិក្សាសមិទ្ធិលទ្ធភាព និងនីតិវិធីលទ្ធកម្ម ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលដៅលើកកម្ពស់ទេសចរណ៍បៃតង និងកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងគោលបំណងបង្កើតសេវាដឹកជញ្ជូនសាធារណៈដែលមានផាសុកភាពសុវត្ថិភាព និងបរិស្ថានស្អាតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បើតាមលោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនី តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយទីក្រុងប្រវត្តិសាស្ត្រនេះឱ្យទៅជា “ទីក្រុងឆ្លាតវៃ និងបៃតង” ហើយនៅពេលប្រព័ន្ធឡានក្រុងមានភាពងាយស្រួល និងទៀងទាត់ វានឹងកាត់បន្ថយការប្រើប្រាស់ម៉ូតូ ឬឡានផ្ទាល់ខ្លួននៅលើដងផ្លូវ។ ចំពោះសុវត្ថិភាពចរាចរណ៍ក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នាដែលមានការគ្រប់គ្រងត្រឹមត្រូវ គឺជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុងផងដែរ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 22.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៦

កូនទាំង៣នាក់របស់តារាកំប្លែង នាយក្រិន ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ដោយទទួលបានការណែនាំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីគិតគូរអំពីជីវភាពរបស់កូនៗទាំង៣របស់ លោក ទេស សុជុន (ហៅនាយក្រិន) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ផេង សិទ្ធី អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខសាកសួរពីស្ថានភាពរស់នៅ និងឧបត្ថម្ភអំណោយជួយសម្រាលការលំបាកផ្នែកជីវភាព ដែលកំពុងស្នាក់នៅជាមួយក្រុមគ្រួសារ នៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់កូនៗទាំង៣របស់ លោក ទេស សុជុន (ហៅនាយក្រិន) សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឲ្យបានល្អ។

ទន្ទឹមនឹងនេះលោកអនុប្រធាន បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយកូនៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

សូមជម្រាបថា ក្រោយពីតារាកំប្លែងមានមាឌតូចល្អិតមានជំងឺ ហើយឪពុកបង្កើតបានទទួលមរណភាព ដោយឡែកកូនៗ របស់នាយក្រិនទាំង៣ ក៏បានឈប់រៀនដើម្បីជួយមើលថែឪពុក និងនៅមើលផ្ទះសំបែង ដោយក្តីអាណិត និងយកចិត្តគិតគូពីអនាគតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំអនាគតកូនៗ បានចូលរៀនដើម្បីអនាគតភ្លឺស្វាង។

ឯកឧត្តម សុខ លូ បានចាត់ឲ្យលោកអភិបាលស្រុកសង្កែ និងការិយាល័យអប់រំ យុវជនស្រុក ជួយសម្របសម្រួលឲ្យកូនៗទាំង៣បានចូលរៀននៅសាលាដែលនៅជិតបំផុត។

កូនៗទាំង៣ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សូមជម្រាបថានៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោហ៊ុន សែន បានចុះសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិតនាយក្រិន។ សូមកោតសរសើរចំពោះសិល្បករសិល្បការិនីដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិចហៅប្រិមប្រិយនិងប្អូន ដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។ ខ្ញុំបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។ សូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន៕SRP

Like 197
Comment 0
Share ចែកចាយ
Views 6.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៦

អ.ប.ព. បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព.

ដើម្បីពង្រឹងការយល់ដឹងជាមូលដ្ឋានអំពីការត្រួតពិនិត្យ និងវាយតម្លៃឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តីអ.ប.ព. ចំនួន ១២០នាក់ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៦ នៅ អ.ប.ព. ក្រោមអធិបតីភាព ឯកឧត្តម មុំ ភាព ឧបការី និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ នៃ អ.ប.ព. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធាន អ.ប.ព. និងឧទ្ទេសនាមដោយ ឯកឧត្ដ​មបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​​កិច្ចការ​ព្រំដែន។

