ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៩៣គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំកងតាណឹង

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៩៣គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំកងតាណឹង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ២៩៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ហើយជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំកងតាណឹង ស្រុកកងមាស។ ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែត បណ្តោយឱ្យកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងស្រុកកងមាស

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនគ្រួសារពលរដ្ឋភៀសសឹកពីព្រំដែន កម្ពុជា-ថៃ មកស្នាក់នៅក្នុងស្រុកកងមាស ជំលោះព្រំដែន រវាងកម្ពុជា-ថៃ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ មានបងប្អូន គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ បានភៀសខ្លួនមកស្នាក់នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដោយឡែក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន ប្រជាពលរដ្ឋភៀសសឹក ២៤៣ គ្រួសារ និងប្រជាជនដែលមានជីវភាពខ្វះ ២៩៣គ្រួសារ បច្ចុប្បន្នស្នាក់នៅក្នុងស្រុកកងមាស។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ:

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់វីរកងទ័ព និងប្រជាជនកម្ពុជា

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់វីរកងទ័ព និងប្រជាជនកម្ពុជា ស្ថិតនៅក្នុងបរិវេន ប្រាសាទនគរបាជ័យ វ័យ១ពាន់ឆ្នាំ ក្រោមស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ ដ៏មានបារមីពូកែស័ក្តិសិទ្ធិ, នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ព្រមទាំង ឯកឧត្តម ទុំ លឹមយ៉ុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាជនកកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ព្រះសង្ឃ ចំនួន ៤៨៧អង្គ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានរួមគ្នា សំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់

អភិបាលខេត្តកំពង់ចាម ប្រគល់អំណោយជូនវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាសម័្ពន្ធមេត្រីភាព  

កឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញប្រគល់អំណោយបន្ត ដើម្បីបញ្ជូនទៅឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព ប្រចាំការនៅដែនកម្ពុជា-ថៃ។ ពិធីនេះត្រូវបានធ្វើឡើងនៅ សាលាខេត្តកំពង់ចាម ពោរពេញដោយស្មារតី ជាតិនិយម និងការគាំទ្រដល់កងទ័ព ក្នុងគោលបំណងបង្ហាញនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរ ចំពោះស្មារតីវីរភាព កងទ័ពដែលបានបង្ហាញនូវភាពក្លាហាន និងការលះបង់ខ្ពស់បំផុត ក្នុងការការពារទឹកដីដែលជាកេរដំណែលដូនតា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រយុទ្ធរបស់កងទ័ព គឺជាការបំពេញភារកិច្ចដ៏ថ្លៃថ្លាបំផុត ក្នុងនាមជាកូនខ្មែរ ហើយរដ្ឋបាលខេត្តកំពង់ចាមតែងតែនៅជាមួយ និងគាំទ្រកងទ័ពជានិច្ច។ ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យកងទ័ពបន្តរក្សា សាមគ្គីភាព វិន័យ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងសត្រូវ និងការពារបាននូវទឹកដីគ្រប់ចំណុច និងវាយតម្លៃខ្ពស់ចំពោះ ការលះបង់របស់វីរកងទ័ពគ្រប់រូប ដែលបានខិតខំប្រឹងប្រែងការពារ បូរណភាពទឹកដី។ អំណោយដែលបានប្រគល់ជូនតំណាងវីរកងទ័ពកងទ័ព រួមមាន៖ -ថវិកាសរុប ចំនួន ៥០.០០០.០០០រៀល ត្រីខកំប៉ុង ចំនួន ១៥០កេសធំ ខ្ទឹមសរ ចំនួន ២០០ គីឡូក្រាម

ក្រោមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» អភិបាលខេត្តកំពង់ចាម បន្ថែមអំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ

ក្រោមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» អភិបាលខេត្តកំពង់ចាម បន្ថែមអំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» រដ្ឋបាលខេត្តកំពង់ចាមត្រៀមរៀបចំបន្ថែម អំបុកស្រូវថ្មី ចំនួន ៥ពាន់កញ្ចប់ ស្មើនឹង ៥ពាន់គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកម្ពុជា កំពុងប្រយុទ្ធតបទល់ជាមួយយោធាថៃ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគជាវិភាគទានផ្តល់ជាអំណោយ តាមការស្ម័គ្រចិត្តទោះតិចក្តីច្រើនក្តី ដូចជា៖ ថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ជាដើម ដើម្បីរដ្ឋបាលខេត្ត នាំយកអំណោយទាំងនោះ ទៅឧបត្ថម្ភដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងតាមខ្សែបន្ទាត់ព្រំដែន ត្រៀមជួរមុខ និងចែនជូនដល់ប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីគេចចេញពីការវាយប្រហារ ពីសំណាក់យោធាថៃ។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា

