ខេត្តសៀមរាប៖មន្ត្រីចម្រុះស្រុកជីក្រែង បានចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងខណៈកំពុងឈូសឆាយព្រៃ។
ហេតុការណ៍បានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ម្សិលមិញចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ដោយកម្លាំងអាវុធហត្ថស្រុកសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ភោក វីរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ។
មន្ត្រីស្រុកជីក្រែងបានឲ្យដឹងថាត្រាក់ទ័រ ដែលបានឃាត់ម៉ាកKUBUTAពណ៌ក្រហមមួយគ្រឿងនិងម៉ាកTALOS ពណ៌បៃតងមួយគ្រឿង។ ក្រោយឃាត់វត្ថុតាងខាងលើយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីអនុវត្តតាម
និតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះមិនទាន់មានការបញ្ជាក់បន្ថែមពីនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោកភោក វីរះ បាននៅឡើយទេនៅព្រឹកនេះ៕SRP