ឯកឧត្ដម មុំ ភាព ​បានសម្តែងនូវការអរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុក​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន ​ដែលបានសហការ​ជា​មួយ អ.ប.ព​. ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធានមនុស្ស​​ជូនមន្ត្រីរាជការនៃ​ អ.ប.ព. ដោយ ចាត់តាំង ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី ដែលជាមន្ត្រីជំនាញមាន​​បទ​ពិសោ​ធន៍​លើ​ការងារ​នេះ​​ដោយ​ផ្ទាល់។ ឯកឧត្ដម មានប្រសាសន៍ថា វគ្គនេះ ពិតជា​ទុន​​មួយ​ដ៏មាន​សារៈ​​សំខាន់បំផុត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីអ.ប.ព. និងរួមចំណែក​ធ្វើឱ្យ​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​​ នៃ​ អ.ប.ព. កាន់តែមាន​ប្រសិទ្ធ​ភាព​​ខ្ពស់​ថែម​​​មួយ​កម្រិត​​ទៀត ។

ឯកឧត្ដ​មបណ្ឌិត សោ សុន្ទរ៍ធារី ធ្វើបទបង្ហាញជូនអង្គសិក្ខាកាម ដោយផ្តោតលើចំណុចសំខាន់ៗ ដូចជា ១) មូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យនិងវាយតម្លៃ ២) ក្របខ័ណ្ឌ និងឧបករណ៍តាមដាននិងវាយតម្លៃ ៣) ការតាមដាន និងវាយតម្លៃក្នុងស្ថាប័នសាធារណៈ ៤) ការវិភាគទិន្នន័យក្នុងការតាមដាននិងវាយតម្លៃ និង ៥) ការសរសេររបាយការណ៍ការតាមដាន និងវាយតម្លៃ។

ឯកឧត្ដម មុំ ភាព បានបញ្ជាក់ថា វគ្គនេះ គឺជា​វគ្គបណ្តុះបណ្តាលលើកទី៣ ក្នុងឆ្នាំ២០២៦ ដែល អ.ប.ព. បានរៀបចំឡើងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ​ អ.ប.ព. ដែលជាការងារអាទិភាព​មួយ ​គាំទ្រ​ដល់ការអនុវត្តសកម្មភាព​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុងផែនការយុទ្ធសាស្ត្រ ​ គឺ “ការត្រួតពិនិត្យ និងវាយតម្លៃ” ហើយការងារនេះគឺជាមូលដ្ឋានគ្រឹះជួយ​ជំរុញដល់ការពង្រឹង​គណនេយ្យភាព​ ដើម្បី​ធានាថា​ធនធាន​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ​និងការទទួល​ខុសត្រូវខ្ពស់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៦

ហ៊ានណាស់មេប៉ុស្តិ៍ឃុំព្រៃជ្រូក ដោះលែងមេល្បែងម្នាក់ !

ខេត្តសៀមរាប៖លោកគិន នឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បានរងការរិះគន់ថាបានដោះលែងមេល្បែងស៊ីសងម្នាក់។ ការដោះលែងនេះបន្ទាប់ពីអាជ្ញាធរស្រុកពួកបានធ្វើការចុះបង្ក្រាបកាលពីថ្មីៗនេះ។

យោងតាមប្រភពបានរាយការណ៍ថា អភិបាលរងស្រុកពួក ចុះបង្ក្រាបល្បែងស៊ីសងដែលមានឈ្មោះសៀង ជាមេខ្លោង សរុបមានគ្នា ៧ នាក់ ប្រគល់ឱ្យប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ដើម្បីអនុវត្តតាមនីតិវិធី ប៉ុន្តែក្រោយមកបាត់ឈ្មោះសៀង ដែលជាមេខ្លោង
នៅសល់តែមនុស្ស៦នាក់ប៉ុណ្ណោះ។

បើតាមប្រភពករណីនេះ នគរបាលឃុំព្រៃជ្រូក ជាពិសេសលោកគិន មឿង នាយប៉ុស្តិ៍នគរបាលព្រៃជ្រូក អាចមានចេតនា ដោះលែងមេការអាប៉ោង ឈ្មោះសៀង ឲ្យរត់គេចខ្លួន មុនបញ្ជូនទៅអធិការ។

