Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៣

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។

សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។

ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះសកម្មភាពរបស់គណកម្មាធិការចំពោះកិច្ច(AdHoc)ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា ២០២៣ ហើយរបាយការណ៍នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៣ ខែមិថុនា ឆ្នាំ២០២៣៕អត្ថបទនាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹម អាន ,លោក ហ៊ុ រិទ្ធី,លោក រដ្ឋ ផល្លីន

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែ កំពុងតែរងការកាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទិ ពីសំណាក់ជនឱកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួន។

ទីតាំងកាប់កាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទិ ស្ថិតនៅចំណុច អណ្តូងភ្លូរ ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹង ថាមានអ្នកមានលុយម្នាក់ ឈ្មោះ ក្អុក មានស្រុកកំណើតនៅ ភូមិកំពង់ ឃុំ ជីក្រែង ស្រុកជីក្រែង បច្ចុប្បន្នមករស់នៅ និងលក់ទូរស័ព្ទដៃក្នុង ភូមិគ្រាំង ឃុំពង្រលើ បានជួលប្រជាពលរដ្ឋ ក្នុងតម្លៃ៣០០០០រៀល ក្នុង១ថ្ងៃ ដើម្បី កាប់ទន្ទ្រានដីព្រៃ នៅចំណុចខាងលើយកធ្វើជាកម្មសិទ្ធិ ដោយពេលនេះទន្ទ្រានយកមិនតិចជាង២០ ហិកតានោះទេ។

ប្រជាពលរដ្ឋបន្តថា ឈ្មោះ (ក្អក) មានមហិច្ឆតាទន្ទ្រានយកដីព្រៃរដ្ឋ មកធ្វើជាកម្មសិទ្ធិមិនតិចជាង១០០ ហិកតា ក្រោមហេតុផលប្រមូលទិញពីប្រជាពលរដ្ឋ។

ករណីនេះ លោក ខៀវ ប៊ុនឈឿន មេឃុំពង្រលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកមិនដឹងទេព្រោះដី គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថាន។

ចំណែក លោក លឹង ជួប ប្រធានមន្ត្រីបរិស្ថានស្ដីទី ស្នាក់ការស្រោង ថា លោកនឹងពិនិត្យមើល តើវាជាដីព្រៃឬក៏ជាដីបុស្ស? តើជាប់គម្របព្រៃឈើដែរឬក៏អត់?

ឯ លោក ពៅ ជុំ នាយការិយាល័យ ឧទ្យានុរក្ស និងបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ បានឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកបានទៅពិនិត្យមើលឃើញហើយ ដីព្រៃនៅចំណុចនោះពិតជាជាប់គម្របព្រៃឈើដែនជម្រកសត្វព្រៃបឹងពែរមែន។ ប៉ុន្តែមិនមែន ជាដីព្រៃទេគឺជាបុស្ស ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល។

លោកពៅ ជុំ បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយលោកនឹងបញ្ជូនឈ្មោះ ក្អុក ទៅខេត្តដើម្បីអោយខេត្តធ្វើការវិនិច្ឆ័យ។

សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីឈ្នោះ
ក្អុក នៅឡើយទេចំពោះការលើករបស់ពលរដ្ឋដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។

កាលពីថ្មីៗនេះ សម្តេចតេជោហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋ ក៏ប៉ុន្តែជំនាញខេត្តសៀមរាប ហាក់បីមិនគោរពតាមបទបញ្ជារបស់សម្ដេចនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

នៅក្នុងសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃសៅរ៍ ម្សិលមិញបានលើកឡើងថា៖

១. របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំ ១៩៩៣ ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ហើយដំណើរការប្រជាធិបតេយ្យនេះបានបន្តជារៀងរាល់ ៥ ឆ្នាំម្តងយ៉ាងទៀងទាត់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំបន្តិចម្តងៗ រហូតក្លាយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដោយសារតួលេខនៃអ្នកចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។

២. ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។

៣. ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន ៣ គឺ៖ ជីវិត ជីវភាពរស់នៅ និងកិត្តិយស។ ដូច្នេះ សូមសកម្មជនយុវជនបក្ស ដែលពាក់អាវរូបទេវតា និងមានបេះដូងលោតក្នុងចង្វាក់តែមួយ បន្តចូលរួមបម្រើបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ដើម្បីធ្វើយ៉ាងណារួមគ្នារុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពរុងរឿងស្របតាមចក្ខុវិស័យ និងគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៥០៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ជំរុញអោយ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងមេភូមិ ទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយបានល្អ ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តម សៀង ណាំ បានថ្លែង អំពាវនាវសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគឺ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋ ក្នុងការសម្រេច និងជ្រើសរើសនិងជ្រើសរើសមេដឹកនាំប្រទេសជាតិ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យ និងត្រៀមឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬក៏លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោត បានស្របតាមច្បាប់ដែលគ.ជ.ប បានកំណត់ផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៍ យ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៣

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាប មួយរូប ដែលបានដកកាំភ្លើងអាការបាញ់ជាង ១០ គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបានថ្នាក់ដឹកនាំដាក់ពិន័យដកស័ក្តិនិងព្យួការងារបណ្ដោះអាសន្ន។

នេះបើយោងតាមមន្ត្រីនគរបាល ជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃពុធនេះ។

មន្ត្រីនគរបាលជាន់នខ្ពស់ខេត្តសៀមរាបបានថ្លែងថា
ករណីនេះ ក្រោយកើតហេតុត្រូវបានឃាត់ខ្លួនជនបង្កភ្លាមៗ ហើយត្រូវបានបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ចំពោះករណីនេះត្រូវបានដកស័ក្តិនិងព្យួរការងារជាបណ្ដោះអាសន្ន ហើយបានសុំគោលការណ៍ទៅអគ្គស្នងការនគរបាលជាតិបន្តផងដែរ។ បច្ចុប្បន្នមន្ត្រីដែលបង្កនេះត្រូវបានបញ្ឈរជើង នៅការិយាល័យបុគ្គលិក ស្នងការនគរបាលខេត្តសៀមរាប ដោយរងចាំការសម្រេចពីថ្នាក់ដឹកនាំ។

បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ហេតុការណ៍ នេះឪពុកមា មិនបានប្ដឹងផ្ដល់ទៅលើក្មួយដែលជាមន្ត្រីនគរបាលផ្ទុះអាវុធនេះទេ។

សូមរំលឹកថា ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩ និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

ចំពោះករណីនេះ គឺផ្ដើមចេញ មានទំនាស់ពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន ធ្វើឲ្យមន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាបមួយរូប បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប បានប្រើអាវុធកាំភ្លើងAk៤៧ ដោយបានបាញ់ជាង១០គ្រាប់ុំ

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើង វែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញ់គំរាម ឪពុកមា ជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួន យកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២៣

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានបង្ក្រាបគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើដោយខុសច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកមុ៉ងប៊ុនលីម បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ថា ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច និយាមកា( 434606, 1447767)ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រៃង ខេត្តសៀមរាប។

រដ្ឋបាលព្រៃឈើសៀមរាបបន្តថា ក្រោយពីបានធ្វើការវាស់វែង រកឃើញឈើល្មើសច្បាប់ ឈើអារប្រភេទចំបក់ចំនួន ២៣៨សន្លឹក ស្នើ៣,៦២២ម៉ែត្រត្រីគុណ។

វត្ថុតាងរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ភូមិសាលាឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

យោតាមប្រភពពីសមត្ថកិច្ច នៅកន្លែងបង្ក្រាប បានអោដឹងថា ចំពោះវត្ថុតាងបទល្មើសព្រៃឈើនេះ ត្រូវបានគេស្គាល់ឈ្មោះថា ម៉ៅ ជា ភេទប្រុស អាយុ ២៧ឆ្នាំទីលំនៅ ភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាវុធហត្ថស្រុកអង្គរជុំឃាត់ខ្លួន ករណី​ហឹង្សា​ដោយមាន​ស្ថានទំងន់ទោស។

កការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ​២០២៣ នៅចំណុចភូមិស្លាត ឃុំស្រែខ្វាវ ស្រុក​អង្គរជុំ។

