Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង
លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញរឿងអាស្រូវពេញបន្ទុក
ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត
នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ
ខេត្តរតនគិរីការនាំចេញកសិផលតាមច្រកអូរយ៉ាដាវស្ទុះឡើងជិត ១០០% ខណៈក្រសួងពាណិជ្ជកម្មសម្រុកពង្រឹងស្តង់ដារ “ផលិតផលខ្មែរ” !
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ប្រោសប្រទានសារលិខិតថ្លែងអំណរគុណ​ ជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលបានថ្វាយព្រះពរ​ព្រះអង្គ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២១​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូបុកឆ្កែ។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃ​សៅរ៍ ទី២៦ ខែធ្នូ​ ឆ្នាំ​២០២០ នៅចំណុចខាងកើតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាប បានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះ បង្កឡើង ដោយម៉ូតូម៉ាក់WAVE ស្លាកលេខ សៀមរាប 1P6485
បើកបុក និងឆ្កែ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ សុន សី អាយុ១៨ឆ្នាំ ទីកន្លែងកំណើត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជាកូនកំព្រា និងធ្លាប់បូសជាសង្ឃនៅវត្តប្រាសាទត្រាំនាគ។

បើតាមសមត្ថកិច្ច ថា មូលហេតុ តាមការបញ្ជាក់ របស់សាក្សី ថា ជនរងគ្រោះ បើកបរ ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ ក៏បានបុកឆ្កែ ដួលបុក និងឃឿនផ្លូវស្លាប់តែម្ដង។

ករណីនេះសមត្ថកិច្ច បានប្រគល់
សាកសព ជូនព្រះចៅអធិការវត្តប្រាសាទត្រាំនាគ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន 24,០០០,០០០ រៀល(ម្ភៃបួនលានរៀលគត់) ជូនដល់គ្រួសារសព ចំនួន០៤គ្រួសារ។

ពិធីនេះធ្វើនៅស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី លោក នាយ-នាយរងការិយាល័យបុគ្គលិក នាយ-នាយរងផ្នែក និងក្រុមគ្រួសារ នៃសពមិត្តនគរបាលជាច្រើនរូប។

នាឱកាសនោះផងដែរ លោកស្នងការ ក៏បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមជួយលើកទឹកចិត្តដល់ក្រុមគ្រួសារ និងសម្តែងនូវការសោកស្តាយចំពោះបងប្អូនមិត្តនគរបាល ដែលបានពលីក្នុងបុព្វហេតុបំរើជាតិមាតុភូមិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖បុរសម្នាក់ ត្រូវបានប៉ូលិសខេត្តឧត្តរមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី កត់ឆ្នោត ល្បែងស៊ីសង ឆ្នោតយួន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិស ខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ នេះថា៖ ក្រោយពីបានឃើញ បណ្ដាញព័ត៌មាន ចុះផ្សាយព័ត៌មានករណី ល្បែងស៊ីសង ឆ្នោតខុសច្បាប់ នៅស្រុកអន្លង់វែង ជាញឹកញាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថានៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២០ លោកបានចេញបញ្ជាអោយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែងស្រាវជ្រាវ នឹងបង្ក្រាបល្បែងស៉ីខុសច្បាប់(ឆ្នោតយួន) ០១ករណី នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយឃាត់ខ្លួនមនុស្សម្នាក់។

ជនសង្ស័យមាន ឈ្មោះ ចែម វេហា អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។

ដកហូតវត្ថុតាងរួមមាន៖ ក្រដាកត់លេខឆ្នោត ១១ សន្លឹក, សៀវភៅកត់លេខឆ្នោត ១ក្បាល, ស៉ីមីពណ៌ខ្មៅ០១, ប្រាក់រៀលចំនួន ១៥៩,៧៥០០៛ (មួយលានប្រាំសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀលគត់),
ទូរស័ព្ទ១គ្រឿង, ប៉ិច០៣ដើម, ហ្វឺតទឹកពណ៌លឿង១ដើម,បន្ទាត់ជ័រ១,កាស្យូម៉ាកCASIOពណ៌ខ្មៅ ១,ម៉ាស៉ីនឆ្នោតកីឡាជាតិពណ៌ខ្មៅ១ និងកាបូបស្ពាយចំហៀង១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តព្រះវិហារ៖រថយន្តធុនធំ មួយគ្រឿង ដឹកឈើផ្ទះចាស់ ត្រូវបានសមត្ថកិច្ច ចម្រុះ ខេត្តព្រះវិហារ បង្ក្រាបបាន។