ជុំវិញករណីនេះ អភិបាលស្រុកពួក លោកស៊ិន ចាន់ថុល បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា កាលពី ខែកុម្ភៈ ឆ្នាំ ២០២៦ លោកបានចាត់ឱ្យអភិបាលរងស្រុកម្នាក់ចុះទៅបង្ក្រាប ហើយបានយកមកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ក៏ប៉ុន្តែពួកគេមិនរាងចាលនៅតែលេងបន្តទៀត ហើយនៅប៉ុន្មានថ្ងៃមុន លោកបានចុះទៅផ្ទាល់ ក៏ប៉ុន្តែអ្នកមើលផ្លូវឲ្យក្រុមលេងល្បែងស្គាល់ឡានរបស់លោក ក៏រាយការណ៍ដល់លេងល្បែងរត់គេចអស់ ហើយយប់លោកក៏បានចាត់ឲ្យបានរងស្រុកចុះទៅម្ដងទៀតនៅពេលយប់ក៏ចាប់បាន ៧នាក់ ប្រគល់ឲ្យទៅប៉ុស្តិ៍ឃុំព្រៃជ្រូកតែម្ដង។

បើតាមអភិបាលស្រុកពួក ករណីនេះខ្ញុំបានចាត់អភិបាលរងឲ្យទៅបង្រ្កាបក្រោយទទួលសេចក្តីរាយការណ៍ពីភូមិមក ក្រោយពីចាប់បានប្រគល់ទៅឲ្យប៉ុស្តិ៍ ស្រាប់តែបាត់មេអាប៉ោង!។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាបក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះលោកទទួលបានព័ត៌មានហើយ ឯរឿងយកលុយនោះ កំពុងស្រាវជ្រាវ មិនដឹងពិតឬអត់។

សូមជម្រាបថា បង្ក្រាបល្បែងស៊ីសងនេះ គឺបង្ក្រាបដោយអាជ្ញាធរស្រុកពួក មិនមែនលោកគិន មឿង មេប៉ុស្តិ៍ឃុំព្រៃជ្រូកចុះបង្ក្រាបនោះទេ ព្រោះកាលណាប្រាប់អាចបែកការ ជាមួយគ្នាដែរលោកគិន មឿង មេប៉ុស្តិ៍ព្រៃជ្រូក មានរឿងមិនប្រក្រតីជាច្រើន ក្នុងការដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃជ្រូក។

ពាក់ព័ន្ធទៅនឹងករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកគិន មឿង នាយប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូកនៅឡើយទេ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 76.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៦

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានលោកឌិន ប៊ុនធឿន អនុប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរី

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមអ៊ាង សុផល្លែត សូមធ្វើការព្រមានចំពោះ លោក ឌិន ប៊ុនធឿន ជាអនុប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅលើចំណុចអវិជ្ជមានខ្វះភាពទទួលខុសត្រូវ មានកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច។

ក្នុងន័យនេះ ក្រសួងបរិស្ថាន សូមធ្វើការព្រមាន លោក ឌិន ប៊ុនធឿន ត្រូវបញ្ឈប់នូវរាល់អំពើ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ ដែលកើតឡើងពីការប្រព្រឹត្តដោយការធ្វេសប្រហែស ការខ្ចីខ្ជា និងការបំពានច្បាប់ក្នុងកាតព្វកិច្ចបំពេញការងារ។

ក្រសួងបរិស្ថានសង្ឃឹមថា លោក ឌិន ប៊ុនធឿន ធ្វើការកែតម្រូវនូវកំហុងឆ្គងក្នុងវិជ្ជាជីវៈលើការ អនុវត្តតួនាទីភារកិច្ច។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ និងមានការប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ក្រសួងនឹងមានវិធានការស្របតាមនីតិវិធីច្បាប់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 4.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

អាជ្ញាធរខេត្តសៀមរាប ប្រាប់មន្ត្រីពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវធានាឱ្យបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ

