ស្នងការ​ខេត្តប៉ៃលិន បេីក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

0

ខេត្តប៉ៃលិន៖លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិននៅព្រឹកនេះបានដឹកនាំកម្លាំងជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ បេីក​កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបែងចែកក្រុមត្រួតពិនិត្យចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ ស្នងការ​ ​ក៏​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លេី​ឯកសណ្ឋាន​ និង​សក់​ក្បាល​របស់​កងកម្លាំង​ ព្រមទាំងបានណែនាំអំពីអាកប្បកិរិយាក្នុងការអនុវត្តច្បាប់ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២០ តទៅ ។ ក្នុង​កិច្ច​ប្រជុំ​​នេះមានសមាជិកចូលរួមចំនួន ៤១នាក់ ដែល​ប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់​ ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន៕SRP