ការចាប់នេះធ្វើឡើងនៅយប់ទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ ស្ថិតត្រង់ចំណុច ភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកនាំដោយលោក ឆេញ សេង រងខណ្ឌ រដ្ឋបាលព្រៃឈើ ព្រះវិហារ នឹងផ្នែករដ្ឋបាលព្រៃឈើត្បែង រួមនឹងសង្កាត់រដ្ឋបាលព្រៃឈើត្បែង សហការ ជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត នគបាលក្រុង។

មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថារថយន្តខាងលើម៉ាក វេអង ដឹកផ្ទះចាស់ មួយគ្រឿងពាក់ស្លាកលេខ 3A 3927 កំពង់ចាម ពណ៌ទឹក ប៊ិច ដឹកចេញ ពីស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តតាកែវ។ ម្ចាស់រថយន្ត ឈ្មោះ សែម វិរះ នឹងប្រពន្ធឈ្មោះ ញ៉ធីតា រស់នៅ ភូមិតារេនជោ ឃុំអង្កាញ់ស្រុក ទ្រាំងខេត្តតាកែវ។ ដោយមានការសង្ស័យថា រថយន្តនេះ មានបង្កប់នូវឈើថ្មី ឬឈើ ទ្រាំទឹក បន្លំធ្វើជាឈើចាស់។

សុំជម្រាបថារថយន្ត ត្រូវបាន នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែង ដើម្បីធ្វើការវាស់វែងនៅថ្ងៃទី២៦ ខែធ្នូនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖លោក ពិន ប្រាកដ​ និងលោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ​ ឆ្នាំ២០២០ នេះ បានដឹកនាំ កិច្ចប្រជុំពិភាក្សា លើការងារ ផ្តល់សេវា កិច្ចសន្យា ការពារបរិស្ថាន សម្រាប់គម្រោងអាជីវកម្មធនធានរ៉ែ សំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកប្រធានមន្ទីររ៉ែ មន្ទីរបរិស្ថាន មន្ទីរដែនដី​​ មន្ទីរសាធារណការនឹង​ដឹកជញ្ជូន ព្រមទាំងអាជ្ញធរ​ ក្រុង​ ស្រុក ទាំង១២ ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ បានសំណូមពរដល់មន្ទីរពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
១-ត្រូវឲ្យមានការកំណត់តំបន់ ឬទីតាំងហាមឃាត់ ការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ ដែលបានត្រូវកំណត់​ដោយ​​មន្ទីរបរិស្ថាន ឬមន្ទីររ៉ែ និងថាមពល ដែលមិនទាន់មានឯកសារជាលាយលក្ខណ៍អក្សរ និងផែនទីជាក់លាក់។
២-មន្ទីរ​ អង្គភាពពាក់ព័ន្ធ គួរសហការក្នុងការចុះធ្វើអធិការកិច្ច ត្រួតពិនិត្យ​ និងតាមដានការ​អនុវត្ត​របស់ម្ចាស់អាជីវកម្មឲ្យស្របតាមគោលការណ៍បច្ចេកទេសដែលបានកំណត់
៣-គួរមានការកំណត់ចំនុចនិយាមការទីតាំងស្នើសុំរបស់គម្រោងអាជីវកម្មរួម ដើម្បីផ្ទៀងផ្ទាត់លើ​ប្រតិបត្តិការ​អាជីវកម្មរបស់ម្ចាស់គម្រោង។​
៤-មន្ទីរ​ អង្គភាពពាក់ព័ន្ធ គួរតែកំណត់តំបន់ដែលមិនអនុញ្ញាតឲ្យមានអាជីវកម្មជីកអាចម៍ដី ជារណ្តៅចល័ត ឲ្យបានច្បាស់លាស់ និងមានការឯកភាពពីរដ្ឋបាលខេត្ត ដើម្បីជាមូលដ្ឋានក្នុង​ការផ្តល់ព័ត៌មាន​ទៅអាជីវករនៅអង្គភាពច្រកចេញចូលតែមួយ។
៥-អង្គភាពច្រកចេញចូលតែមួយ គួរតែមានការណែនាំឲ្យម្ចាស់អាជីវកម្មឲ្យរៀបចំកិច្ចសន្យា​ការពារបរិស្ថានដែលមានការឯកភាព ដោយមន្ទីរបរិស្ថានខេត្តដើម្បីជាមូលដ្ឋាន​សម្រេច​ក្នុង​ការផ្តល់អាជាបណ្ណផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានចាត់តាំង ឲ្យ លោកអនុសេនីយ៍ឯក ហុង គឹមលាង ក្រុមការងារ នាំយកថវិកា ចូលបុណ្យសព ដែលគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចំនួន៨នាក់។ ក្នុងនោះមួយសព ទទួលបានថវិកា ១០ម៉ឺនរៀល ចំនួន ៨សព។ ចំពោះសពដែលក្រីក្រគ្មានថវិកា ទិញមឈូស សម្រាប់ដាក់ លោកណុប ដារ៉ា បានឧបត្ថម្ភ មឈូស ចំនួន៧ បន្ថែមទៀត។