ខេត្តសៀមរាប៖ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាលើសំណើសុំដំឡើងប៉ាណូអចល័ត របាកាត់ទទឹងផ្លូវអចល័ត និងទូរទស្សន៍ LED ក្នុងភូមិសាស្ត្រខេត្តសៀមរាប របស់ក្រុមហ៊ុន អិម ភី ឌី ខូអិលធីឌី (MPD Co., Ltd) ដោយលោក យុន លីនណេ អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើការរៀបចំប្លង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យឱ្យបានត្រឹមត្រូវ ស្របតាមអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងតម្លៃនៃព្រះរាជាណាចក្រអច្ឆរិយ។

នៅក្នុងកិច្ចប្រជុំ លោក យុន លីនណេ បានណែនាំដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ការសហការនេះ គឺក្នុងគោលបំណងសម្របសម្រួលការងារបច្ចេកទេសឱ្យបានរលូន ធានាថាការដំឡើងផ្ទាំងផ្សព្វផ្សាយនានាត្រូវអនុវត្តតាមប្លង់បច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។ រាល់ការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ មិនត្រឹមតែត្រូវធានាឱ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែរូបភាពនៃការផ្សព្វផ្សាយទាំងនោះ ត្រូវតែមានភាពសមសួន មិនឱ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិខ្មែរឡើយ។

លោកអភិបាលរងខេត្ត ក៏បានរំលឹកដល់ក្រុមហ៊ុនឱ្យគោរពតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយត្រូវអនុវត្តការបង់សេវារដ្ឋបាលជូនរដ្ឋបាលខេត្ត តាមរយៈយន្តការច្រកចេញចូលតែមួយ។ ការអនុវត្តនេះ គឺយោងតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រ.ក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។

លោក យូ រ៉េន ប្រធានក្រុមហ៊ុន អិម ភី ឌី ខូអិលធីឌី បានឱ្យដឹងថា ក្រុមហ៊ុនបានដាក់សំណើសុំច្បាប់អនុញ្ញាតបន្តលើទីតាំងផ្សព្វផ្សាយមួយចំនួន រួមមាន៖ ប៉ាណូអចល័តចំនួន ៣៩ទីតាំង, របាកាត់ទទឹងផ្លូវអចល័តចំនួន ៤ទីតាំង និងទូរទស្សន៍ LED ចំនួន ២ទីតាំង។ សម្រាប់ទីតាំងដែលបានស្នើសុំខាងលើនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្រក្រុង និងស្រុកប៉ែកខាងកើតស្ទឹងសៀមរាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស ស្របតាមការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 14.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ

អ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ បានស្លាប់ក្នុងបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ នៅស្រុកស្វាយអន្ទរក្រោយទទួលការព្យាបាលរយៈពេល៤ថ្ងៃ។

បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ មានទីតាំងលើផ្លូវលំ ក្នុងភូមិបឹងវែង ឃុំ​ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។​

រីឯអ្នកជំងឺឈ្មោះ យ៉ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំនៅភូមិព្រៃភ្លាំង ឃុំ​ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានដាច់ខ្យល់ស្លាប់ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុនពេលស្លាប់ អ្នកជំងឺឈ្មោះ យ៉ ឆែម គ្រាន់តែមានអាការៈចុកឆ្អល់និងឈឺក្រពះប៉ុណ្ណោះដោយសង្ស័យថា ជំងឺបេះដូង ហើយក៏បានទៅពិគ្រោះជំងឺនៅ បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ ត្រង់ចំណុចខាងលើ។

ជាមួយគ្នានោះ លោក គង់ សុវណ្ណ ម្ចាស់បន្ទប់ពិគ្រោះក៏បានធ្វើការពិនិត្យនិងវិនិច្ឆ័យរោគ ដោយចាក់ថ្នាំផងនិងផ្សំថ្នាំឱ្យអ្នកជំងឺលេបផងក្នុងរយៈពេល៥ថ្ងៃ។
បើតាមគ្រួសាររងគ្រោះការព្យាបាលនោះ អ្នកជំងឺពុំបានសំរាកក្នុងគ្លីនិកនោះទេ ដោយខាងគ្រូពេទ្យតម្រូវឱ្យមកសំរាកនៅផ្ទះខ្លួនឯង។ ប៉ុន្តែត្រូវទៅចាក់ថ្នាំនៅបន្ទប់ពិគ្រោះ គង់ សុវណ្ណ ជាប្រចាំដើម្បីតាមដានអាការៈជំងឺ។ និយាយជារួម ចាប់ពីថ្ងៃព្យាបាលដំបូងរហូតដល់ថ្ងៃទី៤ គឺអ្នកជំងឺឈ្មោះ យ៉ ឆែម បានទៅចាក់ថ្នាំក្នុង១ថ្ងៃម្ដងយ៉ាងទៀងទាត់ តាមការណាត់របស់គ្រូពេទ្យ។

