តាមលិខិតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចកម្ពុជា បានអនុវត្តប្រតិបត្តិការចាប់ខ្លួនពលរដ្ឋចិនចំនួន ៣នាក់ និងបញ្ជូនទៅប្រទេសចិន។
បុគ្គលទាំង ៣នាក់នោះ រួមមាន លោក Chen Zhi លោក Xu Ji Liang និងលោក Shao Ji Hui។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា លោក Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២៥៕SRP