សមត្ថកិច្ចខេត្តកំពង់ធំ បង្រ្កាបបទល្មើសព្រៃឈើ ក្នុងក្រុមហ៊ុនចំការកៅស៊ូ ភឿកហ្វា

0

ខេត្តកំពង់ធំ៖កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅនៅថ្ងៃទី ២៩ខែមេសា ម្សិលមិញបានចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ
ត្រង់ចំណុចក្រុមហ៊ុនចំការកៅស៊ូ ភឿកហ្វា ស្ថិតក្នុងភូមិសាស្ដ្រ ឃុំក្រយា
ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការចុះបង្ក្រាបនេះបានប្រទះឃើញការធ្វើ
សន្និធិកូនឈើខុសច្បាប់ចំនួន៥៣ កំណាត់ ក្នុងនោះរួមមាន៖
០១-កូនឈើប្រឡៅមូលចំរុះ(ចំបក់ និងច្រម៉ាស់) អង្កត់ផ្ចឹត ១៥-៣០ ស.ម ប្រវែង០២ម/១ដើម មានចំនួន០៩ដើម ។
វត្ថុតាងល្មើសខាងលើនេះ ត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីរង់ចាំការដោះស្រាយ៕SRP