ប្រភពដដែលបន្តថា ខណៈការព្យាបាលឈានដល់ថ្ងៃទី៥ ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ភរិយារបស់អ្នកជំងឺ ក៏បានជូនប្ដីទៅចាក់ថ្នាំដូចសព្វមួយដង។ ប៉ុន្តែបែរជាម្ចាស់បន្ទប់ពិគ្រោះ គង់ សុវណ្ណ មិននៅ ហើយអ្នកជំងឺនិងភរិយាក៏បានវិលត្រឡប់មកផ្ទះវិញ ជាហេតុនាំឱ្យការចាក់ថ្នាំត្រូវខកខាន លុះដល់រសៀលអ្នកជំងឺឈ្មោះ យ៉ ឆែម បានធ្វើទុក្ខនិងប្រាប់ប្រពន្ធថា ជំងឺខ្ញុំរើឡើងវិញហើយ រហូតដល់ល្ងាចថ្ងៃទី១៧ ខែ.ឆ្នាំដដែល អ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើង ដោយខ្យល់ចាប់និងចុកណែនដើមទ្រូង ឃើញដូច្នេះក្រុមគ្រួសារ បានឌុបឈ្មោះ យ៉ ឆែម តាមម៉ូតូទៅកាន់បន្ទប់ពិគ្រោះ គង់ សុវណ្ណ។ ក្នុងនោះ គ្រូពេទ្យក៏បានពិនិត្យបន្ថែមទៀតនិងធ្វើចលនាដង្ហើម អស់រយៈពេលប្រហែល១ម៉ោង។
ទើបអ្នកជំងឺ យ៉ ឆែម ដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ពិគ្រោះ គង់ សុវណ្ណ តែម្ដងទៅ រួចក៏ដឹកសាកសពមកធ្វើបុណ្យនៅផ្ទះ។ បន្ទាប់ពីស្លាប់បែបនេះម្ចាស់”បន្ទប់ពិគ្រោះ គង់ សុវណ្ណ”ក៏បានប្រគល់ប្រាក់ចំនួន ៧.០០០.០០០រៀល ទៅឱ្យក្រុមគ្រួសារសព.ដោយផ្អែកថា ជាថ្លៃចូលបុណ្យ ពុំមែនជាលុយសំណងឬថ្លៃភ្លាត់ស្នៀតព្យាបាលមនុស្សស្លាប់អ្វីទេ។

ជុំវិញការស្លាប់អ្នកជំងឺនេះដែរ សារព័ត៌មានមិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយថា តើជនរងគ្រោះឈ្មោះ យ៉ ឆែម ស្លាប់ដោយសារកំហុសបច្ចេកទេសគ្រូពេទ្យ ឬក៏ស្លាប់ដោយសារ ជំងឺវិវត្តលឿននោះទេ.?។

ជាក់ស្តែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីលោក គង់ សុវណ្ណម្ចាស់បន្ទប់ពិគ្រោះ គង់ សុវណ្ណ ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល លុះខលទូរស័ព្ទ១ប្រព័ន្ធទៀតស្រាប់តែ ភរិយារបស់លោក គង់ សុវណ្ណ លើកជំនួសនិងបានបដិសេធមិនបកស្រាយ។

រីឯលោក ហេង ទ្រី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្វាយអន្ទរ បានថ្លែងប្រាប់ សារព័ត៌មានថា បន្ទប់ពិគ្រោះ គង់ សុវណ្ណ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោក ហេង ទ្រី បន្តថា ការស្លាប់អ្នកជំងឺខាងលើ គឺដោយសារគាំងបេះដូង។

