បែកធ្លាយតុលាការខេត្តសៀមរ ចេញដីកាកោះហៅ
លោកង៉ាយ ម៉េងលី ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក
ខេត្តសៀមរាប៖ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ង៉ិល សុវណ្ណារិទ្ធ បានចេញដីកាកោះលើកទី២ កោះហៅ ឈ្មោះ ង៉ាយ ម៉េងលី ដំណើររឿង៖ ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក។
នេះបើតាមដីការបស់សាលាដំបូងខេត្តសៀមរាប ចេញកាលពីចុងខែ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទើបទទួលបាន។
ដីកាកោះហៅនេះ សំណុំរឿងលេខ ២២ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់អយ្យការអម សាលាដំបូងខេត្តសៀមរាប។
នៅក្នុងដីកាបានបញ្ជាក់ថា ជម្រាបមក ៖ ឈ្មោះ ង៉ាយ ម៉េងលី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅបុរីទេសចរណ៍អាគារថ្មី ភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រើប្រាស់ទូរស័ព្ទលេខ ០៩៥ ៤០៧ ៨៨២/០១០ ៧៦៩ ៩៩៨ ជា ជនសង្ស័យ។
ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ..សុក្រ…ទី១៣.ខែ.មីននា.ឆ្នាំ២០២៦ វេលាម៉ោង២. និង៣០នាទីរសៀល (បន្ទប់លេខ ក១១)។ ដើម្បី ៖ សួរចម្លើយ។
ពីដំណើររឿង៖ ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក ប្រព្រឹត្តនៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៥។
បទតាមប្រភពព័ត៌មានបានទំនាយឲ្យដឹងថា ការដែលស្លាដំបូងខេត្តសៀមរាបចេញដីកាកោះហៅ លោកង៉ាយ ម៉េងលី ពីបទៈ ឆបោក និងសមគំនិតក្នុងអំពើឆបោក សង្ស័យពាក់ព័ន្ធករណីលក់ដីឡូតិ៍នៅស្រុកស្វាយលើ។
ចំពោះករណីនេះ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកង៉ាយ ម៉េងលី បាននៅឡើយទេគិតត្រឹមថ្ងៃចន្ទ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦នេះ៕SRP