សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្តសៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់
ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រត្រូវបានស្ថាបនារួចរាល់ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ
អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា
តាមការសន្យារបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់ផ្លូវមួយខ្សែប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេស ឯកឧត្តម អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបធ្វេីការជួសជុល និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
ក្រោយពីជួសជុលអស់រយៈពេល ៣២ថ្ងៃ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ផ្លូវក្រាលកៅស៊ូមួយខ្សែ (ផ្លូវមុខតុលាការ) ដែលមានបណ្តោយ២គីឡូម៉ែត្រទទឹង៨ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ដែលប្រេីប្រាស់ថវិកាបដិភាគ របស់ឯកឧត្តម អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។
នាថ្ងៃនេះដែរ ឯកឧត្តម អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានចុះពិនិត្យការសាងសង់ និងសម្រួលដាក់ឱ្យបងប្អូនធ្វេីដំណេីរលើផ្លូវនេះ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ្នកឧញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប គិតគូរអំពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដោយផ្តល់ការសាងសង់ផ្លូវមួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរជាងមុន៕SRP