សូមបញ្ជាក់ថា នៅពីយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១និង២០ នៅចំណុចភូមិពពាល ខែឃុំអូរតាគី ស្រុកថ្មគោល មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង រថយន្តតូចនិងរថយន្តដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៨នាក់ នឹងរបួស ៣នាក់ ហើយសពទាំង ៨នាក់ ត្រូវបានតម្កល់ធ្វើបុណ្យនៅក្នុង វត្តអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងធ្វើពិធីបូជានៅក្នុងរាត្រីនេះផងដែរ។

ក្នុងនាមជាក្រុមគ្រួសារសព៨នាក់ បានលើកម្រាមដៃដប់ សូមថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកណុបដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលតែងតែមានចិត្តសប្បុរសធម៌ ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកជានិច្ច។ ទោះបីលោកមិនបានចុះមកផ្ទាល់ក្តី ក៏បានចាត់ឲ្យក្រុមការងារទៅចូលរួមយ៉ាងសកម្មបំផុតផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តព្រៃវែង៖ជុំវិញរថយន្តដឹកដី ដោយគ្មានសណ្តាប់ធ្នាប់ របស់ឈ្មោះ «ឃាង» នៅភូមិ ស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង អាជ្ញាធរបានព្រមានចាត់វិធានការ តាមផ្លូវច្បាប់ បើនៅតែ មិនគោរព តាមការណែនាំ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា បើទោះបីអាជ្ញាធរស្រុក ធ្លាប់ហៅមកប្រជុំណែនាំយ៉ាងណាក៏ដោយ ក្រុមរថយន្តដឹកដី ទាំងនេះនៅតែផ្គើន ដឹកដោយគ្មានសណ្តាប់ធ្នាប់ ដដែល ហាក់បីដូចជា មិនញញើតនឹងគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ។

ប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមរថយន្តដឹកដីទាំងនេះ តែងតែដឹកជញ្ជូន.យ៉ាងអាណាធិបតេយ្យ ដោយគ្មានគ្រប និងដាក់សន្ទះ អោយបានត្រឹមត្រូវឡើយ ពោលធ្វើអោយធ្លាក់ដីរាយប៉ាយពេញផ្លូវតែម្ដង។ ចំណែករថយន្តវិញភាគច្រើន ជារថយន្តកែឆ្នៃ ជាហេតុ ធ្វើអោយពួកគាត់មានការព្រួយ បារម្ភ រាល់ការធ្វើដំណើរ
ផងដែរ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា បានបញ្ជាក់ថា៖ តាមពិតក្រុមរថយន្តដឹកដីទាំងនេះ ខាងអាជ្ញាធរឃុំ ស្រុក ធ្លាប់បានហៅ ម្ចាស់រថយន្ត មកប្រជុំណែនាំជាច្រើនដងមកហើយ កាលពីពេលថ្មីៗនេះ។តែក្រុមរថយន្តដឹកដីទាំងនេះ នៅតែមិនស្តាប់។ បើនៅតែមិនស្តាប់ទេ ខាងអាជ្ញាធរនឹងមានវិធានការទៅលើក្រុមនេះហើយ។

ដោយឡែក លោក ហុង ដានី ប្រធានការិយាល័យសារធារណការស្រុក បានបញ្ជាក់ ថា៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ខាងអាជ្ញាធរស្រុក បានហៅក្រុមរថយន្តដឹកដីទាំងនេះ មកប្រជុំធ្វើការណែនាំរួចហើយ តែពួកគេនៅតែមិនស្តាប់។ បើនៅតែរបៀបនេះទៀត លោកនឹងសុំគោលការណ៍ពីខាងលោកអភិបាលស្រុក ដើម្បីធ្វើការផាកពិន័យ តាមផ្លូវច្បាប់ហើយ។