ជនសង្ស័យមានឈ្មោះ ហឿ ហួម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ។

តាមរបាយការណ៍ របស់មន្រីកងរាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ បានបង្ហាញថា ករណីនេះមុនពេលកើតហេតុ បុរសម្នាក់កំពុងដើរដឹកសត្វគោ ហើយបានជេរសត្វគោ ស្រាប់តែបងថ្លៃ យល់ថាប្អូនថ្លៃបានជេរខ្លួន ក៏បានយកពូថៅ មកកាប់ជាច្រើនពូថៅតែម្ដង។

ជនរងគ្រោះ​ឈ្មោះ ហាក់ ជ្រឹក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដូនមៀវ ឃុំគោល ស្រុក​អង្គរជុំ (ត្រូវជាប្អូនថ្លៃ) របួសធ្ងន់​ បញ្ជូនមកព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ។

ករណីនេះមូលហេតុ​៖ ជនរងគ្រោះ​ទៅដេញគោមកផ្ទះហើយជេរគោ ជនសង្ស័យ​ខឹងថាជនរងគ្រោះជេរមកលើគាត់ក៏យកពូថៅកាប់តែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថាដីព្រៃរបស់រដ្ឋ រាប់សិបហិកតា ត្រូវបានគ្រឿងចក្រ អិចស្ការទ័រ វាយកម្ទេច ដោយព្រៃតូចធំ អោយរាបដល់ដីស្ទើគ្មានសល់ ស្ថិតនៅចំណុច ភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីបែបនេះគេនៅពុំទាន់ឃើញអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅធ្វើការទប់ស្កាត់នៅឡើយទេ។

យោងតាមប្រភពបានបង្ហើបថា ការដែលក្រុមគ្រឿងចក្រចូលទៅវាយដីព្រៃរបស់រដ្ឋ នៅចំណុចខាងលើ បានយ៉ាងសុកស្រួលបែបនេះ គេសង្ស័យថាមានមេការរត់ការ ជាមួយមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ទ ដើម្បូលាក់បាំងនិងកុំឲ្យចុះបង្ក្រាប។

បើតាមលិខិតមួយ របស់មេបញ្ជាការកងពោះធំអន្តរាគមន៍លេខ ២ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ គោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

កម្មវត្ថុ៖ ស្នើសុំដីទំហំ៤៩៩២ ហិចតា ដែលស្ថិតនៅក្នុងភូមិរុងរឿង និងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

តបតាមកម្មវត្ថុដូចបានជម្រាបជូនខាងលើ ខ្ញុំបាទមានកិត្តយស សូមគោរពជម្រាបជូន សម្តេច ពិជ័យសេនា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ដើម្បីធានាឲ្យខឿនការពារជាតិ ក្នុងទិសទី២ យោធភូមិភាគទី៤ ដែលកន្លងមក កងពលធំអន្តរាគមន៍លេខ២ បានការពារគ្រប់គ្រងផ្ទៃដីទំហំ ខាងលើចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់សព្វថ្ងៃ និងបានកសាងទីលានបាញ់គ្រាប់ពិត ធានា ដល់ការហ្វឹកហ្វឺន កសាងទីបញ្ជាការកណ្ដាល យុទ្ធសាស្តធានាបញ្ញា លើទិសទី២ យោធភូមិភាគ ទី៤ ធានាលើប្រៀបការពារជាតិ និងបែងចែកជូនគ្រួសារកងទ័ព ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម។ ហើយផ្ទៃដីខាងលើនេះ កងពលធំអន្តរាគមន៍លេខ២ មិនទាន់បានកសាងឯកសារបំពេញ បែបបទផ្លូវច្បាប់នៅឡើយ។ ដើម្បីធានាផ្លូវច្បាប់រឹងមាំ កងពលធំអន្តរាគមន៍លេខ២ សម្រេចរៀបចំផែនទីគោល និងសំណើរ ដើម្បីគោរពជូនពិនិត្យ សម្រេច និងផ្តល់មតិ ណែនាំ ដ៏ខ្ពង់ខ្ពស់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាបមួយរូប បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង ហើយមានទំនាស់ពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩ និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប បានប្រើអាវុធកាំភ្លើងAk៤៧ ដោយបានបាញ់ជាង១០គ្រាប់ុំ

