រថយន្តម៉ាកMercedes ព្រលះម៉ូតូនៅស្រុកជីក្រែង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់
ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុដោយរថយន្តមួយគ្រឿងបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប វេលាម៉ោង១៧និង៥២នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍
នេះ រវាងរថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2D-5324 និងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AG-2695 ( ទិសដៅពីលិចទៅកើត )។
សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយស្លាប់ ឈ្មោះ ម៉ៅ រ៉ែម ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ។
ចំណែកអ្នកបើករថយន្ត ឈ្មោះ ឡោះ សាហ្វីអ៊ី ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅ ភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសស្រាល )៊
បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បឋមជនរងគ្រោះបេីកបរម៉ូតូបត់ឆ្លងថ្នល់ពីទិសខាងត្បូងទៅទិសខាងជេីង បណ្តាលឲ្យរថយន្តបុកស្លាប់តែម្ដង។
បច្ចុប្បន្ន អ្នកបើកបររថយន្តនិងរថយន្តទៅបានសមត្ថកិច្ចនគរបាលស្រុកជីក្រែង នាំយកទៅរក្សាទុកដើម្បីដោះស្រាយតាមពេលក្រោយ៕SRP