ទោះជាយ៉ាងណា លោក ហ៊ី ធួក អភិបាលស្រុកពារាំង មិនទាន់ឆ្លើយតប នៅឡើយទេចំពោះបញ្ហានេះ។ ករណីរថយន្ត ដឹកដី នេះ ប្រជាពលរដ្ឋ កំពុងរងចាំមើល ចំណាត់ការរបស់ អាជ្ញាធរ នឹងសង្ឃឹមថាវិធានការជាក់ជាមិនខាន៕SRPសូ សុខា

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖នៅខណ:ពេលម៉ោងជិត៥ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងនគរបាល ចម្រុះខេត្តសៀមរាប បានកំពុងបង្រ្កាប នូវទីតាំងអត់ច្បាប់ របស់ «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងនិងលក់ផលិតផលសម្រស់ធម្មជាតិ។

ទីតាំងកំពុងត្រួតពិនិត្យនេះ ស្ថិតនៅផ្លូវលោកតាណឺយ ក្រុងសៀមរាបខេត្តសៀមរាប។

បើតាមសមត្ថកិច្ច នៅកន្លែងត្រួតពិនិត្យ បានឲ្យដឹងព័ត៌មានបឋមថា៖ ករណីទី១ ការបើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត។ សម្លេងមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប៖

https://www.srpostnews.com/wp-content/uploads/2020/12/audio_2020-12-25_17-33-28.ogg

ទោះយ៉ាងណា ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរបន្ថែមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តសៀមរាប៖អ្នកភូមិនៅស្រុកអង្គរធំ នៅតែបន្តបិទផ្លូវ មិនឲ្យរថយន្តធុនធំ របស់ក្រុមហ៊ុន កាយថ្ម ធ្វើចរាចណ៍ ដោយហេតុថាបានបង្កឲ្យហុយដីខ្លាំងពេក។ ករណីនេះ ពលរដ្ឋ បានលើកឡើងថា អាជ្ញាធរស្រុកហាក់មានភាពកំសោយ ជាមួយក្រុមហ៊ុន។

ហេតុការណ៍បន្តបិទផ្លូវនេះ នៅវេលាម៉ោង៧និង០០នាទី  ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខវត្តព្រៃព្រះមាន ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋថា ការនាំគ្នាបិតផ្លូវមួយខ្សែ នេះ ដោយកន្លងមកឡានធំធ្លាប់ដឹកថ្មពីឃុំគោកដូង ស្រុកអង្គរជុំ យកទៅ ក្រុងសៀមរាប​ ហើយ​បានធ្លាប់ធ្វើកិច្ចសន្យា មួយដងរួចមកហើយ ​ឆ្លងកាត់ ស្រុកអង្គរធំ ដែលឆ្លងកាត់៣ឃុំក្នុងនោះមានឃុំជប់តាត្រាវ ឃុំពាក់ស្នែង និងឃុំលាងដៃ មានចម្ងាយ ដែលប៉ះពាល់ជាង២០គីឡូម៉ែត្រ។ ដោយការដឹកជញ្ជូន ថ្ម មិនមានការស្រោយទឹកនោះទេ។

ពលរដ្ឋបានបញ្ជាក់ថា មូលហេតុ ដែលប្រជាពលរដ្ឋ បិតផ្លូវគឺដីហុយ និងផ្លូវខូច ព្រមទាំងបើកលឿនពេក។ ដោយពួកគាត់បានសំណូមពរ សុំអោយក្រុមហ៊ុន បាញ់ទឹក និងជួសជុលនិងបន្ថយល្បឿន ផងដែរ។

សូមបញ្ជាក់អាជ្ញាធរស្រុកអង្គរធំ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក សំ សៅ អភិបាលរងស្រុក តំណាង លោក ឡុង រដ្ឋារក្ស     អភិបាលស្រុកអង្គរធំ  លោកនាយករដ្ឋបាល និងសហការី កងកម្លាំង មេឃុំពាក់ស្នែង បានចុះជួប ពលរដ្ឋ ក្នុងឃុំពាក់ស្នែង  ក្នុងការសម្រុះសម្រួល ករណី ពួកគាត់បានបិទផ្លូវ មិនអោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកថ្ម ឆ្លងកាត់លើបណ្តោយផ្លូវ 2SR2 ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ដោយលើកឡើងសំណូមពរ៣៖

