មូលហេតុរថយន្តព្រូស បើកចូលទឹកកណ្សិនទឹកអង្គរវត្ត
ខេត្តសៀមរាប៖តាមសមត្ថកិច្ចបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះ ករណីរថយន្តព្រោះដែលបានបើកចូលទឹកកណ្សិនទឹកអង្គរវត្ត មូលហេតុអ្នកបេីកបររថយន្តបើកលឿនដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានហេតុការណ៍នៃកើតឡើង។
សូមជម្រាបថាគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង
នៅវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅលេីរុក្ខវិថីព្រះសីហនុ ចំណុចផ្លូវអក្សរតេ (ចំបក់កំណប់) ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយខ្លួនឯង ដែលមានមនុស្សចំនួន៤នាក់ បានជិះក្នុងរថយន្ត មានឪពុកម្តាយ និងកូន០២នាក់ ធ្វេីដំណេីរដោយរថយន្ត Toyota Prius ពណ៌ក្រហម ផ្លាកលេខ កំពង់ឆ្នាំង 2C-5595 ទិសដៅពីត្បូងទៅជេីង លុះដល់ចំណុចផ្លូវអក្សរតេក៏រ៉េចង្កូតចូលកណ្សិនទឹកអង្គរវត្តតែម្ដង។
សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះ
ជនរងគ្រោះ ឪពុកម្ដាយ រងរបួសស្រាល និងកូនស្រី អាយុ០៥ឆ្នាំ និងកូនប្រុស អាយុ០៣ឆ្នាំ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមាអង្គរ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយរហូតដល់ព្រឹកនេះ៕SRP