អភិបាលខេត្តកំពង់ចាម រៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងរៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ក្នុងមួយកញ្ចប់ ១គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងទប់ទលជាមួយចោរឈ្លានពានទឹកដី ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។ ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងាររៀបចំទទួលអំណោយ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យក្រុមការងារ រៀបចំបន្ថែមគ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ និងគ្រឿងសម្រាប់បរិភោគដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារទឹកដី និងមាតុភូមិនៃយើង។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រៅពីនេះ អំណោយទាំងអស់របស់បងប្អូន សប្បុរសជនទាំងអស់ រដ្ឋបាលខេត្តនឹងចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវ បានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព នានាក្នុងខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលជាកងពលសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម ផងដែរ៕SRP

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ខិតខំយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធជាមួយប្រជាជន សូមខិតខំយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធបំផុតជាមួយប្រជាជន សូមបន្តយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន ត្រូវតែខិតខំរួមសុខរួមទុក្ខរួមគ្នាជួយដោះស្រាយ នៅពេលជួបការលំបាក ជាពិសេស ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកស្ទឹងត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានបន្តថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ គឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។ ការបើកវគ្គអប់រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌

អភិបាលខេត្តកំពង់ចាម ថ្លែងថា សុខដុមនីយកម្មសាសនានៅកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍ

កឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមអបអរសាទរ ពិធីបេីកមហោស្រព​ “​ កំពង់ចាម​ជាទីស្រឡាញ់​ “​ ដេីម្បីអបអរសាទរពិធីបុណ្យ​ ណូអែល​ និងបុណ្យឆ្លងឆ្នាំ​. Merry Christmas and Happy New Year. ស្ថិតនៅទីលានបាល់ទាត់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាឱកាសដ៏ឱឡារិកនេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការប្រារព្ធពិធីមហោស្រព ជួបជុំគ្នា ដើម្បីចែករំលែកនូវក្តីស្រឡាញ់ នាថ្ងៃនេះ គឺដោយសារប្រទេសមានសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្តបន្តថា សុខដុមនីយកម្មសាសនា នៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដោយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈដែលសាសនាផ្សេងៗទៀតក៏ត្រូវបានអនុញ្ញាតឱ្យគោរពប្រតិបត្តិដោយសេរីផងដែរ។ ទន្ទឹមនេះ ការធ្វើការរួមគ្នាលើគោលដៅសង្គមរួម ដូចជាការលើកកម្ពស់សន្តិភាព សីលធម៌ និងការអភិវឌ្ឍ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់និន្នាការសាសនា ចេះស្រលាញ់ សាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្ត

អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩

អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩ ខេត្តកំពង់ចាម៖នៅក្នុងកិច្ចប្រជុំ ផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់ជាចម្បង លើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាព គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកយកគោលការណ៍ ៩ចំណុច ណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩ ការត្រៀមខ្លួនសម្រាប់ការចាកចេញ របស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេស អភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩​ ដូចខាងក្រោម៖ ទី១- ត្រូវរួមគ្នារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ ទី២- ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការងារ

ជនដៃដល់សម្លាប់មនុស្ស ចំនួន៩នាក់ នៅខេត្តកំពង់ចាមត្រូវបានចាប់ខ្លួន

ខេត្តកំពង់ចាម៖ជនដៃដល់ឈ្មោះសុបិន្ត វិនា អាយុ២១ឆ្នាំ រស់នៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។ អំពើឃាតកម្មនេះបានកើតឡើង នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះចំការស្វាយចន្ទី ស្ថិតក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ សមត្ថកិច្ចបានអះអាងថា ជនដៃដល់បានកាប់សម្លាប់ និងដុតប្រពន្ធ យាយ និងក្មួយៗសាច់ថ្លៃសរុបសអស់ចំនួន៩នាក់ : ១/ឈ្មោះស៊ុន ស្រឿន ភេទស្រីអាយុ៦៧ រស់នៅទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ២/ឈ្មោះធា តាំងលី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៣/ឈ្មោះស៊ីម វិសាល ភេទស្រីអាយុ១៤ រស់នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៤/ឈ្មោះផា បូតា ភេទប្រុសអាយុ១៣ឆ្នាំ រស់នៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៥/ឈ្មោះផា ស្រីតាន