ចំណែកក្រុមគ្រួសារសព ក្រោយទទួលបានប្រាក់ចូលបុណ្យចំនួន៧លានរៀល គឺបាននិយាយស្រដៀងគ្នាដែលថាឈ្មោះ យ៉ ឆែម ស្លាប់ដោយសារជំងឺគាំងបេះដូង៕SRP(ដកស្រង់អត្ថបទនិងរូបភាពពីរដើមរាំង)

Like 196
Comment 0
Share ចែកចាយ
Views 19.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានអះអាងថា៖ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកេីនឡេីងតម្លៃប្រេងឥន្ទន:ជាសកល​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការខាងលេី​ តាមរយ:ក្រសួងជំនាញដូចជា​៖​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ,​ ក្រសួងពាណិជ្ជកម្ម​ និង ក្រសួងរ៉ែ​ និងថាមពល​ តាមរយ:សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០​ មីនា​ ២០២៦​ ដោយបានសម្រេច៖
១/​ បញ្ចុះអាករបន្ថែមលេីប្រេងសាំង​ និងប្រេងម៉ាស៊ូតមក​ ០​ (សូន្យ)​ ដុល្លារ
២/​ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត​ ពី​ ៤%​ មក​ ០%​ និង
៣/​ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង​ និងម៉ាស៊ូត​ ពី​ ១០%​ មក​ ៤%​ ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស​ ចំនួន​ ៦%៕SRP

Like 197
Comment 0
Share ចែកចាយ
Views 5.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៦

សម្ដេចតេជោហ៊ុន សែន ប្រតិកម្មនឹងអ្នកបង្កើត ផេក facebook ដាក់ឈ្មោះសម្ដេច ដោយសម្ដេចចាត់ទុកថាជាជនក្បត់ជាតិ

ភ្នំពេញ៖សម្ដេចតេជោហ៊ុនមសែន បានសំដែងនូវការប្រតិកម្មចំពោះអ្នកបង្កើតផេក facebook ដែលយកឈ្មោះសម្ដេចនិងរូបសម្ដេចទៅបង្កើតនាំឲ្យមានការយល់ច្រឡំ។ ករណីនេះសម្ដេចតេជោបានចាត់ទុកជននោះជាជនក្បត់ជាតិ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរសំណេរដើមយ៉ាងដូច្នេះថា៖ តើពួកក្បត់ជាតិនេះបើមិនបានភូតកុហកវាងាប់ឬអី?បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។

កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេសប៊ុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំនិងតែងបង្ហោះព័ត៌មានមិនពិត។

សម្ដេចតេជោបានបន្តថា ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិ
ទាំងនេះ។ ខ្ញុំមានហ្វេសប៊ុកតែមួយដែលមានអ្នក
តាមដានជាង១៥លាននាក់ដែលខ្ញុំសូម
បង្ហោះភ្ជាប់ជាមួយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន

ខេត្តសៀមរាប៖ជនដៃដល់ក្នុងអំពើឃាតកម្មត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកស្វាយលើ ចាប់ខ្លួនបានភ្លាមៗនៅចំណុច ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ បន្ទាប់ពីបានធ្វើសកម្មភាពរួចរត់បានជិត២គីឡូម៉ែត្រ។

ជនដៃដល់មានឈ្មោះ ញឹក ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោក អំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅ ក្នុថឃុំស្វាយលើ ស្រុកស្វាយលើ។

ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ កសិករ ត្រូវចំនួន៤ កន្លែង លើខ្លួនជនរងគ្រោះ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនេះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ជនដៃដល់ប្រើកាំភ្លើងខ្លី ម៉ាកk54 បាញ់ទៅលើជនរងគ្រោះហើយរត់គេចខ្លួនត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ

បច្ចុប្បន្នត្រូវបានកម្លាំងជំនាញយើងកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មូលហេតុ ឈានដល់ការប្រើអំពើហិង្សា បាញ់ជនរងគ្រោះ គឺដោយសារទំនាស់ពាក្យសំដីគ្នារឿងដកបង្គោលព្រំដី។