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើង វែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញ់គំរាម ឪពុកមា ជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួន យកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការប៉ូលិសខេត្តសៀមរាបនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖យុវជនចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។

ករណីហិង្សា បានកើតឡើង នៅវេលាម៉ោង២យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ..ម វ..ស..ទ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ជិះម៉ូតូម៉ាកzoomer-x ពណ៍ស ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ សៀមរាប 1X-5684 ដោយជិះចេញ ពីកន្លែងរោងការ របស់មិត្តភ័ក្ក ក្នុងភូមិបឹងដូនប៉ា ដោយឌុបមិត្តភ័ក្រ ២នាក់ ទៅទិញបារី។

នគរបាលបន្តថាខណ:ជនរងគ្រោះជិះម៉ូតូត្រឡប់មកដល់កន្លែងរោងការវិញ ស្រាប់តែមាន ជនសង្ស័យ ១ក្រុម មិនស្គាល់អត្តសញ្ញ្ញាណ មានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៦គ្រឿង បានធ្វេីសកម្មភាព ចុះពីលេីម៉ូតូ កាន់ដាវ កាំបិតខ្វែវ និងពូថៅ ដេញកាប់មកលើ ជនរងគ្រោះ ត្រូវចំស្មារខាងស្តាំ បណ្តាលអោយរងរបួស ដេរចំនួន៧ថ្នេរ និងចំថ្ងាសលេីចិញ្ចើមខាងស្តាំ ហេីមដាច់រលាត់ ឯមិត្តភ័ក្រ២នាក់ទៀត បានរត់គេចផុត។

នគរបាលបន្តទៀតថាក្រោយមកក្រុមជនបង្ក បាននាំគ្នាកាប់ម៉ូតូ របស់ជនរងគ្រោះ បណ្តាលអោយខូចខាតទាំងស្រុង ហើយក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួន ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ម្នាក់ ឈ្មោះ សុខ មេសា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ បុគ្គលិកមីហិរ មានទីលំនៅបច្ចុប្បន្ន នៅភូមិតាភុល សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ នឹងឈានដល់ការឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះសួស ស៊ូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

នគរបាលបានសងស្រង់សម្ដី ចម្លើយសារភាពរបស់ជនសង្ស័យ ទាំង២នាក់ថា៖ រូបខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព នេះពិតប្រាកដមែន ដោយខណៈពេលដែលរូបខ្លួនទាំង២នាក់ និងបក្សពួក កំពុងអង្គុយលេងនៅស្ពានរោករ៉ាក មានគ្នាប្រហែល ១០នាក់ ប៉ុន្តែបក្សពួកទាំងអស់នោះ ពួកខ្លួនមិនស្គាល់ឈ្មោះទេ ព្រោះទើបនិងជួបគ្នានៅស្ពានរ៉ោករ៉ាកលើកទី១ ពេលកំពុងអង្គុយលេង ស្រាប់តែក្រុមជនរងគ្រោះ ជិះម៉ូតូមក ហើយជេរប្រមាថ រកកាប់ ទើបពួកខ្លួនខឹង ក៏ជិះម៉ូតូដេញតាម ដោយពេលនោះ បក្សពួក ដែលទើបនិងស្គាល់នោះ មានកាន់ដាវឆ្នៃ ១ដើម កាំបិតតាំងតោ ១ និងពូថៅ១។ ចំណែកពួកខ្លួនទាំង ២នាក់ ជាអ្នកឌុប នៅពេលតាមទៅដល់ចំណុចផ្លូវ ៦០ម៉ែត្រ កែងតូបលក់អីវ៉ាន់ ស្រាប់តែជនរងគ្រោះ ដែលជិះ ម៉ូតូ Zoomer-x បានដួលម៉ូតូ ទើបបក្សពួករបស់ពួកខ្លួន កាប់ទៅជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតទាំងស្រុង ហើយពួកខ្លួនទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែក បក្សពួកផ្សេងទៀត បានរត់គេចខ្លួនអស់។

ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន២គ្រឿង .ដាវកែឆ្នៃ១ដេីម និងពូថៅ១។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តសេរីទំនើប Audi Q7 បុកចំពេញទំហឹង ហើយមានរថយន្តស៊ិស300 មកជួយរំដោះអ្នកបង្ក ប៉ុន្តែត្រូវបាននគរបាលឃាត់បានទាំង២គ្រឿង។

សមត្ថកិច្ចបានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃអង្គារនេះថា ហេតុការណ៍បានកើតឡើង នៅយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវវត្តបូព៌ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានមីស្ទ័រក្រៀល(Mr.Grill) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាង រថយន្ត AUDI Q7 ផ្លាកលេខភ្នំពេញ 2AO-68 69 បុកជាមួយម៉ូតូហុងដាពណ៌ខ្មៅ ផ្លាកលេខតាកែវ 1O-7336 ធ្វើដំណើរដោយបុរសម្នាក់។ ឯខាងរថយន្ត AUDI Q7 រួមដំណើរដោយ មនុស្សប្រុសស្រីចំនួន៣នាក់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះអ្នកជិះម៉ូតូបានស្លាប់ នៅមន្ទីរសម្រាកព្យាបាល សុឹង រិទ្ធីរ៉េត ក្រោយរថយន្តសង្រ្គោះព្យាយាមជួយ។

គួរបញ្ជាក់ថា ករណីនេះខាងរថយន្តបង្ក Audi Q7
ព្យាយាមបើករត់គេច ពីកន្លែងកើតហេតុ ក៏មានបុរសចំនួនពីរនាក់ទៀត បានបើករថយន្ត lexus 300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2N-6280 ព្យាយាមរំដោះជនបង្ក ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចឃាត់បាន និងនាំយកទៅស្នងការនគរបាលខេត្តសៀមរាបភ្លាមៗ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ ឈ្មោះ សុត ហុស ភេទប្រុស រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ មុខរបរកសិករ បានស្លាប់យ៉ាងអាណោចអាធម៌ ខណ:ស្រវឹងស្រាដេកលើទ្រូងផ្លូវ ត្រូវបានរថយន្តកិនចំក្បាលបណ្ដាលឲ្យបែកក្បាលបែកខ្ទេច។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា យោងតាមការត្រួពិនិត្យ លើជនងគ្រោះ និងលើស្លាកស្នាមបន្សល់ទុកនៅកន្លែងកើតហេតុ បានឃើញជនរងគ្រោះ មានក្អួត ជាច្រើននៅកន្លែង ដោយមានស្នាម កង់រថយន្តជាន់ចំក្បាល ហើយមានស្នាមដឹតឈាមជាប់ផ្លូវទៅទិសខាងជើងផងដែរ។

បើតាមសាក្សី នៅជំវិញកន្លែងកើតហេតុ បានរាយការណ៍ថា មុនពេលកើតហេតុ បានឃើញជនរងគ្រោះស្រវឹងស្រាជោគជាំ ហើយបានដើរលើផ្លូវ។ បើតាមសមត្ថកិច្ចសន្និដ្ឋានថា ករណីរឿងនេះ គឺមានរថយន្តមិនស្គាល់ម៉ាកបើកបរមានទិសដៅពីត្បូង ទៅជើង ហើយបានជាន់ចំក្បាលជនរងគ្រោះ ហើយបើករត់គេចបាត់តែម្ដង។

ករណីនេះសមត្ថកិច្ចមូលដ្ឋាន បានប្រគល់សាកសព អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងតាមស្រាវជ្រាវ រករថយន្តបង្កដើម្បីចាត់តាមនិតិវិធី។

សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រមាណ ជា៥ទាបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវលេខ២០២ ភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page53 Page54 Page55 … Page236 Next →

បណ្តាញសង្គម

តាមដានព័ត៌មាន
@srpostnews ក្នុង Telegram
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៦ មករា ២០២៦
សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ ចុះផ្សាយថ្ងៃទី ៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
© 2026 srpostnew.com. All Rights Reserved!