១.សូមអោយក្រុមហ៊ុនស្រោចទឹក តាមបណ្តោយផ្លូវ

២.សូមបើកបរដោយបន្ថយល្បឿន

៣.សូមមានការជួសជុលផ្លូវឡើងវិញ។

ការសម្របសម្រួល គឺលោក សួន សុភាព តំណាងក្រុមហ៊ុន  ជានចុងវ៉ាង សន្យា

១.ជួសជុលផ្លូវឡើងវិញ

២.ស្រោចទឹកយ៉ាងតិច៣ដងក្នុង១ថ្ងៃ នឹងចាប់ផ្តើមអនុវត្ត ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០

៣.ពេលបើកបរបន្ថយល្បឿន។

ក្រោយការសម្រុះសម្រួល ត្រូវ បានបញ្ជប់ ប្រជាពលរដ្ឋ បានបើកផ្លូវអោយមានរថយន្ត ចរាចរណ៍ឡើងវិញ។

បើតាមពលរដ្ឋ បានបញ្ជាក់ថាកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការបិទ ហើយសំណូមពរដួចខាងលើ តំណាងក្រុមហ៊ុន ជនជាតិកូរ៉េ ឈ្មោះក្រុមហ៊ុន ជាន ចុងវ៉ាងចៅ និងលោកអភិបាលរងស្រុកអង្គរធំ និងប្រជាពលរដ្ឋ ជិទ១០០គ្រួសារ បានព្រមព្រៀងគ្នា ដោយក្រុមហ៊ុន បានសន្យា ធ្វើតាមសំណើរ របស់ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែមិនមានប្រសិទ្ធភាព​នោះទេ ព្រោះរថយន្តក្រុមហ៊ុន នៅតែបន្តដឹកថ្ម ហុយដី ទ្រលោម នឹងបើកបរលឿនៗដដែល។

ការបិទផ្លូវនេះ មិនមែន ជាលើកទី១នោះទេ កន្លងទៅពលរដ្ឋ ក៏បាននាំគ្នាបិទផងដែរ ដោយសារការទ្រាំលែងបាន ព្រោះដីហុយខ្លាំងពេក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២០

ខេត្តកំពង់ចាម៖សភាពាណិជ្ជកម្ម មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដឹកនាំ​ដោយ​លោក​ ឧកញ៉ា​ ហួត​ ឈឿន​ នាព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ បាន​នាំយកនូវ​ថវិកា​ ចំនួន​២០០០អាមេរិក​​ តាម​រយៈ​​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួម​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ការ​ទិញវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ ។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងនូវ​អំណរគុណ​ចំពោះ​កាយវិការ​ សប្បុរសធម៌​​ របស់​សមាជិក​សភាពាណិជ្ជកម្ម​ មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដែល​បាន​ឯកភាព​គ្នា​ ក្នុង​ការ​ឧបត្តម្ភ​ជា​ថវិកា​ ​ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​អាជ្ញាធរ​ខេត្ត​ ដេីម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-​១៩​ ដ៏​កាច​សាហាវ​នោះ។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្នុង​អំឡុង​ខែ​មេសា​ ឆ្នាំ​២០២០​នេះដែរ​​ ​ខណៈ​ដែល​ជំងឺ​កូវីដ​-១៩​ បាន​បង្ក​ឲ្យ​មាន​ក្តីកង្វល់​ពី​គ្រប់​មជ្ឈដ្ឋាន​ផងនោះ សភាពាណិជ្ជកម្ម​ មណ្ឌល​ខេត្តកំពង់ចាម​ មណ្ឌលគីរី​ ដឹកនាំ​ដោយ​លោក​ ឧកញ៉ា​ ហួត​ ឈឿន​ ក៏​ធ្លាប់​បាន​នាំយក​នូវ​អំណោយ​ជាអង្ករ​ ចំនួន​៤តោន​ និង​ទឹក​ស៊ីអ៊ីវ​ ​១៦០យួរ​ ផ្តល់​ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ សម្រាប់​ចាត់ចែង​ក្នុង​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា​(កូវីដ​១៩)​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យេីងផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page492 Page493 Page494 … Page655 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ២៦ មីនា ២០២៦
លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញរឿងអាស្រូវពេញបន្ទុក លោកទុំ ណូ មេគយខេត្តកោះកុង ល្បីល្បាញរឿងអាស្រូវពេញបន្ទុក ចុះផ្សាយថ្ងៃទី ២៦ មីនា ២០២៦
ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត ចុះផ្សាយថ្ងៃទី ២៦ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ផ្អាកការងារបណ្តោះអាសន្ន នាយ​ប៉ុស្តិ៍​រដ្ឋបាលព្រៃជ្រូក ចុះផ្សាយថ្ងៃទី ២៤ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×