សូមជម្រាបថា អំពើឃាតកម្មនេះកើតឡើង កើតឡើងនៅវេលាម៉ោង៨និង៤០ នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះ ជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សូមបញ្ជាក់ថាប្រតិបត្តិការនេះអនុវត្តតាម នូវបទបញ្ជារដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការកំណត់មុខសញ្ញា នឹងតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗ៕SRP

Like 199
Comment 0
Share ចែកចាយ
Views 85.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ

ខេត្តសៀមរាប៖ក្រុមការងារដោះស្រាយផលប៉ះពាល់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រុងសៀមរាប សង្កាត់ជ្រាវ និងគ្រប់អ្នកពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងពីគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈផ្លូវខេត្តលេខ ២៦៥F ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ឆ្នាំ២០១៦ ប៉ុន្តែនៅសល់ប្រវែង ២៥០ម៉ែត្រ ដែលមិនទាន់បានសាងសង់ដោយសារឆ្លងកាត់តួរប្រាសាទបឹង។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ផ្លូវក្រវ៉ាតក្រុង គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ជុំវិញក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង សម្រួលការដឹកជញ្ជូន និងជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពកាន់តែល្អប្រសើរ។ ចំពោះគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹងនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ ជាពិសេសក្នុងគោលដៅអភិរក្សតំបន់ប្រាសាទបុរាណ ដោយការអភិវឌ្ឍន៍ និងការអភិរក្សត្រូវតែដើរទន្ទឹមគ្នា។

លោក សែម ច័ន្ទសីហា ប្រធានការិយាល័យវាស់ស្ទង់ និងផែនទីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងបានសិក្សាពិនិត្យជាច្រើនលើកមកហើយ ដោយផ្អែកលើលក្ខណៈបច្ចេកទេស ក្នុងនោះក្រុមការងារបានសម្រេចយកគម្រោងផ្លូវវាងខាងត្បូងប្រាសាទ ចាប់ពីចំណុចចាប់ពីគីឡូម៉ែត្រ ០៩+៨៥០ ដល់គីឡូម៉ែត្រ ១០+៥៧៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ៧២៥ម៉ែត្រ ទទឹងសាច់ផ្លូវ១១ម៉ែត្រ ដោយផ្លូវនេះស្ថិតក្នុងផ្លូវខេត្ត ២៦៥F។ គម្រោងនេះនិងចាប់ផ្ដើមអនុវត្តនៅពេល ចុះដោះស្រាយផលប៉ះពាល់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមតំណាងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈលទ្ធផលកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ប្រាសាទបឹង មានសំខាន់ជាច្រើន អាចនាំឱ្យយើងបានយល់ពីរចនាសម្ព័ន្ធសំណង់របស់ប្រាសាទ ដែលកប់ក្នុងដីអស់រយៈពេលជាយូរណាស់មកហើយ។ ទិន្នន័យទាំងនេះនឹងជួយបំពេញព័ត៌មានស្តីពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធប្រាសាទបឹងនេះឡើងវិញ ព្រមទាំងអាចឱ្យយើងមានមូលដ្ឋានក្នុងការជួសជុលលើកតម្លៃប្រាសាទបឹងទៅថ្ងៃអនាគតផង៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 7.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 … Page654 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមេរងសាខាគយ ខេត្តកោះកុង និងបក្សពួកបញ្ជូនទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមេរងសាខាគយ ខេត្តកោះកុង និងបក្សពួកបញ្ជូនទៅតុលាការ ចុះផ្សាយថ្ងៃទី ២៥ មីនា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនដល់ភរិយា និងកូនៗរបស់វីរៈកងទព័ ញ៉ែម ភារិន ដែលបានពលីជីវិតលើសមភូមិ អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនដល់ភរិយា និងកូនៗរបស់វីរៈកងទព័ ញ៉ែម ភារិន ដែលបានពលីជីវិតលើសមភូមិ ចុះផ្សាយថ្ងៃទី ២៥ មីនា ២០២៦
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ ចុះផ្សាយថ្ងៃទី ២៥ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×