ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខណ:អង្គុយលេីម៉ូតូម៉ាកសង់ សេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ:កំពង់ធំ ១M:៦៤៨៥ ចំណុចផ្លូវបេតុង ខាងកេីតភោជនីយដ្ឋាន ហៃ វិន ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំលោក ប្រាក់ វណ្ណៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។
អាវុធហត្ថបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ លន សេងលឿន អាយុ២៨ឆ្នាំ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
អាវុធហត្ថបានបន្តថា ក្រោយឃាត់ខ្លួនរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សរថ្លា (ម៉ាទឹកកក) ចំនួន២កញ្ចប់ និងទូរស័ព្ទ៣គ្រឿង ។
បច្ចុប្បន្នត្រូវបានបញ្ជូនបន្តរនៅការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាបដេីម្បីបន្តនីតិវិធី៕SRP

